Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំកណ្ដែក បានកើតមានជាបន្តបន្ទាប់ ហើយការបង្ក្រាប ហាក់បីមិនចេះអស់នោះឡើយ។

ជាក់ស្ដែងនៅថ្ងៃទី ៣ ខែកក្កដា ម្សិលមិញ នគរបាលស្រុកប្រាសាទបាគង សហការជាមួយប៉ុស្ដិ៍កំពង់ភ្លុក សហគមន៍ឃុំកណ្ដែក និងប្រជាការពារ បានបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅចំណុច ខាងលិចកោះវ័រព្រេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ករណីបង្ក្រាបនេះ ក្រុមសមត្ថកិច្ច បានដកហូត និងកម្ទេចចោល នៅនឹងកន្លែង នូវឧបករណ៍នេសាទខុសច្បាប់រួមមាន៖ -បរចំនួន៣ខ្សែសរុបប្រវែង២០០ម៉ែត្រ -អ៊ូទូចំនួន៧ខ្សែ សរុបប្រវែង៤០០ម៉ែត្រ -ចម្រឹងសរុបចំនួន៥០០ដើម។ ក្នុងនោះព្រលែងកូនត្រីចម្រុះប្រមាណ៥គីឡួក្រាមចូលបឹងធម្មជាតិវិញ ផងដែរ។

លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ប្រតិបត្តិការនេះ គឺដើម្បីចូលរួមរក្សាការពារ ធនធានជលផល ដែលជា ស្បៀងបម្រុង សម្រាប់ប្រជានេសាទ ក្នុងសហគមន៍ និងដោយមានការណែនាំ ពីលោកសូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគងផងដែរ។

លោក លឹម សម្បត្តិ បន្តថាការនេសាទនេះមានហានិភ័យ ដោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទប្រភេទក្រឡាល្អិត ចាប់យកសូម្បីតែកូនត្រីចម្រុះ តូចៗ ជាហេតុធ្វើអោយធនធានជលផល ដែលជាស្បៀងបម្រុងរួមនៃយើង កាន់តែបាត់បង់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២១

ខេត្តសៀមរាប៖សូមអបអរសាទរ ស្ត្រីម្នាក់ បានសម្រាលកូននៅលើគោយន្ត មានសុវត្ថិភាព ទាំងម្តាយទាំងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២១ នេះ។

លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ បានប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ថា ស្ត្រីដែលបានសម្រាលកូនលើគោយន្ត មានឈ្មោះ ផាត លំអាន អាយុ៣២ ឆ្នាំ និងប្ដីឈ្មោះ រ៉ូ រ៉េន អាយុ ២១ឆ្នាំ។ អ្នកទាំងពីរ រស់នៅភូមិ រាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោកម៉ក់ សំអឿន បានបន្តថាភូមិដែលស្ត្រីខាងលើរស់នៅមានចម្ងាយប្រមាណ ១២ គីឡូពីមណ្ឌលសុខភាព។ លោកថា ស្រ្តីរូបនេះបានសម្រាលកូនលើគោយន្ត ប្រហែល២០នាទី មុនមកដល់មណ្ឌលសុខភាព។ ចំណែក ឆ្មបប្រចាំការ ឈ្មោះ ធន សុគន្ធា បានកាត់ទងផ្ចិតទារក និងទម្លាក់សុកនៅលើគោយន្តតែម្ដង។

លោកសំអឿន បានបញ្ជាក់បន្ថែមថា ឆ្មបមណ្ឌលសុខភាពស្រែខ្វាវ បានជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើគោយន្តមានសុវត្ថិភាពទាំងម្តាយទាំងកូន។ លោកថា សារ៉ុងរបស់ម៉ែក៏កក់ក្ដៅដែរ!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២១

ខេត្តសៀមរាប៖លោក​ ភួង​ ឆាំងកា​ ប្រធាន​សមាគមចលនាយុវជនកម្ពុជា​ ​(ក្រុម​១៥៧​) សាខាស្រុកបន្ទាយស្រី​ បានដឹកនាំសមាជិកសមាជិកា នាំយកអំណោយ ទៅជូន​ លោក មាស រ៉េត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្នារសណ្ដាយ​ ដែលកំពុងធ្វេីចត្តាឡីស័ក​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នារសណ្ដាយ​។

ការផ្ដល់អំណោយ នៅថ្ងៃសៅរ៍ ទី០៣​ ខែកក្កដា​ ​ ឆ្នាំ២០២១​ តាមការណែនាំលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ដោយមានការចូលរួមពី​ លោក​ ស្រី​ វង្ស​បញ្ញឬទ្ធិ​ ប្រធានសមាគមចលនា​យុវជនកម្ពុជា​ (ក្រុម១៥៧​) សាខាស្រុក​អង្គរធំ​ផងដែរ។

លោក​ ភួង​ ឆាំងកា​ បានឲ្យដឹងថា អំណោយដែលត្រូវប្រគល់ជូនរួមមាន​៖ ម៉ាស ៥០០ម៉ាស. ​អាកុលពេទ្យ​ ២០លីត្រ​ .ដបអាកុល​ ចំណុះ​ ០.៥លីត្រ​ ៥ដប​. ដបអាកុល​ ចំណុះ​ ១០០មីនីលីត្រ​ ១០ដប.ទឹកសុទ្ធ​ ៣០យួរ​ និងមីម៉ា​ ២កេស​ ផងដែរ។

ឆ្ឆ្លៀតក្នុងឱកាសនោះផងដែ លោក​ ភួង​ ឆាំងកា​ បានមានមតិសំណេះសំណាល ជាមួយលោកនាយប៉ុស្តិ៍​ ដោយបានសាកសួរសុខទុក្ខ ពពីបញ្ហាសុខភាពរបស់លោកនាយប៉ុស្ដិ៍ ជាពិសេសបាន ក្រើនរំលឹក សូមឲ្យគោរពនូវអនុសាសន៍សម្តេចតេជោ (៣កុំ និង ៣ការពារ) អោយបានល្អ ដេីម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២១

ខេត្តសៀមរាប៖ផ្ទះមួយខ្នង នៅទល់មុខមណ្ឌលសុខភាពគោចក ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង រួមទាំងសម្ភារក្នុងផ្ទះផងដែរ។

ហេតុការណ៍បានកើតឡើង ម៉ោង១៩ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប។

នគរបាលប៉ុស្តិ៍គោកចកបានឲ្យដឹងថា ករណីនេះម្ចាស់ផ្ទះឈ្មោះ យឹម រិទ្ធា ភេទ ស្រី អាយុ ៥៩ឆ្នាំ។ ផ្ទះដែលរងការឆាបឆេះប្រភេទឈើ លើថ្មក្រោម ទំហំ (០៥x០៧ x៦/៥០)។

នគរបាលបានបញ្ជាក់ថា អគ្គិភ័យនេះបានឆេះទាំងស្រុង សម្ភារបាត់បង់ ខោអាវ ម៉ូតូម៉ាកវ៉េវ០១គ្រឿង លុយ១២០$ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណការងារ កាត ATM (អេស៊ីលីដា ABA ប្រាសាក់។ មូលហេតុ៖ តាមការនិយាយរបស់ឈ្មោះ យឹម រិទ្ធា ប្រាប់ថាគាត់ដោតខ្សែភ្លើងចោល នៅជាន់ខាងលើ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ច បានប្រើប្រាស់មធ្យោបាយ ឡានទឹក ចំនួន៧ឡានទឹក ដើម្បីអន្តរាគមន៍ជួយពន្លត់ ហើយរលត់ទាំងស្រុងនៅវេលាម៉ោ១៩ និង៤០នាទី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២១

ខេត្តសៀមរាប៖ដំរីជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើគថាដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយ មានឃើញកូនតូចៗជាច្រើនថែមទៀត។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានថ្លែងថា វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗគឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុម អ្នកបរិស្ថានដែលថានេះគឺជាប្រសិទ្ធភាពនៃការការពារនិងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ីដែលជិតផុតពូជនៅលើពិភពលោក។

យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស។ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងស្បែក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀករាងដូចផ្លិតតែស្តើង។ ដំរីមានក្រចកម្រាមជើង ១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង ៥ ឯក្រចកជើង ក្រោយមានម្រាមជើង ៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ ២០ ដែរ។ ភ្លុកដំរីឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិក ដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។

ដំរីច្រើនរស់នៅតាមព្រៃរបោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹកតាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង៊ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឫសឈើខ្លីៗ ទំពាំងឫស្សី ផ្តៅ និងវល្លិ៍ជាដើម។ ដំរីផឹកទឹករហូតដល់ ២០០ លីត្រក្នុងមួយថ្ងៃ (នៅកន្លែងសម្បូណ៌ទឹក)។ ដំរីច្រើនផ្តល់កំណើតកូននៅ អំឡុងខែកក្កដា និងខែសីហា។ កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែន ប៉ុន្តែកម្រណាស់ បន្ទាប់ពីពពោះរយៈពេល ២១ ខែ (យូរបំផុត ២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់អាយុ ៥០ -៧០ឆ្នាំ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសាធារុរាវម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែកដែលជាទូទៅនៅចន្លោះខែវិច្ឆិកា និងខែធ្នូ។

លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងទៀតថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ ក្បាល។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។
ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នានិងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។

ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយបានថ្លែងថា៖ «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន
១) ការកាត់បន្ថយការបាត់បង់ទីជម្រក
២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ
៣) ពង្រឹងការអនុវត្តច្បាប់
៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម
៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស
៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page306 Page307 Page308 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!