Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២២

ខេត្តបាត់ដំបង៖អភិបាលខេត្តលោក សុខ លូ បានមានប្រសាសន៍ថ្លែងនូវការគាំទ្រដល់ការអភិវឌ្ឍន៍ អាកាសយានដ្ឋាន ទៅជាប្រភេទ4C ដើម្បីធ្វើឲ្យទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបង ឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ4C ចេញជារូបរាង ជាសមិទ្ធផលកើតចេញមក។

លោកសុខ លូ ក៏បានស្នើឲ្យមានសិក្សាឲ្យច្បាស់លាស់ អំពីគម្រោងនៃការពង្រីកផ្លូវRunway ដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋដែលរស់នៅ។

លោកបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះពាល់ ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះ លេចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ។

ការលើកឡើងរបស់លោកសុខ លូ យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិភាក្សាការងារ ក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C នៅថ្ងៃសុក្រ ម្សិលមិញ។

ក្នុងកិច្ចប្រជុំនោះផងដែរ លោក សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចហ៊ុន សែន បានមានប្រសាន៍ណែនាំដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត អំពីការសិក្សាលទ្ធភាពស្ដារឡើងវិញនូវអាកាសយានដ្ឋានបាត់ដំបង ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ ។

លោកបានបន្តទៀតថា ចំពោះការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទAirbus ឬBoeing អាចបើកជើងយន្តហោះ មកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។ លោកបន្តទៀតថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដោយត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផល នៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវRunwayបន្ថែមទៀត និងត្រូវធ្វើការជួសជុល ជាច្រើនទៀត ដោយសារត្រូវបានទុកចោល រាប់ឆ្នាំមកហើយ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តបាត់ដំបង៖ថ្លែងនៅរសៀលថ្ងៃពុធ ម្សិលមិញ ក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅស្រុកបាណន់ សម្ដេចស ខេង បានអំពាវនាវឱ្យរួមគ្នាថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ គ្រប់វិស័យ និងបានរម្លឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួម និងគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយផ្សារភ្ជាប់ទៅនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេច ស ខេង បន្តថាទន្ទឹមគ្នានេះថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ទាំង៧ចំណុចនេះ ឱ្យបានលទ្ធផលល្អដែរ ដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើតសុខដុមនីយកម្មក្នុងសង្គមផងដែរ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានរម្លឹកអំពីស្ថានភាពស្រុកបាណន់ពីអតីតកាល ក៏មិនខុសពីបណ្ដាមូលដ្ឋានផ្សេងទៀតទូទាំងប្រទេសដែរ គឺការរស់នៅរបស់ប្រជាពលរដ្ឋ និងការបំពេញការងាររបស់មន្រ្តីរាជការ និងអាជ្ញាធរជួបការលំបាកដោយសារតែការខ្វះខាតដូចជា សាលារៀន វត្តអារាម អគាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ និងស្ពានជាដើម ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងមានគាំទ្រពីសប្បុរសជន ស្រុកបាណន់ បានទទួលសមិទ្ធផលជាច្រើន និងថាសមិទ្ធផលទាំងនេះ មិនទាមទារការតបស្នងអ្វី ក្រៅតែពីស្នើសុំ ឱ្យខិតខំថែរក្សាដើម្បីបម្រើឧត្តមប្រយោជន៍ សាធារណៈនោះឡើយ។

សម្ដេច ក៏បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញសិស្សានុសិស្ស មានឱកាសបានសិក្សារៀនសូត្រតាំងពីតូចៗទៅ ពិសេសចាប់ពីថ្នាក់មត្តេយ្យ សិក្សាដែលខុស ពីសម្ដេចផ្ទាល់ទម្រាំមានឱកាសបានចូលរៀនសូត្រ សម្ដេចមានអាយុ ១១ឆ្នាំទៅហើយ។ នៅពេលមានប្រសាសន៍អំពីស្ថានភាពប្រទេសជាតិ រីកចំរើនដូចបច្ចុប្បន្ន ធៀបនឹងអតីតកាល ដែលក្រីក្រ និងមានសង្គ្រាមផងនោះ សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធីថា សន្តិភាពពិតមានគុណតម្លៃណាស់ ហើយថាការបំផុសរបស់សម្ដេចតេជោ នូវពាក្យអរគុណសន្តិភាព នេះពិតជាមានអត្ថន័យជ្រាលជ្រៅ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តបាត់ដំបង៖អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំចំណតរថយន្ត និងពិនិត្យមើលការៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពជុំវិញផ្សារណាត់ លោកសុខ លូ អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនអាជីវករទាំអស់ ឱ្យចូលរួមជួយសម្អាត អនាម័យ និងកុំចាក់ទឹកមកលើថ្នល់ ដែលនាំឱ្យច្រោះខូចថ្នល់។

នៅព្រឹកថ្ងៃអាទិត្យនេះផងដែរលោកសុខ លូ បន្តចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំដាក់ប៉មទេសចរណ៍ចំនួន ០២ទីតាំង គឺនៅរមណីយភ្នំសំពៅ និងនៅរមណីយ៍ដ្ឋានប្រាសាទបាណន់ សម្រាប់ឱ្យភ្ញៀវទេសចរណ៍ ឡើងទស្សនាទេសភាពបានកាន់តែស្រស់ស្អាតថែមទៀត។

លោកក៏បានអញ្ជើញបន្តចុះពិនិត្យទីតាំងត្រៀមសម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាមត្តេយ្យធនធាន នៅឃុំឈើទាល និងអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្ថិតក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុកទាំង១៤ ធ្វើការរៀបចំវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់របស់ខ្លួន និងត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យហ៊ានបញ្ចេញមតិ យោបល់របស់ខ្លួន ចំពោះបញ្ហាដែលខ្លួនជួបប្រទះ ដោយមិនត្រូវភ័យខ្លាចឡើយ ដើម្បីយកធ្វើការកែតម្រូវ ពង្រឹងផ្នែកបម្រើសេវាសាធារណៈ និងអាចធ្វើការដោះស្រាយបានជូនភ្លាមៗ ក្នុងករណីដែលអាចដោះស្រាយបាន។ ក្នុងនោះលោក ក៏បានធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីពិនិត្យមើលចាត់ចែងចំពោះជនវិកលចរិក ជនមានសតិបញ្ញាមិនប្រក្រតី ឬជនអាណាថា ជនញៀនថ្នាំ ដែលកំពុងតែអាណាធិបតេយ្យនៅក្នុងក្រុង ហើយត្រូវយកពួកគាត់ទៅព្យាបាល ឬបញ្ជូនគាត់ទៅកន្លែងដែលមានសុវត្ថិភាពដល់ពួកគាត់ ដោយមិនអាចធ្វើការបណ្ដែតបណ្ដោយ ឲ្យមានជនទាំងនេះ បង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈឡើយ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងយ៉ាងដូច្នេះ ក្នុងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ នៅរសៀលថ្ងៃសុក្រ ម្សិលមិញ។

លោកសុខ លូ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើបញ្ហាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចៀសវាងការឆ្លងជាសហគមន៍ ធ្ងន់ធ្ងរនូវជំងឺកូវីដ ពិសេសកូវីដ ប្រភេទអូមីក្រុង ដូចនេះត្រូវពន្លឿនការចាក់វ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

លោកក៏បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត ត្រូវធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្កាការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើការរៀបចំឧបករណ៍រំពងសម្លេង នៅតាមម៉ូតូ ឬរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗ ហើយត្រូវធ្វើការចុះផ្សព្វផ្សាយគ្រប់គោល ដៅនៅក្នុងភូមិ ឃុំ សង្កាត់តែម្ដង៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបងសង្ឃឹមថា រដ្ឋាភិបាលជប៉ុន នឹងបន្តជួយគម្រោងនេះឲ្យចេញជាសមិទ្ធផលជាក់ស្ដែង ហើយរដ្ឋបាលខេត្តបាត់ដំបង នឹងបន្តចូលរួមសហការជាមួយរដ្ឋាភិបាលជប៉ុនជានិច្ច ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគកាន់តែច្រើនឡើង និងជាពិសេសដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំដល់រដ្ឋាភិបាលជប៉ុន បន្តផ្សព្វផ្សាយដល់វិនិយោគិន ក្នុងប្រទេសជប៉ុនឲ្យមកវិនិយោគ ក្នុងខេត្តបាត់ដំបងឲ្យកាន់តែច្រើនឡើង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមួយ ព្រោះខេត្តបាត់ដំបង មានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះខេត្តបាត់ដំបងជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើនមិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៣ (JCC) សម្រាប់គម្រោងការសិក្សាផែនការមេ ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តបាត់ដំបង នៅថ្ងៃសុក្រនេះតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងតែខិតខំប្រឹងប្រែង ក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង បរិស្ថាន អនាម័យសាធារណៈ ដោយក្នុងនោះ ខេត្តបាត់ដំបងមានអាងសំរាម ដែលមានលក្ខណៈស្ដង់ដា នៅឃុំតាគ្រាម នៃស្រុកបាណន់ រៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្ម សម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ ក្នុងក្រុង ការទប់ស្កាត់ការរំលោភយកដីចំណីផ្លូវរបស់រដ្ឋ ការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារក្នុងក្រុងជាដើម៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page39 Page40 Page41 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!