Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈ ជិះកង់ឌុបស្មៅ ដួលកង់ បោកក្បាលនឹងដុំថ្ម។

ហេតុការណ៍បានកើតឡើងថ្ងៃព្រហស្បត៍ ទី០៨ ខែកក្កដា ឆ្នាំ ២០២១ ម៉ោង០៩និង១៥នាទី ស្ថិតនៅភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ហ៊ាន់ ហេង អាយុ៦១ឆ្នាំរស់នៅភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ មូលហេតុ មានជម្ងឺលើសឈាម។ បើតាមរបាយការណ៍បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានចុះមក ពិនិត្យធ្វើតេស្ត យកសំណាករកជម្ងឺកូវីដ១៩(អវិជ្ជមាន)។

គ្រូពេទ្យបានបញ្ជាក់ថាគាត់ស្លាប់ដោយជម្ងឺលើសឈាម (ដាច់​សរសៃ​ឈាម​ខួរក្បាល​)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសយុទ្ធនាការ ចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងក្រុងសៀមរាប។ នេះបើយោងតាម លោក ទៀសីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចតាមរយៈទំព័រ page facebook។

លោកទៀ សីហា បានសរសេរថា៖ខ្ញុំបាទមានក្តីរំភើប និងរីករាយបំផុត ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈកម្មការចាក់វ៉ាក់សាំង បានសម្រេចផ្តល់វ៉ាក់សាំងមកខេត្តសៀមរាបយើង។ ខ្ញុំបាទ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត សូមគោរពថ្លែងអំណរគុណ សម្តេចនាយក ដែលតែងតែយកចិត្តទុកដាក់មកលើខេត្តសៀមរាប និងប្រជាជនទូទាំងប្រទេស។

លោកទៀ សីហា បានបន្តថា៖ ខ្ញុំបាទសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ពីកិច្ចការងារនេះ ដោយយើងនឹងទទួលបាន វ៉ាក់សាំងជាបន្តបន្ទាប់ រហូតឈានដល់”ការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា” តាមផែនការ ដោយ៖
– ជំហានទី១ គឺប្រជាជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ក្នុងរយៈពេល១៤ថ្ងៃ។

– ជំហានទី២ គឺ ស្រុកទាំង១១ នឹងបញ្ជាក់ពេលវេលា នៅពេលដែលយើងនឹងទទួលវ៉ាក់សាំងមកដល់ខេត្តយើងបន្ទាប់ទៀត។

ក្នុងនោះខ្ញុំបាទសូមអំពាវនាវដល់បងប្អូនប្រជាជនយើងដូចតទៅ៖
១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ

២. សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន

៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។

៤. សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌល ចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូន ប្រជាពលរដ្ឋ

៥. ចំពោះប្រជាជនក្រៅខេត្តសៀមរាប សូមរងចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់លោកអ្នក។

ក្នុងនាមអាជ្ញារធរខេត្ត ខ្ញុំបាទសូមទទូច ឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការណែនាំទាំង៥ចំនុចខាងលើ ដើម្បីទប់ស្កាត់ហានិភ័យ ការឆ្លងរាលដាល និងការចាត់ចែងគ្រប់គ្រងចំនួនបងប្អូនដែរត្រូវចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធភាព និងរលូន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់បានស្លាប់នៅម្សិលមិញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា។

ហេតុការណ៍ទី១បានកើតឡើងនៅម៉ោង០៤និង៤០នាទីរសៀល ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង។

ករណីនេះបង្កដោយខ្លួនឯង ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅពីត្បូង ទៅជេីង បានទៅបុកដេីមដូង។

ជនរងគ្រោះមានឈ្មោះ ឈ្មោះ ស្រី ចន ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ មូលហេតុ៖ ជនរងគ្រោះ ស្រវឹងស្រា បានជិះម៉ូតូទៅបុកដេីមដូង បណ្តាលអោយស្លាប់តែម្ដង។

ចំណែកទី២ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ លេីផ្លូវជាតិលេខ៦ នៅចំណុច ភូមិជ្រៃ ឃុំកណ្ដែក ស្រុកបាសាទបាគង ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ បើកបញ្ច្រស ទិសគ្នា។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាករណីនេះ ឈ្មោះជា សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិ ត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបុរីខេត្ត បន្ទាយមានជ័យ ជិះម៉ូតូស៑េរីឌ្រីម២០១៨ពណ៌ខ្មៅ ស្លាកលេខ១Z ២៧៤៨ បើកពីលិច ទៅកើត បានទៅបុកជាមួយរថយន្តបើកពីកើត ទៅលិច បណ្ដាលអោយស្លាប់ ពេលបញ្ជូនទៅពេទ្យភូមិភាគ៤។ ដោយឡែករថយន្តម៉ាកហាយលែនឌើពណ៌ទឹកប្រាក់ ស្លាក លេខ សៀមរាប ២B០៤០៩ អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចបាត់)។ មូលហេតុអ្នក​បេីកបរម៉ូតូ បើកបរល្បឿនលឿន មិនប្រកាន់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាងរថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាល ស្រុកប្រាសាទបាគង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរស្រុកស្វាយលើបានរាយការណ៍ថា ស្ត្រីម្នាក់កំពុងដេកត្រូវបានសត្វពស់ចូលទៅជិតម្ដាយស្លាប់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃ ពុធ​ ទី០៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ស្ថិតនៅភូមិ សែន​ជ័យ​ ឃុំកន្ទួត ស្រុកស្វាយលើ។

អាជ្ញាធរបានបន្តថា ជនរងគ្រោះ​ឈ្មោះ​ លន់​ ជា​ អាយុ៤៥ឆ្នាំ​ រស់នៅភូមិ​សែន​ជ័យ​ ឃុំកន្ទួត ស្រុកស្វាយលើ។ អាជ្ញាធរបានបញ្ជាក់ថាមូលហេតុ​ គាត់កពុងដេកនៅលេីផ្ទះ សត្វពស់ថ្នាំងអំពៅចឹក វាឡេីងចឹកលេីផ្ទះបណ្ដាលឱ្យស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២១

ខេត្តសៀមរាប៖ក្រុមហ៊ុន បុរីប្រ៊ីលានសុីធី បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន សរុបថវិកាជាង២០០០ដុល្លារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ការឧបត្ថម្ភនេះធ្វើឡើង នៅថ្ងៃអង្គរ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីស្នាក់ការ ក្រុមហ៊ុន បុរីប្រ៊ីលានសុីធី ក្រោមកិច្ចការទទួលពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) ខេត្តសៀមរាប និងសហការី។

សូមជម្រាបថាអំណោយសប្បុរសធម៌ពី ក្រុមហ៊ុន បុរីប្រ៊ីលានសុីធី ដែលបានផ្ដល់សមាគមចលនាយុវជនកម្ពុជា (ក១៥៧) ខេត្តសៀមរាប រួមមាន៖ – អាកុល 10កានស្មើ 300លីត្រ – ម៉ាស 10កេសធំស្មើ25000ម៉ាស- មី ម៉ាម៉ា10កេសធំ ស្នើ 60កេសតូច – ត្រីខ 10កេសធំ ស្នើ1000កំប៉ុង- អង្ករ 500គីឡូ – ទឹកត្រី 50យួរ – ទឹកស៊ីអ៉ីវ 50យួរ – ទឹកសុទ្ធ200យួរ។

ឆ្លៀតក្នុងឱកាសទទួលអំណោយនេះលោកប្រធាន ហ៊ុន ប៉ូគា បានថ្លែងអំណរគុណ និងកោតសរសើរ និង វាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ បុរី ប្រ៊ីលានសុធី ដែលបានយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តមនុស្សធម៌ ក្នុងឧបត្ថម្ភ សមាគមចលនា១៥៧ខេត្តសៀមរាប ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសាេរាតត្បាលជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) ខេត្តសៀមរាប បានរំលឹក ដល់ក្រុមការងារនិងសប្បុរសជនទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ នូវជំងឺកូវីដ១៩ ដោយត្រូវការអនុវត្តន៍វិធានការ 3កុំ 3ការពារ របស់សម្តេចតេជោ អោយបានទៀតទាត់ ដើម្បីចៀសវាងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page304 Page305 Page306 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!