Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ ៤ វិច្ឆិកា ២០២៤

ភ្នំពេញ៖បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការងារនីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង ជាឯកសារចំបាច់ណាស់ សម្រាប់សិស្សានុសិស្ស បុគ្គលិក អាជីវករលក់ដូរ មន្រ្តីរាជការ ជារួមប្រជាពលរដ្ឋខ្មែរ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅតាមបណ្ដាច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ យ៉ាងហោចណាស់មានឯកសារចំនួន ២៩ប្រភេទ ដែលមន្រ្តីទទួលផ្ដល់ការបញ្ជាក់នីត្យានុកូលកម្ម។

ឯកសារថតចម្លងទាំងនោះ រួមមាន៖ វិញ្ញាបនបត្របញ្ជាក់ការសិក្សា វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាកំរិតទី១ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាកំរិតទី២ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របញ្ជាក់ទី១២ វិញ្ញាបនបត្របចុះបញ្ជីអាករលើតម្លៃបន្ថែម វិញ្ញាបនបត្រប្រកបអាជីវកម្ម ប័ណ្ណប៉ាតង់ និងវិញ្ញាបនបត្រ។ 

ជាមួយគ្នានេះ ក៏មានលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី លិខិតបញ្ជាក់លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាកំរិត១ សញ្ញាបត្រមធ្យមសិក្សាកំរិត២( បំពេញវិជ្ជា) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ សញ្ញាបត្រមធ្យមសិក្សា សញ្ញាបត្រគ្រូបង្រៀនកំរិតឧត្តម ព្រឹត្តិលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ 

ក្រៅពីនេះ ក៏មានលិខិតបញ្ជាក់ការសិក្សា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសំគាល់យានយន្ត ប័ណ្ណបើកបររងយន្ត ព្រឹត្តបត្រពិន្ទុ ពាក្យសុំបញ្ជាក់សញ្ញាបត្រមអធ្យមសិក្សាកំរិត២ចំណេះដឹងទូទៅ វិញ្ញាបនបត្របណ្តោះអាសន្នថ្នាក់បរិបត្ររងផងដែរ។ ចំពោះតម្លៃសេវាវិញទៀតសោត លិខិតមួយចំនួនមិនត្រូវបានគិតកម្រៃនោះទេ ហើយលិខិតបញ្ជាក់ផ្សេងទៀតគិតត្រឹមតែ១០០០រៀលប៉ុណ្ណោះក្នុង១សន្លឹក។ 

សូមបញ្ជាក់ថា ក្រៅពីសេវានីត្យានុកូលកម្ម ឬបញ្ជាក់ឯកសារ ច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ក៏មានផ្ដល់សេវាផ្សេងទៀតដែរ រួមមាន៖ ការងាររដ្ឋបាល ការងារអត្រានុកូលដ្ឋាន វិស័យវប្បធម៌និងវិចិត្រសិល្បៈ វិស័យអប់រំ យុវជន និងកីឡា វិស័យទេសចរណ៍ វិស័យសំណង់ ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី វិស័យឧស្សាហកម្ម សិប្បកម្ម រ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យសុខាភិបាល វិស័យសាធារណការនិងដឹកជញ្ជូន និងវិស័យកសិកម្ម៕ SRP

សេង សុខហ៊ុន

មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ៣ វិច្ឆិកា ២០២៤

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនសូត្រពីចំណេះជំនាញធ្វើអំបុក មានជាអាទិ៍ ការជ្រើសរើសប្រភេទស្រូវ, ការហាល និងលីងស្រូវ, ការដាល់អំបុក, ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិ​ជុំ​គ្រៀល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ដើម្បីជាការចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីពីដូនតាខ្មែរ ជាពិសេស ការផ្ទេចំណេះដឹង និងជំនាញនៃការធ្វើអំបុកពីមួយជំនាន់ទៅមួយជំនាន់ឱ្យបានឋិតថេរយូរអង្វែងតរៀងទៅ។

គួរបញ្ជាក់ផងដែរថា អំបុក គឺជាអាហារដ៏មានសារៈសំខាន់មិនអាចខ្វះបាននៅក្នុងពិធី “សំពះព្រះខែ និងអកអំបុក” ដែលជាផ្នែកមួយដ៏សំខាន់នៃព្រះរាជពិធីបុណ្យ “អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក”។ ក្រៅពីបម្រើឱ្យការរៀបចំពិធីតាមបែបជំនឿសាសនា អំបុក ជាអាហារដ៏ឆ្ងាញ់ពិសា ហើយគេអាចយកទៅច្នៃធ្វើជាបង្អែម ឬម្ហូបបានយ៉ាងច្រើនប្រភេទថែមទៀតផង៕SRP

 

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣១ តុលា ២០២៤

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤  បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ  ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំអោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។ 

បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៣ តុលា ២០២៤

 

ភ្នំពេញ៖ប្រសិនពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលដ៏ធំ នៅទិសឦសាន្ត។

ការដាក់សម្ពោធនេះ គឺ ទំនប់អាងទឹកអូរតធិបតី ស្ថិតនៅស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

គម្រោងអភិវឌ្ឍន៍ ទំនប់អាងទឹកអូរ ស្ថិតក្នុងស្រុកអូររាំង និងទំនប់លើ និងទំនប់ក្រោម ស្ថិត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្ត ការសាងសង់ អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌ ឥណទានមូលនិធិទ្រទ្រង់ថវិកា របស់ រាជរដ្ឋាភិបាលកម្ពុជា។ 

គម្រោងនេះ ឆ្លើយតបតាមតម្រូវការ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាត ឱ្យបាន ៩៤០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ផែនការមេអភិវឌ្ឍ ន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្ម ខេត្តមណ្ឌលគិរី សម្រាប់បម្រើឱ្យការស្រោច ស្រពផ្ទៃដី ផលិតកម្មកសិកម្មចំនួន ១៥០០០ ហិកតា ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ២៣ តុលា ២០២៤

 

ភ្នំពេញ៖រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយអំពី គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំង២៥រាជធានី-ខេត្ត ដល់ប្រជាពលរដ្ឋ ចំនួន ១៩៤.៧៦៨នាក់ ដើម្បីបានឈ្វេងយល់ និងចូលរួមសហការអនុវត្តលក្ខណៈសម្បត្តិទាំង ៧យ៉ាង របស់គោលនយោបាយនេះ ឱ្យកាន់តែល្អប្រសើរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរថ្នាក់រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ តែងតែយកអស់កម្លាំងកាយចិត្តបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាប្រចាំដូចភ្លៀងរលឹមនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម ខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បានយល់ជ្រួតជ្រាប និងចូលរួមសហការរាយការណ៍ ថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចមូលដ្ឋានតាមវិស័យនានា ឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រយៈពេល ១៤ថ្ងៃ កន្លងទៅ អាជ្ញាធរថ្នាក់ក្រោមជាតិ បន្តរៀបចំវេទិកាផ្សព្វផ្សាយបាន ចំនួន ៦.៣៣៤លើក ក្នុងនោះ រួមមាន៖ នៅថ្ងៃទី៧ ខែតុលា ផ្សព្វផ្សាយបានចំនួន ៣១០លើក និងមានប្រជាពលរដ្ឋចូលរួម ៨.៦៦១នាក់ នៅតាម១៩រាជធានី-ខេត្ត។ ថ្ងៃទី៨តុលា ផ្សព្វផ្សាយបានចំនួន ៤៥២លើក និងមានប្រជាពលរដ្ឋចូលរួម ១៣.៣២៦នាក់ នៅតាម២០រាជធានី-ខេត្ត។ ថ្ងៃទី៩ បានចំនួន ៤៧៥លើក និងមានអ្នកចូលរួម ១២.៣៦៥នាក់  នៅក្នុង ២២រាជធានី-ខេត្ត។ នៅថ្ងៃទី១០ ផ្សព្វផ្សាយបានចំនួន ៥៣៨លើក និងមានអ្នកចូលរួម ១៨.៣៣១នាក់ នៅតាម២៣រាជធានី-ខេត្ត។ ថ្ងៃទី១១ បានចំនួន ៤៧៤លើក និងមានអ្នកចូលរួម ១៣.៣២៦នាក់ នៅតាម ២០រាជធានី-ខេត្ត។ នៅថ្ងៃទី១២ ផ្សព្វផ្សាយបានចំនួន ៤១៨លើក និងមានអ្នកចូលរួម ១៣.៨៩៤នាក់ នៅតាម២២រាជធានី-ខេត្ត។ ថ្ងៃទី១៣ បានចំនួន ៣៦៤លើក និងមានអ្នកចូលរួម ១១.៣២៥នាក់ តាម២១រាជធានី-ខេត្ត។ នៅថ្ងៃទី១៤ បានចំនួន ៤៣១លើក និងមានអ្នកចូលរួម ១២.០៥៥នាក់ ក្នុង២១រាជធានី-ខេត្ត។ ថ្ងៃទី១៥ បានចំនួន ៥១២លើក និងមានអ្នកចូលរួម ១៥.១០៥នាក់ តាម២១រាជធានី-ខេត្ត។ នៅថ្ងៃទី១៦ បានចំនួន ៤៩៨លើក និងមានអ្នកចូលរួមចំនួន ១៤.០១៩នាក់ តាម ២២រាជធានី-ខេត្ត។ ថ្ងៃទី១៧ បានចំនួន ៥៧៦លើក និងមានអ្នកចូលរួម ២១.៥៩០នាក់ នៅ២៣រាជធានី-ខេត្ត។ ថ្ងៃទី១៨ បានចំនួន ៥៣៨លើក និងមានអ្នកចូលរួម ១៦.៦១៥នាក់។ នៅថ្ងៃទី១៩ បានចំនួន ៣៩៤លើក និងមានអ្នកចូលរួម ១៣.០១៦នាក់ ក្នុង២១រាជធានីខេត្ត និងថ្ងៃទី២០ អាជ្ញាធរ បានផ្សព្វផ្សាយចំនួន ៣៥៤លើក និងមានប្រជាពលរដ្ឋចូលរួម ចំនួន ១១.១៤០នាក់ តាម២១រាជធានី-ខេត្ត។

គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិទាំង ៧យ៉ាង ក្នុងនោះ រួមមាន៖ ទី១. ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿចិត្ត ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ទី៥. ដោះស្រាយវិវាទនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែគាំទ្រ ជំរុញ ណែនាំ និងរំលឹកដល់មន្រ្តីទាំងអស់ បន្តចូលរួមខិតខំប្រឹងប្រែង ព្យាយាមបម្រើប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់ទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕

ដោយ ៖ សេង បូលីន

មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 … Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!