Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ ១ មេសា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រារព្ធនៅទីស្ដីការក្រសួងយុត្តិធម៌។ សម្ដេចបានមានប្រសាសន៍ថាការកកស្ទះសំណុំរឿង កាន់តែមានភាពស្មុគស្មាញ បន្ទាប់ពីការដាក់ឱ្យដំណើរការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គិតមកដល់ពេលនេះ ចំនួនអ្នកជាប់ឃុំក្នុងសំណុំរឿងគ្រឿងញៀនមានជាង២ម៉ឺន២ពាន់នាក់ ។ ដោយឡែកបញ្ហាខ្វះទីតាំងសម្រាប់បំពេញការងារក៏ជាបញ្ហាប្រឈមដែរ ។ សម្ដេចសង្ឃឹមជឿជាក់ថាឯកឧត្តមរដ្ឋមន្ត្រីថ្មីនឹងដោះស្រាយបញ្ហានេះនាពេលខាងមុខ ពិសេសបន្ទាប់ពីបញ្ហាកូវីដ១៩មានភាពធូរស្រាល ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍អំពីការពង្រឹងប្រព័ន្ធយុត្តិធម៌ ដោយបានស្នើឱ្យក្រសួងយុត្តិធម៌ត្រូវបង្កើនការលើកកម្ពស់សេវាយុត្តិធម៌ ការពង្រឹងជំនឿទុកចិត្ត និងការទប់ស្កាត់ការបំពានដោយអយុត្តិធម៌ក្នុងសង្គម តាមរយៈការពង្រឹងការអនុវត្តច្បាប់ ការពង្រឹងភាពស្អាតស្អំ និងក្រមសីលធម៌មន្ត្រី ការពង្រឹងយន្តការវិន័យ និងការធ្វើទំនើបកម្មរដ្ឋបាលយុត្តិធម៌ ។

សម្ដេចក៏បានណែនាំឱ្យក្រសួងយុត្តិធម៌ បន្តពង្រឹងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅមូលដ្ឋាន ការកែលម្អរយន្តការដោះស្រាយវិវាទដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព ហើយដើម្បីសម្រេចបានគោលបំណងខាងលើ សម្ដេចបានបន្តថាក្រសួងយុត្តិធម៌ ត្រូវពង្រឹងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ និងកំណែទ្រង់ប្រព័ន្ធយុត្តិធម៌ឱ្យបានត្រឹមត្រូវ ។

យ៉ាងណាក៏ដោយទន្ទឹមនឹងសមិទ្ធផលជាច្រើននោះ សម្ដេចក្រឡាហហោម ក៏បានបង្ហាញការកត់សំគាល់ដូចគ្នាដែរ អំពីចំណុចខ្វះខាតមួយចំនួនដែលពាក់ព័ន្ធនឹងកង្វះខាតធនធានមនុស្សក្នុងពេលមានកំណើនសំណុំរឿង ពោលគឺបច្ចុប្បន្ននេះ មិនមានតុល្យភាពឡើយរវាងចំនួនសំណុំរឿង និងចំនួនមន្ត្រីតុលាការនៅកម្ពុជា ។

ជាមួយគ្នានេះដែរ សម្ដេចក៏បានមានប្រសាសន៍អំពីតុលាការជំនាញនៅថ្នាក់សាលាដំបូង ដែលច្បាប់បានចែងឱ្យមានតុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ ។ ប៉ុន្តែពេលនេះនៅសាលាដំបូងរាជធានីខេត្តមិនទាន់ដំណើរការនៅឡើយទេ។
សម្ដេចបានណែនាំឱ្យក្រសួងខិតខំឱ្យអស់លទ្ធភាពដើម្បីឱ្យតុលាការជំនាញនេះអាចដំណើរការទៅបាន ដើម្បីឆ្លើយតបនឹងការកកស្ទះសំណុំរឿង ។

ពាក់ព័ន្ធនឹងបញ្ហាកកស្ទះសំណុំរឿង សម្ដេច ស ខេង ក៏បានសម្ដែងការគាំទ្រចំពោះគម្រោងរបស់ក្រសួងយត្តិធម៌ ដែលនឹងបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាជំនុំជម្រះក្ដីនាពេលឆាប់ៗខាងមុខ ដោយសម្ដេចបានប្រកាសផ្ដល់កិច្ចការគាំទ្រនូវរាល់បញ្ហាណាដែលទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។

សម្ដេចបានបន្ថែមថានៅក្នុងការដ្ឋានកំណែទម្រង់ទាំង៤របស់រាជរដ្ឋាភិបាល គឺមានកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានបង្កើតលេខាធិការដ្ឋានសម្របសម្រួលមួយ។
ដូច្នេះសម្ដេចសូមឯកភាព និងគាំទ្រការបញ្ចូលកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ទៅក្នុងលេខាធិការដ្ឋាននោះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ មេសា ២០២០

ភ្នំពេញ៖ក្នុងឱកាសចូលកាន់មុខតំណែង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃនេះ លោក កើត រិទ្ធ បានប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ច្បាប់ និងយុត្តិធម៌ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និងភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត ហើយលោកសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នឹងចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុពង្រឹងនីតិរដ្ឋនៅកម្ពុជា។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ បានរំលឹកអំពីកិច្ចការជាច្រើនដែលក្រសួងសម្រេចបានក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា រួមមានការកសាងច្បាប់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការលើកទឹកចិត្តមន្ត្រី ការកសាងអគារក្រសួង និងអគារតុលាការ ការកែលម្អរការផ្ដល់សេវាយុត្តិធម៌ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមិទ្ធផលជាច្រើនទៀត ។
រដ្ឋមន្ត្រីថ្មីក៏បានមានប្រសាសន៍ថា សមិទ្ធផលកំណែទម្រង់សំខាន់ៗជាច្រើនក្នុងវិស័យយុត្តិធម៌ ពិសេសការកសាងច្បាប់ដ៏មានសារៈសំខាន់ៗ ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងច្បាប់សំខាន់នានា ក្រោមការដឹកនាំរបស់លោក អង្គ វង្សវឌ្ឍនា កន្លងមក គឺជាសមិទ្ធផលដ៏ធំធេង ដែលនឹងត្រូវចារិកទុកក្នុងប្រវត្តិសាស្ត្រនៃវិស័យច្បាប់ និងយុត្តិធម៌ នៅកម្ពុជា ។

លោកកើត រិទ្ធក៏បានសម្ដែងការដឹងគុណប្រកបដោយកត្តញ្ញូតាធម៌ជូនចំពោះសម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចតែផ្ដល់អនុសាសន៍ដឹកនាំ បណ្ដុះបណ្ដាល តម្រង់ទិស និងផ្ដល់ឱកាសឱ្យរួមអនុវត្តការងារទាំងការងារបច្ចេកទេស និងនយោបាយ និងលោក អង្គ វង្សវឌ្ឍនា ដែលបានផ្ដល់ឱកាស ការណែនាំ ការតម្រង់ទិស និងការចែករំលែកបទពិសោធន៍ ទាំងទិដ្ឋភាពការងារ នយោបាយ និងសង្គម រួមទាំងបទពិសោធន៍ជីវិត ជាប្រទីបនៃការបំពេញភារកិច្ចបំរើជាតិ និងប្រជាជន។
ពិធីនេះធ្វើឡើងក្រោមវត្តមានរបស់សម្ដេចស ខេង តំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីស្ដីការក្រសួងយុត្តិធម៌ ដោយលោក អង្គ វង្សវឌ្ឍនា ទទួលមុខតំណែងថ្មី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
លោក អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម និងអង្គពីធី ដោយជាកិច្ចចាប់ផ្ដើម លោកបានសម្ដែងសេចក្ដីគាវរកិច្ចដ៏ខ្ពង់ខ្ពស់ជូនសម្ដេច និងបានជូនពរលោក កើត រិទ្ធ ឱ្យបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយភាពជោគជ័យ ក្នុងភារកិច្ចថ្មីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
លោកទេសរដ្ឋមន្ត្រីក៏បានរំលឹកអំពីសមិទ្ធផលសំខាន់ៗដែលក្រសួងយុត្តិធម៌សម្រេចបានក្នុងរយៈពេលនៃការដឹកនាំរបស់លោក១៦ឆ្នាំមកនេះ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំពោះការខិតខំបំពេញភារកិច្ចកន្លងមក។
លោកក៏ទទួលស្គាល់នូវចំណុចខ្វះខាតជាច្រើនទៀត ដោយសង្ឃឹមថាលោក កើត រិទ្ធ នឹងខិតខំដោះស្រាយបញ្ហាបន្តដោយមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ មេសា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានសម្រេចដោយសមានចិត្តស្ម័គ្រចិត្តជូននូវប្រាក់បៀវត្សរ៍នាយករដ្ឋមន្ត្រីចំនួន៧ខែ ទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយគិតចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១ មេសា ២០២០

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃ០១ ខែមេសានេះ បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្រ្តីថ្មីក្រសួងយុត្តិធម៌ ជំនួស ឯកឧត្តម អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

ពិធីប្រកាសផ្ទេរមុខតំណែងនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ១ មេសា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page343 Page344 Page345 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!