Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៥

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មាររួចមក។

នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ដល់ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

តាមរយៈ ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ១៩៨៨ ដោយមើលឃើញថា ផ្ទះចាស់មានសភាពទ្រុឌទ្រោមខ្លាំង ទើបលោកសុំការឯកភាពពី សម្ដេច ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។

បើតាមតាមការបង្ហើបឲ្យដឹងពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសនោះ ឯកឧត្តមមានគម្រោងកែច្នៃ និងរៀបចំផ្ទះនេះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជាការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ តាមរយៈការពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយសក្តានុពល និងភាពទាក់ទាញ។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជំរុញឲ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៥

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះសម្បត្តិ កុសល បទ ប៉ុនប៉ងសូកប៉ាន់ និងពីបទ ប្តឹងបរិហារដោយភូតកុហក

https://www.facebook.com/share/1EPde7qFN6/
https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

ខេត្តសៀមរាប៖លោកភុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកា
សម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ៤១ឆ្នាំ កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងដីកាបានបញ្ជាក់ថា ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និង មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, ពីបទ ប្តឹងបរិហារដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងពីបទ សូកប៉ាន់ ប្រព្រឹត្តនៅហាងការហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្ដោះអាសន្ន។

-បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្នឱ្យបានសម្រេចតាម ដីកាបង្គាប់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៥

រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ លោកស សុខា បានដកដំណែង​ លោកវរសេនីយ៍ទោ​ ផាង​ ប៉ែត​ អធិការ​ និង​ លោកវរសេនីយ៍ត្រី​ អ៊ុត​ សឿង​ អធិការរងស្រុកកូនមុំ​ ខេត្ត​រតនគិរី​ ដេីម្បី​បេីកផ្លូវ​ឲ្យ តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៥

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថាគិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥នេះ រដ្ឋករទឹកស្វយ័តសៀមរាប បានធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន ២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤ ក្នុងនោះសម្រាប់ក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន មានចំនួន១៤សង្កាត់ និងស្រុកប្រាសាទបាគង និងស្រុកអង្គរធំ មាន៩ឃុំ ជាមួយនឹងបណ្ដាញចែកចាយប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈក្នុង១ថ្ងៃប្រជាពលរដ្ឋប្រើប្រាស់ទឹកអស់ប្រមាណជាង ៣ម៉ឺនម៉ែត្រគូប។

បើតាម លោក យ៉ៃ មុន្នីរ័ត្ន អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៧ ខែឧសភានេះថា ការងារអាទិភាពទី១ របស់រដ្ឋករទឹកស្វយ័តសៀមរាប គឺពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនជាមុនសិន បន្ទាប់មកទើបពង្រីកវិសាលភាពទៅតាមជាយក្រុង។ បច្ចុប្បន្នក្រុមការងារកំពុងតបណ្ដាញមេនាំទឹកស្អាតចេញពីក្រុងសៀមរាប ទៅដល់ឃុំរលួស ស្រុកប្រាសាទបាគង មានប្រវែង២០គីឡូម៉ែត្រ ដែលជាឥណទានសល់ពីគម្រោងចាយកា (JICA) ប្រើរយៈពេលអនុវត្តន៍១៦ខែ បញ្ចប់នៅឧសភាឆ្នាំ២០២៦។

លោក យ៉ៃ មុន្នីរ័ត្ន បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឆ្នាំ២០៣០ គឺផ្គត់ផ្គង់ទឹកស្អាតជួនប្រជាពលរដ្ឋឱ្យ១០០% បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប បានទទួលទទួលឥណទានពីរដ្ឋាភិបាលនៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពង្រីងផ្ទៃសេវាប្រវែង៤០០គីឡូម៉ែត្របន្ថែមទៀត និងឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ ទទួលឥណទានពី ROD តាមរយៈឥណទានទាំងនេះ នឹងធ្វើឱ្យខេត្តសៀមរាប មានទឹកស្អាតគ្រប់គ្រាន់តាមយុទ្ធសាស្រ្តដែលបានដាក់ចេញ ។

សូមជម្រាបថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលយកទឹកក្រោមដី, រោងចក្រប្រព្រឹត្តកម្មទឹកស្អាតយកទឹកពីបារាយណ៍ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រាវ យកទឹកពីបឹងទន្លេសាប ដោយក្នុង១ថ្ងៃអាចផ្គត់ផ្គង់ទឹកស្អាតបានប្រមាណជាង ៩ម៉ឺនម៉ែត្រគូប៕SRP

អត្ថបទ និងរូបភាព៖ លោកស្រី ហាង សុជាតា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៥

ខេត្តសៀមរាប៖ក្រុមគ្រួសារ លោក ហារូយូគី តាកាតា នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានរៀបចំមធ្យោបាយ កម្លាំងការពារ ជូនឯកឧត្តម ឯកអគ្គរាជទូត អគ្គកុងស៊ុលជប៉ុន ក្នុងពិធីរំលឹកខួបលើកទី៣២ សម្រាប់លោកអធិការនគរបាល ហារូយូគី តាកាតា នៅសាលាបឋមនាគរាជតាកាតា ដែលស្ថិតនៅភូមិនាគរាជ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ។

សូមរំលឹកផងដែលថាកាលពីថ្ងៃទី៤ ខែឧសភា ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ បានទៅបំពេញទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ និងបានចូលរួមពិធីរំលឹកខួបលើកទី៣២ ដល់វិញ្ញាណក្ខន្ធអតីតអធិការនគរបាល ហារូយូគី តាកាតា ដែលបានបាត់បង់ជីវិតក្នុងថ្ងៃដដែលនេះ នាឆ្នាំ១៩៩៣។

ពិធីរំលឹកខួបនេះធ្វើឡើងនៅទីតាំងដែលលោកអធិការ តាកាតា ត្រូវបានគេសម្លាប់ ខណៈពេលបំពេញកាតព្វកិច្ចបម្រើការជាមន្ត្រីប៉ូលិសស៊ីវិល របស់អាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅស្រុកបន្ទាយអំពិល។ ក្រៅពីម្ដាយរបស់លោកអធិការ តាកាតា បងស្រី និងស្វាមី អតីតសហការីពីក្រុមប៉ូលិសស៊ីវិលក៏បានអញ្ជើញចូលរួមដែរ។ បន្ទាប់ពីបញ្ចប់ពិធីនៅស្ដូបវិញ្ញាណក្ខន្ធ អ្នកចូលរួមទាំងអស់បានទៅទស្សនកិច្ច “សាលាបឋមសិក្សា តាកាតា ហារូយូគី” ដែលស្ថិតនៅម្ខាងផ្លូវ ហើយបានប្រាស្រ័យទាក់ទងជាមួយគ្រូបង្រៀន និងសិស្សានុសិស្សនៅទីនោះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page36 Page37 Page38 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!