Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តសៀមរាប៖លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី២៣ ខែមិថុនានេះ រួមដំណើរជាមួយ លោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប អញ្ជើញចុះពិនិត្យ អណ្តូងទឹកស្អាត និងសកម្មភាពខួងអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅភូមិស្នាតេជោ ៣១៧ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារ ណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថាគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទនេះ នឹងត្រូវធ្វើការខួងអណ្តូងស្នប់ចំនួន ៩៦៤អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ស្រះ នៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ចាម។
ដោយឡែក នៅក្នុងខេត្តសៀមរាប មានអណ្តូងសរុបទាំងអស់ចំនួន ១០០អណ្តូង និងស្រះសរុបចំនួន០៧ស្រះ ក្នុងនោះ ស្រះសហគមន៍មានរៀបថ្មចំនួន០៤ស្រះ និងស្រះសហគមន៍ធម្មតាចំនួន០៣ស្រះ។ជាលទ្ធផល ចំពោះការជីកអណ្តូងបានចំនួន៦៧អណ្តូង និងការជីកស្រះសហគមន៍ទាំង អស់សម្រេចបានលទ្ធផលប្រមាណ ៩៥% ហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមពីអាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងនៅមុននេះបន្តិចថាមានប្រជាពលរដ្ឋ១២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីមួយ។
អាជ្ញាធរបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ថា ហេតុការណ៍បានកើតឡើង
វេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃអង្គារទី២៣ ខែមិថុនាឆ្នាំ២០២០នេះក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិគោកចំបក់ឃំុក្រូចគរស្រុកក្រឡាញ់ខេត្តសៀមរាប។

អាជ្ញាធរបានបញ្ជាក់ថាករណីពុលនំបញ្ចុកនេះក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិខាងលើ បណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប១២នាក់ ស្រី០៤នាក់ ធ្ងន់មួយនាក់។
មន្ត្រីថាជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពឃំុក្រូចគរ។
អាជ្ញាធរបានបញ្ជាក់ថានៅម៉ោង១៥និង៣០នាទីថ្ងៃដដែលនេះ ស្ថានភាពសុខភាពប្រជាពលរដ្ឋទាំងអស់ មានសភាពល្អ អាចជួយសង្រ្គោះបាន។
ទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយចំពោះហេតុការណ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តសៀមរាប៖អ្នកលេងល្បែងស៊ីសងចំនួន១០នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួន។
ហេតុការណ៍បង្រ្កាបបានធ្វើឡើងនៅល្ងាចច័ន្ទថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ថាករណីបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់(ក្រឡុកគ្រាប់ខ្លាឃ្លោក)ឈានដល់ការឃាត់ខ្លួនអ្នកលេងបានចំនួន១០នាក់។
ជនសង្ស័យ១.ឈ្មោះ អៀង សុខគៀង ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
២.ឈ្មោះ យ៉ុង នឿន ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៣.ឈ្មោះ ឡាក់ សុខខេង ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៤.ឈ្មោះ ពេជ្រ ស្រីម៉ៅ ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៥.ឈ្មោះ ខូវ ទាមហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៦.ឈ្មោះ ព្រីង សាមឿន ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៧.ឈ្មោះ សុខ នី ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៨.ឈ្មោះ នាង ផល ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៩.ឈ្មោះ ហាក់ ម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
១០.ឈ្មោះ សេង វណ្ណារី ភេទស្រី អាយុ៥៥ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ចំណែកមេក្រឡុកខ្លាឃ្លោកស៊ីសងបានរត់គេចខ្លួនអស់។

លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យ បន្តថានគរបាលបានដកហូតវត្ថុតាងរួមមាន៖
១.បៀរលេងចំនួន១៧ហ៊ូរស្មើ៨៨៤សន្លឹក។
២.គ្រាប់ខ្លាឃ្លោកចំនួន១៨គ្រាប់។
៣.ចានទ្រាប់ក្រឡុកខ្លាឃ្លោកចំនួន០៤។
៤.កំរាលរូបចាក់០១។ សុំបញ្ជាក់ផងដែរថាអ្នកលេងល្បែងទាំង១០នាក់នេះក្រោយពីបានឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឱ្យទៅផ្ទះរៀងៗខ្លួនវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានលង់ទឹកស្លាប់ នៅកណ្ដាលវាលស្រែ សមត្ថកិច្ចសង្ស័យថាបណ្ដាលមកពីប្រចាំកាយ ស្កន្ទជាន់។ហេតការណ៍បានកើតឡើងនៅថ្ងៃអង្គារទី២៣ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទីព្រឹកនេះនៅភូមិស្ពានក្អែក ឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាប។ជនរងគ្រោះឈ្មោះថន ពៅ អាយុ៤៦ឆ្នាំនៅភូមិស្ពានក្អែកឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាប។

យោងតាមសម្ដីឈ្មោះឃាង សារុនភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិស្ពានក្អែកឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបបានប្រាប់សមត្ថកិច្ចថាគាត់បានដើរទៅមើលស្រែរបស់គាត់នៅខាងក្រោយផ្ទះមានចំងាយ១០០ម៉ែត្ររួចហើយក៏ដើរទៅមើលគេលើកទ្រូដាក់ត្រី ក៏ប្រទះឃើញ ជនរងគ្រោះលង់ទឹកស្លាប់ នៅនិងស្រែរបស់គាត់ខាងក្រោយផ្ទះ។បើតាមសមត្ថកិច្ចថាមូលហេតុជនរងគ្រោះអាចមានជំងឺប្រចាំកាយ (ស្កន្ទជាន់)។តាមការបញ្ជាក់របស់កម្លាំងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងនិងលោកគ្រូពេទ្យមជ្ឈមណ្ឌលឃុំកណ្ដែកបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាបានស្លាប់ដោយសារជំងឺ (ស្កន្ទជាន់)ប្រកាច់ស្លាប់ពិតប្រាកដ្ឋមែន មិនពាក់ព័ន្ធរឿងផ្សេងនោះឡើយ។ ក្រោយបានត្រួតពិនិត្យសាកសពរួចបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកពួកបានថ្លែងថាក្មេងអាយុ០៨ឆ្នាំម្នាក់ ទៅឃ្វាលគោ ដើររអិលធ្លាក់ចូលទឹក បណ្ដាលឲ្យលង់ស្លាប់។ហេតុការណ៍បានកើតឡើងនៅថ្ងៃច័ន្ទទី២២ខែមិថុនានេះវេលាម៉ោង១០និង០០នាទីចំណុចប្រឡាយទឹកជម្រៅជាងមួយម៉ែត្រអមផ្លូវខាងកើតភូមិគោកភ្នៅ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ចម្ងាយពីភូមិប្រហែល៥០០ម៉ែត្រ។

អាជ្ញាធរបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ សាត សុនកុសលភេទប្រុសមុខរបរសិស្ស រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ។បើតាមអាជ្ញាធរបានបញ្ជាក់ថាមូលហេតុជនរងគ្រោះទៅឃ្វាលគោជាមួយ អ៊ុំ ហើយដើររអិលធ្លាក់ចូលទឹកបណ្ដាលឲ្យលង់ស្លាប់តែម្ដង។ក្រោយហេតុកម្លាំងជំនាញធ្វើការស្រាវជ្រាវពិនិត្យសាកសពពុំមានពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម នោះទេ ហើយបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរានៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការរុះរើតូបលក់ដូរឬផ្ទះប្រជាពលរដ្ឋនានាក្នុងខេត្តសៀមរាប ដែលផ្ទះនិងតូបទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាតែងតែអះអាងថាបានធ្វើការសាងសង់ដោយខុសច្បាប់។  ជាក់ស្ដែងនៅព្រឹកច័ន្ទថ្ងៃទី២២ខែមិថុនានេះ សំណង់តូបលក់ នៅមុខអង្គវវត្តត្រូវបានរុះរើ ដោយមន្ត្រីអះអាងថា ជាតូបដូរទី១១ហើយ ដែលស្ម័គ្រចិត្តរុះរើចេញពីបរិវេណមុខប្រាសាទអង្គរវត្ត។

មន្ត្រីអាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណមុខប្រាសាទអង្គរវត្ត និងត្រពាំងសេសដែលសរុបជាង១០០តូប ឱ្យបាននៅត្រឹមចុងខែ សីហាខាងមុខនេះ។ ការលក់ដូរនានា នឹងបញ្ចូលទៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងមមាញឹកក្នុងការសាងសង់ និងគ្រោងដំណើរការការលក់ដូរនៅក្នុងខែកញ្ញាឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថាបើទោះបីជាមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរជាតិអប្សរាមិនឲ្យមានការសាងសង់លំនៅដ្ឋានផ្សេងៗក្នុងដែនគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាយ៉ាងណាក៏ដោយក៏គេសង្កេតឃើញតំបន់ហាមឃាត់មួយចំនួនមានការសាងសង់សំណង់បានមិនទាន់ដឹងថាមានលិខិតអនុញាត្តពីអាជ្ញាធរជាតិអប្សរាឬយ៉ាងណានោះទេ។ដោយកន្លងទៅអាជ្ញាធរជាតិអប្សរាតែងតែងចុះរុះរើនិងវាយកម្ទេចផ្ទះពលរដ្ឋយ៉ាងច្រើនផងដែរ ធ្វើឲ្យពលរដ្ឋមិនតិចនាក់ទេបានខាតបង់ថវិកាលើការសាងសង់ក្រោយអាជ្ញាធរជាតិអប្សរាបញ្ចេញកណ្ដាប់ដៃវាយចោលនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀ សីហា ភរិយាលោកទៀ សីហា អភិបាលខេត្តសូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ដែលដាំដុះបន្លែ ផ្លែឈើដោយមិនប្រើសារជាតិគីមី និងប្រើតែជីធម្មជាតិ។
លោកជំទាវ ទាង អេង ទៀ សីហា បានលើកឡើងថា៖ថ្ងៃអាទិត្យនេះ នាងខ្ញុំបាននាំក្រុមគ្រួសារមកទិញបន្លែនៅសួនហាត់ប្រាណ ជិតព្រះរាជដំណាក់។
បន្លែទាំងនេះជាបន្លែដាំដុះដោយសហគមន៍ក្នុងខេត្តសៀមរាបយើង ដែលមានលក្ខណៈពិសេស០៣គឺ៖
០១-គុណភាព
០២-សុវត្ថិភាព
០៣-តំលៃសមរម្យ
លោកជំទាវ ទាង អេង ទៀ សីហា បានបញ្ជាក់ថានាងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ដែលដាំដុះបន្លែ ផ្លែឈើដោយមិនប្រើសារជាតិគីមី និងប្រើតែជីធម្មជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានដឹងថាបុរសម្នាក់បានដេកស្លាប់នៅភូមិខ្វាវ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៤៥នាទីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០នៅឃុំខ្វាវ ស្រុកជីក្រែង។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ ឆន ឆេីត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ តាមការធ្វេីកោសល្យពិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ ផឹកស្រារៀងរាល់ថ្ងៃ ព្រមទាំងមានជំងឺស្កន់ទៀត ទើបបណ្តាល
អោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page314 Page315 Page316 … Page354 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!