Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ខេត្តសៀមរាប៖សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេស
កម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសេរចំពោះក្រុមមន្រ្តីក្រសួងបរិស្ថាន ប្រជាសហគមន៍ដែលបានរួមគ្នាចុះសិក្សាស្រាវជ្រាវប្រភេទសត្វព្រៃនៅក្នុងឧទ្យានជាតិវីរៈជ័យដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃដើម្បីបំពេញការងាររបស់ខ្លួន។

រដ្ឋលេខាធិការបានថ្លែងថាលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។

លោកបានថ្លែងថាដោយការការពារនិងអភិរក្សធនធនធម្មជាតិបានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភព ទឹកដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់សត្វព្រៃ យើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជា។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិ ធម្មជាតិរបស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់។

លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថានដែលដឹកនាំការស្រាវជ្រាវឧបត្ថមគាំទ្រដោយក្រសួងបរិស្ថាន និងការិយាល័យស្រាវជ្រាវអភិរក្សសត្វព្រៃ (WildCRU) នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានថ្លែងថា សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រពីនីវ៉ូសមុទ្រ)។ នៅកំឡុងទស្សវត្សឆ្នាំ៩០ ស្នែងឈ្លូសយក្សត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។

លោកបានថ្លែងថា ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាមក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្សនិងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់៖ ទី១)ស្នែង៖ ស្នែងសត្វឈ្លូសយក្សមានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា។ ទី២) កន្ទុយ៖ កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូស
ធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម។ ទី៣) ថ្ងាសរបស់សត្វ
ឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា។

តាមរយៈការសិក្សារកឃើញវត្តមានសត្វឈ្លូសយកនេះ លោក នេត្រ ភក្ត្រា បានថ្លែងថាក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះទៅក្នុងបញ្ជីជីវៈចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា។ កម្ពុជាដែលតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានអ្នកជំនាវស្រាវជ្រាវឃើញថាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សសត្វព្រៃដែល កម្ពុជាមាន ជាពិសេសប្រភេទសត្វពូជកម្រៗជិតផុតពូជនៅលើពិភពលោកឱ្យបានគង់វង្ស។

តាមការបញ្ជាក់ឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រភេទសត្វឈ្លូសយក្សនេះ ត្រូវបានចាត់ជាប្រភេទរងគ្រោះជិតផុតពូជខ្លាំង (Critically Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយកត្តាគំរាម កំហែងដល់សត្វឈ្លូសយក្ស គឺការបរបាញ់យកស្នែង និងសាច់។ ដូច្នេះយើងត្រូវនិយាយថាទេចំពោះសាច់សត្វព្រៃ និងសូមកុំបរិភោគសាច់សត្វព្រៃដើម្បីបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វដោយខុសច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ខេត្តសៀមរាប៖លោក​ ញ៉ែម​ សំណាង​ និង​ លោកសឹង្ហ សំរឹទ្ធិ ព្រមទាំងក្រុមការងារ​ តំណាងលោក​ ហ៊ុន​ ប៉ូគា​ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប​ បានឧបត្ថមម៉ាសនិងអាកុល ដល់ក្រុមគ្រូពេទ្យ យោធភូមិភាគទី៤​ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក​ វិទ្យាល័យវត្តស្វាយ​។

ពិធីធ្វើឡើងថ្ងៃសុក្រ ទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ នៅវិទ្យាល័យវត្តស្វាយ​ ក្រោមការទទួលពីសំណាក់លោកឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត មេបញ្ជាការរងយោធភូមិភាគទី៤​។

លោកសឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប​ បានឲ្យដឹងថាការឧបត្ថម្ភ ម៉ាសនិងអាកុល ដល់គ្រូពេទ្យយោធភូមិភាគទី៤​ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័ក​ វិទ្យាល័យវត្តស្វាយ​ នេះគឺដោយមើលឃេីញការខ្វះខាតសម្ភារ ដូចជាម៉ាស នឹងអាកុល សម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ របស់លោកគ្រូពេទ្យ ហើយម៉ាសនិងអាកុល ទាំងនេះបានមកពីសទ្ធាជ្រះថ្លារបស់សមាជិក សមាជិកា ក្រុម១៥៧ ទូទាំងខេត្តសៀមរាប​ ដេីម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​។

ឆ្លៀតក្នុងចែកម៉ាសនិងអាកុល នេះផងដែរ លោក លោកសឹង្ហ សំរឹទ្ធិ និងក្រុមការងារបានកោតសរសេីរ ចំពោះក្រុមគ្រូពេទ្យ ដែលកំពុងស្ថិតនៅក្នុងខ្សែត្រៀមជួរមុខ ដោយបានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចជូនប្រជាពលរដ្ឋ​។ ជាពិសេសអ្នកដែលកំពុងធ្វេីចត្តាឡីស័ក នៅក្នុងមណ្ឌលជាច្រេីននាក់ សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថាអំណោយដែលត្រូវប្រគល់ជូនរួមមាន៖ អាកុល ចំនួន១០កាន​ ស្មេីនិង៣០០ លីត្រ និងម៉ាសចំនួនពីរកេសធំស្មេីនិង​ ៥០០០ ម៉ាស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរនូវអត្ថបទមួយដែលមានចំណងជើងថា«ឥទ្ធិពល វិជ្ជមាន នៃ ការដាក់គោលដៅ»។

លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរថា៖ នៅក្នុងលោកយើងនេះ មនុស្សជាច្រើនបានចំណាយពេល ធ្វើកិច្ចការ ទៅលើរឿង ដែលទទួលបានផលតិចតួច ឬក៏ថា ចំណាយពេលមិនមានប្រសិទ្ធភាព នោះគឺដោយសារតែ ពួកគេបរាជ័យ ក្នុងការដាក់គោលដៅ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ នឹងចំណាយពេលត្រឹមត្រូវ សម្រាប់ជីវិតរបស់ខ្លួន។
មនុស្សជោគជ័យ គឺពួកគេបានដាក់គោលដៅ ពីព្រោះ ពួកគេគិតថា ” ការងារដែលគ្មានគោលដៅ គឺដូចជាការអុំទូក ដែលគ្មានចង្កូត ដែលនឹង វិលវល់កណ្ដាលសមុទ្រ ឬក្រឡាប់លិចតែម្ដង”

តើការដាក់គោលដៅ មានប្រយោជន៍អ្វីខ្លះ?

# ការបរាជ័យ កើតឡើង ដោយសារតែ
បាត់បង់ ចំពោះការងារ ផ្ដោតយកចិត្តទុកដាក់ចំពោះការងារ ពោលគឺ យើងមិនបានយល់ អំពីកិច្ចការលម្អិត ដែលជាបុព្វហេតុ នាំទៅរកលទ្ធផលធំ ប៉ុន្តែ នៅពេលដែលយើង ដាក់គោលដៅ
” គោលដៅ ធ្វើឱ្យយើងផ្ដោតចំពោះការងារ ដោយមិនងាករា ចំពោះកិច្ចការអ្វីក្រៅគោលដៅឡើយ”។

# គោលដៅ ធ្វើឲ្យយើង ផ្លាស់ប្ដូរឥរិយាបថនិងទម្លាប់មិនល្អ ។

# គោលដៅធ្វើឲ្យយើងបង្កើត កម្លាំងវិជ្ជមាន សូមចងចាំថា មនុស្សដែលមានកម្លាំងជាវិជ្ជមាន តែងតែមានការទទួលខុសត្រូវ ចំពោះអ្វីដែលពួកគេបានចាប់ផ្ដើម ព្រមទាំងជាពន្លឺនៃភាពផ្លាស់ប្ដូរ ដើម្បីឲ្យទទួលផលល្អដ៏ធំមួយ ក្នុងពេលខាងមុខ។
# ការដាក់គោលដៅ ធ្វើឲ្យយើងផ្លាស់ប្ដូរ វិធីដែលអ្នកគិត ថា ” មិនអាចទៅរួច” ពីព្រោះគោលដៅ ជួយយើង ឲ្យមានកម្លាំងចិត្ត និង ឲ្យយើងមើលឃើញវិធីជំនះឧបសគ្គ្គទាំងឡាយ និងនាំយើងឲ្យឃើញពន្លឺអនាគត៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២១

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការប៉ូលិសខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស។

ជនសង្ស័យ មានឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ គក់ជេ រថយន្ត បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។

ហេតុការណ៍លួចវេលាម៉ោង ១០ និង០០នាទី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជនរងគ្រោះ ឈ្មោះ បឿ ឈុននី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដែលអង្គភាពសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះបានបង្ហាញថា
នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានចាក់សោទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈឺ នៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃ ទី ២៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានស្នាមគាស់ និងរ៉ើកកាយ ក្នុងបន្ទប់ដេករបស់គាត់ ដោយបាត់បង់ ប្រាក់ដុល្លារ ចំនួន(១២៤០០)ដុល្លារ ខ្សែកមាស ០១ខ្សែ ទម្ងន់ 0១តម្លឹង (ទ្រព្យសម្បត្តិទាំអស់ ជនរងគ្រោះ ទុកក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក )។

របាយការណ៍បន្តថាក្រោយពីទទួលពាក្យបណ្ដឹង
កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដោយសង្ស័យទៅលើ ឈ្មោះ យ៉ែម សំណាង ត្រូវជាប្តីចុង របស់ជនរងគ្រោះ នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំខ្លួន ឈ្មោះ យ៉ែម សំណាង មកធ្វើការសាកសួរ។

តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា៖ គាត់ពិតជា បានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ ដោយដោយឃើញជនរងគ្រោះមិននៅផ្ទះ ( ប្រពន្ធចុងរបស់គាត់ ) គាត់ក៏បានចូលធ្វើសកម្មភាពដោយយកដង្កាប់ កាត់ស័ង្កសីបង្អួច ហើយលូក ដៃបើកគន្លឹះទ្វារចូបន្ទប់ជនរងគ្រោះ ហើយធ្វើសកម្មភាព លួចយកប្រាក់ដុល្លាចំនួន ១១២០០ដុល្លារនិង ខ្សែកមាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញរថយន្ត ក្រោយពេលធ្វើសកម្មភាពហើយ គាត់បានយកប្រាក់ និងខ្សែក ទៅផ្ញើប្រពន្ធដើម នៅខេត្តត្បូងឃ្មុំ។

សូមជម្រាបថាប្រតិបត្តិការស្រាវជ្រាវចាប់ជនសង្ស័យនេះ ធ្វើឡើងតាមការណែនាំរបស់លោកទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប និងបញ្ជាផ្ទាល់ពីលោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌ និងមានការចង្អុលបង្ហាញពីលោកណុប សារ៉ាក់ ស្នងការរងទទួលជំនួយការព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយដឹកនាំកម្លាំងបង្រ្កាបដោយ លោក សុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលក្រុងនិងប៉ុស្ដិ៍ជ្រាវផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសបុគ្គលិក អចលនទ្រព្យ ម្នាក់បើកឡានព្រូស ជិះគ្នា៣នាក់ គេចពីម៉ូតូរ៉ឺម៉ក មិនជាន់ហ្វាំង បែរជាជាន់ហ្គារ ថែម បណ្តាលឱ្យចូលទៅផ្ទះវេរលុយទាំងកំរោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវចាក់បេតុង ក្រោយផ្សារលើធំថ្មី (ហៅផ្លូវតាអុច) ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ប្រភពពីសាក្សីបានប្រាប់ថា មុនពេលកើតហេតុ ឃើញមានរថយន្តព្រូស ពណ៌សមួយគ្រឿង បើកបរមកពីទិសខាងត្បូងបតមកទិសខាងកើត ខណៈពេលនោះបានគេចពី ម៉ូតូ រ៉ឺម៉ក ប្រហែលមិនជាន់ហ្វ្រាំង បែរជាជាន់ហ្គារ ចូលក្នុងផ្ទះវេរលុយ យីហោ អ៊ី ម៉ាននី បុក ខ្ទេចទ្វា កញ្ចក់ និង ទូរទស្សន៍ អស់ចំនួន៣គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប បានប្រាប់នៅកន្លែងកើតហេតុថា តៃកុងមានឈ្មោះ ប៊ិន ដូរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ បុគ្គលិកអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានស្រុកកំណើតនៅភូមិកំពង់ចន្លុះ ឃុំពាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរថរថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២.BC.១៩៨២ ស៊េរី ឆ្នាំ២០១០ មកពីទិសខាងត្បូង បត់ មកកើត បំរ៉ុងទៅផ្ទះ មកដល់ចំណុចខាងលើ បើកចូលផ្ទះវេរលុយ យីហោ អ៊ី ម៉ានី វីរៈ តែម្តង។ ចំណែកម្ចាស់តូបជួល មានឈ្មោះ ឈើត វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ វេរលុយ យីហោ អ៊ី ម៉ាន់នី វីរៈ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បច្ចុប្បន្នអ្នកបើករថយន្ត និងម្ចាស់ផ្ទះជនរងគ្រោះ បានសម្របសម្រួលគ្នា ចំនួន១០៥០ដុល្លារ ដោយមានចំនួន២តូប៖ តូបទី១/ម្ចាស់វេរលុយ ទាសំណង ចំនួន១០០០ដុល្លារ និង តូប ទី២/ម្ចាស់តូប ជាងជួសជុលទូរទស្សន៍ ត្រូវរថយន្តព្រូសបុកចូល ប៉ះពាល់ខូចខាតអស់ទូរទស្សន៍អស់ចំនួន៣គ្រឿង សំំណង ចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង។ ក្រោយបញ្ចប់រឿងនគរបាលបានប្រគល់ឱ្យរថយន្តព្រូសយករថយន្តទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page309 Page310 Page311 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!