Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
៣០ មេសា ២០២០

ភ្នំពេញ៖លោកដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ទំព័រហ្វេសប៊ុកបានលើកឡើងថា

សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់យុត្តិធម៌ ដល់ជនជាតិ អាមេរិកាំង (ថម) ហើយ នៅយប់នេះ!   ( O’BRIEN GEORGE ALLEN ) ។

លោកដួង តារា បានបញ្ជាក់ថាកាលពីម៉ោង ៧០០ យប់មិញ ខ្ញុំបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពតជាមួយ ថម។ លោកដួង តារា បន្តថាក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ដ៏មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន គឺលោកថម ត្រូវបានទទួលយុត្តិធម៌ពិតប្រាកដនៅយប់នេះ។   ដីធ្លីដែលបាត់បង់ទាំងអស់ដោយសារប្អូនធម៌ដែលជាជនជាតិខ្មែរ គឺគាត់បានទទួលត្រឡប់មកវិញ ដោយភាគីម្ខាងទៀតបានទទួលស្គាល់កំហុសខ្លួន ហើយសុខចិត្តប្រគល់ដីជូន លោក ថម វិញទាំងអស់ ដោយបានសុំទោសចំពោះកំហុសឆ្គងរបស់ខ្លូននិងបានសុំលោកថមរាប់អានគ្នាតទៅមុខទៀត  ដែលនេះគឺជាដំណោះស្រាយឈ្នះ-ឈ្នះ។

បើតាមលោកដួង តារា ថា ខ្ញុំពិតជារំភើបចិត្តក្រៃលែងចំពោះការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសដ៏ធំធេងបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយដោយផ្ទាល់និងលឿនបំផុតចំពោះករណី លោកថម (កាលពីថ្ងៃសុក្រទី២៤ -៣០ មេសា)  ដែលបានទទួលលទ្ឋផលគួរអោយពេញចិត្តខ្លាំងបំផុត។

លោកថម ពេលនេះមានស្នាមញញឹមឡើងវិញហើយ គាត់សប្បាយចិត្តខ្លាំងណាស់ ហើយគាត់គ្រវីក្បាលតតាត់ និងបើកភ្នែកធំៗ ជាច្រើនលើកច្រើនសារ ហើយលាន់មាត់ថា តើពិតមែនឬ? គឺមិនគួរអោយជឿសោះថាពិតជាមានយុត្តិធម៌សម្រាប់រូបលោកដែលជាជនបរទេសម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជា ហើយមានរឿងដ៏សោកសៅបំផុតនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ!

លោកថម បានគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៌ជូនរូបលោក ហើយលោកនឹងចងចាំអំពើល្អរបស់កម្ពុជាជារៀងរហូត។ ពេលនេះ លោកថម និងខ្ញុំកំពុងស្នាក់នៅកំពតមួយយប់។

សូមអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមជួយដោះស្រាយក្នុងរឿងនេះ  និងអរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ ដែលបានចូលរួមអាណិតអាសូរដល់ថមក្នុងរឿងនេះ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង! ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ មេសា ២០២០

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកមិញបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំឆ្លងផែនការសកម្មភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលនេះ គឺបានប្រព្រឹត្តទៅបន្ទាប់ពីកាលពីពេលថ្មីៗនេះ ក្រសួងក៏ទើបតែបានឆ្លងផែនការសកម្មភាពអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលជាធម្មតាគឺមានការកែសម្រួល និងបន្ថែមធាតុចូលខ្លះៗបន្ថែមទៀត។

ពាក់ព័ន្ធនឹងការកសាងផែនការ និងការដាក់ចេញទិសដៅត្រូវអនុវត្ត សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ពន្លឿនកិច្ចការទាំងនេះឱ្យបានឆាប់ ទោះមានកិច្ចខ្លះជារឿងថ្មី និងត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។ សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធបន្តពង្រឹងយន្តការកែទម្រង់ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ក្នុងនោះក៏ត្រូវបែងចែកកងកម្លាំងបំពេញភារកិច្ចឱ្យបានច្បាស់លាស់ដែរ។

សម្ដេចបានបន្តថា សម្រាប់នគរបាលដែលបញ្ចប់ការសិក្សា និងតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបែងចែកឱ្យបំពេញការងារនៅអង្គភាពដែលមានតម្រូវការធនធានពិតប្រាកដ និងចាំបាច់ ពោលគឺមិនអាចបណ្ដែតបណ្ដោយឱ្យទៅប្រមូលផ្ដុំនៅអង្គភាពណាមួយដែលមិនសូវមានតម្រូវការនោះទេ។ ដោយឡែកក្នុងកិច្ចប្រជុំ សម្ដេចនិងអង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការផ្ដល់ការលើកទឹកដល់គ្រូនគរបាលដែលមានស្នាដៃល្អ និងអំពីត្រូវការគ្រូបន្ថែមនាពេលខាងមុខដែរ។

សម្ដេចក៏បានណែនាំថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបន្តបង្កើនការបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើមុខជំនាញចាំបាច់ និងទាន់សភាពការណ៍វិវត្តន៍ជាក់ស្ដែងមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនគរបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបានជាទុនបន្ថែមក្នុងការពង្រីងចំណេះដឹង ពង្រឹងជំនាញ និងសម្រាប់ការអប់រំ ផ្សព្វផ្សាយ ណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទ ដោយវគ្គបណ្ដុះបណ្ដាលនោះអាចធ្វើឡើង២ទៅ៣ថ្ងៃក៏បាន។
អង្គប្រជុំក៏បានពិភាក្សាគ្នាដែរអំពីតម្រូវការធនធានកងកម្លាំងនគរបាលប្រចាំឆ្នាំ ដើម្បីបំពេញចំនួនមន្ត្រីនគរបាលដែលចូលនិវត្តន៍ ឬមានបញ្ហាសុខភាព ឬត្រូវបានបណ្ដេញចេញ និងក៏ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការពារព្រំដែន។ កិច្ចប្រជុំនេះឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃនាឱកាសនោះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាច្រើនផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ មេសា ២០២០

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចតេជោហ៊ុន សែន បានផ្ញើសារប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរថា៖បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖ នៅពេលនេះ ការរឹតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។

ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។

សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ មេសា ២០២០

ភ្នំពេញ៖សេចក្ដីរាយការណ៍បឋម
បានឲ្យដឹងថានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ គយចល័ត សហការជាមួយអាវុធហត្ថអង្គភាពសន្តិសុខបានចុះឃាត់រថយន្តអត់ពន្ធបានចំនួន៤គ្រឿងរួមមាន៖
១/- នៅវេលាម៉ោង១០:៥៥ព្រឹក ឃាត់រថយន្ត១គ្រឿងម៉ាក Ford RAPTOR ឆ្នាំ២០១៩ ស្លាកលេខ ព្រះវិហារ 2B-9569 នៅសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២/- នៅវេលាម៉ោង១១:៣០ព្រឹក ឃាត់រថយន្ត១គ្រឿងម៉ាក Toyota VARIS ឆ្នាំ២០១៨ ស្លាកលេខ ចង្កូតស្តាំ BB-0136 នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៣/- នៅវេលាម៉ោង១២:៤៥ថ្ងៃត្រង់ ឃាត់រថយន្ត១គ្រឿងម៉ាក Toyota Prius ឆ្នាំ២០១២ ស្លាកលេខ ខេមរភូមិន្ទ2-4114 នៅចំណុចសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤/- នៅវេលាម៉ោង១:៣០រសៀល ឃាត់រថយន្តម៉ាក Toyota SIENNA ឆ្នាំ២០១៦ ស្លាកលេខ នគរបាល 2-5751 នៅចំណុចសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយចាប់បាន នាំរថយន្តខាងលើ ទៅរក្សាទុកនៅឃ្លាំងគយចល័ត ម្តុំទំនប់កប់ស្រូវ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មេសា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រើនរំឮក ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្ន ជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា៖ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា៖ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។
សម្ដេចបានបញ្ជាក់ទៀតថា៖បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រេីន​ គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។
សូមបងប្អូនយកការព្រួយបារម្ភនិងភ័យខ្លាចនេះទៅការការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page338 Page339 Page340 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!