Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
២ ឧសភា ២០២០

សេចក្តីថ្លែងការណ៍
របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា លើកទី២៧

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់ឆ្នាំ២០២០នេះ ដូចគ្នានឹងសមាគម ក្លិប សហព័ន្ធនៅជុំវិញពិភពលោកដែរ គឺមិនរៀបចំពិធីជួបជុំដើម្បីប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា  ដូចឆ្នាំ   មុនៗទេ ដោយសារនៅពេលនេះ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផង រងការរាតត្បាតពីជំងឺកូវីដ១៩នៅឡើយ។ ក្នុងន័យនេះ ស.ស.ស.ក សូមប្រែក្លាយទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ ទៅជាការប្តេជ្ញាចិត្ត រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តចូលរួមផ្សព្វផ្សាយវិធានការនានាបម្រើការយល់ដឹងអំពីសុវត្ថិភាពសុខុមាលភាពដល់សាធារណជន។ «សុខភាព» ពោលគឺ «សិទ្ធិរស់រានមានជីវិត» ក្នុងពេលនេះ នៅតែជាអាទិភាពចម្បងបំផុត និងមានតម្លៃជាងអ្វីៗទាំងអស់។ ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារល្អប្រសើរ ទើបមនុស្សគ្រប់ៗរូបមានឱកាសអនុវត្តសិទ្ធិដទៃទៀត រួមទាំងសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិផងដែរ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយប្រជាជនកម្ពុជា ពិតជាមានការត្រេកអរ ដែលកម្ពុជាយើងមានអ្នកឆ្លងជំងឺនេះក្នុងអត្រាទាប ហើយបងប្អូនដែលឆ្លងជំងឺនេះ ក៏ទទួលការយកចិត្តទុកដាក់ជួយព្យាបាលពីសំណាក់ក្រុមវេជ្ជបណ្ឌិតរហូតបានជាសះស្បើយជិតអស់ហើយ ដោយគ្មានអ្នកណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមយកឱកាសទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ ប្រែក្លាយជាថ្ងៃនឹករលឹកនិងការដឹងគុណដល់រៀមច្បងសារព័ត៌មានរបស់យើងសរុប១៨រូប ដែលពួកគាត់បានដឹកដៃអ្នកទាំងឡាយក្នុងវិស័យនេះឆ្លងកាត់ដំណាក់កាលនីមួយៗ ហើយឥឡូវពួកគាត់ខ្លះក្លាយជាព្រឹទ្ធាចារ្យនិងមានវ័យជរាទៅហើយ។ ស.ស.ស.ក បានរៀបចំនូវអំណោយរួមមាន៖ អង្ករ ភេសជ្ជៈ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់រៀមច្បងយើងក្នុងស្មារតីកតញ្ញូ    «ជួយគ្នាក្នុងគ្រាលំបាក» និង «ធ្វើបុណ្យទាន់ខែភ្លឺ»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសនេះដែរ សូមលើកទឹកចិត្តដល់មិត្តអ្នកសារព័ត៌មានទាំងអស់បន្តបំពេញតួនាទី ដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូរ ដើម្បីបន្តទទួលបានការគោរពស្រឡាញ់ និងការជឿទុកចិត្ត។ ជាមួយគ្នានេះ ស.ស.ស.ក សូមលើកទឹកចិត្តដល់មិត្តអ្នកសារព័ត៌មាន ចំណាយផ្នែកឬជ្រុងណាមួយនៃអាជីពខ្លួនជួយផ្សព្វផ្សាយអំពីសក្តានុពលប្រទេសជាតិរបស់យើង ដើម្បីរួមចំណែកបង្ហាញផ្ទះកម្ពុជាដ៏ល្អស្អាតទៅកាន់ឆាកអន្តរជាតិ និងកសាងមោទនភាពសម្រាប់អនាគតកូនៗនិងប្រជាជាតិយើង។ ព្រឹទ្ធាចារ្យខ្មែរយើងទូន្មានថា៖  «នៅពេលអ្នកមានគំនិតវិជ្ជមាន សូម្បីតែអ្នករកឃើញនូវចំណុចល្អឬពន្លឺតូច១ នោះអ្នកក៏នឹងអាចរកឃើញនូវទិសពិតប្រាកដ សម្រាប់ការដើរឆ្ពោះទៅមុខ»។ សូមជូនពរមិត្តសារព័ត៌មានទាំងអស់ទទួលបានជោគជ័យថ្មីៗថែមទៀតនៅក្នុងអាជីពជាមួយនឹងការតម្កល់ខ្ពស់ជានិច្ចនូវឧត្តមគតិជាតិនិយម «សេរីភាពក្រោមស្មារតីជាតិឯករាជ្យ»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ ឧសភា ២០២០

ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាគយចល័ត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សហការ ជាមួយកម្លាំងអ.ហអង្គភាពសន្តិសុខ បានចុះឆែកឃ្លាំងកាត់តរថយន្តអត់ពន្ធមួយកន្លែង ឃាត់រថយន្តអត់ពន្ធបានចំនួន៤គ្រឿងរួមមាន÷
១/- ឃាត់បានរថយន្តម៉ាក Toyota HIGHLANDER ឆ្នាំ២០០៦ គ្មានស្លាកលេខ ចំនួន២គ្រឿង
២/- ឃាត់បានរថយន្តម៉ាក Lexus RX 330 ឆ្នាំ២០០៤ គ្មានស្លាកលេខ ចំនួន២គ្រឿង ។
ការចុះនេះធ្វើនៅនៅចំណុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះអូសរថយន្តទាំងអស់ខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័ត ម្តុំទំនប់កប់ស្រូវ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៣០ មេសា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោហ៊ុន សែន បានពន្យល់ថា៖ឯកសារចាំបាច់បំផុត ដែលត្រូវមាន ក្នុងពេលបើកបរ។
សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា
ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។

សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣០ មេសា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍អំពីការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យហើយដែលសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះទៅ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ ។

សម្ដេចបានគូសបញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

នៅពេលប្រកាសដាក់ចេញវិធានការនេះ សម្ដេចបានមានប្រសាសន៍ថា មានទស្សនៈមួយចំនួនបានលើកឡើងថាវិធានការនេះ គឺជាវិធានការត្រួតពិនិត្យរដ្ឋបាលទៅវិញ ។ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញថាការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថាក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។

សម្ដេចបានគូសបញ្ជាក់ថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូមកុំមានទស្សនៈថានគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល។
ថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនេះនាឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចប្រជុំនាថ្ងៃនេះវិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកឬប្រធានអង្គភាពប្រហាក់ប្រហែលនានា ដែលបានខិតខំបំពេញភារកិច្ចទៅតាមការបែងចែករបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ទាំងការងារក្រសួង និងការងារនៅតាមមូលដ្ឋាន ដូចបណ្ដាក្រសួងស្ថាប័នផ្សេងទៀតដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាក្រៅតែពីលទ្ធផលល្អនៃការងារប្រចាំថ្ងៃនៅក្រសួង ការចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួងដាក់ចេញគោលនយោបាយ យន្តការនានាត្រូវនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចបានរំលឹកថាកន្លងមក របបខ្មែរក្រហមបានផ្ដល់មេរៀនច្បាស់ហើយថានយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការប្រជាពលរដ្ឋ បានបង្កើតវិនាសកម្មដល់ជាតិ ហើយមិនយូរប៉ុន្មានរបបនោះបានដួលរលំ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានបន្តមានប្រសាសន៍រំលឹកអំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដោយផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងបានប្រគល់ជូនឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ថ្លែងជូនអង្គប្រជុំ អំពីសេចក្ដីព្រាងតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលនៃក្រសួងមហាផ្ទៃ សម្ដេច និងអង្គប្រជុំក៏បានបន្តការពិភាក្សាលម្អិតអំពីសេចក្ដីព្រាងនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣០ មេសា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកថាអបអរសាទរថ្ងៃនេះគឺជាខួប២១ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។
សម្តេចតេជោបានបន្តថាចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម ។ ជាការពិត អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page337 Page338 Page339 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!