Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
១០ មីនា ២០២២

ខេត្តបាត់ដំបង៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការដោះស្រាបញ្ហារបស់ប្រជាពលរដ្ឋ សម្ដេចបានផ្ដល់ទស្សនទានដល់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបងថា«យើងគួរបើកយុទ្ធនាកាវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ព្រោះបើធ្វើមួយឃុំក្រែងច្រើនពេក អ៊ីចឹងអាចចុះទៅភូមិ រៀបចំនៅក្រោមដើមឈើ ក្រោមកុដិលោក ឬសាលារៀននាថ្ងៃទំនេរសៅរ៍អាទិត្យ ដើម្បីស្ដាប់សំណើរ សំណូមពរ និងកង្វល់ប្រជាពលរដ្ឋ»។

សម្ដេចបន្តថា«បញ្ហាអ្វីដែលអាចដោះស្រាយបាននៅនឹងកន្លែងត្រូវដោះស្រាយ ហើយត្រូវមានរបាយការណ៍ ដោះស្រាយបានអ្វី នៅសេសសល់អ្វី ហើយសូមថាធ្វើម៉េចកុំឱ្យពលរដ្ឋគាត់ខ្លាច ត្រូវបំផុសឱ្យគាត់ហ៊ាននិយាយ ហ៊ានថាជាមួយយើង ហើយយើងត្រូវប្រកាន់អកប្បកិរិយាបំរើគាត់ គាត់ជាចៅហ្វាយនាយមិនមែនយើងចុះទៅជាអ្នកធំ គាត់ជាអ្នកតូចតាចនោះទេ»។

សម្ដេចប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានស្នើឱ្យយុទ្ធនាការនេះត្រូវរៀបចំឱ្យបានចប់សព្វគ្រប់នៅពាក់កណ្ដាលខែមេសាឬសប្ដាហ៍ទី៣ខែមេសាឆ្នាំ២០២២ ពោលគឺឱ្យបានមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្ដេចថាការរៀបចំវេទិកាសាធារណៈនេះ ជាការភ្ជាប់ភាពជាក់ស្ដែងនៃការបំពេញការងាររបស់មន្រ្តីនិងជីវភាពរស់នៅរបស់ពលរដ្ឋ។

សម្ដេចក៏បានបន្តលើកឡើងអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាព និងទំនួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈប្រកដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថាដំណើរការកែទម្រង់នេះ បើទោះបីជាមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែរាជរដ្ឋាភិបាលមិនដកថយនោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
៦ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ នេះ បានអញ្ជើញចុះពិនិត្យដំណើរការ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ដោយធ្វើការចាក់កៅស៊ូប្រភេទ AC បន្ថែមពីលើ (Overlay AC) ប្រវែង២,០០០ម៉ែត្រ ទទឹង ៩.៥០ម៉ែត្រ និងកម្រាស់ ០.០៣ម៉ែត្រ នៅត្រង់កំណាត់ផ្លូវចាប់ពីរូបសំណាកលោកតាដំបងគ្រញូង ដល់រង្វង់មូលព្រាបស ក្រុងបាត់ដំបង ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ មីនា ២០២២

ខេត្តបាត់ដំបង៖ថ្លែងក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍នេះ សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានសង្កត់ធ្ងន់ថា គណបក្សកើតចេញពីប្រជាជន ដើម្បីប្រជាជន ជាគណបក្សនយោបាយ ដែលមានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយ មួយ ដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាពជាងគេ ក្នុងសង្គមកម្ពុជា នារយៈពេលជាង៧០ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេច មានប្រសាសន៍សង្កត់ធ្ងន់ថាស្នាដៃធំៗទាំងនោះរួមមាន ការចូលរួមដណ្ដើមឯករាជ្យពីបារាំង ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើមនិងអនុវត្តនយោបាយឈ្នះៗនាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ដើម្បីបង្កឱកាសដល់ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា សមិទ្ធផលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាសមិទ្ធផលកើតចេញពីកម្លាំងសាមគ្គីប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីជឿជាក់របស់សប្បុរសជនមកលើការដឹកនាំ គ្រប់គ្រងប្រទេសជាតិរបស់ គណបក្សប្រជាជនកម្ពុជា និងជំនឿទុកចិត្តមកលើ ក្រុមការងារគណបក្សខេត្តបាត់ដំបង និងស្រុកបវេល ក្នុងការគ្រប់គ្រង ចាត់ចែងធនធាននេះប្រកបដោយតម្លាភាព និងគុណភាព។

សម្ដេចមានប្រសាសន៍ បន្តថាការរម្លឹកដល់អតីតកាលដ៏ឈឺចាប់ខ្លោចផ្សាពីអតីតកាល និងការខិតខំក្រោកឈរឡើងរួមគ្នាជម្នះដោះស្រាយបញ្ហាប្រឈម និងផលវិបាកនានាជាច្រើនរាប់មិនអស់រហូតធ្វើឱ្យមានការអភិវឌ្ឍស្រុកភូមិ និងប្រទេសជាតិដូចបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារយើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើស បានត្រឹមត្រូវនូវគណបក្សនយោបាយ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ គឺគណបក្សប្រជាជនកម្ពុជា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ មីនា ២០២២

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តផែនការធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព បរិស្ថាន អនាម័យ នៅទូទាំងខេត្តបាត់ដំបង៕SRP

 

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់មន្រ្ដីរាជការ ដែលទើបតែប្រកាសចូលកាន់មុខតំណែង និងភារកិច្ចថ្មី ដែលនេះកើតឡើងដោយសារការវាយតម្លៃយ៉ាងមុតចត់ពីគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ហើយបន្ទាប់ពីទទួលភារកិច្ចថ្មីហើយ សូមបន្តខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ជាពិសេសបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង គោរពថ្នាក់ដឹកនាំរបស់ខ្លួន និងត្រូវគេចឲ្យឆ្ងាយនូវគំនិតញុះញងើ អុចអាលអ្នកដទៃក្នុងចេតនាបង្កភាពបែកបាក់សាមគ្គីផ្ទៃក្នុង។

លោកបន្តទៀតថា សព្វថ្ងៃនេះមន្រ្ដីរាជការ នៅតាមស្ថាប័ននានាមិនខ្វះទេ ក៏ប៉ុន្តែគឺអ្នកធ្វើការ ដោយអ្នកខ្លះមិនខិតខំប្រឹងប្រែង ខ្វះការយកចិត្តទុកដាក់ក្នុងការងារ ឬអវត្តមានជាដើម ដែលជាហេតុធ្វើឲ្យខ្វះអ្នកធ្វើការ ដូចនេះថ្នាក់ដឹកនាំនៃស្ថាប័ននីមួយៗ ត្រូវពង្រឹងឥរិយាបថមន្រ្ដីរបស់ខ្លួន ពិសេសត្រូវពង្រឹងនូវសមត្ថភាពរបស់មន្រ្ដីរបស់ខ្លួន សិក្សាស្រាវជ្រាវ ដូចជាការស្វែងយល់ពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់មួយចំនួនដែលត្រូវរាជរដ្ឋាភិបាលបានកែសម្រួលថ្មីៗនេះ។

លោកសុខ លូ បញ្ជាក់បែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងនៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់បន្តទៀតថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី អូមីក្រុង ទើបធ្វើឲ្យការរៀបចំកម្មវិធីត្រូវបានកាត់បន្ថយចំនួនអ្នកចូលរួម ដោយត្រូវចូលរួមតាមរយៈផ្ទាល់ផង និងតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេងផង ដើម្បីគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល។ លោកបានបន្តទៀតថា ទោះបីជាមានការផ្ទុះក្នុងសហគមន៍ច្រើនក៏ដោយ ក៏មិនមានផែនការក្នុងការបិទអាជីវកម្មមួយចំនួនដូចកាលពីមុនឡើយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានចេញយុទ្ធសាស្រ្ដស្រោចវ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីឲ្យមានភាពស៊ាំនឹងជំងឺនេះ ដូច្នេះសូមមន្រ្ដីរាជការចូលរួមធ្វើការណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដោយជំរុញគាត់ទៅទទួលការចាក់វ៉ាក់សាំង ដូសជំរុញឬដូសទី៣បន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងជាសហគមន៍ ព្រោះវ៉ាក់សាំងជួយប្រជាពលរដ្ឋ ឲ្យឆ្លងផុតពីការឆ្លងផង ឬជួយសង្រ្គោះប្រជាពលរដ្ឋ នូវអាត្រាស្លាប់ឲ្យកាន់តែទាប និងឆាប់ជាសះស្បើយពេលដែលឆ្លងនូវជំងឺនេះផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page41 Page42 Page43 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!