ខេត្តព្រះវិហារ៖ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង នៅព្រឹកថ្ងៃពុធថ្ងៃទី២១ ខែតុលាម្សិលមិញ បានចែកសម្ភារកសិកម្មមាន មាន់ បន្លែ ត្រី និងកូនត្រីអណ្តែង ជូនដល់កសិករបណ្តុំអាជីវកម្មទៅរកទីផ្សារ ក្រោមវត្តមាន លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោកមុយ វុន អភិបាលរងស្រុករវៀង លោក ប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផល និង ទីប្រឹក្សាកម្មវិធី ASPIRE មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ថ្នាក់ស្រុក និងកសិករបណ្តុំអាជីវកម្មរបស់កម្មវិធី ASPIRE។
យកតាមអ្នកឆ្លើយឆ្លងបណ្ដាញ សៀមរាបប៉ុស្តិ៍ ប្រចាំខេត្តព្រះវិហារបានឲ្យដឹងថា
1/ •បណ្តុំអាជីវកម្មត្រី ៣៧នាក់ ទទួលបានកូនត្រី ២២២គីឡូក្រាមស្មើ ៥៥៥០០កូន(ក្នុង១នាក់ទទួលបាន ៦គីឡូក្រាមស្មើ ១៥០០កូន) រួមនឹងចំណីត្រី ៤៨១គីឡូក្រាម(ក្នុង១នាក់ទទួលបាន ១៣គីឡូក្រាម) ។
2/ •បណ្តុំអាជីវកម្មមាន់ស្រែ ៨នាក់ មានសម្ភារដូចជា សំណាញ់អួន ៥០គ.ក, ស្បៃខៀវ ១៥គ.ក, សំណាញ់ដែកបំបែកកូនមាន់ ២៣ដុំ) ។
3/ •បណ្តុំអាជីវកម្មបន្លែ ២៧នាក់ មានសម្ភារដូចជា ធុងទឹក ១០០០លីត្រ ៧ធុង, ធុងទឹក ១៥០០០លីត្រ ៣ធុង, ទុយោជ័រសម្រាប់ស្រោច ១ដុំ, ធុងបាញ់ថ្នាំ ១គ្រឿង, ស្បៃខៀវ ២ដុំ, សំណាញ់ទ្រើង ១០៩ដុំ, ម៉ូទ័របូមទឹកគោក ១គ្រឿង, ម៉ូទ័របូមទឹកទំលាក់ ១គ្រឿង, សំណាញជ័រ ៤៣ដុំ, ទុយោ PVC(34) ៨ដើម។
សូមបញ្ជាក់ថាពិធីខាងលើធ្វើនៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង ដោយមានអ្នកចូលរួមសរុប ៨៧នាក់ ស្រី ៤០នាក់ គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕SRP
ទីប្រឹក្សា ឆាវឆាវ
២២ តុលា ២០២០