Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការល្អជាមួយថៃ បើទោះបីជា កម្ពុជាបានលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសនិងប្រជាជនទាំងពីរ។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានិងថៃមានព្រំដែនគោកជាប់គ្នាចំនួន ៨០៥គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅ ព្រំដែនរួមគ្នារាប់ម៉ឺនសែននាក់ ដែលកំពុងមានទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច ជាមួយគ្នាទៅវិញ ទៅមក ប្រៀបដូចជាបងប្អូនទៅហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា រក្សាភាពស្ងៀមស្ងាត់ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសគឺមិនត្រូវយកបញ្ហានេះ ទៅបង្កជាជម្លោះស្អប់ជាតិសាសន៍នោះឡើយ ដែលពុំបានផ្តល់ផលចំណេញអ្វីសម្រាប់ភាគីទាំងសងខាងនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៥

សម្ដេចនាយករដ្ឋមន្ត្រី៖ ហេតុអ្វីបានជាកម្ពុជា លើកយកបញ្ហាតែ៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានមតិ មួយចំនួនលើកឡើងថា ហេតុអ្វីបានជាកម្ពុជាលើកយកតែ៤ចំណុចទៅតុលាការយុត្តិធម៌អន្តរជាតិ ហេតុអ្វីមិនយកទាំងអស់តែម្តង ដែលចំណុចនេះ ដោយសារកម្ពុជាទុកចំណុចផ្សេងៗទៀតដើម្បីដោះស្រាយទ្វេភាគីលើការកំណត់ខណ្ឌសីមាបន្តទៀត។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណុចទាំងបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ ៣ គឺជាតំបន់ដែលឈានដល់ចំណុចជាប់គាំងមិនអាចដោះស្រាយទ្វេភាគីបាន ដូច្នេះមានតែយើង ប្រើប្រាស់យន្តការភាគីទី៣ ដើម្បីចៀសវាងជម្លោះកាន់តែធ្ងន់ធ្ងរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា មានព្រំដែនគោកជាមួយប្រទេសថៃចំនួនជាង៨០០គីឡូម៉ែត្រ គឺយើងមិនអាចដាក់ទាំងអស់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះទេ ដោយហេតុថា មានចំណុចខ្លះដែលយើងបានឯកភាពគ្នាចំនួន៤៤បង្គោល លើសរុប៧៣បង្គោលហើយ។ ម៉្យាងទៀត បើសិនយើងប្តឹងជារួមជាហេតុធ្វើឱ្យរាំងស្ទះដល់ដំណើរការចរចាទ្វេភាគីផងដែរព្រោះត្រូវទុកលទ្ធភាពឱ្យភាគីទី៣ដោះស្រាយតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៥

សម្ដេចធិបតីហ៊ុន ម៉ាណែត៖ តើរាជរដ្ឋាភិបាលប្រើប្រាស់យន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាជាមួយថៃ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាប្រើប្រាស់អភិក្រមចំនួន ៣គឺ ទី១,យន្តការបច្ចេកទេស ទី២,តាមផែនទី ទី៣, ប្រើយន្តការអន្តរជាតិ ច្បាប់អន្តរជាតិ។

ក្នុងឱកាសសម្ពោធ «អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានានៅក្នុងខេត្តរតនគិរី» នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងបញ្ជូនសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាន នាពេលឆាប់ៗខាងមុខនេះ ដើម្បីបញ្ចប់រឿងជាមួយប្រទេសថៃ ពោលគឺរាជរដ្ឋាភិបាលខិតខំដោះបញ្ចប់ដើម្បីកុំឱ្យកូនខ្មែររាប់រយឆ្នាំនៅតែប្រឈមមុខដាក់គ្នា និងវាយគ្នាជាមួយប្រទេសជិតខាង។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំយកបញ្ហាទំនាស់ នៅចំណុចប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់មុំបី រុញច្រានបង្កើតសភាពការណ៍ នាំឲ្យរាលដាលទូទាំងប្រទេស ត្រូវរក្សាស្ថេរភាពភាព នឹងភាពស្ងៀមស្ងាត់ ត្រូវជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៥

តើរាជរដ្ឋាភិបាលខិតខំធ្វើអ្វីខ្លះដើម្បីការពារបូរណភាពទឹកដី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិឲ្យខាងតែបាន និងខិតខំធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ តំបន់ព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីសំដៅកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ក្នុងឱកាសសម្ពោធ «អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានានៅក្នុងខេត្តរតនគិរី» នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំទៅអ្នកនៅក្រៅប្រទេសមួយចំនួន ដែលតែងតែបារម្ភថា ខេត្តនៅតំបន់ភូមិភាគឦសាន្ត នឹងបាត់បង់តាមរយៈការអភិវឌ្ឍCLVនោះ សូមអញ្ជើញមកមើលខេត្តនៅតំបន់ឦសាន្តផងដែរ ខណៈខេត្តទាំងនោះ បាននឹងកំពុងធ្វើការអភិវឌ្ឍកាន់តែច្រើនជាបន្តបន្ទាប់នោះ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តរតនគិរី ក៏ដូចជាអ្នកខេត្តទិសឦសាន្តដែលបានចេញសាររឿង CLV-DTA ដើម្បីរំងាប់អារម្មណ៍អ្នកភ្នំពេញ និងអ្នកខេត្តផ្សេងទៀតថា អ្នកខេត្តរតនគិរីមានភាពនឹងនរ គ្មានអ្នកណាមកដេញប្រជាពលរដ្ឋខ្មែរចេញទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការលើកឡើងពីកត្តាសុខសន្តិភាព និងអរគុណសន្តិភាព របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី គឺពិតជាត្រឹមត្រូវណាស់ ព្រោះថា ប្រទេសយើងរួមទាំងខេត្តរតនគិរី បានឆ្លងកាត់ការលំបាកច្រើនណាស់ពីសង្រ្គាមនិងការបែកបាក់គ្នាដែលជាមូលហេតុធ្វើឱ្យយើងគ្មានឱកាសនៅក្នុង ការអភិវឌ្ឍប្រទេសជាតិឡើយ។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជាប្រទេសកម្ពុជាយើងថែរក្សាបាននូវសុខសន្តិភាពឱ្យបាន នោះក្នុងរយៈពេល១០-២០ឆ្នាំទៀត ប្រទេសយើងរួមទាំងខេត្តរតនគិរី ពិតជាមានការរីកចម្រើនខ្លាំងជាងនេះ ដូច្នេះយើងត្រូវរួបរួមគ្នាដើរទៅមុខទៀត កុំដើរថយក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងសម័យសង្រ្គាម ខេត្តរតនគិរី មានហានិភ័យ ក្នុងការធ្វើដំណើរ ដោយចំណាយពេលយូរ ជាពិសេសគឺការស្ទាក់បាញ់ប្រហារពីអតីតខ្មែរក្រហម ថែមទៀតផង ហើយពេលខ្លះ បើយើងធ្វើដំណើរមករាជធានីភ្នំពេញ ត្រូវសុំការអនុញ្ញាតឆ្លងកាត់តាមប្រទេសវៀតណាម មកតាមច្រកបាវិត មកកាន់រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page31 Page32 Page33 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!