Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៥

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៖ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ

ឯកឧត្តមនាយឧត្តមសេនីយ៍ទៀ សីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖

– ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងជៀងវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។

– ចំនុចភាគីថៃ បានស្នើសុំឲ្យសម្រួលកងទ័ព ត្រលប់ទៅសភាពដើមមុនឆេះសាលារួមចិត្ត ឬសភាពដើមដូចកាលឆ្នាំ២០២៤ ភាគីកម្ពុជាបដិសេធ និងមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងឈរជើងបាននោះឡើយ។

– ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។

ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ ។

#កម្ពុជា #Cambodia
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២៥

បានចំណូលបានជាង $២៤លាន ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរចូលទស្សនាអង្គរ

ខេត្តសៀមរាប៖គ្រឹះស្ថានអង្គរ បានលក់សំបុត្រឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាអង្គរចំនួន ៥២ ៧៦៧នាក់ នៅក្នុងខែឧសភា ឆ្នាំ២០២៥ កើនឡើង ១១,៧១ ភាគរយ ធៀបនឹងឆ្នាំ២០២៤ នឹងរកចំណូល បានចំនួន ២៤ ៥៦៩ ០២៤  ដុល្លារអាមេរិក កើនឡើង ១០,៦៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនានេះ ក៏បានបង្ហាញថា សម្រាប់ក្នុងខែឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន ៥២ ៧៦៧នាក់ បើធៀបនឹងខែឧសភា ឆ្នាំ២០២៤ កើនឡើងជាង ៣ភាគរយ និងរកចំណូលបានចំនួន ២ ៣៦០ ២១៤ដុល្លារអាមេរិក កើនឡើងជាង ៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្នុងខែឧសភា ឆ្នាំ២០២៥នេះដែរ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភ្ញៀវទេសចរចិន ជាប់លំដាប់លេខ១, សហរដ្ឋអាមេរិកលេខ២, អង់គ្លេសលេខ៣, អូស្ត្រាលីលេខ៤, បារាំងលេខ៥ និងជប៉ុនលេខ៦។ ប៉ុន្តែរយៈពេល៥ខែ ពីខែមករាដល់ខែឧសភានេះ ភ្ញៀវទេសចរអន្តរជាតិដែលទិញសំបុត្រច្រើនជាងគេ គឺសហរដ្ឋអាមេរិកលេខ១, អង់គ្លេសលេខ២, ប្រទេសបារាំងលេខ៣, ចិនលេខ៤ និងលេខ៥ ប្រទេសកូរ៉េខាងត្បូង៕SRP

អត្ថបទ៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២៥

ខេត្តសៀមរាប៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២៥ ចុះពិនិត្យ និងព្យាបាលជំងឺ ទូទៅ និងសុខភាពមាត់ធ្មេញ ជូនសិស្សានុសិស្សជិត២០០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ នៃស្រុកបន្ទាយស្រី មានសាលាបឋមសិក្សាព្រះដាក់ សាលាបឋមសិក្សា ស្រះស្រង់ និងសាលាបឋមសិក្សាតាប៉ាង ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាព្រះដាក់ ភូមិព្រះដាក់ ឃុំព្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ វ អ» តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាត។

លោក ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះ លោកគ្រូ អ្នកគ្រូ ក្មួយៗដែលមកទទួលសេវានាឱកាសនេះទាំងអស់។

លោក ស៊ូយេង បានអោយដឹងទៀតថា ក្រុមគ្រូពេទ្យ TYDA ដឹកនាំដោយលោកបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាង១០ឆ្នាំមកហើយ ប្រកបដោយក្តីស្រឡាញ់យកចិត្តទុកដាក់ដ៏ជ្រាលជ្រៅចំពោះការព្យាបាលដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ជាក់ស្តែងថ្ងៃនេះ ក្រោមការចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិត លោកបានដឹកនាំគ្រូពេទ្យជាង៣០០នាក់ ចុះមកព្យាបាលជំងឺទូទៅ ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោក អ្នកគ្រូនិងសិស្សានុសិស្សនៅទីនេះ ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកបដោយក្តីស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជម្រុញលើកកម្ពស់សុខភាពសហគមអោយកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ វ អ» សូមកោតសសើរចំពោះក្រុមគ្រូពេទ្យ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយះពេលជាងច្រើនឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មិនថាព្យុះភ្លៀង រងាក្តៅណាទេ គឺដើម្បីសុខមាលភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា នៅក្នុង ការអនុវត្តការងារ លេខាធិការដ្ឋាននេះ ដើរតួនាទីជាសេនាធិការ របស់ គ.វ.អ ក្នុងគោលបំណងជួយគាំទ្រដល់ការ លើកកម្ពស់ ការអប់រំតាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិ ត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៍ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ការជំរុញនិងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អា ណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ។ រចនាសម្ព័ន្ឋលេខា ធិការដ្ឋាន គ.វ.អ រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោល នយោបាយ, ផ្នែកគាំទ្រសាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនង សាធារណៈ។

លោកគ្រូអ្នកគ្រូដែលជាគណៈគ្រប់គ្រងសាលារៀនទាំងបីខាងលើសូមគោរពថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ TYDA ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ជាប្រធាន បានចាត់អោយក្រុមគ្រូពេទ្យជំនាញ ចុះមកព្យាបាលជំងឺជូនសិស្សានុសិស្សរបស់ពួកគាត់ ដល់សាលារៀន ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសហគមជាពិសេសកុមា ដែលជាទំពាំងស្នងឫស្សី នេះជាការលើកឡើងរបស់ពួកគាត់។

សូមជម្រាបថាសកម្មភាពពិនិត្យ និងព្យាបាលជំងឺទូទៅ និងសុខភាពមាត់ធ្មេញជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាទាំង៣ខាងលើនេះ សរុបចំនួន ១៧៤៩នាក់ ស្មើរនឹង ៣២៨៤ករណី និងបញ្ជូលទៅព្យាបាលបន្តនៅភ្នំពេញមានចំនួន១៣ករណី ក្រោមជំនួយឧបត្ថមទាំងស្រុងពីសម្តេចធិបតី ហ៊ុន ណែត និងលោកជំទាវបណ្ឌិតផ្ទាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២៥

នាយករដ្ឋមន្ត្រី៖ ហេតុអ្វីបានជាយើងត្រូវចរចាបញ្ហាព្រំដែនដោយសន្តិវិធី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព ដោយសន្តិវិធី និងសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងទាំងអស់ តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ក្នុងករណីមានការរំលោភបំពានណាមួយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រទេសកម្ពុជាយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ គឺយើងមានប្រទេសជាមិត្តជុំវិញខ្លួនដូចជា ថៃ វៀតណាម ឡាវ ដែលសុទ្ធតែធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ជាមួយគ្នា ប៉ុន្តែយើងមិនអាចជ្រើសរើស យកការស្អប់គ្នានោះទេ ផ្ទុយទៅវិញគឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរចំពោះសុខទុក្ខកងទ័ពជួរមុខដែលឈរជើងការពារទឹកដីនៅតាមព្រំដែនតាំងពីដើមតរៀងមករហូតដល់បច្ចុប្បន្ន ខណៈបក្សប្រឆាំងមិនដែលបានចូលរួមជួយដល់កងទ័ពនៅសមរភូមិបានមួយរៀលនោះទេទាំងដែលអួតក្តែងៗថា ស្រលាញ់ជាតិស្រលាញ់ទឹកដី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាលើកទឹកចិត្តដល់កងទ័ពដោយមិនត្រូវបំបែកបំបាក់ការសាមគ្គីទឹកចិត្តរវាងកងទ័ពនឹងជួយលើកទឹកចិត្តស្នេហាជាតិរបស់កងទ័ពយើង។ សូមអ្នកនយោបាយ បើស្រឡាញ់ជាតិត្រូវរួមគ្នាការពារទឹកដី និងរួមគ្នាលើកទឹកចិត្តកងទ័ព នេះជាម៉ោងនាំគ្នាមូលចិត្តមូលគំនិតដើម្បីការពារបូរណភាពទឹកដីទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២៥

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសរសេរថា ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស?

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។

រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឱ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឱ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឱ្យសភាពការណ៍វិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។

ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។

ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។

ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។

(រូបថត២សន្លឹកនេះ គឺថតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីកាលពីជាង១០ ឆ្នាំមុន។ រូបថត១សន្លឹក គឺថតនៅជិតទីបញ្ជាការជួរមុខ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ។ រូបថត១សន្លឹកទៀត គឺការចរចាជាមួយភាគីកងទ័ពជើងគោកថៃ នៅជាំស្រងាំ ដើម្បីផ្អាកការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page32 Page33 Page34 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!