Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៥

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបចាប់ខ្លួនបញ្ជូនទៅតាមនីតិវិធីពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈម្ចាស់ម៉ូតូទុកម៉ូតូចោលមិនបានដកសោរ។

ការគាត់ខ្លួនធ្វើឡើងក្រោមដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុង នៅថ្ងៃអង្គារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

នគរបាលក្រុងសៀមរាបបានអះអាងថា
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩,០០នាទី មានជនរងគ្រោះឈ្មោះ ឃេន សែត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹងរាយការណ៍ជូនសមត្ថកិច្ចយើង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៨,៣០នាទី នៅចំណុចរោងចិញ្ចឹមសត្វទា ស្ថិតនៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប មានជនសង្ស័យចំនួន០២នាក់៖ ទី០១-ឈ្មោះ ឡុ ប៊ុនធី ហៅណាន់ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងទី០២ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៥ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប ១G-៤៧៦៩ ខណៈពេលខ្លួនចតទុកនៅក្បែរោងចិញ្ចឹមសត្វទា ដោយមិនបានដកសោរចេញពីម៉ូតូ ហើយខ្លួនបានដើរទៅលើកទ្រូដែលដាក់ក្នុងប្រឡាយចម្ងាយប្រហែល៧០ម៉ែត្រ រួចជិះម៉ូតូគេចខ្លួនបាត់។

នគរបាលបានបន្តថាបន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃម្សិលមិញកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ​ និងកំណត់មុខសញ្ញា​ បបាននាំខ្លួនជនសង្ស័យឈ្មោះ ឡុ ប៊ុនធី ហៅណាន់ ភេទប្រុស អាយុ២៧ឆ្នាំ​ យកមកសាកសួរបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៨,៣០នាទី ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនបានជិះម៉ូតូខាងលើ ក្នុងគោលបំណងទៅលក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែពេលជិះដល់ចំណុចមិនចាំ ម៉ូតូបានអស់សាំង បន្ទាប់មកខ្លួនក៏ដើរបណ្ដើរបានបន្តិច ដោយខ្លាចសមត្ថកិច្ចឃើញ និងមានការសង្ស័យ​ ក៏ទុកម៉ូតូខាងលើចោល ហើយគេចខ្លួនមកកាន់ក្រុងសៀមរាបវិញតែម្ដង។ុំសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផលវិជ្ជមាន។

សូមជម្រាបថា ប្រតិបត្តិការនេះតែងតែអនុវត្តជាប្រចាំ
ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៥

ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញទៀត ក្នុងឆ្នាំ ២០២៥ នៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ

ក្នុងអំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។

ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់ ដែលត្រូវបានយាមកាមយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញរបស់យើង និងសហគមន៍មូលដ្ឋាន ហើយពងទាំងនេះរំពឹងថានឹងញាស់នៅចន្លោះខែសីហាខាងមុខនេះ។

ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ ការរកឃើញជាបន្តបន្ទាប់រយ:ពេល២ឆ្នាំចុងក្រោយនេះបង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំរបស់យើង ហើយបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនេះ គឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិហើយផ្តល់នូវក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២៥

ខេត្តសៀមរាប៖ទីតាំងលក់កាហ្វេនិងផ្ទះរួមនិងសម្ភារៈមួយចំនួនទៀតត្រូវបានអគ្គីភ័យលេបត្របាក់មួយប្រព្រិចភ្នែក។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាហេតុការអគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោង១២និង២០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

ករណីអគ្គីយភ័យកើតឡើងបណ្តាលឲឆេះ
    
១/ផ្ទះ១ខ្នងធ្វើអំពីឈើរប្រក់ក្បឿងទំហំ៨ម៉ែត្រ×១០ម៉ែត្រ ឆេះអស់(៩០%)​ ជាកម្មសិទ្ធិឈ្មោះ ឡៅ ឡុង ភេទប្រុសឆ្នាំខូចខាតសម្ភារ:រួមមាន៖ម៉ូតូ១គ្រឿង កង្ហា២ .ពួក១/ ឯកសារសៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណបណ្ណ!
២/រោងការហ្វេរប្រក់សង្ក័សីទំហំ៣ម៉ែត្រ×៤ម៉ែត្រឆេះអស់(៤០%)​
៣/រោងកាហ្វេរប្រក់ស្បូវទំហំ៤ម៉ែត្រ×៩ម៉ែត្រឆេះអស់(៧០%) ខូចខាតតុ ០៣ កៅអី១២ កង្ហារ០៣ តូបទាំងពីរខាងលើជាកម្មសិទ្ធិឈ្មោះ លី ជុនដុល្លារ ភេទប្រុស អាយុ ២៨ឆ្នាំ។

សមត្ថកិច្ចបានបន្តថាក្នុងហេតុការណ៍បណ្ដាលឲ្យឆាបឆេះនេះ មូលហេតុ:ទុសេខ្សែរភ្លើង។

ក្នុងករណីអគ្គីភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្តសៀមរាប រថយន្តអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី និងរថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាដោយប្រេីប្រាស់ទឹកសរុបអស់ចំនួន ០៤ ឡាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២៥

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនបញ្ជូនទៅកម្លាំងការិយាល័យជំនាញ​ ពាក់ព័ន្ធនឹងករណីអំពើលួចលួចម៉ូតូ។ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

ការបង្ក្រាបធ្វើឡើងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក​ ដា​ ចំរេីន​ អធិការនគរបាលក្រុង​ នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥​។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២២, ៣០នាទី​ កម្លាំងនគរបាលក្រុងសៀមរាប​ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះថា៖​ មានជនសង្ស័យម្នាក់បានលួចម៉ូតូរបស់ខ្លួន​ ដែលបានចតទុកនៅខាងមុខផ្ទះ​ ស្ថិតនៅភូមិសាលាកន្សែង​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​។

នគរបាលក្រុងសៀមរាបបានបន្តថាក្រោយពីទទួលបានការរាយការណ៍​ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនឈ្មោះ​ ហន ប៊ុនសុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប​។ ជនសង្ស័យបានសារភាពថា៖​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន​ តែត្រូវបានជនរងគ្រោះ​ ជាម្ចាស់ម៉ូតូប្រទះឃេីញ​ និងរាយការណ៍មកសមត្ថកិច្ច។ វត្ថុតាង៖​ ម៉ូតូម៉ាកហុងដា​ សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៥​។

សូមជម្រាបថាប្រតិបត្តិការតែងតែធ្វើជាប្រចាំដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា​ បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ​ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការនគរបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក. បានពង្រីកការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមអភិវឌ្ឍសង្គម

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ជាមួយនឹងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ស.ស.យ.ក. បានពង្រីកការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមអភិវឌ្ឍសង្គម។

ថ្លែងក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារស.ស.យ.ក. បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើនក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងការជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានបន្ថែមថា ទន្ទឹមនឹងស្ថានភាពតានតឹងនៃបញ្ហាព្រំដែន  ស.ស.យ.ក. នឹងប្តេជ្ញាបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនូវគ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page28 Page29 Page30 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!