Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
១៣ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះគឺជាការបន្តកិច្ចពិភាក្សាដើម្បីឆ្លងផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីក្រសួងក៏ទើបតែបានឆ្លង និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានមួយចំនួនរួចមកហើយ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពក្នុងការចាត់ចែងការងារ និងតួនាទីរបស់អគ្គនីមួយៗ។

សម្ដេច បានមានប្រសាសន៍ថានៅឆ្នាំ២០២០នេះ ថ្វីដ្បិតថាយើងគ្រប់គ្នាបានដឹងរួចមកហើយនូវការប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ ដែលអាចធ្វើឱ្យផែនការសកម្មភាពមួយចំនួនមិនអាចសម្រេចទៅបានតាមការគ្រោងទុក ប៉ុន្តែការដាក់ចេញនូវផែនការជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀតដែរ។

ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម សម្ដេច បានមានប្រសាសន៍ជំរុញអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្តពន្លឿនការឈានទៅបញ្ចប់សេចក្ដីព្រាងច្បាប់ ការខិតខំជំរុញការងារអត្តសញ្ញាណកម្មទៅក្នុងសេវាច្រកចេញចូលតែមួយដែលពេលនេះកំពុងអនុវត្តន៍សាកល្បង និងការកសាងប្រព័ន្ធផ្ទុកគ្រប់គ្រងទិន្ន័យ និងធនធានមនុស្ស៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ ឧសភា ២០២០

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយានៅថ្ងៃនេះបានទទួល ចៅស្រីម្នាក់ទៀតហើយ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រផេកហ្វេសប៊ុកអមនឹងរូបភាពជាច្រើនសន្លឹកដោយបង្ហាញនូវការស្វាគមន៍រីករាយដែលទទួលបាននូវចៅស្រីដ៏ស្រស់ស្អាតបន្ថែមមួយទៀត។
សារនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
បន្ទាប់ពីការបាត់បង់មាតាក្មេក
នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបាន
ចៅស្រីមួយរូបទៀតដែលជាចៅទី២១
របស់ខ្ញុំនិងភរិយា។
ស្វាគមន៍និងជូនពរចៅទទួលបានសេចក្តី
សុខ។សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា៖
តាមិនបានទៅបីចៅចេញពីមន្ទីរពេទ្យដូចចៅមុនៗឡើយដោយសារតែជំងឺ
ឆ្លងកូវីត១៩៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ ឧសភា ២០២០

ភ្នំពេញ៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថបានចុះឃាត់រថយន្តអត់ពន្ធ បានចំនួន០៣គ្រឿងរួមមាន៖
១/- នៅវេលាម៉ោង១០និង០០ព្រឹក ឃាត់រថយន្ត១គ្រឿងម៉ាក AUDI Q7 ស្លាកលេខ ភ្នំពេញ 2AB-8621ឆ្នាំ២០០៨ នៅចំណុចសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២/- នៅវេលាម៉ោង១១និង០០ព្រឹក ឃាត់រថយន្ត១គ្រឿងម៉ាក Toyota Camry ស្លាកលេខ កំពង់ស្ពឺ 2A-2342 ឆ្នាំ២០១២ នៅចំណុចសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រួចអូសរថយន្តទាំង២គ្រឿងខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័ត ម្តុំទំនប់កប់ស្រូវ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ។
៣/- នៅវេលាម៉ោង១និង១០រសៀល ឃាត់រថយន្ត១គ្រឿងម៉ាក IZUSU DEMEX ចង្កូតស្តាំ ស្លាកលេខ ចង្កូតស្តាំ MBC-2872 ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៥ ភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ រួចអូសរថយន្តខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័ត ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១១ ឧសភា ២០២០

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការឆ្លើយបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកយកព័ត៌មាន “LSN.TV នាទីកំសាន្ត” បានជ្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់រថយន្តចំនួន០៧គ្រឿងដែលមានដឹកធ្យូងសរុបចំនួន១.៣៨៩បាវ ស្មើនឹងចំនួន៥៦.១៣០គីឡូក្រាម ពិតប្រាកដមែន ដោយសារជាបទដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនូវធ្យូងចម្រុះ ដែលជាអំពើល្មើសនឹងមាត្រា៦៩ កថាខណ្ឌ១និងកថាខណ្ឌ៤នៃច្បាប់ស្តីពីព្រៃឈើ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១/៨/២០០២។ អនុលោមតាមមាត្រា៧៨ នៃច្បាប់ស្តីពីព្រៃឈើ កងរាជអាវុធហត្ថ អាចឃាត់ខ្លួនជនប្រព្រឹត្តល្មើស និងចាប់ឃាត់វត្ថុតាងបទល្មើសជាបណ្តោះអាសន្ន រួចបញ្ជូនជាបន្ទាន់ទៅមន្ត្រីរដ្ឋបាលព្រៃឈើ ដែលទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដើម្បីចាត់ការតាមនីតិវិធី។ ជំនាញនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រគល់ជូនលោក នេត គក នាយផ្នែករដ្ឋបាលព្រៃឈើរមាសហែក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែដោយសារនៅផ្នែករដ្ឋបាលព្រៃឈើរមាសហែក ទីតាំងចង្អៀតមិនមានកន្លែងរក្សាទុក ក៏សុំរក្សាទុកបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង (ទីតាំងបន្ទាយចាស់) “ភ្ជាប់លិខិលទទួលថែរក្សាវត្ថុតាង ចុះថ្ងៃទី១៣ ខែ០៤ ឆ្នាំ២០២០”។

លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យក៏បានបញ្ជាក់បន្ថែមថា ធ្យូងទាំងអស់សរុបចំនួនជាង៥៦តោន ឃាត់នៅចំណុចភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង គោលដៅយកទៅលក់នៅប្រទេសវៀតណាម មិនមែនតូចតាចដូចការផ្សាយរបស់អ្នកព័ត៌មានអនឡាញ “LSN.TV នាទីកំសាន្ត” នោះទេ។ ចំណែកឯ ការលើកឡើងថា “ចោទពីបទល្មើសខុសច្បាប់ នឹង ផាកពិន័យម្នាក់ ១០លានជាង ហើយមិនឱ្យយកឡានទៅផ្ទះទេ” សូមជម្រាបជូនថា កងរាជអាវុធហត្ថ មិនមានសមត្ថកិច្ចចោទ ឬប្រមូលប្រាក់ពិន័យ ឬប្រគល់វត្ថុតាងជូនម្ចាស់ដើមវិញទេ គឺជាសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ និងតុលាការ។

កងរាជអាវុធហត្ថ សុំឱ្យ ព័ត៌មានអនឡាញ “LSN.TV នាទីកំសាន្ត” ធ្វើការកែតម្រូវ ដោយយកសេចក្តីប្រកាសព័ត៌មាននេះ ទៅធ្វើការផ្សព្វផ្សាយលើព័ត៌មានអនឡាញ “LSN.TV នាទីកំសាន្ត” វិញ ក្នុងករណីមិនមានការកែតម្រូវនោះ យើងខ្ញុំនឹងធ្វើពាក្យបណ្តឹង ប្តឹងទៅក្រសួងព័ត៌មាន និងតុលាការតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីសារព័ត៌មាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១១ ឧសភា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងពីទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាព។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page335 Page336 Page337 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!