Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ
កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» និងណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុកកុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់
អភិបាលក្រុងសៀមរាបណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល បូទិក អាផាតមិន សម្រាប់ជនបរទេស សូមឱ្យត្រួតពិនិត្យឱ្យបានច្បាស់នូវឯកសារបញ្ជាក់ លិខិតបញ្ជាក់ឯកសារផ្ទាល់ខ្លួន និងលិខិតឆ្លងដែនមុនអនុញ្ញាតឱ្យស្នាក់នៅ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២២

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះ សម្តេចតេជោ បាននាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២២

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាប្រធាគណបក្សប្រជាជនកម្ពុជា បានចេញសារលិខិតក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២២

ខេត្តសៀមរាប៖នារីម្នាក់ខណៈកំពុងតែជិះកង់ត្រូវបានរថយន្តដឹកដីបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើងម៉ោង០៩និង៣០ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នៅត្រង់ចំណុចផ្លូវបំបែកជាបួន ទល់មុខផ្លូវឡើងភ្នំខាងកើត ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាង រថយន្តដឹកដី ម៉ាកNISSAN ពណ៌សលាយខៀវ ពាក់ស្លាកលេខសៀមរាប 3A-1480 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណនិងអ្នកជិះកង់ឈ្មោះ វិត ស្រីនិច ភេទស្រីអាយុ១៨ឆ្នាំមានអាស័យដ្ឋាននៅភូមិទី០១ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប(បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ)និង ខូចខាតកង់១គ្រឿង។
មូលហេតុបណ្តាលមកពីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។បច្ចុប្បន្នអ្នកបើកបរ និង រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តន៍តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២២

ភ្នំពេញ៖អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។

លោក Chad Roedemeier បានបញ្ជាក់ប្រាប់ EAC News ថាស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ។

កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញាបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។

ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។

សម្ដេចតេជោ ស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថាដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។

សម្ដចតេជោថ្លែងថា៖ «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាលា West Point មានកម្រិតជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។ […] អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការពារស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់អញ្ចឹងទៅ។ ហើយបើថាចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ»។

កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។

បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជាគំរូរបស់ពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២២

ខេត្តសៀមរាប៖ករណីឃាតកម្ម នៅស្រុកអង្គរជុំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ ឃាត់ខ្លួនជនដៃដល់ក្រោយពីបានធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់រយៈពេលប៉ុន្មានម៉ោងក្រោយមក។

សមត្ថកិច្ចស្រុកអង្គរជុំបានរាយការណ៍ថា ករណីនេះបានកើតឡើង វេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នៅចំណុច ភូមិ រាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។

សមត្ថកិច្ចស្រុកអង្គរជុំបានបន្តថា ការឃាត់ខ្លួនជនដៃដល់ នៅម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិ រលំ ឃុំស្រែខ្វាវ ខាងត្បូងកន្លែងកើតហេតុប្រមាណ៤គីឡូម៉ែត្រ។ ជនសង្ស័យឈ្មោះ ផាន់ សូយ ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិ កើតហេតុខាងលើមុខរបរកម្មករ។ ចំណែកជនរងគ្រោះ ឈ្មោះ សឿយ អឿយ ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។

ក្រោយពីបានយកមកសាកសួរឈ្មោះ ផាន់ សូយ បានសារភាពថា រូបខ្លួនពិតជាបានយកដំបងឈើវាយសម្លាប់ជនរងគ្រោះឈ្មោះ សឿយ អឿយ ប្រាកដមែន។ មូលហេតុ៖ ដោយសារឈ្មោះសឿយ អឿយ បានខឹងរូបខ្លួនថាឲ្យរូបគេ រឿងចូលបន្ទប់ទឹកយូរ ក្រោយពេលចេញពីបន្ទប់ទឹករួចជនរងគ្រោះបានទាញដំបងឈើរកវាយមកលើរូបខ្លួន ទើបពេលនោះរូបខ្លួន បានទាញយកដំបងឈើជ្រុងប្រវែងប្រហែល ១០០សង់ទីម៉ែត្រ វាយតបទៅលើជនរងគ្រោះចំនួន៤ដំបង (ត្រូវក្បាល១ដំបងនិងស្មា០៣ដំបង)។ បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង ការិយាល័យជំនាញកំពុងតែអនុវត្តន៍តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានប្រាប់មន្ត្រីនៃ​មន្ទីរ​កសិកម្ម​ ត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុន សម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេសគ្រោះខ្វះទឹក ដោយត្រូវសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករឲ្យចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ចាម​ ​នៅរសៀល​ថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២២​។ ​

ក្នុង​កិច្ចប្រជុំ​អភិបាលខេត្ត បានជំរុញ​ដល់​មន្ត្រីជំនាញ ឲ្យ​បន្តចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករ​ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឲ្យបានទាន់ពេលវេលា​ និង​អប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម​ និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ស្របតាមតំរូវការទីផ្សារ​ ក្រៅពីនោះ​ត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារដើម្បីជួយដល់ប្រជាកសិករ​ ចៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរកសិកម្ម ឲ្យសហការជាមួយមន្ត្រីជំនាញ​ និងអាជ្ញាធរក្រុង-ស្រុក ត្រូវកំណត់ផ្ទៃដីបឹង ដីរដ្ឋរក្សាទុក ហេីយត្រូវបោះបង្គោលព្រំ និងចុះបញ្ជីឲ្យបានត្រឹមត្រូវ​ ព្រមទាំង​ពិនិត្យលទ្ធភាពក្នុងការសិក្សាប្រភេទដីជូនប្រជាពលរដ្ឋ​ ហេីយត្រូវខិតខំបណ្តុះកូនឈើសម្រាប់ដាំ និងចែកចាយជូនប្រជាពលរដ្ឋ​ ដេីម្បីយកទៅដាំនៅតាមលំនៅដ្ឋាន និងផ្លូវសាធារណៈផងដែរ​។

អភិបាលខេត្ត​ ក៏បាន​ជំរុញ​មន្ត្រី​ជំនាញ​ឲ្យ​ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍​ ហេីយ​ត្រូវចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទពិសេសនៅតំបន់អភិរក្សជលផល​ លេីសពីនេះ​ត្រូវបណ្តុះបណ្តាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មី​ ដែលបានជ្រើសរើស​ និង​បន្តចុះផ្សព្វផ្សាយដល់វារីវប្បករទូទៅ ស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ​ ដេីម្បី​លេីកស្ទួយដល់ការនាំចេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២២

ភ្នំពេញ៖រាជរដ្ឋាភិបាលបានព្រមជាគោលការណ៍ឲ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧គ្រឿង។

នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២២

ខេត្តកំពង់ធំ៖ភ្លើងប្រចណ្ឌនិងញៀនស្រាស បុរសជាប្តីយកពូថៅមកកាប់ចញ្រ្ចាំប្រពន្ធដាច់ ក.ធ្លាក់ពីលើស្មា ហើយពុះទ្រូងនិងទាញពោះវៀនចេញមកក្រៅ និងរត់បន្តទៅកាប់អ្នកជិតខាងបណ្តាលឲ្យស្លាប់ម្នាក់ទៀតនិងកាប់អ្នកផ្សេងទៀត រងរបួសធ្ងន់២នាក់ ស្រាលម្នាក់។

អំពើឃាតកម្មដ៏ព្រៃផ្សៃនេះបានកើតឡើង នៅវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី០១ខែមករាឆ្នាំ២០២២ ចំណុចភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនសង្ស័យដែលជាជនដៃដល់ឈ្មោះប៉ុស ឡា អាយុ៣៣ឆ្នាំ។ ជនរងគ្រោះទី១ ស្រ្តីរងគ្រោះត្រូវប្រពន្ធឈ្មោះ យ៉ន យឿន អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធជនដៃដល់(ស្លាប់)មានទីលំនៅ ភូមិឃុំកើតហេតុបន្សល់ទុកនូវកូន២នាក់(ស្រីទាំងពីរ)កំព្រាឪពុកម្តាយ។

ទី២ជនរងគ្រោះឈ្មោះពេជ្រ ហ៊ុន ភេទប្រុសអាយុ៥៦ឆ្នាំជនសង្ស័យកាប់ចំកញ្ចឹង.ក.(ស្លាប់ក្រោមផ្ទះ)មានទីលំនៅភូមិឃុំកើតហេតុ
ទី៣អ្នកដែលរងរបួសទី១ឈ្មោះ កង រិនភេទស្រីអាយុ៣៩ឆ្នាំ(របួសធ្ងន់)
ទី៤ឈ្មោះ កែ អំ ភេទស្រីអាយុ៧៦ឆ្នាំ (របួសធ្ងន់)
ទី៥ឈ្មោះខាត់ ប្រេង ភេទប្រុសអាយុ៤១ឆ្នាំ (របួសស្រាល)។

លោកទិត្យ សំណាងស្នងការរងទទួលផែនព្រហ្មទ័ណ្ឌខេត្តកំពង់ធំ បានផ្តល់ព័ត៌មានតាមប្រព័ន្ធ តេឡេក្រាមឲ្យដឹងថា៖ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានបញ្ជាកម្លាំងក្រោមឱវាទនិងសហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកបារាយណ៍ធ្វើការហ៊ុំព័ទ្ធទីតាំងកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

ជនសង្ស័យត្រូវបានកម្លាំង នគរបាលស្រុកបារាយណ៍កសាងសំណុំរឿងបញ្ជូនទៅស្នងការ នគរបាលខេត្តកំពង់ធំ ដើម្បីចាត់បន្តទៅតាមនិតិវិធី។ ចំណែកសាកសពជនរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯអ្នករងរបួសធ្ងន់ស្រាល ត្រូវបានគេដឹកយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក៕SRPអ៊ុងសំអាត

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២២

ខេត្តសៀមរាប៖ពិតជាអស្ចារ្យណាស់ នៅ ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២១ចូល ២០២២នេះ មានភ្ញៀវទេសចរប្រមាណជិត១៩ម៉ឺននាក់មករីករាយកម្សាន្ត នៅក្នុងខេត្តសៀមរាប។

របាយការណ៍របស់មន្ទីរទេសចរខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរដើរកម្សាន្តតាមរមណី យដ្ឋាននានា រួមទាំងរាត្រី ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២១ ឈានចូល ឆ្នាំ២០២២ មានចំនួនប្រមាណជា ជិត ១៩ម៉ឺននាក់ ក្នុងនោះ ភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរក្នុងស្រុក។

តាមការប៉ាន់ប្រមាណរបស់មន្ទីរបានឲ្យដឹងថា ភ្ញៀវអ្នកដំណើរកំសាន្តទាំងនោះ មានមកពីបណ្តាខេត្តនានាប្រមាណជាជិត ៧៦% គឺស្មើនឹងប្រមាណពី ១៤ ទៅ ១៥ម៉ឺននាក់។ ឯភ្ញៀវម្ចាស់ផ្ទះមានប្រមាណជាពី ៤ ទៅ ៥ ម៉ឺននាក់។

ជាលក្ខណៈពិសេសគួរកត់សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ បានឆ្លុះបង្ហាញ អំពីស្ថានភាពរស់នៅរបស់ប្រជាពល រដ្ឋកម្ពុជា និងកំពុងស្ថិតក្នុងប្រក្រតីភាពថ្មី ទម្លាប់រស់ជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន។

របាយការណ៍ដដែលបង្ហាញទៀតថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយ ដ្ឋានអង្គរ ប្រហែលជា ១៧ម៉ឺននាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនប្រហែល ៥ពាន់នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រហែលជា ១៤ពាន់នាក់។

ជាការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកំសាន្តរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាបផងដែរ ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ផងដែរ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ នៅក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី ឆ្លងឆ្នាំសកលនេះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ប្រហែលជាង៤០០ នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវកៅស៊ូ។

សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AK5954 បើកបង្ហោះពីកើតទៅលិច បុកនឹងម៉ូតូម៉ូតូ ZooMERX ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ1W.7053 បើកពីលិចទៅកើត បណ្ដាលអោយស្លាប់មនុស្ស០៣នាក់ និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលបានស្លាប់ ១/ឈ្មោះសុខ ចាន់រ៉ត់ ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅភូមិត្រាវកៀត ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នកបើកបរម៉ូតូម៉ាកZooMERX)។ ២/ឈ្មោះវ៉ន ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នកបើកបរម៉ូតូម៉ាកហុងដា) ៣/ឈ្មោះខន ឃា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប(អ្នកជិះពីក្រោយម៉ូតូហុងដា)។ អ្នករបួសធ្ងន់ឈ្នោះ ឈន កូឡាប ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប(អ្នកជិះពីក្រោយម៉ូតូZOOMWERX) ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យស្រុក។ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមូ៉តូរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនករណីរំលោភក្មួយ។ មន្ត្រីអាវុធហត្ថខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាបប៉ុស្ដិ៍ថា ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ដោយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្រោយបានទទួលបណ្តឹងពីជនរងគ្រោះ។

មន្ត្រីអាវុធហត្ថបន្តថាករណីរំលោភសេពសន្ថវៈលើអនីតិជន កើតឡើងនៅវេលាម៉ោង១៧និង៤៥នាទី នៅទី៣០ ខែ ធ្នូ ឆ្នាំ ២០២១ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមការស្តាប់ចម្លើយរបស់ជនរងគ្រោះឈ្មោះក.ល.ដ ភេទស្រីអាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខ្លួនត្រូវបានឪពុកមា (សឿន លាងហ៊ួរ) ចាប់រំលោភសេពសន្ថវៈបានសម្រេចបចំនួន០៣ដង។ ជាមួយគ្នានេះដែរតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះសឿន លាងហ៊ួរ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះឈ្មោះក.ល.ដ អាយុ១២ឆ្នាំ ពិតប្រាកដមែន។បច្ចុប្បន្នត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២២

ខេត្តសៀមរាប៖កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានបញ្ចេញសំនៀងញ៉ាក់ ដ៏កក្រើកជាង១០០បទ ក្នុងពិធី «បុណ្យភូមិសៀមរាប» នៅស្រុកបន្ទាយស្រី។

បុណ្យភូមិសៀមរាប ក្រៅពីការរាំលេងសប្បាយជាមួយ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនក៏បានទស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ ព្រមទាំងភ្លក្សមុខម្ហូបអ្នកខេត្តសៀមរាប ទាំង១២ស្រុក ដោយឥតគិតថ្លៃ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

តាមការបញ្ជាក់ពីលោក អាចារ្យធំ អ្នកទទួលបន្ទុកផ្នែករៀបចំ ទម្រង់សិល្បៈបូរាណខ្មែរនៃពិធីបុណ្យនោះ បានឲ្យដឹងថា លោកបានរៀបចំជា៨ទម្រង់ ក្នុងនោះមាន ទី១,ស្លៀកពាក់បុរាណ សម័យលង្វែក សម័យអង្គរ។ ទី២, ការបង្ហាញ សត្រាវុធបុរាណខ្មែរ។ ទី៣, ការបង្ហាញ ចម្លាក់ស្បែកធំ។ ទី៤, សាក់យ័ន្តបុរាណខ្មែរ។ ទី៥,ការបង្ហាញធ្នូរខ្មែរ ទី៦,ឆៃយ៉ាំ ទី៧ស្គរដៃ និង៨ របាំបុរាណ។

តាមការវាយតម្លៃក្រៅផ្លូវការ បុណ្យភូមិសៀមរាប និងមានមនុស្សមកទស្សនាច្រើនម៉ឺននាក់ ព្រោះម្នាក់ៗចង់ឃើញ ការឡើងច្រៀងជាលើកដំបូង របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្បិតអីតារាចម្រៀងស្រីរូបនេះ មិនធ្លាប់ឡើងឆាកតន្ត្រីឡើយ។ ជាងនេះទៅទៀត ពុកម៉ែបងប្អូនក៏ចង់ដឹង ចង់ទិញ ពីការប្រម៉ូសិន ដីឡូត៍ និងផ្ទះអាជីវកម្ម ផ្ទះលំហែ ក្នុងគម្រោងឡូតិ៍រីសតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលក្រុមហ៊ុនប្រកាសបើកលក់នៅថ្ងៃនោះផងដែរ។

ងាកមកមើលគម្រោងឡូតិ៍រីសត គម្រោងឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខេត្តសៀមរាបវិញ អ្នកឧកញ៉ាបានវិនិយោគលើតំបន់មានសក្ដានុពលខ្លាំងជាច្រើនរយហិតា ក្នុងនោះមានទេសភាពភ្នំហ៊ុព័ទ្ធជុំវិញ រីសត ដីជាប់មាត់ស្ទឹងសងខាងហ៊ុព័ទ្ធ តំបន់ជាច្រើនជុំវិញ។

ដីឡូតិ៍មានតម្លៃចាប់ពី៩៥០ ដុល្លារឡើងទៅ ដោយបង់រំលោះត្រឹមតែ៣០ ដុល្លារក្នុង១ខែ។ ដីមានទំហ៊ុ 5m x 20m, 20m x 30mនៅជាប់មាត់ស្ទឹង។ លើសពីនោះទៅទៀត គម្រោងរបស់អ្នកឧកញ៉ា ក៏មានលក់ផ្ទះលំហែ ជាប្រភេទវីឡា វិស្សមកាលដែលមានទំហ៊ុដី 20 x30 តម្លៃត្រឹមតែ ៦៨០០០ដុល្លារ ប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page300 Page301 Page302 … Page649 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ ចុះផ្សាយថ្ងៃទី ១០ មីនា ២០២៦
កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ចុះផ្សាយថ្ងៃទី ១០ មីនា ២០២៦
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» និងណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុកកុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់ ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» និងណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុកកុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់ ចុះផ្សាយថ្ងៃទី ១០ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×