Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២១

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានចាប់បុរសម្នាក់ ដែលសង្ស័យជាឃាតករចាក់សម្លាប់បុរសម្នាក់និងរបួសម្នាក់ ទៀតនៅស្រុកជីក្រែង។

ការឃាត់ខ្លួនធ្វើឡើងនៅ១៦ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១នេះ ខណៈ ជនសង្ស័យ កំពុងលាក់ខ្លួនក្នុងព្រៃក្នុងភូមិសាស្ត្រស្រុកជីក្រែង។

យោងតាមរបាយការណ៍បានបង្ហាញថា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

តាមរបាយការណ៍បានបន្តថា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានផឹកស៊ី ជាមួយជនរងគ្រោះ ០២នាក់ ០១.ឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើស្រែ ០២. ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ អ្នកទាំង០២ រស់នៅភូមិកើតហេតុខាងលើ។ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៌សដែលហាន់សាច់ខ្លែម ចាក់មកលើ ជនរងគ្រោះ ឈ្មោះ រិន លាប ១កាំបិត ត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់។

ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណី ខាងលើនេះ ពិតប្រាកដមែន។

បច្ចុប្បន្បនេះ ជនសង្ស័យ កំពុងត្រូវបានកម្លាំង ជំនាគបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ករណីឃាតកម្ម បានកើយឡើងនៅវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

សូមជម្រាបថាប្រតិបត្តិការបង្ក្រាបនេះ ក្រោមបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកមាស ច័ន្ទពិសិដ្ឋ ដោយដឹកនាំផ្ទាល់លោកសុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយលោក តាំង លីហេង អធិការ នគរបាលស្រុកជីក្រែង តាមការណែនាំពីលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងណុប សារ៉ាក់ ស្នងការរង ទទួលជំនួយការដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដោយជនបង្កបានចាក់ក្នុងជម្លោះពាក្យសម្ដី។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ២២និង៣០នាទី ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទទួលបានបង្ហាញករណីហិង្សា មានស្ថានទម្ងន់ទោសនេះ
បង្កដោយជនសង្ស័យ មានឈ្មោះ ជិន វណ្ណា ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅចំណុចភូមិកើតហេតុ។ ជនបង្កបានយកកាំបិតចាក់ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់ម្នាក់និងរបួសម្នាក់។

ជនរងគ្រោះទី១-ឈ្មោះ រិន លាប ភេទប្រុសអាយុ ២៦ឆ្នាំ របួសចំចង្កេះ១កាំបិត ត្រូវបានគេ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។

២- ឈ្មោះ រុន ដូង ភេទប្រុសអាយុ ២១ឆ្នាំ របួសចំចុងដង្ហេីម១កាំបិត បានស្លាប់ ពេលបញ្ជូនទៅមន្ទីពេទ្យ។ ជនរងគ្រោះទាំងពីរ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាព ចាក់ទៅលើជនរងគ្រោះ រួចបានរត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍បានបញ្ជាក់ថាករណីនេះមូលហេតុ ដោយជនរងគ្រោះកំពុងអង្គុយផឹកស្រា ពេលឃើញជនបង្ក បានហៅអោយចូលផឹក តែជនបង្កមិនចូល ក៏មានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់មានការប្រតាយប្រតប់គ្នា ដោយខាងជនរងគ្រោះមានគ្នាច្រើន ចូលមកវាយខ្លួន ក៏បានដកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង(ជនបង្កមកពីឆ្លុះសត្វ)។

ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចកំពុងយកចិត្តទុកដាក់ ស្រាវជ្រាវស្វែងរកចាប់ជនល្មេីសដេីម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២១

ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែងនិង លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ បានដឹងនាំ សមាជិក សមាជិកា នាំយកអំណោយប្រគល់ជូន ប្រជាការពារចំនួន ២០រូប នៅសាលាឃុំសង្វេីយ ស្រុកជីក្រែង។

ការឧបត្ថម្ភ នៅថ្ងៃ ចន្ទ ទី ០៥ខែ កក្កដា ឆ្នាំ២០២១ នេះ នៅសាលាឃុំសង្វេីយ។

លោក ចែម ចន្ថា បានឲ្យដឹងថាការផ្ដល់អំណោយនេះ តាមការណែនាំរបស់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ដោយមានការ
ចូលរួមពី ព្រះ តេជគុណ ធរ សុឃុន ជា ស្ថាបនិក CCD លោក តាំង លីហេង អធិការស្រុកជីក្រែង លោក តែម គឹមសេង មេឃុំ សង្វេីយ ផងដែរ។

លោក ចែម ចន្ថា បន្តថា អំណោយដែលចែកជូនរួមមាន៖-មី ២០០កញ្ចប់ -ទឹកសុទ្ធ២០យួរ -អង្ករ ២០០គីទ្បូ -ពងទា ៣០០គ្រាប់ -បុកអង្ករលីង ២០ប្រអប់ -ម៉ាស ២០ប្រអប់ -អាកុល ១០០០០ml -ដបអាកុល ២០ដប -សាប៊ូ Lix ២០ដប -ទឹកត្រី ៤យួរ -កូកា ២០ កំប៉ុង និង ថវិកាចំនួន ២០មុឺនរៀល។

នៅព្រឹកមិញនេះដែរ លោក សំ វណ្ណធឿន ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាសៀមរាប​ ក្នុងនាម តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំសមាជិក​ សមាជិកា នាំយកអំណោយ មួយចំនួនប្រគល់ជូនលោកខៀវ សត ចៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដេីម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។

អំណោយប្រគល់ជូនរួមមាន៖ អាកុល​ពេទ្យ ចំនួន ៣០លីត្រ ⁃ ទឹកសុទ្ធ ចំនួន ៣០យួរ .មីម៉ាម៉ា ចំនួន ២កេស . ម៉ាស ចំនួន ៥០០ ម៉ាស -ដបអាកុលចំណុះ៥០០ មីលីលីត្រចំនួន10ដប -ដបអាកុលចំណុះ កន្លះលីត្រ ចំនួន៥ដប។

ក្នុងឱកាសចែកអំណោយដល់ អាជ្ញាធរស្លក្រាមនឹងប្រជាការពារ នៅឃុំសង្វេីយ លោកប្រធានទាំងពីរ បានមានមតិសំណេះសំណាល និងផ្តាំផ្ញេី ដោយសូមថែរក្សាសុខភាព និងចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំ របស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងលោក អ៊ុន វណ្ណសក្ក័ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្វាយលេី បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន២០គ្រួសារ។

ការចុះចែកអំណោយ នៅអាទិត្យ ទី០៤ ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិដំបូលខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។

លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន បានឲ្យដឹងថា ការផ្ដល់អំណោយនេះតាមការណែនាំរបស់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ដោយមានចូលរួមពី លោក អៀង ពិសិដ្ឋ អភិបាលស្រុកនិង មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលេី ព្រមទាំងអាជ្ញាធរភូមិឃុំ សសយក ស្រុកស្វាយលេី រួមនឹង អង្កការអភិវឌ្ឍន៍សហគមន៍ផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សឹង្ហ សំរឹទ្ធិ បានមានមតិសំណេះសំណាល និង ក្រេីនរំលឹកដល់ប្រជាពលរដ្ឋ​ ទាំងអស់ ដោយត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ នូវវិធានការពារទប់ស្កាត់ ជំងឺកូវីដ-១៩។ ជាពិសេស ត្រូវអនុវត្តន៍តាមការណែនាំ របស់សម្តេចតេជោ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនដេីម្បីចៀសអោយផុតនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

សូមជម្រាបថា៖អំណោយដែលត្រូវប្រគល់ជូនរួមមាន៖ -អង្ករ ២០គីឡូ – មី​ ១កេស – ត្រីខ ១យួរ – ទឹកត្រី ១យួរ – ទឹកស៊ីអ៉ីវ​១យួរ- អំបិល​ ១គីឡូ – ស្ករស​ ១គីឡូ – ប៊ីចេង​ ១កញ្ចប់ (៥០០ក្រាម) – ប្រេងឆា​ ១លីត្រ-ជែលលាងដៃ​ ១ដប​ និងម៉ាស់​ ១ប្រអប់-ថវិកាចំនួន ២មុឺនរៀល។

ដោយឡែកអំណោយឧបត្ថម្ភបន្ថែមពីអង្គការសម្រាប់ចំនួន៥គ្រួសារ ដែលកំពុងខ្វះខាតជីវភាពលំបាកខ្លាំងសម្រាប់ជីវិតប្រចាំថ្ងៃ។ រួមមាន៖ -អង្ករ​ ២០០ គីឡូក្រាម -ទឹកស៊ីអុីវ ៥យួរ -ទឹកត្រី ៥យួរ-ម្រេងឆា​៥ដប -ពងទា​១៥០គ្រាប់និងសម្ភារសិក្សាមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២១

ខេត្តសៀមរាប៖លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង បានឧបត្ថម្ភ អង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី និងថវិកា សរុបជាង៤ពាន់ដុល្លារ ដល់គណបក្សប្រជាជនស្រុកប្រាសាទបាគង។

ការឧបត្ថម្ភ ធ្វើឡើងនៅថ្ងៃទី ០៤ ខែកក្កដាឆ្នាំ ២០២១ នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង ក្រោមការទទួល ពីសំណាក់ លោកសូ ប្លាតុង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង។

លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង បានឲ្យដឹងថាអំណោយដែលលោកជំទាវ បានផ្ដល់ជូន គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង នៅព្រឹកមិញនេះ រួមមាន៖
អង្ករចំនួន២០០ ការ៉ុងស្នើ៥តោន គិតជាទឹកប្រាក់៣១២០ដុល្លារ. ទឹកស៊ីអ៉ីវ ទឹកត្រីយួរ ចំនួន២០០កញ្ចប់ គិតជាទឹកប្រាក់៦០០ដុល្លារ និងថវិកាចំនួន៥០០ដុល្លារផងដែរ ដោយសរុបទាំងអស់ប្រមាណ៤ ២២០ដុល្លារ។

លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង បានបញ្ជាក់ថា អំណោយដែលត្រូវផ្ដល់ជូន ខាងលើ សម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋ រស់នៅ ភូមិអំពិលបង្កោង ឃុំត្រពាំងរុន ស្រុកប្រាសាទបាគងដើម្បីចែករំលែកដល់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page305 Page306 Page307 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!