Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២៥

ប៉ូលិសខេត្តសៀមរាប បំបែកសំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីអាយុជាង ១០ឆ្នាំ នៅស្រុកអង្គរជុំ

ខេត្តសៀមរាប៖កងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌចុះសហការជាមួយនគរបាលស្រុកអង្គរជុំ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មឈានដល់ការចាប់ខ្លួនជនដៃដល់ដែលបានសម្លាប់កុមារីអាយុជាង 10 ឆ្នាំនៅស្រុកអង្គរជុំ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ករណីឃាតកម្មនេះ បានឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ គុណ ស្រីលិម ហៅ ស្រីតយ ភេទស្រី អាយុ១៣ឆ្នាំ។

ប្រាប់ពីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី 29 ខែមីនា ឆ្នាំ 2025 នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បញ្ជាក់ថា ជនដៃដល់ ឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចាប់ខ្លួននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ។

លោកឧត្តមសេនីយ៍ទោស្នងការបន្ថែមថា បន្ទាប់
សាកសួរតាមនីតិវិធី ជនសង្ស័យមិនអាចឆ្លើយប្រកែកបាន ក៏ឆ្លើយសារភាពថា៖ នៅអំឡុងដើមខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៦:០០នាទី ខណៈពេលឪពុករបស់ខ្លួន ឈ្មោះ ហឿត ស៊ាយ ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងផឹកស្រាជាមួយឈ្មោះ សែ ភឿយ ហៅពឿត ឬឈឿយ ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ជាប្រជាការពារភូមិអន្ទិតសុខ និងឈ្មោះ សែ សោម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ មុខរបរកសិករ  ស្រាប់តែឈ្មោះ គក់ គុណ ភេទប្រុស អាយុ ៤៥ឆ្នាំ (ឪពុកចុងជនរងគ្រោះ) ជាអ្នកភូមិឃុំជាមួយគ្នា បានដើរមកក្នុងសភាពស្រវឹងស្រែកជេរប្រមាថ ភ្លាមៗនោះឈ្មោះ គក់ គុណ បានចាប់យកដំបងឈើ វាយមកលើឪពុករបស់ខ្លួន ចំនួន ០២ដំបង ត្រូវចំស្មាផ្នែកខាងស្តាំ បណ្តាលឱ្យថ្លោះគ្រេចស្មារ ហើយបន្តដើរទៅ យកខ្វែវដងឈើរបស់ឈ្មោះ សែ ភឿយ ដែលទុកក្រោមផ្ទះ ហើយស្រែកថា “ ហែងផឹកស្រា មិនដែលហៅអញ ចាំមើលអញយកខ្វែវកាប់ពួកហែងងាប់អស់ “ ប៉ុន្តែពេលនោះត្រូវបាន ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុប្រហែល ៣៧ឆ្នាំ ដែលនៅក្បែរនោះចាប់ជាប់ ហើយឈ្មោះ គក់ គុណ បានដើរទៅផ្ទះបាត់ទៅ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១៥:០០នាទី ជីតា របស់ខ្លួនឈ្មោះ ឆេង (មិនស្គាល់ត្រកូល) អាយុប្រហែល ៧០ឆ្នាំ បានប្រើឱ្យរូបខ្លួនទៅចងគោនៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតនៅភូមិកើតហេតុ ពេល នោះក៏បានឃើញឈ្មោះ គុណ ស្រីលិម ហៅ តយ ភេទស្រី អាយុ ១៣ឆ្នាំ ត្រូវជាកូនស្រីចុងរបស់ឈ្មោះ គក់ គុណ ពាក់អាវយឺត មិនចាំពណ៌ និងមិនចាំថាដៃវែង ឬដៃខ្លី មិនមានស្លៀកខោរ កំពុងលេងទឹកម្នាក់ឯង ក្នុងចំណុចថ្លុកទឹកអូរបាក់រនាស់ ដោយនៅក្បែរឈ្មោះ គុណ ស្រីលិម មានសម្ភារៈដូចជា ធុងជ័រ ពណ៌ ស ចំនួន ០១, ចបជីកចំនួន ០១, ស្បែកជើងសូក ពណ៌ ផ្កាឈូក ចំនួន ០១គូរ និងមានខោរចំនួន ០១ មិនចាំថា ពណ៌អ្វីនោះទេ ភ្លាមនោះដោយខ្លួនមានគំនុំរឿងឪពុកខ្លួនត្រូវបានឪពុករបស់ឈ្មោះ គុណ ស្រីលិម វាយកន្លងមកផង រូបខ្លួនបានដើរសំដៅទៅរកឈ្មោះ គុណ ស្រីលិម ពីខាងក្រោយ បន្ទាប់មកធ្វើ សកម្មភាពប្រើដៃស្តាំច្របាច់ ក របស់ឈ្មោះ គុណ ស្រីលិម ពីផ្នែកខាងក្រោយ រុញពន្លិចទៅក្នុងទឹកថ្លុក  ពេលនោះឈ្មោះ គុណ ស្រីលិម បានរើ បម្រាស់បានប្រហែល ០២នាទី ក៏លែងមានសកម្មភាពរើ  រូបខ្លួនដឹងថា ឈ្មោះ គុណ ស្រីលិម បានស្លាប់ ក៏បានប្រើជើងខាងស្តាំជាន់ពន្លិចសពផ្កាប់មុខចូលទៅក្នុងដីភក់សភាពទន់ជ្រាយ លិចសពចូលទៅក្នុងដី ហើយដើរគេចខ្លួនទៅទិសខាងត្បូង ដល់ផ្លូវលំក៏ដើរទិសខាងកើត សំដៅទៅផ្ទះម្តាយមីង របស់ខ្លួនឈ្មោះ ភាំង នេត ភេទស្រី អាយុប្រហែល ២០ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា ដោយលាក់បាំងរឿងនេះមិនប្រាប់អ្នកណាឡើយ។

សូមជម្រាបថាប្រតិបត្តិការបង្ក្រាបជនសង្ស័យបានជោគជ័យ ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៥

ខេត្តសៀមរាប៖លោកគុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានមានប្រសាសន៍បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ។

លោក គុជ លីណា មានប្រសាសន៍យ៉ាងដូច្នេះនៅបរិវេណវត្តក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង នៅថ្ងៃពុធនេះ ក្នុងឱកាសបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យលកន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ចំនួន ១៣០ គ្រួសារ (ក្នុងនោះ រលំចំនួន ១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន ១២៧ខ្នង និងជនរងគ្រោះដោយរន្ទះ ២នាក់)។

លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ ជូនបងប្អូន នាពេលនេះ និងសម្រាប់ស្រុកភូមិសាស្ត្រផ្សេងៗជាបន្តបន្ទាប់ដែរ។

ក្នុងឱកាសនេះដែរលោកបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោក បន្តថាដ្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មម នឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកក៏បានអំពាវនាវ សូមបងប្អូនមានការ ប្រុងប្រយ័ត្ន ចំពោះផ្គូរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងកើតមានឡើងក្នុងរដូវនេះ។ ម្យ៉ាងវិញទៀតសុខភាពជារឿងសំខាន់ណាស់ ទាំងសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះបំផុត ដើម្បីឆាប់បានពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា។ លើសពីនេះអនុប្រធានអចិន្ត្រៃយ៍ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ទាំងអស់ថា រាល់ពេលធ្វើដំណើរលើដងផ្លូវសូមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងអ្នកដទៃផងដែរ។

អំណោយមនុស្សធម៌ បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល ។
– គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល។
– ជនរងរបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា២០ម៉ឺនរៀល។

សូមជម្រាបថាករណីករណីខ្យល់កន្ត្រាក់កើតឡើងកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៥

ខេត្តសៀមរាប៖ក្នុងនាមតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត លោក នាក់ ណេរ៉ុន បានលើកឡើងថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និង គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។

អភិបាលរងខេត្តបានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ឆកោណដំណាក់កាលទី១ បានផ្តោតនូវឧត្តមគតិ និងអាទិភាព ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ គ្រប់រូប ជាពិសេស ជនមានពិការភាព ដើមី្បឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់ឆ្នាំ២០៥០។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃពុធព្រឹកមិញនេះ ក្នុងឱកាសចូលរួមវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តដេីម្បីបង្កលក្ខណ: ងាយស្រួល​ និងបរិយាបន្នដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។

លោក អ៊ុន សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ បានបញ្ជាក់ថាបច្ចុប្បន្នមានជនពិការ មិនត្រូវបានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ប្រកបដោយសមភាព និងបរិយាបន្ន ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព។

លោក អ៊ុន សម្បត្តិ បានបន្តទៀតថា ក្នុងពេលកន្លងមក នៅតាមបណ្តាខេត្តមួយចំនួន មានអភិបាលរងខេត្ត ជាប្រធានក្រុមប្រឹក្សាសកម្មភាព ជនពិការ បានបង្កលក្ខណៈងាយស្រួលលើការងារនេះ។ ដោយឡែកបញ្ហាជនពិការភាព ក្នុងពេលកន្លងទៅ រដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ព្រមទាំងមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ និង អភិបាលក្រុង ស្រុក បានសម្រួលបងប្អូនពិការភាពរបស់យើង ដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំង សំខាន់លើការសម្រុះសម្រួល បម្រើការងារនៅតាម រោងចក្រ ក្រុមហ៊ុន សហគ្រាស និង អង្គភាពផងដែរ។

លោកអគ្គលេខាធិការ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តសៀមរាប លើការងារយកចិត្តទុកដាក់ ក្នុងការបម្រើដល់បងប្អូនជនពិការភាព ដែលបានមកធ្វើកាទំនាក់ទំនងការងារ នៅតាមមន្ទីរ អង្គភាព ដោយបានបង្កលក្ខណៈងាយស្រួល នូវផ្លូវជម្រៀលសម្រាប់បងប្អូនជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និង អគ្គលេខាធិការដ្ឋាន សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និង អង្គការដៃគូរ ដែលបានយកចិត្តគិតគួរពីសុខទុក្ខរបស់បងប្អូនជនពិការ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកផងដែរ។

លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក៏បានលើកពីគោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើមី្បសិក្សាស្វែងយល់ អំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរួបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព ជូនដល់សមាជិកសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើមី្បយកទៅអនុវត្តក្នុងស្ថាប័នខ្លួន និងជម្រុញការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងការបញ្ជ្រាបការងារជនពិការភាព ក្នុងផែនការសកម្មភាពតាមមន្ទីរ និងវិស័យរៀងៗខ្លួន។

សូមជម្រាបថា បើកវគ្គវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណ: ងាយស្រួលសម្រាប់ជនពិការភាព និងបរិយាបន្នពិការភាពដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ធ្វើនៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពលោក អ៊ុន សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រីជាក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបី និង អស់លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និង អង្គការដៃគូរចូលរួមប្រមាណ ៨០នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៥

ខេត្តសៀមរាប៖ក្មេងប្រុសជិះកង់ម្នាក់បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅជួយសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើង នៅម៉ោង៤រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចខាងជេីងសកលវិទ្យាល័យវណ្ណ ដា ២០០ម៉ែត្រ ស្ថិតនៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្ត សៀមរាប លេីផ្លូវបេតុង។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងកង់២គ្រឿង (ស្របទិសគ្នា) ដោយម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាក Honda wave ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1X-2394 អ្នកបេីកបរឈ្មោះ សូ រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ កំណើតរស់នៅភូមិសាមគ្គី៦ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងថៅកែក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីជេីងទៅត្បូង បុកដៃចង្កូតកង់មួយគ្រឿង ពណ៌ទឹកប្រាក់ អ្នកជិះឈ្មោះ ចេក ចិន្តា ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប ជិះទិសដៅពីជេីងទៅត្បូង បន្ទាប់មកកង់ខាងលើ រ៉េចង្កូតទៅបុកកង់ មួយគ្រឿង ពណ៌ខ្មៅទៀត ដែលជិះទន្ទឹមគ្នានៅខាងស្តាំ ជិះដោយឈ្មោះ ជា និរោធរង្សី ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្ត សៀមរាប ជិះទិសដៅពីជេីងទៅត្បូង។

ករណីនេះបណ្តាលឲ្យស្លាប់មនុស្សឈ្មោះ ចេក ចិន្តាអ្នកជិះកង់ពណ៌ទឹកប្រាក់ (ពេលបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា)។ របួសមនុស្សស្រាល ឈ្មោះជា និរោធរង្សី អ្នកជិះកង់ពណ៌ខ្មៅ។ ខូចខាតកង់ស្រាល ០២គ្រឿង និង ម៉ូតូសណ្តោងរ៉ឺម៉ក មិនមានការខូចខាត។ មូលហេតុ:ម៉ូតូសណ្តោងរ៉ឺម៉កបើកបរ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីមានកើតហេតុជំនាញនគរបាលចរាចរណ៍បាននាំយកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ទៅសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ឯវត្ថុតាងបានបញ្ជូនមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៥

ខេត្តសៀមរាប៖លោកអែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប ក៏បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋ ដែលជាសាសនិកទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។

លោកមានប្រសាសន៍អរគុណបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស ដឹកនាំសហការីដែលជាក្រុមការងារសាសនិកឥស្លាម បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន  ជូនដល់សាសនិកឥស្លាម ដែលមានជីវភាពខ្វះខាតចំនួន៥៥គ្រួសារ នៅភូមិលេខ៥សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

លោកអែល សៀត បានមានប្រសាសន៍ថាកញ្ចប់អាហារស្រាយបួសដែលយកមកជូនសាសនិកឥស្លាមដែលមានជីវភាពក្រីក្រនេះគឺទទួលបានការឧបត្ថម្ភ ពីមិត្តភ័ក្តិសប្បុរសជននៃប្រទេសម៉ាឡេស៊ីដែលផ្តល់តាមរយៈ លោកផ្ទាល់។

លោកបន្តថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់សាសនិកក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសម៉ាឡេស៊ី ក្នុងនាមសាសនិកឥស្លាមដូចគ្នា។

លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ជារៀងរាល់ឆ្នាំ សប្បុរសជននៃប្រទេសម៉ាឡេស៊ីតែងតែផ្តល់ជំនួយកញ្ចប់អាហារដល់សហគមន៍ឥស្លាមខេត្តសៀមរាប ដើម្បីចែករំលែកដល់សាសនិកដែលមា ជីវភាពខ្វះខាតផងដែរ។

ក្នុងនាមសាសនិកឥស្លាមខេត្តសៀមរាប លោក អែល សៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភ័ក្តិដែលជាសប្បុរសជន នៃប្រទេសម៉ាឡេស៊ីដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់សាសនិកឥស្លាម ក្នុងខេត្តសៀមរាប។

លោកបន្តថានេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកខ្លះៗ ដល់អ្នកដែលមានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកឥស្លាម និងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page41 Page42 Page43 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!