Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់បានចងកសម្លាប់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៥ នៅចំណុច ក្រុមទី១១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ជ្រឹងសាវឿន ភេទ ស្រី អាយុ ៦៤ឆ្នាំ រស់នៅក្រុមទី ១១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបានដកស្រង់សម្ដីពីក្រុមគ្រួសារជនរងគ្រោះប្រាប់ថា ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ទើបប្រជាពលរដ្ឋប្រទះឃើញធ្វើអត្តឃាត ចងកសម្លាប់ខ្លួនតែម្ដង។

បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៥

ស្រ្តីម្នាក់សម្រាលកូនទម្ងន់ជិត៦គីឡូក្រាម។

នៅថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម (Macrosomia or Large for gestational age)។

ស្រ្តីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានសម្រេចជួយសង្គ្រោះ ដោយធ្វើការវះកាត់ (Cesarean section) បានដោយជោគជ័យ នៅវេលាម៉ោង ៩ និង៣៨ នាទី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។

បច្ចុប្បន្នទារកភេទប្រុសរូបនេះ កំពុងទទួលអន្តរាគមន៍ ពិនិត្យ ព្យាបាល និងថែទាំបន្តដោយ វេជ្ជបណ្ឌិតឯកទេសទារក រួចបានបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។

ចំណែកស្រ្តីជាម្តាយដែលមានអាយុ ៣៤ឆ្នាំ  មានទីលំនៅនៅ ភូមិ2 ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានស្ថានភាពសុខភាពល្អប្រសើរក្រោយការវះកាត់ និងបានទទួលការយកចិត្តទុកដាក់ថែទាំ ពីសំណាក់គិលានុបដ្ឋាក។

ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព និងទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពន្យល់ថា ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ គឺមានគោលបំណងដើម្បី កាត់បន្ថយនិងទប់ស្កាត់នូវកត្តាហានិភ័យជាច្រើន ដែលអាចកើតមាននៅលើស្រ្តីជាម្តាយ ដូចជា ការហូរឈាមច្រើនក្រោយសម្រាល ព្រមទាំងកត្តាហានិភ័យដែលអាចកើតមាននៅលើទារក ដូចជា ការពិបាកសម្រាល ជាប់ស្មា រឺក្បាល ការរបួសបាក់ឆ្អឹងដងកាំបិត វិបត្តិសរសៃប្រសាទនៃដៃ ទារកខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ (Birth asphyxia) ជាដើម។

សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។

ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៥

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដ៏វិសេសវិសាលនៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។

យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរដ៏ស្មោះ ចំពោះដំណើរជីវិតអាពាហ៍ពិពាហ៍ដ៏ឧត្តមរបស់ សម្តេចពិជ័យសេនា និងលោកជំទាវ ដែលសមិទ្ធផលនៃចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល ភាពជាគំរូនៃគូព្រេងព្រឹទ្ធ និងប្រសូត្របានជាកូន ជាចៅ ដែលជាធនធានមនុស្សដ៏ល្អ និងមានតម្លៃសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ មហាប្រសើរជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៥

ក្រសួងការពារជាតិមិនទាន់មានវិធានការលើមន្ត្រីយោធាមួយរូបដែលប្រើអំពើហិង្សាលើស្ត្រីមេម៉ាយ

ខេត្តសៀមរាប៖រហូតមកដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ នេះគេនៅពុំទាន់ឃើញក្រសួងការពារជាតិចេញសេចក្ដីវិធានការណាមួយទៅលើមន្ត្រីយោធាដែលបានប្រព្រឹត្តអំពើហិង្សាទៅលើស្ត្រីមួយរូបបណ្ដាលឱ្យរបួសនោះនៅឡើយទេ។

ក្នុងសេចក្ដីបំភ្លឺមួយទំព័ររបស់រដ្ឋបាលស្រុកពួក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការប្រើអំពើហិង្សាពីសំណាក់មន្ត្រីយោធាទៅលើស្ត្រីមេម៉ាយរូបនោះ នៅក្នុងកម្មវិធីខួបកំណើតមួយរបស់អភិបាលរងស្រុកពួក គឺផ្ដើមឡើយពីការបាត់ស្រាដបដោយមន្ត្រីយោធារូបនោះចោទទៅស្ត្រីមេម៉ាយថាលួចហើយក៏ត្រូវអំពើហិង្សាតែម្ដង។

អាជ្ញាធរស្រុកពួកបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ មានផេកហ្វេសប៊ុក ឈ្មោះ សៀមរាបប៉ុស្តិ៍ បានចុះផ្សាយថា នៅស្រុកពួក ខេត្តសៀមរាប បុរសម្នាក់រងការរិះគន់ប្រើអំពើហិង្សាលើស្ត្រីមេម៉ាយ ក្នុងវង់ផឹកស៊ី យ៉ាងព្រៃផ្សៃ ស្ថិតនៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូន ស្ថិតនៅ ភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកពួក សូមធ្វើការជម្រាប ជូនសាធារណៈជនដូចខាងក្រោម៖

១.ចំពោះករណីប្រព្រឹត្តអំពើហិង្សានេះគឺផ្តើមចេញ ពីទំនាស់ពាក្យសម្តីរឿងបាត់ (ស្រាដប) រវាងឈ្មោះ ប៊ូ ហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមន្ត្រីយោធា ដោយចោទថា ឈ្មោះ សា ខាវី ជាស្ត្រីមេម៉ាយ បានលួច ស្រារបស់ខ្លួន រហូតដល់កើតឡើងជាអំពើហិង្សា នៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូន ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំឡើងជាលក្ខណៈគ្រួសារ។

២.ករណីអំពើហិង្សានេះ គឺកើតឡើងរវាងបុគ្គល និងបុគ្គល មិនពាក់ព័ន្ធនឹង លោកអភិបាលរង ស្រុកពួកទេ ដោយសារនៅក្នុងហេតុការណ៍នោះ លោកមិនបាននៅគេហដ្ឋានទេ ដោយលោកជាប់រវល់ចូលរួមកម្មវិធី១ទៀត នៅក្នុងក្រុងសៀមរាប តាំងពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១១យប់ ទើបត្រឡប់មកគេហដ្ឋានវិញ។ លុះព្រឹកឡើងថ្ងៃបន្ទាប់ ភរិយាបានប្រាប់ពីហេតុការណ៍ឱ្យលោកបានដឹង និងប្រាប់ថា ឈ្មោះ សា ខាវី ដែលជាស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាត។

ចំពោះករណីនេះលោកគិតថា ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ហើយលោកក៏មិនបានធ្វើការសួរនាំ ឬអន្តរាគមន៍អ្វីឡើយចំពោះករណីហិង្សានេះ។ រីឯការលើកឡើងថា ស្រាដបមានតម្លៃរាប់ពាន់ដុល្លារ គឺមិនមែនជាការពិតនោះទេ ដែលស្រានោះម៉ាកEsprit de Pavie ផលិតឆ្នាំ២០១៨ មានតម្លៃប្រហែលជាង ១០ដុល្លារតែប៉ុណ្ណោះ។

៣.ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុកពួក បានជំរុញឱ្យអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាល រដ្ឋបាលខ្នាត បន្តនីតិវិធីករណីនេះឱ្យបានលឿនបំផុត។ #SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៥

ខេត្តសៀមរាប៖អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថានៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (អាវុធប្រហាផ្សេងទៀត) ដោយមានក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាកស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អាវុធហត្ថខេត្តសៀមរាបបានបន្តថាដោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ 1296 ករណីក្មេងទំនើងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតកម្លាំងការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះទៅដលល់ចំណុចគោលដៅខាងលើបានឃើញក្មេងទំនើងនោះហើយបានឃាត់ខ្លួន ម្នាក់ (០២នាក់ផ្សេងទៀតបានរត់គេចខ្លួន) មានឈ្មោះ​ សុខរិទ្ធ​ វណ្ណអាឡិច​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ មុខរបរសិស្ស​ រស់នៅភូមិវាល សង្កាត់គោចក ក្រុងសៀមរាប។

អាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវបន្តរហូតដល់ម៉ោង ១១និង00នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ សារ៉ាត់ លីហាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មានរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ករណីនេះសមត្ថកិច្ចជំនាញ ដកហូតវត្តុតាងម៉ូតូ ០១គ្រឿងម៉ាក ហុងដា125 ពណ៏ខ្មៅ និងកាំបិទផ្គាក់ចំនួន ០២ដើម។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យទាំង ០២នាក់ទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page38 Page39 Page40 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!