Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
១៨ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍។ លោកបានលើកឡើងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាហានិភ័យខ្ពស់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដូចនេះសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមអប់រំណែនាំកូនចៅ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក្នុងការគោរពច្បាប់ចរាចរណ៍ ពិសេសពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព រាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

លោកសុខ លូ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាទាក់ទងនឹងការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ដើម្បីធ្វើការអន្តរាគមន៍បង្រ្កាបឲ្យបានទាន់ពេលវេលា។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសលោកនិងលោកជំទាវ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០០គ្រួសារក្នុងស្រុកចំនួន២នៃខេត្តបាត់ដំបងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

លោកសុខ លូ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបការលំបាក អ្នកមានជំងឺ ជនចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដំណាំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។

លោកក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ រួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងផ្ទុះឆ្លង និងបន្តការ ចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖
-អង្ករ២៥គីឡូក្រាម
-ត្រីខ១០កំប៉ុង
-ទឹកបរិសុទ្ធ ១កេស
-មី១កេស
-ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ
-ជែលចំនួន១ដប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នៅពេលខាងមុខនេះរដ្ឋបាលខេត្តនឹងរៀបចំតំបន់មួយដែលស្រដៀងទៅនឹងPub Street នៅខេត្តសៀមរាប គឺជាតំបន់ដែលភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម ហើយរដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗនៅក្នុងថ្ងៃណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនាការសម្ដែងសិល្បៈពីសិល្បករក្នុងខេត្តរបស់យើង។ លោកសង្ឃឹមថា អង្គការហ្វារពន្លឺសិល្បៈនឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់យុវជន យុវនារី ជាពិសេសគឺផ្នែកសិល្បៈនេះដើម្បីលើកស្ទួយវិស័យសិល្បៈនៅក្នុងខេត្ត និងដើម្បីលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់សិល្បៈដែលមានសាលាបណ្ដុះបណ្ដាលវិស័យសិល្បៈបែបនេះ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃពុធ
ម្សិលមិញក្នុងឱកាស អនុញ្ញាតទទួលជួបសម្ដែងការគួរសមជាមួយ លោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ ដែលកំពុងអនុវត្តន៍គម្រោងផ្លាស់ប្ដូរគរុកោសល្យរវាងសមាគមហ្វារពន្លឺសិល្បៈ និងសាលាសៀកបារាំង អេសាក់តូ នៅតំបន់អុកស៊ីតានី ប្រទេសបារាំង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ ដឹកជញ្ជូនពីភូមិសាស្រ្ដស្រុកសង្កែ មកស្រុកបាណន់ ដោយប្រើរយ:ពេលខ្លីជាងមុន ហើយទាំងអស់នេះគឺកើតចេញពីសុខសន្ដិភាព ព្រោះបើគ្មានសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍបែបនេះ មិនថាផ្លូវថ្នល់ ឬហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តារក្សានូវសុខសន្ដិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនតទៅមុខ។ លោកបានបន្តទៀតថា នៅពេលខាងមុខ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក នឹងរៀបចំវេទិកាសាធារណៈនៅតាមភូមិ ឃុំដែលប្រជាពលរដ្ឋរស់នៅ ហើយប្រជាពលរដ្ឋត្រូវតែមានភាពក្លាហានក្នុងការនិយាយ សំណូមពរ និងលើកជាបញ្ហាប្រឈមនានាដែលបានកើតឡើងនៅក្នុងសហគមន៍ដែលខ្លួនរស់នៅ ក្នុងន័យដើម្បីបង្កើនការដោះស្រាយជាមួយប្រជាពលរដ្ឋ ឬកែលម្អស្ថាបនាក្រោយពេលដែលទទួលបាននូវមតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋ ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃពុធ ម្សិលមិញ។

សូមជម្រាបថាផ្លុវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង៣,២០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅកំណាត់ផ្លូវខេត្តលេខ ១៥៧A ស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានលើកឡើងថា បន្ទាប់ពីការងារជួសជុលនេះរួច កំណាត់ផ្លូវមួយនេះជាចំណងដ៏ពិសិដ្ឋដែលឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឲ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរសេដ្ឋកិច្ចលើគ្រប់វិស័យ ឲ្យកាន់តែរីកចម្រើន សំដៅដល់ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសសង្គមឈានទៅរកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ លោកបានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ជួយធ្វើការលះបង់ និងចូលរួមរុះរើរបង កាប់ដើមឈើ ឬកាប់ឆ្កាព្រៃដែលនៅជាប់នឹងចំណីផ្លូវ ដើម្បីបង្កលក្ខណៈឲ្យស្ថានភាពផ្លូវថ្នល់ កាន់តែមានភាពធំទូលាយ និងងាយស្រួលដល់ក្រុមការងារក្នុងការបំពេញភារកិច្ច៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១០ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាល ខេត្តបាត់ដំបង បានលើកឡើងថាសព្វថ្ងៃនេះ មានបញ្ហាប្រឈមមួយចំនួន គឺនៅពេលប្រមូលផលដំណាំនានា ដែលខ្វះការកែច្នៃ ដូចនេះឯកឧត្តម បានស្នើដល់ស្ថានទូតអូស្រ្ដាលី ធ្វើការផ្សព្វផ្សាយដល់វិនិយោគិន ក្នុងប្រទេសអូស្រ្ដាលី ដើម្បីវិនិយោគផ្នែកកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្មនៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឲ្យកាន់តែច្រើន ក្នុងន័យជួយដល់ប្រជាកសិករ ខេត្តបាត់ដំបង អាចរកប្រាក់ចំណូលបានច្រើន និងជាពិសេសមានឱកាសក្នុងការនាំចេញផលិតផល កសិកម្មដែលបានកែច្នៃរួច ទៅក្រៅប្រទេស និងជួយបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ នៃប្រទេសអូស្ដ្រាលី ឲ្យមកទស្សនាខេត្តបាត់ដំបង ឲ្យកាន់តែច្រើនឡើង។

លោកបានមានប្រសាសន៍ ថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ដ្រាលី តាមរយៈស្ថានទូតអូស្រ្ដាលី ដែលបានជួយឧបត្ថម្ភគាំទ្រ មានដូចជាផ្នែកសុខាភិបាល ផ្នែកអប់រំ ផ្នែកកសិកម្ម និងពិសេសផ្នែកបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង បើទោះបីជាការដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តបាត់ដំបង មិនទាន់ទទួលបានជោគជ័យ១០០%ក្ដី ប៉ុន្តែក៏បានជួយផ្ដល់ឱកាសដល់ប្រជាកសិករមួយចំនួនធំ អាចធ្វើការដាំដុះនៅលើដីរបស់ខ្លួនដែលបានបោសសំអាតមីនរួច ដោយសុវត្ថិភាព និងលែងភ័យខ្លាច។
លោកក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ដា្រលី ដែលបានផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer មកកាន់ប្រទេសកម្ពុជា និងធុងត្រជាក់សម្រាប់ដាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីអាចធ្វើការដាក់វ៉ាក់សាំងកូវីដ-១៩ និងរក្សាទុកមិនឲ្យខូចគុណភាពវ៉ាក់សាំងផងដែរ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះនៅរសៀលថ្ងៃព្រហស្បតិ៍ នេះក្នុងឱកាសអនុញ្ញាតទទួលជួបសម្ដែងការគួរសម លោក Andreas Zurbrugg ឯកអគ្គរាជទូតរងនៃស្ថានទូតអូស្ដ្រាលី ប្រចាំប្រទេសកម្ពុជា នៅសាលប្រជុំB1 VIP ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១០ មីនា ២០២២

ខេត្តបាត់ដំបង៖សម្ដេចស ខេង បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង យកចិត្តទុកដាក់ទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ទាំងលើគោកនិងក្នុងទឹក ពិសេសធនធាននៅបឹងទន្លេសាប។ សម្ដេចក៏បានស្នើក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់ការគាំទ្ររដ្ឋបាលខេត្ត ដោយសង្កត់ធ្ងន់ថា បើធ្វើមិនបានល្អទេ នឹងទទួលការរិះគន់ពីអ្នកជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់បំផ្លាញផ្លូវថ្នល់ រៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានចញ្ចើមផ្លូវសម្រាប់ថ្មើជើង រៀបចំកែលម្អរសួនច្បារលើទ្រូងផ្លូវឱ្យបានស្អាតដើម្បីលើកកម្ពស់សោភណ្ឌភាព។ សម្ដេចថាការងារនេះទាមទារការបំផុសចលនាចូលរួមពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទើបទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថាយ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍ នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page40 Page41 Page42 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!