ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា «ភាពស្មោះត្រង់»។
លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បានសរសេរថា៖ ពាក្យស្មោះត្រង់ គឺជាឬសគល់ ល្អបំផុតសម្រាប់ទំនាក់ទំនងរវាងគ្នានិងគ្នា សូម្បីតែមនុស្សដែលចេះកុហកអ្នកដទៃ ក៏មិនពេញចិត្ត ចំពោះនរណាម្នាក់ ដែលកុហកចំពោះខ្លួន បានឡើយ។
ប៉ុន្តែ ភាពស្មោះត្រង់ គឺមានតម្លៃ ជាងមនុស្ស ប្រសិនបើ ” អ្នកណាម្នាក់ ប្រកាន់ យកភាពស្មោះត្រង់ ក្នុងមាគា៌ជវិតរបស់ខ្លួន ពួកគេ មានប្រភព ទុនដ៏ល្អមួយ សម្រាប់ ទំនាក់ទំនង និងការធ្វើអាជីវកម្ម។
ភាពស្មោះត្រង់ កើតចេញមកពី ការនិយាយពិត ការដែលមិនលាក់លៀម ក្នុងបំណង យកផលប្រយោជន៍ ដើម្បីតែខ្លួនម្នាក់ឯង ដោយយកប្រៀប ទៅលើអ្នកណាម្នាក់ ឬភាគីម្ខាងទៀត។
គ្រប់មាគ៌ា នៃការធ្វើជំនួញ ទាមទារឱ្យមានភាពស្មោះត្រង់ ” គឺនិយាយការពិត”
នៅទីនេះសូមធ្វើការពិចារណាថា: ប្រសិនបើ អ្នកលក់ មិនមានភាពស្មោះត្រង់ ជូនអតិថិជនទេ តើអ្នកគិតថា : តើអ្នកមានទំនាក់ទំនងល្អ និងយូរអង្វែង ជាមួយគ្នាដែរឬទេ?
ជាការពិតណាស់ អាជីវកម្មមួយដែលទទួលជោគជ័យទៅបាន គឺអាស្រ័យទៅលើប្រភពចំណូល ដែលអតិថិជនត្រូវចំណាយ ទៅលើ ផលិតផល ឬសេវាកម្ម ក៏ប៉ុន្តែ ទាំងនោះ គឺភាពស្មោះត្រង់ ដើរតួរសំខាន់ ក្នុងគោល ខ្លឹមនៃកាធ្វើជំនួញ។
ការលួចកិបកេង គុណភាព ឬ ទំហំបរិមាណ ដែលជាការបំភាន់ ទៅដល់អ្នកប្រើប្រាស់ ឬអតិថិជន មិនមែនជាមាគ៌ាធ្វើឱ្យអាជីវកម្មរីកចម្រើនបានទេ ប្រាក់ចំណូលខ្ពស់អាចកើតឡើង ប៉ុន្តែគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។
ប្រាក់ចំណូល ដែលល្អបំផុត និង គាំទ្រឱ្យអាជីវកម្មឲ្យរីកចម្រើនទៅមុខ គឺចេញពី ផលិតផល និង សេវាកម្មត្រឹមត្រូវ ជាមួយនិងភាពស្មោះត្រង់។
” ប្រសិនបើអ្នកដាំពូជស្មោះត្រង់ ការប្រមូលផលគ្មានដែនកំណត់”
ជាអកុសល ភាពស្មោះត្រង់ មានតម្លៃថ្លៃណាស់ លំបាកកើតឡើង ចំពោះ មនុស្សដែលមិនយល់អំពីតម្លៃរបស់វាបានឡើយ ដូច្នេះហើយ យើងត្រូវចំណាយពេល ដើម្បីឱ្យជឿជាក់ទៅលើអ្នកណាម្នាក់ ហើយយើងអាចសួរថា ” តើយើងត្រូវចំណាយពេលប៉ុណ្ណា ដើម្បីឱ្យមានការជឿ…? គ្មាននរណាម្នាក់ អាចឆ្លើយបានទេ”
ប៉ុន្តែរឿងដែលល្អនោះគឺថា ” អ្នកណាក៏មានសិទ្ធិ ប្រកាន់យកភាពស្មោះត្រង់បានដែរ ប្រសិនបើ ពួកគេ ជឿជាក់លើខ្លួនឯង គោរពខ្លួនឯង និងគោរពដល់អ្នកដទៃ”
សូមចងចាំថា ” អ្នកនឹងទទួលបានជោគជ័យ ជាមូលដ្ឋានគ្រឹះ ប្រសិនបើអ្នក មានភាពស្មោះត្រង់ចំពោះខ្លួនឯង”
ពីព្រោះភាពស្មោះត្រង់ នឹងនាំអ្នក ទៅរកមាគ៌ា នៃជំនឿ ដែលជឿទៅលើខ្លួនឯង នៅក្នុងលោកយើងនេះ គ្មានជំនឿណាដែលត្រឹមត្រូវ ហើយល្អឥតខ្ចោះ នោះទេលើកលែងតែយើងជឿលើខ្លួនឯង ជាមុនសិន។
នៅទីនេះ មានរឿងល្អៗ 5 ចំណុច ដើម្បី ធ្វើឱ្យយើងពិចារណានិងអនុវត្ត ក្នុងការអភិវឌ្ឍខ្លួន :
1: អនុវត្តប្រកាន់យកភាពស្មោះត្រង់។
2: ឆ្លៀតពេល រៀនជាប្រចាំ ដោយទទួលស្គាល់ការពិត ថាយើង មិនមែនមនុស្សចេះឡើយ។
3: ធ្វើការផ្ដោតឱ្យបានហ្មត់ចត់ និងឱ្យអស់ពីសមត្ថភាព។
4: ដាក់គោលដៅ គិតតែចំណុចវិជ្ជមាន ដើម្បីបំពេញឱ្យទៅដល់គោលដៅ។
5: បង្កើតភាពរីករាយ និងការស្រឡាញ់ពីលើកិច្ចការ អ្នកកំពុងធ្វើបច្ចុប្បន្ន។
សូមចងចាំថា : ភាពលាក់បាំង មិនអាចធ្វើឱ្យយើង បំពេញកិច្ចការឱ្យអស់ពីសមត្ថភាពបានឡើយ ហើយ ជោគជ័យកើតឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
” លុយតិច ឬក៏ច្រើន គ្រាន់តែជាទំហំ នៃតួលេខប៉ុណ្ណោះ ប៉ុន្តែ នៅពេលដែលយើងមានភាពស្មោះត្រង់ គឺយើងមានអ្វីគ្រប់យ៉ាង។
និពន្ធដោយ លោក : សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD * PAPAYA REAL ESTATE( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) * PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)* PAPAYA GARDEN(គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា «ការពឹងលើខ្លួនឯង»។