Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ភ្នំពេញ៖នៅទីបំផុតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។នេះបើយោងតាមសេចក្តីប្រកាសស្តីពីការនអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ។

លោក រុំ សុវិជ្ជា ត្រូវបានសារព័ត៌មានផ្សាយថាបានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឲ្យខូចខាត។ ជាមួយគ្នានោះមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា ផងដែរ។

សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

គួររំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេច ស ខេង បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ភ្នំពេញ៖ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះបណ្ដាញសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយលាតត្រដាងរឿងក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ថាបានប្រមូលទិញឈើដោយមិនប្រក្រតី។

សេចក្ដីរាយការណ៍បានឲ្យដឹងថានៅក្នុងទីតាំងដីសម្បទានក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ដែលស្ថិតនៅស្រុកវ៉ើនសៃ ខេត្តរតនគិរី មិនមាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតឡើយ។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា អាចប្រមូលទិញឈើពីក្រុមឈ្មួញដែលកាប់និងដឹកជញ្ជូនចេញពីព្រៃការពារ ព្រៃអភិរក្សក្នុងស្រុកសេសាន ខេត្ត​ស្ទឹងត្រែង ហើយដឹកមកទម្លាក់នៅចំណុចភូមិហាតប៉ក់ និងភូមិវ៉ើនហយ ឃុំហាតប៉ក់ ស្រុកវ៉ើនសៃ ជាប់ព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា បានប្រមូលទិញឈើនៅតំបន់នោះហើយទម្លាក់ចូលទន្លេសេសាន អូសទៅទីតាំងដីសម្បទានដើម្បីអាចឲ្យក្លាយជាឈើស្របច្បាប់ដែលកាប់នៅក្នុងដីសម្បទានក្រុមហ៊ុន។

សេចក្ដីរាយការណ៍បានឲ្យដឹងថាមានមនុស្ស០២នាក់ឈ្មោះ ស៊ី នឿន និងឈ្មោះ ផាន់ណា ជាអ្នកប្រមូលទិញឈើដឹកចូលទីតាំងក្រុមហ៊ុនអេសខេ(SK) របស់ឥណ្ឌា យ៉ាងរលូនព្រោះទំនងមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានផងដែរ។ ជាងនេះទៅទៀតថ្នាក់ដឹកនាំ នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរតែចុះពិនិត្យក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ដែលកំពុងល្បីល្បាញរឿងប្រមូលទិញឈើ។ ជាមួយគ្នានេះក្រសួងពាក់ព័ន្ធអាចគួរតែពិនិត្យនូវអាជ្ញាប័ណ្ណក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា នេះឡើងវិញផងដែរ។ពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីតំណាងក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះបានសរសេរសាររម្លឹកទិវាជាតិ នៃការចងចាំ២០ឧសភា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្ដេចតេជោ បន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលជាវិជ្ជមានប្រកបដោយនិន្នាការដ៏ល្អចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល២សប្តាហ៍ក្នុងខែឧសភាឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងពេលមុនមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ។
សម្ដេចស ខេង បន្តថា ទិន្នន័យជាផ្លូវការបានបញ្ជាក់ថាចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១៤ថ្ងៃគឺតពីថ្ងៃទី១រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០នេះបើប្រៀបធៀបពីថ្ងៃទី១ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ដូចគ្នាគឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់និងអ្នកស្លាប់ថយចុះ៤នាក់ ។ ចំនួននេះបើប្រៀបធៀបពីថ្ងៃទី១រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩វិញគឺមានការថយចុះកាន់តែច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក អ្នករងរបួសថយចុះ៩១នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ ដែលនេះគឺបានបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍ កាន់តែច្រើន។

ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។ ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថាកន្លងមកនេះមានមតិខ្លះក៏បានលើកឡើងដោយសុំឲ្យមានការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដោយមូលហេតុផ្សេងៗ ប៉ុន្តែក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្ញុំសូមជម្រាបបញ្ជាក់ជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថាតាមលទ្ធផលជាវិជ្ជមានខាងលើនេះបានបង្ហាញថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺប្រៀបបាននឹងការបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរយេីងនៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងថែមទៀតដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកេីតឡេីងនូវសោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិ យើង។
សម្ដេចបន្តទៀតថាទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវ​បាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ​ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះខ្ញុំក៏សូមក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋយេីង​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។
៤.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤.៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page334 Page335 Page336 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!