Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រៃវែង

ទីប្រឹក្សា ឆាវឆាវ ៣ សីហា ២០២៣

បុរសម្នាក់បើករថយន្តពាក់ផ្លាកលេខនប ដោយបិទ logo ប៉ូលិស បានទទួលមរណភាព ខណ: បើករថយន្តបុកជាមួយរថយន្តមួយគ្រឿងទៀត។

ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើង នៅម៉ោង២១ និង៣០នាទី ថ្ងៃទី០២ ខែស៏ហា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ០៨ ចន្លោះគីឡូ៥៥.៥៦ នៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចខេត្តព្រៃវែង បានប្រាប់ថា ហេតុការណ៍នេះកើតឡើង រវាងរថយន្តនិងរថយន្តបញ្ច្រាសទើសគ្នា ដោយរថយន្តម៉ាក លុចសុិស ៤០០H ពណ៌ ស ផ្លាកលេខ ន.ប ៧៥០១ បើកបរដោយឈ្មោះ សូ សុគន្ធាណូ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ក្នុងទិសដៅ ពីលិច ទៅកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានរេចង្កូត ជ្រុលទៅបុកចំពីចំហៀងផ្នែកខាងឆ្វេង.រថយន្ត ១គ្រឿងទៀត ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខTK ០៤៤១ (ចង្កូតស្ដាំ) អ្នកបើកបរមិនស្គាល់អត្តសញ្ញ (បានចុះរត់គេចខ្លួនបាត់)។

សមត្ថកិច្ចបានបន្តថា ករណីនេះបណ្ដាលអោយអ្នកបើកបររថយន្ត lexus៤០០H រងរបួសធ្ងន់(ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ)។ រថយន្តទាំង ២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកពារាំង៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣ សីហា ២០២៣

នារីម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ រវាងរថយន្តនិងម៉ូតូ បញ្ច្រាសទិសគ្នា។

ហេតុការណ៍បានកើតឡើង នៅម៉ោង១៧និង១៥នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិ ជ្រៃសីមា ឃុំជាខ្លាំង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចខេត្តព្រៃវែងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍ នេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក (បើកគេចខ្លួនបាត់) បានទៅបុកម៉ូតូC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង ១Q-៩៦៣៥ ដែលបើកបរឈ្មោះ ព្រំ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ (បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចដដែលបន្តថា ករណី មូលហេតុ អ្នករថយន្តបើកបំពានគន្លងទៅបុកម៉ូតូតែម្ដង។ បច្ចុប្បន្ន រថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ ឯ ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាខ្លាំង។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៩ មេសា ២០២៣

នៅទីបំផុត អ្នកស្រី ហាក់ វណ្ណៈ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា នួន អក ទៅតុលាការ រឿងចេញសែកគ្មានសាច់ប្រាក់ និងរំលោភលើទំនុកចិត្ត។

នេះបើយោងតាមពាក្យបណ្ដឹង ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបាននៅថ្ងៃសៅរ៍នេះ។

ជុំវិញរងការបណ្ដឹងបែបនេះនេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយ ពីឧកញ៉ា នួន អក នៅឡើយទេ រហូតដល់ម៉ោងចេញផ្សាយនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ មីនា ២០២៣

ខេត្តព្រៃវែង៖មេប៉ូលិសខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ។

មេប៉ូលិសរូបនេះ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហក ទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់ បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញហើយឈប់ ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ ធ្នូ ២០២២

លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ កំពុងតែល្បីល្បាញយ៉ាងខ្លាំងតាមរយៈ តម្រូវឲ្យក្រុមឈ្មួញដឹកទំនិញ បង់លុយដោយមិនចាំបាច់ចេញវិក្កយបត្រ អ្វីទាំងអស់។ នេះបើតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយ។ 

យោងតាមប្រភពពីក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញរត់ពន្ធទំនិញ ឆ្លងដែន ចេញចូលពី ប្រទេសវៀតណាម មកកម្ពុជា នឹងពីកម្ពុជា ទៅប្រទេសវៀតណាម បានបង្ហើបថា៖ ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែង ជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ នោះមក គឺលោក ខៀវ សារឿន បានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់ កុំឱ្យបែកធ្លាយដល់អ្នកសារព័ត៌មាន ដោយលោក ខៀវ សារឿន បានកំណត់ឱ្យអាជីវករ ទៅបង់លុយដាក់ខែ នៅផ្ទះរបស់លោក ផ្ទាល់ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប៉ុន្តែករណីនេះ ត្រូវបានលោក ខៀវ សារឿន បដិសេធចោលថាជារឿងមិនពិត។

យោងតាមប្រភពបានឲ្យអ្នកសារព័ត៌មានដឹងថា កាលពីជំនាន់ លោក ផែន ភឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែង ដូចលោក ខៀវ សារឿន នៅពេលនេះនោះដែរ។ លុះដល់កំឡុង ពាក់កណ្ដាលឆ្នាំ២០២២ លោក ផែន ភឿន បានចូលនិវត្តន៍បាត់ទៅ ទើប​លោក ខៀវ សារឿន ក៏ចូលកាន់តំណែងជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាប បទល្មើសរត់ពន្ធ ជំនួសវិញ។

ប្រភពបានបន្តថាក្រោយបានកាន់តំណែងនេះភ្លាម លោក ខៀវ សារឿន បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាម ចូលខ្មែរ ច្រើនជាងមុន ជាហេតុនាំឱ្យអាជីវករ អ្នករកស៊ីរកប្រាក់ចំណេញលែងបាន។

បើតាមក្រុមឈ្មួញប្រាប់ថា លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បានកំណត់យកលុយពីពួកគាត់ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន២០ម៉ឺនរៀលជាកំហិត ឯរថយន្តធុនមធ្យម យកចាប់ពី៣០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល ក្នុង១ជើង រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ក្នុងនោះ បើសម្រាប់ រថយន្តដឹកទំនិញសំខាន់ៗ ដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ គឺលោក ខៀវ សារឿន កំណត់យកច្រើន រហូតដល់រាប់រយ រាប់ពាន់ដុល្លារឯណោះ ក្នុង១ជើងៗ។

ជាក់ស្ដែង អាជីវករអ្នកដឹកទំនិញ ពីវៀតណាម ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិចក្រី ដោយប្រើរថយន្តចំណុះ៥តោន គឺត្រូវបាន លោក ខៀវ សារឿន កំណត់យកក្នុង១ជើងចំនួន២០ម៉ឺនរៀល ជាកំហិត ពោលគឺ ការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទាំងអស់ ហើយក៏មិនមែនដឹក១ជើង បង់១ជើង នៅស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដូចមុនៗនោះឡើយ ដោយលោក ខៀវ សារឿន គិតជាខែ និងរាប់ជើងឡាន ដោយស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង គ្រាន់តែជាកន្លែងពិនិត្យឯកសារ និងរាប់ក្បាលឡានប៉ុណ្ណោះ ដើម្បីគាបឱ្យក្រុមឈ្មួញ ទៅបង់លុយនៅផ្ទះរបស់លោក ខៀវ សារឿន ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ផ្តាល់យ៉ាងទៀងទាត់វិញ។

ជុំវិញវិញការចោទប្រកាន់បែបនេះ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពី លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ បាននៅឡើយទេ។ ប៉ុន្តែលោកធ្លាប់ប្រាប់អ្នកសារព័ត៌មានថា «លោកមិនបានយកលុយពីអាជីវករទេ ហើយក៏ពុំមាន ករណីបង់លុយដល់ផ្ទះអ្វីដែរ»។

សូមបញ្ជាក់ថា គេសង្កេតឃើញ ក្រុមឈ្មួញជាច្រើននាក់ មានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញ ផ្សេងៗដូចជា៖ .គ្រឿងដែក.គ្រឿងជ័រ. ឥវ៉ាន់ចាប់ហួយ.បន្លែផ្លែឈើ.ត្រីសាច់. ចេញពីវៀតណាម ចូលមកកម្ពុជា ដោយគេចពន្ធនិងបង់ពន្ធមិនគ្រប់ តាមច្រកទ្វារព្រំដែននានា ទាំងថ្ងៃ ទាំងយប់ គ្មានឈប់ឈរ ជាហេតុនាំឱ្យសមត្ថកិច្ចជំនាញគយ ដេកចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូរ និងមិនបង្ក្រាប ទំនិញគេចពន្ធ ឬផាកពិន័យចូលរដ្ឋ ហើយករណីនេះ នាំឲ្យមានការបាត់បង់ចំណួលជាតិ យ៉ាងច្រើនក្នុង១ខែៗ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 … Page17 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!