Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៥

រដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានគណៈអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ អង្គភាពមន្ទីរនានាក្នុងខេត្ត នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿង ឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

ក្នុងឱកាសចុះសួរសុខទុក្ខ លោក លី សារី បានជំរុញនិងលើកទឹកចិត្តដល់នាយទាហាន ពលទាហានទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ ឱ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃមានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ។

លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា តែងតែបានបំផុសឱ្យមានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង សមរភូមិមុខ និងតែងតែបានជួបជុំគ្នា ដើម្បីសួរសុខទុក្ខ និង ចែករំលែកនូវសេចក្តីស្រឡាញ់តាមរយៈនៃការផ្តល់នូវគ្រឿង ឧបភោគបរិភោគ និងការឧបត្ថម្ភផ្សេងៗ ដល់នាយទាហាន និងពលទាហាននៅទីនេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ប៉ុណ្ណោះ ដែលប្រតិភូខេត្តខកខានមិនបានចុះសាកសួរសុខទុក្ខ។

លោក លី សារី ក៏បានលើកសម្តែងភាពស្ញប់ស្ញែងចំពោះកងទ័ពកម្ពុជា នូវវីរៈភាពអង់អាចក្លាហាន តស៊ូលះបង់អ្វីៗ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដីនិងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ទន្ទឹមនឹងនេះ លោកក៏បានផ្តាំផ្ញើដល់បងប្អូន កងកម្លាំងទាំងអស់ ស្គាល់ច្បាប់ពីតួនាទីភារកិច្ចកងទ័ព គឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២២មុខ ក្នុងនោះថវិកា២០លានរៀល និង មី១៥០កេស,ស្រាបៀរ ៥០កេស,គ្រឿងភេជ្ជះ ៥០កេស, ទឹកសុទ្ធ ២០០យូរ,ត្រីខ ១០កេស ,ប្រេងម៉ាស៊ូត ២ពាន់លីត្រ ,ស័ង្គសី ២ពាន់សន្លឹក ពុយដាក់ប្រេង ១០ និង អំពូលសូឡា ៥គ្រឿង ,គោ ២ក្បាល , ជ្រូក៤ក្បាល ,សាច់មាន់៣៥គក្រ និង ក្រៅពីនោះ ជាគ្រឿងឧបភោគបរិភោគ និងជូនដល់បងប្អូនពលទាហានម្នាក់ៗ ២ម៉ឺនរៀលផងដែរ។ ក្នុងនោះឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ មាន ស្រាបៀរ៥០កេស, មី ៧០កេស ,ថវិកា ៦លានរៀល និង ឧបត្ថម្ភដល់ថវិកាដល់វរៈសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹកសៀមរាប ចំនួន ៣០លានរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២៥

 

សណ្ឋាគារមួយចំនួននៅខេត្តសៀមរាប មានការកក់បន្ទប់ស្នាក់រហូតដល់៩៥%

ខេត្តសៀមរាប៖យោងប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអះអាងប្រាប់អ្នកសារព័ត៌មានថាភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅតែអាចរកកន្លែងស្នាក់នៅបាន ទោះបីសណ្ឋាគារមួយចំនួនមានការកក់បន្ទប់ស្នាក់រហូតដល់៩៥%ហើយក្តី។

នៅសល់តែប៉ុន្មានជា១០ថ្ងៃទៀត តែប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ដែលគេរំពឹងថាព្រឹត្តិការណ៍នេះ និងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្តធ្វើឱ្យចំណូលបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។

លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រតិបត្តិករទេសចរណ៍ ទាំងអស់នៅក្នុងខេត្តសៀមរាប គឺបានត្រៀមលក្ខណៈ រួចរាល់ហើយសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាប នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ជាមួយគ្នានេះសណ្ឋាគារនៅតាមបណ្តោយផ្លូវចាប់ពីស្តុបពេទ្យគន្ធបុប្ផា ទៅដល់ស្ពានអតីតអាងក្រពើមានការកក់បន្ទប់ស្នាក់នៅប្រមាណ៩៥% ហើយ សណ្ឋាគារនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្តុបចុងកៅស៊ូ រហូតមកដល់រង្វង់មូលជ័យវ័រ្មនទី៧ មានការកក់បន្ទប់ស្នាក់មានប្រមាណ៨៥% ចំពោះសណ្ឋាគារដែលនៅឆ្ងាយៗ ពីតំបន់ទាំងនេះ មានការកក់ប្រមាណជា៦០ទៅ៦៥%។

សម្រាប់ផ្ទះសំណាក់វិញឃើញថា ផ្ទះសំណាក់ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅតំបន់ផប់ស្រ្ទីត និងកៀកតំបន់នេះ គឺមានការកក់បន្ទប់ស្នាក់នៅប្រមាណជា៨៥%។ ដោយឡែកសម្រាប់ផ្ទះសំណាក់ ដែលនៅតំបន់ជាយក្រុងមានការកក់ប្រមាណជា៦០ទៅ៦៥%។ ដូចនេះ ភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ ពួកគាត់តែអាចរកកន្លែងស្នាក់នៅបាន៕SRP

អត្ថបទ និងរូបភាព៖ ឃុត សៅ / អ្នកឆ្លើយឆ្លងព័ត៌មាន AKP ប្រចាំខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៥

ខេត្តសៀមរាប៖ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ លោក សុខ សប្បាយណា បានមានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថា “ខ្មែរធ្វើបាន”។ លោកថា ចាប់តាំងពីឆ្នាំ២០១៣ មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ និងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរជាតិ និងអន្តរជាតិ។

ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ រូបនេះក៏បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ។

លោកថ្លែងបែបនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបន្តថា សម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ ក៏មិនខុសគ្នាពីព្រឹត្តិការណ៍មុនៗដែរ នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្ត បានលើកយកនូវកម្មវិធីកម្សាន្តធំៗ ចំនួន៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយ របស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយ អំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ខេត្តសៀមរាបទៅកាន់ពិភពលោក។

លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់អង្គរសង្ក្រាន្ត ក៏បានលើកឡើងដែរថា ជាការពិតអង្គរសង្ក្រាន្ត បានជួយរួមចំណែកធំ នៅក្នុងការជួយដល់វិស័យទេសចរណ៍សិល្បៈប្រពៃណីវប្បធម៌របស់ខ្មែរ ប៉ុន្តែអង្គរសង្ក្រាន្ត ក៏នៅតែទទួលការវាយប្រហារលាបពណ៌ ពីសំណាក់ មជ្ឈដ្ឋានមួយចំនួន ដែលការនេះក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្ត ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ។
លោកបន្តថា ដូច្នេះការផ្សព្វផ្សាយ ដែលចំគោលដៅ ក៏ជាចំណែកមួយក្នុងការលុបបំបាត់ព័ត៌មាន បែបលាបពណ៌នេះផង និងបានជួយដល់វិស័យទេសចរណ៍ សិល្បៈវប្បធម៌ខ្មែរផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០១៣ ដែលឆ្នាំចាប់កំណើតព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នេះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរណ៍ចំនួន១៧ម៉ឺននាក់ ហើយចំនួននេះមានការកើនឡើងជាលំដាប់ដោយនៅក្នុងនោះ ក្នុងឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំ របស់អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរចូលមកកម្សាន្ត ក្នុងព្រឹត្តិការណ៍ នេះ ប្រមាណជាង២លាននាក់ និងមានលំហូសាច់ប្រាក់ចូលមកក្នុងខេត្តនេះប្រមានជាង១២៦លានដុល្លាអាម៉េរិក។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងថា អង្គរសង្ក្រាន្ត ពិតជាមានសារៈសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចខេត្តសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ លោកអភិបាលរងបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយឲ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះនៅក្នុងខេត្តសៀមរាប៕ អត្ថបទរូបភាព .ឃុត សៅ / អ្នកឆ្លើយឆ្លងព័ត៌មាន AKP ប្រចាំខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៥

ចាប់ខ្លួនជនបរទេសចំនួន៥នាក់ រឹបអូសថ្នាំញៀនជាង ១០០គីឡូក្រាម

រាជធានីភ្នំពេញ៖យោងតាមអនុវត្តបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ ដោយបានស្រាវជ្រាវតាមជំនាញ បង្ក្រាបក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ជនជាតិភូមា ២នាក់ និងជនជាតិចិន៣នាក់) ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ១០១ គីឡូ ៩៥៧.៨៨ក្រាម ដែលមានប្រភពគ្រឿងញៀន មកពីតំបន់ត្រីកោណមាស បន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២៥

ការបង្កើតក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់

ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ុក ច័ន្ទសុធា ប្រធាន ក.ច.ស.ធ.។

លោកប្រធាន បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សមាជិកក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល។

បើតាមលោកប្រធាន បានលើកឡើងបន្ថែមទៀតថា ការបង្កើត ក.ច.ស.ធ. គឺមានគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និងមិនទៅជំនួសយន្តការដែលមានស្រាប់នោះទេ។ ក.ច.ស.ធ. គឺជាយន្តការបំពេញបន្ថែមដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។

លោកប្រធាន បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្តអំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ ក.ច.ស.ធ.៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page40 Page41 Page42 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!