Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២១

ខេត្តសៀមរាប៖លោកប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញប្រគល់ផ្ទះមួយខ្នងអំណោយ របស់សម្ដេចហ៊ុន សែន ជូនអតីតយុទ្ធជននៅស្រុកប្រាសាទបាគង។

ការប្រគល់អំណោយផ្ទះ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

គ្រួសារទទួលបាន១ខ្នង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួននេះ គឺលោកស្រី នួន ឈរ មានជីវភាព ទីទាល់ក្រលំបាក ត្រូវជាភរិយារបស់អតីតយុទ្ធជន ដែលបានពលី នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បានសរសេរនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពប្រថុយប្រថានជាមួយសមត្ថភាពខ្លួន»។

លោក សឿន តុលា បានសរសេរថា “ប្រសិនបើអ្នកសម្រេចចិត្តទទួលយកហានិភ័យ ក្នុងកម្រិតសមត្ថភាពគ្រប់គ្រងបាន នោះអ្នកនឹងអាចបង្កើតឱកាសថ្មី នឹងទទួលបានផលប្រសើរឡើង ក្នុងពេលអនាគត” នៅក្នុងលោកយើងនេះ មនុស្សអាចសម្រេចធ្វើអ្វីក៏បានដែរ ពេលដែលពួកគេ ប្រកាន់ភ្ជាប់ខ្លួននៅតែចំណុចអវិជ្ជមាន ជាពិសេសនោះ គឺហ៊ានសម្រេចចិត្តប្រថុយ ដើម្បីឱ្យបានសម្រេចកិច្ចការអ្វីមួយ។

រីឯកចំពោះការបរាជ័យវិញ គឺជាសញ្ញាមួយបញ្ជាក់ប្រាប់ថា:
# ស្វែងរកចំណេះដឹងបន្ថែម ហើយ កុំបោះបង
# រៀនពីកំហុស ដឹងភាពដាច់ខាតជាមួយវិន័យផ្ទាល់ខ្លួន និងនៅក្នុងអង្គភាព
# បន្ថែមជំនឿលើខ្លួនឯង និងរក្សាមេត្រីភាពល្អ ជាមួយមនុស្សជុំវិញខ្លួន ដឹងបន្ថែមអំពើល្អផ្សេងៗទៀត ដើម្បីលើកកម្លាំងចិត្ត និងកម្លាំងការងារ។

ប្រសិនបើអ្នកខ្វះចំណេះដឹង ក្នុងការធ្វើកិច្ចការអ្វីមួយ សូមធ្វើការប្រថុយក្នុងកម្រិតទាប ដើម្បីមានឱកាសគ្រប់គ្រាន់ រៀនយកចំណេះដឹង ពីព្រោះចំណេះដឹងមានសារះសំខាន់ នៃប្រភព ជោគជ័យ។

សូមចូលចាំថា : ភាពក្លាហានពិតប្រាកដគឺមិនមែនជាការ លោតផ្លោះនោះទេ ” គឺការក្លាហានប្រថុយប្រថាន ជាមួយធ្វើចំណេះដឹង និងកម្រិតសមត្ថភាព សម្រាប់គ្រប់គ្រង រៀបចំកិច្ចការដដែល ប៉ុន្តែឱ្យប្រសើរជាងមុនជារៀងរាល់ថ្ងៃ ពោលគឺ ផ្ដោតទៅលើ ទៅលើគុណភាពការងារ ប្រសើរឡើង ។

ជាទូទៅអ្នកដែលបរាជ័យ កើតចេញពីការងារដែលគ្មានគុណភាព ។
សូមចងចាំថា: ដើម្បីឱ្យមានភាពប្រសើរឡើង គឺត្រូវចំណាយពេលវេលា រៀនពីបទពិសោធ..និងបន្តធ្វើ..
#បញ្ហាដ៏ធំនោះ គឺសំនួរមួយ ដែលត្រូវសួរថា:

តើអ្នក តាំងចិត្តគ្រប់គ្រាន់ ដើម្បីប្រថុយ ដើម្បីរៀន ដើម្បីបង្កើនសមត្ថភាព ដែរឬទេ? ហើយសូមចងចាំថា នៅក្នុងលោកយើងនេះ ប្រសិនបើគ្មានការប្រថុយ នោះមិនមានការរីកចម្រើនអ្វីឡើយ៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. *PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN
(គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ) ៕ល៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២១

ខេត្តសៀមរាប៖លោក ធឿន វុឌ្ឍី លេខាធិការដ្ឋាន ចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកជីក្រែង ព្រមជាមួយសមាជិក សមាជិកា បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ មុខផ្សារភូមិអូរ។

ការចែកនៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ តាមការណែនាំពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ដោយការចូលរួមពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ធឿន វុឌ្ឍី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ការពារឱ្យបានខ្ពស់ ចំពោះជំងឺកូវីដ១៩ ជាពិសេសអនុវត្តតាមប្រសាសន៍របស់ សម្តេចតេជោ (៣កុំ ៣ការពារ ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។អំណោយចែកចាយជូនរួម មាន៖-អាកុល ៧០លីត្រ -ម៉ាស ២៥០០ម៉ាស -ដបបាញ់អាកុល ២០០ដប -សាប៊ូ ១០០ដុំ+ក្នុងមួយនាក់ទទួលបាន៖-អាកុល ១ដប-សាប៊ូ ១ដុំ-ម៉ាស ១គូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថាគេបានឈូសឆាយដីផ្នូរខ្មោច (កប់ខ្មោច)ធ្វើជាដីឡូតិ៍សម្រាប់លក់ ករណីនេះស្ថាបនិក របស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគម គ្រូគង្វាលប្រចាំខេត្តសៀមរាប គ្រោងដាក់ពាក្យប្តឹងទៅតុលាការ។

ដីផ្នូរខ្មោចឬកប់ខ្មោច ដែលត្រូវបានគេឈូសឆាយ បោះបង្គោលធ្វើជាដីឡូតិ៍ សម្រាប់លក់ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ស្ថាបនិករបស់សមាគមសព គ្រី ស្ទាន និងជាប្រធានសមាគមគ្រូគង្វាល លោកប្រាក់ វុទ្ធី បានថ្លែងតាមទូរស័ព្ទប្រាប់នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ ម្សិលមិញថា លោកនឹងប្តឹងទៅតុលាការ ចំពោះអ្នកឃុបឃិតគ្នាឈូសឆាយដីផ្នូរខ្មោចនេះ យកធ្វើជាដីពុះឡូតិ៍សម្រាប់លក់។ ដីនេះមានទំហំ៥០ម៉ែត្រគុណ១០០ម៉ែត្រស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ កាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីសកម្ពុជា បានប្រគល់អោយសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព។ អីចឹងទេចំពោះបុគ្គល ដែលឃុបឃិតគ្នារំលោភបំពានយកដីនេះធ្វើជាកម្មសិទ្ធិ ឬពុះឡូតិ៍លក់ត្រូវតែទទួលទោសតាមផ្លូវច្បាប់។

លោកបន្តថា ក្នុងរយៈកាលនេះខាងលោកមិន បានដឹងថា មានជនឃុបឃិតទៅឈូសឆាយផ្នូរខ្មោចដើម្បីយកដីពុះចែកគ្នាលក់អីចឹងទេ។ តែបើមានអីចឹងលោកនឹងរៀបចំដើម្បីដាក់ពាក្យប្តឹងលើជនដែលជាប់ពាក់ព័ន្ធទៅតាមផ្លូវច្បាប់។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងថា ករណីនេះលោកនៅមិនទាន់ដឹងច្បាស់ដែរទេ តែអាចសួរទៅលោក ខន ទើបដឹងច្បាស់។

លោកឃុន សុខន ថៅកែដីឡូតិ៍ ក្នុងតំបន់សៀមរាប បានអោយដឹងថា ដីខាងលើនេះរូបលោកបានត្រៀមទិញមែន។ តែមិនទាន់ទិញទេ គ្រាន់តែកក់សម្ដីប៉ុណ្ណោះ ព្រោះរងចាំអោយអ្នកលក់រត់ច្បាប់បានសិន។ ឯការឈូសឆាយចាក់ដីនោះ ក៏មិនមែនរូបលោកដែរ។ អីចឹងទេសូមសួរទៅលោក ចាន់ ឆ្វៀល ព្រោះគាត់ជាម្ចាស់។

ទោះជាយ៉ាងណា បណ្ដាញសៀមរាបប៉ុស្ដិ៍ មិនអាចទំនាក់ទំនងស្វែងជួបដើម្បីសុំការពន្យល់ពីលោកចាន់ ឆ្វៀល ដែលអះអាងថាជាម្ចាស់ដីនេះបានទេ នៅថ្ងៃទី១៥ខែមិថុនាម្សិលមិញ។
ប៉ុន្តែលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់តាមទូរស័ព្ទថា រាល់ការឈូសឆាយពុះជាដីឡូតិ៍ត្រូវមានលិខិតកាន់កាប់ដី និងច្បាប់អនុញ្ញាតត្រឹមត្រូវ។ មិនចឹងទេគឺខុសច្បាប់។ តែបើដីខាងលើនៅជាប់ពាក់ព័ន្ធនិងសមាគម ខាងសមាគមអាចមកដាក់ ពាក្យនៅសាលាក្រុងបាន។

លោកអភិបាលក្រុងបន្តថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះទៅពិនិត្យ ទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញ ថាដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប សាលាក្រុងមិនអនុញ្ញាតច្បាប់ឡើយ។

យ៉ាងណាមិញ លោកប្រាក់ វុទ្ធី នៅតែបញ្ជាក់ជំហរ របស់ខ្លួនថា នឹងរៀបចំឯកសារដាក់ពាក្យប្តឹង ព្រម ទាំងធ្វើសន្និសីទកាសែត នៅលើដីផ្នូរខ្មោចតែម្តង ដើម្បីដឹងថា មានបុគ្គលណាខ្លះជាប់ពាក់ព័ន្ធ ហើយចេញមកតតាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២១

ខេត្តសៀមរាប៖នៅទីបំផុត កម្មករប្រុសស្រីជាង៧០នាក់ អ្នកធ្វើផ្លូវនៅក្រុងសៀមរាប បានទទួលបានឈ្នួលហើយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើការតវ៉ា។

ក្រុមកម្មករធ្វើផ្លូវទាំងនោះ បានអោយដឹងថា ពួក គាត់ទាំងអស់គ្នា ទទួលបានប្រាក់ខែទាំងអស់គ្នាហើយគឺខែ៤និងខែ៥ គ្រាន់តែមានបញ្ហាខុសច្រឡំថ្ងៃឈប់ បន្តិចបន្តួចប៉ុណ្ណោះ។

សូមបញ្ជាក់ កម្មករប្រុសស្រីជាង៧០នាក់ កាលពីរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ បាននាំគ្នាតវ៉ារឿងអ្នកម៉ៅការធ្វើផ្លូវ ព្យាពេលការបើកប្រាក់ខែ។

ក្រុមកម្មករបានទៅប្រមូលផ្តុំគ្នានៅទីតាំងស្នាក់ ការនៅរបស់អ្នកម៉ៅការ ក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប។ ប៉ុន្តែក្នុងពេលផ្ទុះការតវ៉ាខ្លាំង សមត្ថកិច្ចនគរបាល ក៏បាននាំអ្នកម៉ៅការផ្លូវនោះទៅកាន់សាលាសង្កាត់ បញ្ជៀសការផ្ទុះហិង្សា។

ក្រុមកម្មករបានរៀបរាបថា ពួកគាត់ទាំងជាង៧០ នាក់ ជាកម្មករធ្វើផ្លូវបេតុង១ខ្សែក្នុងគំរោង(៣៨)ខ្សែក្នុងសង្កាត់គោកចក ឈ្មោះថាផ្លូវលេខ០៧ ដែលគេនិយមហៅថា ផ្លូវពេទ្យ (រ៉ាក់)។ ពួកគាត់អ្នកខ្លះអត់ទាន់បើកប្រាក់តាំងខែ៣មក ឯខ្លះទៀតតាំងខែ៤មក។ នៅរសៀលថ្ងៃទី១១ខែមថុនា អ្នកម៉ៅការសន្យាបើក ប្រាក់ខែអោយ។ លុះពេលមកបើក បែជាឆ្លើយថាអត់ទាន់មានលុយ ទើបពួកគាត់តវ៉ាបែបនេះ។ ប៉ុន្តែកាល ពី ថ្ងៃទី១២ខែមិថុនា ពួកគាត់បានបើកប្រាក់ខែទាំងអស់គ្នាវិញហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page313 Page314 Page315 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!