Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
២១ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តមិនទុកផ្លូវណាមួយចោលនោះទេ តែត្រូវធ្វើការសម្របសម្រួលជាមួយគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ​។

លោកសុខ លូ មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីក្រុងបាត់ដំបង និងពិភាក្សាលើការសិក្សាគម្រោង​ទឹកស្អាត​ និងអនាម័យខេត្ត​ ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) នៅចំណុចផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃព្រហស្បតិ៍នេះ។

ក្នុងការចុះពិនិត្យនេះផងដែរក៏មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីបច្ចេកទេសរបស់គម្រោង (ADB) និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗផងដែរ។

លោកសុខ លូ ក៏បានបន្តដំណេីរអញ្ជើញពិនិត្យខ្សែផ្លូវដែលត្រូវជួសជុល និងកែលម្អឡើងវិញផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃពុធ ម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការរអិលដីបាក់ស្រុតច្រាំងស្ទឹងសង្កែ ស្ថិតនៅភូមិស្ដីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលរងការខូចខាតមានប្រវែងប្រមាណ ២០០ម៉ែត្រ ដែលបង្កឡើងដោយគ្រោះធម្មជាតិភ្លៀងធ្លាក់ច្រើនបណ្ដាលឱ្យទឹកហូរបុកច្រោះទីតាំងខាងលើនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានមានប្រសាសន៍ណែនាំដល់មន្រ្តីជំនាញឱ្យធ្វើការជួសជុលផ្លូវ ដោយកំណត់ឲ្យក្រុមហ៊ុន​ទទួលខុសត្រូវការងារសាងសង់ ត្រូវបុកគ្រឹះនៅទីតាំងដែលកំពុងបាក់ស្រុតខ្លាំងដើម្បីទប់ស្កាត់ការបាក់បន្តទៀតដើម្បីជួយសម្រួលឱ្យបានប្រើប្រាស់ ជាបណ្តោះអាសន្នសិន និង ដើម្បីធ្វើការទប់ស្កាត់ ពីការរអិលបាក់ដីច្រាំងស្ទឹងបន្តកើតមាននៅកន្លែងនេះបន្ថែមទៀត ដែល វាអាចបង្កកាន់តែធ្ងន់ធ្ងរ។

លោកក៏បានជម្រុញដល់រដ្ឋបាលស្រុកឯកភ្នំ មេឃុំនៅទីនោះ ត្រូវដាក់ស្លាកសញ្ញាប្រុងប្រយ័ត្ន ពីការធ្វើដំណើរនិងបើកបរយានជំនិះគ្រប់ប្រភេទ ឲ្យគេបានដឹង និងប្រុងប្រយ័ត្នខ្ពស់ នៅទីនេះ ចៀសវាងការគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងបានណែនាំដល់ អភិបាលស្រុកឯកភ្នំត្រូវហាមប្រាមឡានដឹកទំនិញធុនធំដាច់ខាតដោយមិនឲ្យបើកបរឆ្លងកាត់ដឹកកសិផល លើផ្លូវនេះទៀតទេ។ ជាមួយគ្នានេះក៏ត្រូវមានវិធានការរដ្ឋបាល និងត្រូវហាមឃាត់មិនឲ្យមានការសាងសង់សំណង់ឬលំនៅដ្ឋានថ្មីៗខុសច្បាប់ នៅតាមមាត់ស្ទឹងដែលកំពុងកើតមាននៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា បានធ្វើការណែនាំដល់រដ្ឋបាលក្រុងពិនិត្យមើល ដោះស្រាយសំណង់អាណាធិបតេយ្យ ដែលមាននៅក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការរៀបចំប្រជាពលរដ្ឋ ដែលរស់នៅសំណង់ អាណាធិបតេយ្យទៅកន្លែងផ្សេង ដែលមានការរៀបចំជូនពួកគាត់ ឱ្យមានរបៀបរៀបរយ បើពុំដូចនោះទេ ក្រុងបាត់ដំបង នឹងក្លាយជាទីក្រុងសំបូរទៅសំណង់ អាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ពេញទីក្រុង។

លោកសុខ លូ ថ្លែងបែបនេះក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំអំពីការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ ចំណតរថយន្ត ក្នងក្រុងបាត់ដំបងនៅរសៀលថ្ងៃពុធ ម្សិលមិញ។

លោក សុខ លូ ក៏បានមានប្រសាសន៍លើកឡើងអំពីការរៀបចំសណ្ដាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ និងចំណតរថយន្ត ថាគោលបំណង នៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងជាមុនសិន អំពីការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ មុននឹងឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមរៀបចំសំយ៉ាបផ្ទះ ទៅតាមប្លង់គំរូរបស់រដ្ឋបាលខេត្ត ពិសេសផ្ទះប្រជាពលរដ្ឋ តំបន់អភិរក្សផ្ទះបុរាណ ក្នុងគោលបំណងតែមួយគត់គឺដើម្បីទាក់ទាញ ផលប្រយោជន៍មកនូវ ភ្ញៀវទេសចរមកទស្សនាកំសាន្ត បង្កើនចំណូលប្រជាពលរដ្ឋ។

លោកបានក៏បានធ្វើការណែនាំបន្តដល់រដ្ឋបាលក្រុង ក្នុងការរៀបចំមន្រ្ដីជំនាញ ដែលយល់ដឹងច្បាស់ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ តាមរយៈការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ផ្សព្វផ្សាយ តាមខ្នងផ្ទះ អំពីគោលបំណងនៃការរៀបចំសណ្ដប់ធ្នាប់ និងសំយ៉ាបផ្ទះនេះ ដើម្បីឱ្យគាត់ចូលរួមទាំងអស់គ្នា ហើយយើងធ្វើគឺស្មើភាពគ្នា ដោយមិនត្រូវលើកលែងផ្ទះណាមួយ គឺត្រូវធ្វើឱ្យស្មើភាពគ្នា តាមស្ដង់ដារដែលបានកំណត់ទាំងអស់គ្នា។

លោកបានបន្តទៀតថា នៅថ្ងៃអនាគត រដ្ឋបាលខេត្តនឹងបន្តសាងសង់ និងជួសជុលក្រាលកៅស៊ូបន្ថែមទៀត ប៉ុន្តែត្រូវរង់ចាំដំណើរការសាងសង់ លូរំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ADB ឱ្យហើយរួចរាល់សិន ទើបយើងអាចបន្តការសាងសង់ ជួសជុលការក្រាលកៅស៊ូ ជាបន្តបន្ទាប់ ព្រោះបើមិនដូច្នេះទេ កាលណាដែលយើងជួសជុលរួចហើយ ហើយចាប់ផ្ដើមធ្វើលូ តាមក្រោយទៀត វាធ្វើឱ្យកាន់តែខាតពេលវេលា និងថវិកា កាន់តែច្រើន។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋ ឱ្យមានការអត់ធ្មត់ដោយស៊ូអត់ធ្មត់ ហើយបានសមិទ្ធផលថ្មី ចំណាយពេលតែមួយដង ក៏គ្រាន់បើជាងចំណាយពេល ដល់ទៅ២ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោលសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី នៅថ្ងៃចន្ទ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនដល់ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០១គ្រួសារ ដែលរស់នៅភូមិចំនួន៦ ក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង។

ក្នុងឱកាសជំនួបសំណេះ សំណាល សួរសុខទុក្ខនេះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ និងនាំយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ហើយសម្ដេចក៏តែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

លោកសុខ លូ បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ត្រូវឧស្សាហ៍ចុះពិនិត្យស្ថានភាពជាក់ស្តែង ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ។

លោកប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ។

លោកបានបន្តទៀតថា ការនាំយកអំណោយចែកជូននាពេលនេះ គឺមិនមានការប្រកាន់និន្នាការនយោបាយណាមួយឡើយ ឱ្យតែជាជនងាយរងគ្រោះ ដែលត្រូវការជំនួយ នោះសាខាកាកបាទក្រហមកម្ពុជានឹងធ្វើការចែកជូនគាត់ ដើម្បីដោះស្រាយជីវភាពបានមួយរយៈពេលខ្លីផងដែរ។

លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឬទី៥ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ហើយបើសិនជាបានចាក់រួចរាល់បន្ទាប់ពី៤ខែឡើងត្រូវបន្តចាក់ដូសជំរុញបន្តទៀត ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការរៀបចំវ៉ាក់សាំងទុករួចជាស្រេចក្នុងការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទោះបីដូសទី៦ ឬដូសបន្តបន្ទាប់ឡើយ ។

លោកក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀត។

ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទើរគ្រប់ទីកន្លែងនោះ លោក ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហើយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា និងចេះស្រឡាញ់ សាមគ្គីគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ជាតិសាសន៍ ជំនឿសាសនា ក្រោមម្លប់នៃសន្តិភាព។

បន្ទាប់ពីអញ្ជើញសំណេះ សំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅបវេណផ្សារទំនើបភួ ពុយ រួចហើយ លោកសុខ លូ និងលោកជំទាវ ព្រមទាំងសប្បុរសជនក៏បានបន្តអញ្ជើញសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន០៥គ្រួសារនៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់អូរចារផងដែរ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ វីឃែរ១ កេស,ទឹកត្រី១យួ,ទឹកស៊ីអ៊ីវ ១យួរ,ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីបំពេញតម្រូវការ បំពេញការពេញចិត្តជូនប្រជាពលរដ្ឋ ហើយត្រូវចេះរាយការណ៍ដល់អភិបាលស្រុក ដើម្បីរាយការណ៍អំពីបញ្ហារបស់ខ្លួនដែលកំពុងជួបប្រទះនៅក្នុងភូមិសាស្រ្ដភូមិឃុំរបស់ខ្លួន ដូចជារាយការណ៍ អំពីសកម្មភាពភាពមិនប្រក្រតីចំពោះបុគ្គលណាមួយ ដែលកំពុងប្រព្រឹទ្ធផ្ទុយពីច្បាប់ ដោយមិនអាចទុកឱ្យបុគ្គលមួយចំនួនបង្កជាបញ្ហាផ្សេងៗនៅទីនោះបានទេ ធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះទង្វើទាំងនោះ ហើយបើមេឃុំ ចៅសង្កាត់មានតម្រូវការអី ត្រូវចេះរាយការណ៍មករដ្ឋបាលស្រុក ដោយមានអភិបាលស្រុក ពិនិត្យមើលលទ្ធភាពដើម្បីជួយជ្រោមជ្រែងតាមតម្រូវការរបស់មេឃុំ ចៅសង្កាត់ដែលគាត់កំពុងជួបប្រទះ ដើម្បីផ្ដល់ជូនដំណោះស្រាយជូនមេឃុំ ចៅសង្កាត់ដែលខិតខំបម្រើប្រជាពលរដ្ឋ ។

លោក សុខ លូ ក៏បានធ្វើការណែនាំដល់អាជ្ញាធរភូមិឃុំ ស្រុក ត្រូវបន្តធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុស ដូសទី៣ ដល់ដូសទី៥ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់អំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញមួយនេះ បន្ទាប់ពីទទួលចាក់វ៉ាក់សាំងបានរយៈពេល៤ខែបន្ទាប់ ព្រោះថាអង់ទីក័រកូវីដ-១៩នឹងចុះខ្សោយបន្ទាប់ពីចាក់បាន៤ខែ ដូចនេះត្រូវការចាក់ជំរុញបន្ថែមទៀត ដើម្បីដាស់អង់ទីក័រកូវីដ-១៩ដែលមាននៅក្នុងខ្លួន ឱ្យងើបមកវិញដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសហគមន៍ នូវជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វើការភ្លេចខ្លួនឡើយ ហើយក្នុងនោះសូមកុំឱ្យមានការព្រួយបារម្ភថាវ៉ាក់សាំងកូវីដ-១៩អស់ពីស្ដុក ព្រោះរាជរដ្ឋាភិបាលបានធ្វើការកម្មង់ទិញជាបន្តបន្ទាប់ ដើម្បីចាក់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋមិនថាដូសទីប៉ុន្មានឡើយ។

លោក សុខ លូ មានប្រសាសន៍បែបនេះក្នុងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ នៅរសៀលថ្ងៃសុក្រនេះ នៅសាលប្រជុំអគារE សាលា ខេត្តបាត់ដំបង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page32 Page33 Page34 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!