Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពត

ទីប្រឹក្សា ឆាវឆាវ
២៨ កក្កដា ២០២៣

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័ុម្នាក់ ករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ស្ថិតនៅភូមិព្រានទុំ ឃុំស្រែជាងខាង ស្រុកដងទង់។

សមត្ថកិច្ចខេត្តកំពតបានអោយថា កាលពីថ្ងៃទី២៤ កក្ដដា ២០២៣ វេលាម៉ោងប្រហែល ៨យប់មានឈ្មោះ ងឹម សារុន ភេទ ប្រុស អាយុ ៧៣ឆ្នាំ រស់នៅ ភូមិព្រានទុំ ឃុំ ស្រែជាខាងជើង ស្រុកដងទង់ បានតេទូរស័ព្ទហៅក្មេងស្រីឈ្មោះ ក..ច..រ.. អាយុ១៥ ឆ្នាំ រស់ភូមិឃុំជាមួយគ្នាដើម្បីទៅរកក្ដាម ជាមួយខ្លួន រកក្ដាមជាមួយគ្នារហូតដល់ម៉ោង ប្រហែល១១យប់ ឈ្មោះ ងឹម សារុន បានហៅក្មេងស្រីនោះមទៅផ្ទះរបស់ខ្លួនរួចធ្វើសកម្មភាព ចាប់បង្ខំក្មេងស្រី រួមភេទនៅក្នុងផ្ទះ ខណៈនោះក្មេងស្រីរងគ្រោះបានរើបំរាស់ ត្រូវជនសង្ស័យ វាយមួយដៃចំត្រង់ពោះុំបណ្ដាលអោយក្មេងស្រីរងគ្រោះ សន្លប់បង់ស្មារតី រួចជនសង្ស័យរំលោភសម្រេច១លើក។

សមត្ថកិច្ចបានបន្តថា ស្អែកឡើង ថ្ងៃទី២៥ កក្កដា ២០២៣ វេលាម៉ោងប្រហែល ៨ យប់ ជនសង្ស័យខបានតេទូរស័ព្ទ ហៅក្មេងស្រីរងគ្រោះ អោយទៅជួបខ្លួន តែក្មេងស្រីរងគ្រោះមបដិសេធ ហើយជនសង្ស័យ បានមកផ្ទះក្មេងស្រីរងគ្រោះ រួចចាប់លើកក្មេងស្រីរងគ្រោះ យកទៅផ្ទះរបស់ខ្លួន រំលោភបានសម្រេច១លើកទៀត។ លុះមកដល់ថ្ងៃទី២៦ កក្កដា ២០២៣ វេលាម៉ោងប្រហែល៩យប់ជនសង្ស័យ បានមកចាប់លើកក្មេងស្រីរងគ្រោះ ដល់ផ្ទះយកទៅផ្ទះខ្លួនម្ដងទៀត រួចធ្វើសកម្មភាពរំលោភបានសម្រេច ១លើកបន្ថែមទៀត។ ដោយគ្រប់ពេលជនសង្ស័យធ្វើសកម្មភាព តែងតែសំឡុតគម្រាមក្មេងស្រីរងគ្រោះ មិនអោយប្រាប់រឿងខ្លួន ទៅអ្នកណាដឹង មិនដូច្នោះខ្លួននិងសម្លាប់ចោលទាំងពូជ..។

សូមបញ្ជាក់ផងដែរ ក្មេងស្រីរងគ្រោះុំស្នាក់នៅផ្ទះម្នាក់ឯង ឪពុកម្ដាយចេញទៅធ្វើការងារុំនៅចំការម្រេច ម្ដុំដំរីផុង ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។

សមត្ថកិច្ចខេត្តកំពតបានបញ្ជាក់ថា លុះមកដល់ថ្ងៃទី២៧ កក្កដា ២០២៣ ទើបក្មេងស្រីរងគ្រោះនិយាយរឿងហេតុទាំងអស់ ជូនឪពុកម្ដាយខ្លួន ទើបពួកគាត់ប្ដឹង មកសមត្ថកិច្ចយើងជួយអន្តរាគមន៍។ តាមចម្លើយជនសង្ស័យ ឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់របស់ជនរងគ្រោះប្រាកដមែន៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៤ កក្កដា ២០២៣

បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ខ្លួនឃាត់ខ្លួន។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងភូមិសាស្រ្ត ស្ពានអន្លង់ក្មេងលេង ស្ថិតក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

ស្នងការប៉ូលិសខេត្តកំពត លោកម៉ៅ ច័ន្ទមធុរិទ្ទ បានឲ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញា កំពុងចែកចាយគ្រឿងញៀនកម្លាំងយើង ជនសង្ស័យឈ្មោះ អុឹម ដា ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

ស្នងការបន្តថាករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖- ម្សៅក្រាមពណ៌សថ្លាចំនួន ១ កញ្ចប់ធំ ទម្ងន់ ៥៩.៧១ ក្រាម. ទូរស័ព្ទ១ គ្រឿង។
​
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ ឧសភា ២០២៣

មនុស្សពីរនាក់ប្រើប្រាស់អាវុធខ្លី និងកាំបិតចុងស្រួច ករណីប៉ុនប៉ងឃាតកម្មលើជនជាតិញ៉ូសាឡែន ថៅកែ អាកាឌៀ កាលពីចុងខែមេសា ឆ្នាំ២០២៣ ខេត្តកំពត ត្រូវបានចាប់ខ្លួន។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចវត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងនៅមុខលោកតាដំបងក្រញូង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យ ១៖ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស ស្នាក់នៅផ្ទះជួលភូមិដីឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (ជាជនដៃដល់)។

២៖ ឈ្មោះ ទីវ ហុកឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងរថយន្ដ ស្នាក់នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ វត្ថុតាងដែលបានដកហូត រថយន្ដ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2AA-5628។

សូមរំលឹកថាកាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២២៖២០នាទី មានករណីប៉ុនប៉ងឃាតកម្ម (អាវុធខ្លី និងកាំបិតស្រួច) នៅចំណុចផ្ទះជួលគ្រូហ៊ាន់ ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះ ឈ្មោះ MCCOMB GEOFFREY BRENT ភេទប្រុស ជនជាតិញ៉ូសាឡែន ជាថៅកែ អាកាឌៀ ស្នាក់នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកកំពត រងរបួស៤កន្លែង ដោយវត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ រួមមាន៖ បង់កាំភ្លើងចំនួន១, គ្រាប់កាំភ្លើងខ្លីមួយចំនួន និងកាំបិតចុងស្រួច១ដើម។

បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះ បានមកដើរលេង នៅក្រុងកំពត ជាមួយមិត្តស្រី លុះចូលដល់ផ្ទះភ្លាម ត្រូវបានជនសង្ស័យមួយក្រុម បានកាត់សោរផ្ទះ របស់ជនរងគ្រោះ រួចចូលក្នុងផ្ទះដើម្បីចាំទារលុយ ប៉ុន្តែជនរងគ្រោះ មិនព្រមសង ក៏បានប្រកែកគ្នារហូតឈានដល់ទាស់ពាក្យសម្ដី ពេលនោះក្រុមជនសង្ស័យ បានដកកាំភ្លើងខ្លី និងដំបងខ្លីធ្វើសកម្មភាព វាយនិងបាញ់ទៅលើជនរងគ្រោះ ចំចំណុច ភ្លៅធ្លាយដល់គូត បន្ទាប់មកក្រោយធ្វើសកម្មភាពរួច បានជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាកគេចខ្លួនបាត់តែម្ដង។

សូមជម្រាបថាប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ការបង្រាបនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ នគរបាលខេត្តបាត់ដំបង, នគរបាលខេត្តពោធិ៍សាត់និងនគរបាលខេត្តកំពត។

បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនស្នងការដ្ឋានខេត្តកំពត ជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកបន្តទៀត៕SRPដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ កញ្ញា ២០២២

ខេត្តកំពត៖អភិបាលខេត្តកំពតបានបញ្ជាក់ទៀតថា ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ គឺបានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយសូមបងប្អូន និងគ្រួសាររបស់យើង ចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះ ឲ្យបានគង់វង្ស ជាពិសេសសូមកុំជឿតាមការឃោសនា អកុសល្យទាំងឡាយ ដែលពួកគេមានបំណងបំផ្លាញនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋយើង។

អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ នៅថ្ងៃចន្ទ នេះ នៅពហុកីឡដ្ឋានខេត្តកំពត លោក បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍សំណេះសំណាល ពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។

លោកក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត ក៏ដូចសាធារណៈជនអំពីគម្រោង របស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ ជាកន្លែងបម្រើឲ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ំទូក នាពេលខាងមុខ នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង៖
-គម្រោងទី១ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ
-គម្រោងទី២ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ។

អភិបាលខេត្តក៏បានសំណូមពរដល់បងប្អូន.ក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួបរួមសាមគ្គីគ្នា យកអាសារគ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពីប្រពៃណីថ្លៃថ្នូរ របស់ជាតិយើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវ ឲ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារយើងទាំងអស់គ្នាទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ កញ្ញា ២០២២

ខេត្តកំពត៖លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា រួមដំណើរជាមួយលោកជំទាវ ហ៊ុន ម៉ាលី និងក្រុមការងារមនុស្សធម៌មួយចំនួនទៀត នៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក ស៊ន ណាក់ និងប្រពន្ធឈ្មោះ យឹម ឆិប រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។

ពួកគាត់ទាំងពីរនាក់ជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនមានទ្រព្យសម្បត្តិអ្វីជាទីពឹង ហើយត្រូវចិញ្ចឹមកូនចំនួន០៣នាក់ក្នុងបន្ទុកគ្រួសារ។

សូមរំលឹកថា គ្រួសារគាត់ទទួលបានអំណោយផ្ទះទេវតានាពេលនេះ ស្របពេលដែលលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញមកប្រគល់អណ្ដូងទឹកនៅក្នុងភូមិនេះ កាលពីប៉ុន្មានខែមុន ហើយបានប្រទះឃើញផ្ទះរបស់គាត់មានសភាពចាស់ធ្លុះធ្លាយ និងជីវភាពខ្វះខាតខ្លាំង។ ដោយសេចក្តីអាណិតអាសូរ លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតាមួយខ្នងជូនដល់គ្រួសារគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីប្រគល់អំណោយផ្ទះនេះផងដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។ លោកជំទាវបានបញ្ជាក់ថា សម្តេចទាំង២ តែងគិតគូរពីសុខទុក្ខដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនេះនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខដូចជា:
-អង្ករ១០០Kg, ត្រីខចំនួន១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន១កេស, ពួកចំនួន១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកាចំនួន៥០ម៉ឺនរៀល។

លោកជំទាវ ក៏បានអញ្ជើញដឹកនាំក្រុមការងារប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន០៣ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមានលេខរៀងពី ១០៥ ដល់១០៧ នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពតបានប្រើប្រាស់តាមតម្រូវការ ជាពិសេសតំបន់នេះ ពេលរដូវប្រាំងតែងតែមានការខ្វះខាតទឹកជាប្រចាំ។

នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

នាឱកាសនោះ លោកជំទាវក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកទាំង០៣ទីតាំងក្នុងបរិយាកាសរីករាយបំផុត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page9 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!