ខេត្តព្រះវិហារ៖ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់ប្ដីខ្លួនឯង។
យោងតាមរបាយការណ៍សមត្ថកិច្ច កិច្ចបានបង្ហាញថានៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០មានករណីឃាតកម្មមួយកើតឡើងនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះ ឈ្មោះឆេន ធីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ។ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណបានប្រើដំបងឈើគ្រញូងប្រវែង៣,៧សង់ទីម៉ែត្រវាយទៅលើជនរងគ្រោះ ត្រូវចំចិញ្ចើម បាក់ថ្គាម និងបាក់ដងកាំបិតខាងស្តាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានយកដំបងទៅចោលនៅចម្ងាយពីកន្លែងកើតហេតុប្រវែង១១,៥០ម៉ែត្រ។
របាយការណ៍បន្តថាលុះដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង៨,៤០នាទីព្រឹកកម្លាំង
ការិយាល័យជំនាញអាវុធហត្ថខេត្ត
និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ
ស្រុកបន្តចុះស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាជនសង្ស័យដែលមានឈ្មោះ(វិន សែន) ភេទស្រីអាយុ៣១ឆ្នាំ គឺជាប្រពន្ធរបស់ជនរងគ្រោះ។
បើតាមរបាយការណ៍ក្រោយពីសាកសួរ ជនសង្ស័យសារភាពថាខ្លួនពិតជាបានសម្លាប់ប្តីដោយប្រើដំបងឈើនោះពិតប្រាកដមែន ។
មូលហេតុដោយសារប្តីតែងតែផឹកស្រា ហើយបាន ប្រើអំពើហិង្សាមក លើខ្លួនជាច្រើនលើកច្រើនសារ កន្លងមក។ ដូច្នេះហើយបានជាខ្លួនគិតថាថ្ងៃណាមួយនិងសម្លាប់ប្តីឲ្យទាល់តែបាន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕SRPគីម គឹម ឡាយ
ទីប្រឹក្សា ឆាវឆាវ
១១ កញ្ញា ២០២០