Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
១០ ឧសភា ២០២០

នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២០ ព្រឹកនេះ សម្តេចទាំងទ្វេ ព្រមទាំងកូនបង្កើត កូនប្រសារ ចៅ និងចៅទួតទាំងអស់ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោកយាយអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៤ ឧសភា ២០២០ កន្លងទៅថ្មីៗនេះដោយជរាពាធ។

នៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃថ្ងៃនេះ គឺមានវត្តមានសម្តេចព្រះរាជាគណះទាំង៩អង្គ ព្រះសង្ឃ ៩៦អង្គ និងវត្តមានមន្រ្តីរាជរដ្ឋាភិបាល សមាជិករដ្ឋសភា និងវត្តមានបងប្អូនប្រជាពលរដ្ឋដែលគោរពស្រឡាញ់ក្រុមគ្រួសារសម្តេចទាំងទ្វេបាននិមន្តនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករដើម្បីឧទ្ទិសបញ្ញកុសលជូនដល់វិញ្ញាណក្ខន្ធលោកយាយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបា សិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាង លី ដែលបានទទួលមរណភាពទៅហើយបានទៅដល់ទីបរមសុខ។ នៅក្នុងពិធីសាសនានេះ គឺមានការប្រគេនយាគូ និង វេរភត្តាហារប្រគេនដល់ព្រះសង្ឃ រួមទាំងពិធីបង្សុកូល ដារឆ្លង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន ៩៦អង្គ ដែលជាកិច្ចបង្ហើយបុណ្យ។

ជាថ្មីម្តងទៀត សូមអរគុណដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសម្តេចតេជោនាយករដ្ឋមន្រ្តី។

សូមវិញ្ញាណក្ខន្ធលោកយាយ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ន ស៊ាងលី បានទៅចាប់បដិសន្ធិក្នុងឋានបរមសុខ ហើយក៏សូមឧទ្ទិសបុណ្យកុសលនេះជូនដល់បងប្អូនជនរួមជាតិទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន និងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លាងឃ្លាតឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ ឧសភា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាថ្ងៃម្សិលមិញនេះក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្ញុំបានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយស្តីពីការត្រួតពិនិត្យការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានរយៈពេលមួយសប្តាហ៍កន្លងមក។

សម្ដេចស ខេង បានបញ្ជាក់ថាលទ្ធផលគួរកត់សម្គាល់ក្នុងរយៈពេលមួយសប្តាហ៍នេះ គឺគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះបើប្រៀបធៀបរយៈពេលមួយសប្តាហ៍ចុងក្រោយមុនមានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ។

រដ្ឋមន្ត្រី្មមហាផ្ទៃបានបន្តថាខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនានិងកែលំអរ។

បើតាមការលើកឡើងរបស់សម្ដេចរដ្ឋមន្ត្រីមហាផ្ទៃ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិបន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនានិងកែលំអរថែមទៀតដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើងគឺមានន័យថាអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកមិញបានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម មានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនេះ គឺឆ្លើយតាមសំណើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។

សម្ដេចក្រឡាហោមបានបន្តថាក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ថ្វីដ្បិតថាមានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។

យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារគឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនបានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ ឧសភា ២០២០

ភ្នំពេញ៖ថ្មីៗនេះបណ្ដាញសារព័ត៌មាននៅក្នុងស្រុកមួយចំនួនបានចេញផ្សាយថាភាពមិនប្រក្រតីច្រើនរបស់លោក ឈួន សោភា ប្រធានករិយាល័យគយចល័តតំបន់៥ គ្រប់គ្រងមន្ត្រីគយចល័តរហូតដល់០៦ខេត្តគឺ០១ខេត្តបន្ទាយមានជ័យ ០២ខេត្តឧត្តរមានជ័យ ០៣ខេត្តសៀមរាប ០៤ខេត្តព្រះវិហារ ០៥ខេត្តកំពង់ធំនិង០៦ខេត្តកំពង់ចាម។

បើទោះបីជាលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនទាន់ធ្វើការប្ដូរតួនាទី លោកឈួន សោភា ចេញពីការគ្រប់គ្រងគយចល័តទាំង០៦ខេត្តខាងលើយ៉ាងណាក៏ដោយ ប៉ុន្តែកន្លងទៅរឿងអាស្រូវរបស់លោកឈួន សោភា ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ រហូតលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កោះហៅទៅបំភ្លឺផងដែរ។ហេតុនេះហើយទើបមានសេចក្តីអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ ភាពមិនប្រក្រតី របស់លោក ឈួន សោភា មេគយចល័តតំបន់៥ ឡើងវិញ។

ប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេបង់ពន្ធទំនិញនៅច្រកព្រំដែនរួចហើយក៏ដោយក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យក្រុមមន្ត្រីគយចល័តនៅស្នាក់ការផ្លូវជាតិលេខ៥ ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ នោះដែរ។ ក្រុមឈ្មួញបានឲ្យដឹងថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានប័ណ្ណបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះទេ គឺមន្ត្រីគយចល័តប្រចាំស្នាក់ការស្ពានទឹកថ្លាគាបយកលុយពីពួកគាត់តាមអំពើចិត្តតែម្តង។

ប្រភពបានឲ្យដឹងទៀតថា សម្រាប់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ម៉ូតូអត់ពន្ធ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមករាជធានីភ្នំពេញ អាចជាប្រភពចំណូលដ៏ធំរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ដែលល្បីល្បាញរឿងអាស្រូវ។

ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ តាមច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប ខេត្តកំពង់ធំ កំពង់ចាមបនិងរាជធានីភ្នំពេញ សុទ្ធតែបង់លុយឲ្យលោក ឈួន សោភា មេគយចល័តតំបន់៥ ទើបអាចចៀសផុតពីការបង្ក្រាប។

រឿងអាស្រូវច្រើនយ៉ាងបែបនេះ លោកអូន ព័ន្ធមុនីរ័ត្ន លោកគុណ ញឹម អាចមិនគួរទុក​​ឱកាសឲ្យលោក ឈួន សោភា គ្រប់គ្រង ជាមេគយចល័តតំបន់៥ រហូតដល់០៦ខេត្តតទៅទៀតទេ។ ជុំវិញការរិះគន់ខាងលើនេះបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឈួន សោភា មេគយចល័តតំបន់៥ នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ ឧសភា ២០២០

ភ្នំពេញ៖នៅថ្ងៃទី៣ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានលើកទី២៧ឆ្នាំនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានរៀបចំផ្តល់អំណោយជាសម្ភារនិងថវិកាដល់រៀមច្បងសារព័ត៌មានដែលមានវ័យជរាចំនួន១៨រូប។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ មានថ្លែងថា ការធ្វើកតញ្ញូចំពោះរៀមច្បង គឺជាវប្បធម៌ដ៏ល្អ ដែលគួរធ្វើជាបន្តបន្ទាប់។ ដូច្នេះហើយដែលយើងបានប្រែក្លាយថ្ងៃនេះ ជាថ្ងៃនឹករលឹក និងការដឹងគុណដល់រៀមច្បងសារព័ត៌មានរបស់យើងសរុប១៨រូប ដែលពួកគាត់បានដឹកដៃអ្នកទាំងឡាយក្នុងវិស័យនេះឆ្លងកាត់ដំណាក់កាលនីមួយៗ ហើយឥឡូវពួកគាត់ខ្លះក្លាយជាព្រឹទ្ធាចារ្យនិងមានវ័យជរាទៅហើយ។

ស.ស.ស.ក បានរៀបចំនូវអំណោយរួមមាន៖ ម៉ាស់ អាល់កុល សាប៊ូ ថ្នាំដុះធ្មេញ អង្ករ ភេសជ្ជៈ ថ្នាំសម្ភារប្រើប្រាស់ផ្សេងទៀត រួមទាំងថវិកាផងដែរ ជូនដល់រៀមច្បងយើងក្នុងស្មារតីកតញ្ញូ «ជួយគ្នាក្នុងគ្រាលំបាក» និង «ធ្វើបុណ្យទាន់ខែភ្លឺ»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page336 Page337 Page338 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!