Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៥

ខេត្តសៀមរាប៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៣និង២៥នាទី នៅស្រុកពួក ខេត្តសៀមរាប ពេលត្រឡប់មកពីធ្វើសំណង់នៅក្រុងប៉ោយប៉ែត ដែលពេលនេះសពបានយកមកធ្វើបុណ្យនៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាម។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោកសង្រេងចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងបណ្តាលឱ្យសាច់ញាតិក្រុមគ្រួសារជាទីស្រឡាញ់បានបាត់បង់ជីវិត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជនរងគ្រោះទាំង៥នាក់ រួមមាន៖
១. ឈ្មោះ រឿន រ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (សពធ្វើបុណ្យ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម)។
២. ឈ្មោះ ហឿន ហ៊ាម ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
៣. ឈ្មោះ ផម ផា ភេទប្រុស អាយុ៤០ឆ្នាំ ភូមិថ្លុកស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
៤. ឈ្មោះ ប៉ាត តឿម ភេទស្រី អាយុ៣៧ឆ្នាំ ភូមិស្លែងកោង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
៥. ឈ្មោះ ឆាន់ ម៉ាង ភេទប្រុស អាយុ៥៣ឆ្នាំ ភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពខាងលើនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លានរៀលជូនដល់ក្រុមគ្រួសារសពនីមួយៗសម្រាប់ជួយសម្រាលការលំបាក និងធ្វើបុណ្យតាមប្រពៃណីផងដែរ។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ក៏បានចូលរួមរំលែក និងផ្តល់អំណោយជូនដល់គ្រួសាររងគ្រោះនីមួយៗផងដែរ។

ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃខែឆ្នាំដដែលនេះដែរ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ក៏បានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ដែលមានអ្នករងរបួសចំនួន ១១នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៥

ខេត្តសៀមរាប៖យុវសិស្សចំនួន៣រូប ឈ្មោះ ពៅ ជុំរតនៈ ជាសិស្សថ្នាក់ទី១២ មកពីសាលាអន្តរជាតិ ស្មាធ ឃីដ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជារូបវិទ្យា ទូទាំងខេត្ត និងទូទាំងប្រទេស មួយរូបទៀតទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជាគណិតវិទ្យា ទូទាំងខេត្ត ឯមួយរូបទៀតទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ៣ លេីមុខវិជ្ជារូបវិទ្យា ទូទាំងខេត្ត ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាអន្តរជាតិ ស្មាធ ឃីដ។

ការផ្ដល់រង្វាន់អបអរសាទរសិស្សពូកែនេះធ្វើឡើងនៅព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលាអន្តរជាតិ ស្មាធ ឃីដ ខេត្តសៀមរាប សាខាទី៣ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកសាលា គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតារបស់សិស្សពូកែទាំងបីរូបនោះផងដែរ។

យុវសិស្សឈ្មោះ ពៅ ជុំរតនៈ ជាសិស្សថ្នាក់ទី១២ មកពីសាលាអន្តរជាតិ ស្មាធ ឃីដ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជារូបវិទ្យា ទូទាំងខេត្ត និងទូទាំងប្រទេស ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាអន្តរជាតិ ស្មាធ ឃីដ ចំនួន ៣លាន៥សែនរៀល។

-យុវសិស្សឈ្មោះ មាស សុវណ្ណរ័ត្ន ជាសិស្សថ្នាក់ទី៩ មកពីសាលាអន្តរជាតិ ស្មាធ ឃីដ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជាគណិតវិទ្យា ទូទាំងខេត្ត ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាអន្តរជាតិ ស្មាធ ឃីដ និងក្រុមហ៊ុនហ្វតតេ អ៊ិនសួរីនស៍ (ខេមបូឌា) ចំនួន ១លានរៀល។

-យុវសិស្សឈ្មោះ វ៉ាន់ ដារ៉ាវិជ្ជា ជាសិស្សថ្នាក់ទី៩ មកពីសាលាអន្តរជាតិ ស្មាធ ឃីដ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ៣ លេីមុខវិជ្ជារូបវិទ្យា ទូទាំងខេត្ត ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាអន្តរជាតិ ស្មាធ ឃីដ និងក្រុមហ៊ុនហ្វតតេ អ៊ិនសួរីនស៍ (ខេមបូឌា) ចំនួន ១លានរៀល។

យុវសិស្សទាំង៣រូប មកពីសាលាអន្តរជាតិ ស្មាធ ឃីដ បានសម្ដែងនូវការរីករាយនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់នឹងបានថ្លែងអំណរគុណដល់សាលាអន្តរជាតិ ស្មាធ ឃីដ ដែលបានផ្ដល់ចំណេះដឹងដល់រូបគេជាសាលាអន្តរជាតិមានគុណភាពផងដែរ។

សូមជម្រាបថា តាមការបញ្ជាក់ពីសាលាអន្តរជាតិ ស្មាធ ឃីដ បានបើកសម្ភោធជាផ្លូវការតាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០០៩ មានរយៈពេល ១៦ ឆ្នាំមកហើយដោយមានការអនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡា និងមានការគាំទ្រពីឧត្តមភាពសិក្សាមានគុណភាព ហើយបានពង្រីកសាខាជាច្រើនកន្លែងផងដែរ។

សាលាស្មាធ ឃីដមានកម្មវិធីសិក្សា៖
-ចំណេះទូទៅភាសាខ្មែរ (ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២)
-ចំណេះទូទៅភាសាអង់គ្លេស-ចិន (ពីកម្រិតមុនមត្តេយ្យ ដល់ថ្នាក់ទី១២)
-ភាសាអង់គ្លេសត្រៀមអាហារូបករណ៍ (IELTS 7-12) តាមកម្មវិធី British Council
-សហគ្រិនភាព តាមកម្មវិធី Venture Lab  របស់សហរដ្ឋអាមេរិក
-សំណេរកូដ (Coding) តាមកម្មវិធី Tynker  របស់សហរដ្ឋអាមេរិក
-Robotic & Stick’Em  តាមកម្មវិធី  របស់សឹង្ហបុរី

បាវចនា៖ មូលដ្ឋានអប់រំរឹងមាំ អនាគតរុងរឿង

ចក្ខុវិស័យ៖ អប់រំសិស្សឱ្យទទួលបាន មូលដ្ឋានអប់រំរឹងមាំ ដើម្បីអនាគតរុងរឿង។

បេសកកម្ម៖ អប់រំសិស្សឱ្យមានឧត្តមភាពលើសូចនាករបួន ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងទំនុកចិត្តលើខ្លួនឯង។

ឧត្តមភាពអប់រំ៖ ប្តេជ្ញាចំពោះឧត្តមភាពអប់រំ ដោយបន្តជំរុញបរិយាកាសសិក្សាដោយភាពច្នៃប្រឌិត បរិយាបន្ន ដែលសិស្សគ្រប់រូបមានសិទ្ធិសម្រេចសក្តានុពលរបស់ខ្លួន។

សិស្ស ឪពុកម្តាយ បុគ្គលិក សហគមន៍៖ សសរស្តម្ភទាំងបួននេះ ជួយដល់ឧត្តមភាពអប់រំ ពោលគឺ ការចង់ដឹងចង់ឃើញរបស់សិស្ស គប្បីមានការគាំទ្រពី មាតាបិតា បុគ្គលិកជំនាញរបស់សាលា និងសហគមន៍។

សុវត្ថិភាពសិក្សា ប្រសិទ្ធភាពអប់រំ៖ យកចិត្តទុកដាក់លើឧត្តមភាពអប់រំ និងបរិស្ថាន ផ្តល់បរិក្ខារសិក្សាមានសុវត្ថិភាព ប្រើវិធីសាស្រ្តមានប្រសិទ្ធភាពដែលធានាដល់ការសិក្សាដែលមិនផ្តល់ផលអវិជ្ជមានដល់ភពផែនដី។

ថ្នាលអប់រំគាំទ្របរិស្ថាន៖ ផ្តល់សេវាអប់រំ និងសេវាគាំទ្រ ស្របច្បាប់ក្នុងថ្នាលអប់រំដែលគាំទ្របរិស្ថាន សាលាប្រកួតប្រជែងបង្កើតបរិយាកាសសិក្សាដែលមិនប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែជំរុញការសិក្សា និងការស្រឡាញ់ថែរក្សាបរិស្ថាន៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២៥

ខេត្តសៀមរាប៖ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរីទេសចរណ៍ បានចេញលិខិតព្រមាននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ប្រសិនបើមានករណីកាប់ បំផ្លាញដើមឈើណាមួយកើតមានឡើង នៅក្នុងបុរីទេសចរណ៍។

ការព្រមានធ្វើឡើងតាមសេចក្តីជូនដំណឹងស្តីពី ដើមឈើដែលជាទ្រព្យសម្បត្តិសាធារណៈរបស់បុរី ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២៥។

ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរីទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក/លោកស្រី ដែលជាម្ចាស់គេហដ្ឋានទាំងអស់ឱ្យបានជ្រាបថា៖ ដោយសង្កេតឃើញថាកន្លងមកមានករណីកាប់ និងគ្រៀវដើមឈើដែលជាទ្រព្យសាធារណៈ របស់បុរីធ្វើឱ្យមានការប៉ះ ពាល់ដល់សោភ័ណភាព និងបរិស្ថាននៅក្នុងបុរី។ ដើមឈើត្រូវបានដាំឡើងដើម្បីបង្កើតភាពបៃតង ស្រស់ ជាម្លប់តាមដងផ្លូវសាធារណៈ ជួយកាត់បន្ថយកម្ដៅថ្ងៃ បង្កើតបរិយាកាសល្អ និងជាពិសេសវាបាន បញ្ចេញនូវអុកស៊ីសែន និងស្រូបយកឧស្ម័នដែលជាសារធាតុពុល។

ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិនៅក្នុងសហគមន៍បុរីទេសចរណ៍ ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរីទេសចរណ៍យើងខ្ញុំមិនឱ្យមានការកាប់បំផ្លាញដើមឈើដែលជាទ្រព្យសម្បត្តិសាធារណៈរបស់បុរីជាដាច់ខាត។ ប្រសិនបើមានករណីកាប់ បំផ្លាញដើមឈើណាមួយកើតមានឡើង ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរី ទេសចរណ៍យើងខ្ញុំ នឹងចាត់ វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរីទេសចរណ៍យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំចំពោះ ឯកឧត្តម លោក ជំទាវ លោក/លោកស្រី ដែលជាម្ចាស់គេហដ្ឋានទាំងអស់ ដែលរស់នៅក្នុងសហគមន៍បុរីទេសចរណ៍ ជា ប្រជាពលរដ្ឋប្រកប ដោយសេចក្តីថ្លៃថ្នូរ និងមានកិត្តយស សូមចូលរួមសហការថែរក្សារការពារដើមឈើ សាធារណៈនៅក្នុងបុរីទាំងអស់គ្នា។

អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ លោក/លោកស្រី មេត្តា ជ្រាបជាព័ត៌មាន និង ចូលរួមសហការជាមួយយើងខ្ញុំដោយក្ដីអនុគ្រោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២៥

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ ថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះស្ថាបនិកទេសចរណ៍អំណាន ដែលបានបំពេញបេសកកម្ម នៅខេត្តសៀមរាប​ ដេីម្បីយកសៀវភៅជាច្រេីនដាក់ ឱ្យបងប្អូនបានអាន​ ព្រមទាំងដកស្រង់នូវបទពិសោធន៍ល្អៗពីសៀវភៅ

ទេសចរណ៍អំណាន បានបញ្ចប់បេសកកម្ម របស់ខ្លួន នៅលេីទឹកដីអង្គរ​ ក្រុងសៀមរាប។

លោក​ អ៊ុក​ វណ្ណដេត​ ជាស្ថាបនិកទេសចរណ៍អំណាន ប្រកបដោយមនោសញ្ចេតនា​ រួសរាយ​រាក់ទាក់​ ដែលបានមកបំពេញបេសកកម្ម នៅលេីទឹកដីអង្គរក្រុងសៀមរាប​ ខេត្តសៀមរាប ចាប់ពីថ្ងៃ១៨​ ខែមេសា​ ដល់ថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥​។ ក្នុងអំឡុងពេលបេសកកម្មនៅខេត្តសៀមរាបនេះ​ បានទាក់ទាញបងប្អូន​ មិត្តអ្នកអាន​សៀវភៅ​ និងអ្នកគាំទ្រជាច្រេីន​ ដែលនេះជាការបង្ហាញនូវការចូលរួមអភិវឌ្ឍន៍ចំណេះដឹងតាមរយៈការអានសៀវភៅ​។

ក្រោមតំណក់ទឹកភ្លៀង នារាត្រីថ្ងៃទី១២ ខែឧសភា​ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជូនដំណើរលោក អ៊ុក វណ្ណដេ ស្ថាបនិកទេសចរណ៍អំណាន ប្រកបដោយមនោសញ្ចេតនា ដែលបានបញ្ចប់បេសកកម្ម របស់ខ្លួន នៅលេីទឹកដីអង្គរ​ ក្រុងសៀមរាប ជាមួយនឹងមិត្តអ្នកអាន និងអ្នកគាំទ្រជាច្រើនផងដែរ។

ក្នុងការស្នាក់នៅខេត្តសៀមរាប​ លោក​ អ៊ុក​ វណ្ណដេ​ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប​ ពិសេស ឯកឧត្តម​ ប្រាក់​ សោភ័ណ​ ដែលបានផ្តល់ទីតាំង​ ការសម្របសម្រួលទូទៅដល់អ្នកអានសៀវភៅផងដែរ។

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ុក វណ្ណដេ ស្ថាបនិកទេសចរណ៍អំណាន ដែលបានបំពេញបេសកកម្មនៅខេត្តសៀមរាប​ ដេីម្បីយកសៀវភៅជាច្រេីនដាក់ឱ្យលោកយាយលោកតា​ អ៊ុំ​ ពូ​មីង​ និងបងប្អូនបានអាន​ ព្រមទាំងដកស្រង់នូវបទពិសោធន៍ល្អៗពីសៀវភៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៥

ខេត្តសៀមរាប៖ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានរៀបរាប់ពីបទពិសោធ និងសមិទ្ធផលនៃការចូលរួម ក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ។

មានប្រសាសន៍ក្នុងរបាយការណ៍ជូនអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥។

អភិបាលខេត្តបានបញ្ជាក់ថា “សម្រាប់ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទៅតាមដំណាក់កាលនីមួយៗ ចាប់ពីការរៀបចំសេចក្ដីជូនដំណឹងដល់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក (គ.វ.ក.) រហូតដល់ដំណាក់កាលនៃការពិនិត្យនិងវាយតម្លៃចុងក្រោយពី គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។

ជាលទ្ធផល ខេត្តសៀមរាប ទទួលបានអង្គភាពជ័យលាភីចំនួន៣ ក្នុងចំណោមបេក្ខភាពជ័យលាភីទូទាំងប្រទេស រួមមាន៖ (១) មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលបានជ័យលាភីលេខ២, (២) វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ទទួលបានជ័យលាភីលេខ៧ និង (៣) សាលាមត្តេយ្យសិក្សាធនធានអង្គរ ទទួលបានជ័យលាភីលេខ៧។

ទន្ទឹមនឹងនេះអភិបាលខេត្តសៀមរាប បានជម្រាបជូនអង្គសិក្ខាសាលាផងដែរថា សម្រាប់ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបន្តជំរុញការយកចិត្តទុកដាក់លើចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល និងកំណត់យកអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ជាគោលដៅនៃការវាយតម្លៃ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ភាពជោគជ័យនៃការអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទៅតាមដំណាក់កាលនីមួយៗ គឺដោយសារមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រនិងជំរុញការអនុវត្តចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈ នៅតាមបណ្ដាអង្គភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន។

ឯកឧត្ដម ប្រាក់ សោភ័ណ បានបញ្ជាក់ថា៖ ការយកចិត្តទុកដាក់ដ៏មានសារៈសំខាន់របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ គឺក្នុងន័យដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង ជាក់ស្ដែងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ត្រូវបានរៀបចំសម្រាប់សមាសភាពពាក់ព័ន្ធនៃខេត្តខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page35 Page36 Page37 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!