Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២៥

ខេត្តសៀមរាប៖កិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

កិច្ចប្រជុំនេះនាព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍​ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឡើងរាយការណ៍ពីវឌ្ឍនភាពការងាររបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប អំពីការត្រៀមបម្រុងទាំងកម្លាំង អាវុធ សម្ភារៈ មធ្យោបាយ ក្រុមជួយសង្គ្រោះស្បៀងត្រៀម និងសម្ភារៈផ្សេងៗទៀត សម្រាប់បង្ការទុកប្រើប្រាស់។​

លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានលើកឡើង ពីការខិតខំប្រឹងប្រែង​អនុវត្ត​យ៉ា​ង​​សកម្មពីក្រុមការងារថ្នាក់ជាតិ ​អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នា​ក់ ​​​​​​កងកម្លាំងសមត្ថកិច្ច​ និងមន្ទីរ-​អង្គភាព​នានា​ជំនាញនានាជុំវិញខេត្ត​ ពិសេសក្រោមការដឹកនាំរ​បស់គណៈបញ្ជាការឯកភាពខេត្ត បានធ្វើឱ្យខេត្តសៀមរាប សម្រេច​បា​ននូវលទ្ធផល ដូចខាងក្រោម៖​​​​

១.រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិនបានល្អប្រសើរ ដែលបានបង្ហាញឱ្យឃើញតាមរយៈ ចំនួនបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស អាវុធខុសច្បាប់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណេត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសនានា មានការថយចុះគួរឱ្យកត់សម្គាល់។

២.ការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព មានកិច្ចសហប្រតិបត្តិការណ៍ល្អរវាងសមត្ថកិច្ចពាក់ព័ន្ធ រក្សាបាននូវស្ថេរភាព ប្រសិទ្ធភាព និងទាន់សភាពការណ៍

៣.ក្នុងរយៈពេលកន្លងមក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានត្រៀមលក្ខណៈ និងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់

៤.បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ…-ល-។

ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានកោតសរសើរដល់ការរៀបចំ និងការត្រៀមកម្លាំង ក៏ដូចជាការដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានអនុវត្តការងារបានល្អនាពេលកន្លងមក។

ឯកឧត្តមក៏បាននាំយកនូវអំណោយ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី មានជាសម្ភារៈ គ្រឿង ឧបភោគ បរិភោគ អង្ករចំនួន ៦០ ការ៉ុង មីជាតិចំនួន ៦០កេស ទឹកស៊ីអ៊ីវចំនួន ៥០យួរ មកជូនដល់កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានលើកឡើងពីស្ថានភាព និងការវិវឌ្ឍមួយចំនួនអំពីបញ្ហានៅតាមព្រំដែនដែលកំពុងតែមានជម្លោះរវាង កម្ពុជា-ថៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២៥

ខេត្តសៀមរាប៖សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានរំឭកអំពីវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយស្មារតីលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ។

សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ
មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងគ្រឿងឧបភោគបរិភោគ ជូនដល់អតីតយុទ្ធជន ចំនួន ៣២០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន២០គីឡូក្រាម មីជាតិ១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន ១០០,០០០៛(ដប់មុឺនរៀល)ផងដែរ។

ពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបនៅរសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យការពារបេតិកភណ្ឌ រួមទាំងលោក-លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិការ នៃលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥)។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីវឌ្ឍនភាព នៃលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ដែលបានផ្តល់ដីមួយកន្លែងដែលមានទំហំ ៥,៦០៣.១៨ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដើម្បីសាងសង់អគារទីស្នាក់ការសមាគម សម្រាប់បំរើកិច្ចការងារប្រចាំថ្ងៃរបស់សមាគម ដោយបានចំណាយពេលសាងសង់រយៈពេលជាង៣ខែ ទើបរួចរាល់ជាស្ថាពរ ដែលបាននឹងកំពុងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២៥

រដ្ឋមន្រ្តីហួត ហាក់ ស្នើប្រតិបត្តិករទេសចរណ៍រ៉ឺម៉កក្នុងខេត្តសៀមរាប សុំកុំចែករំលែកព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ

ខេត្តសៀមរាប៖លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏បានថ្លែងថាដើម្បីរក្សាកំណើនទេសចរឱ្យកាន់តែច្រើនឡើងជាលំដាប់ ប្រតិបត្តិករ ទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមបង្កើនគុណភាពសេវា និងភាពជឿជាក់ដល់ភ្ញៀវនូវទំនុកចិត្ត រក្សាស្នាមញញឹម ភាពរស់រាយរាក់ទាក់ ភាពថ្លៃថ្នូរ សីលធម៌ល្អ សុជីវធម៌ល្អ និងផ្តល់បដិសណ្ឋារកិច្ចទទួលភ្ញៀវឱ្យមានភាពកក់ក្តៅ ពោលគឺ ផ្តល់សេវាគាប់ចិត្ត និងរក្សាឱ្យបាននូវភាពស្មោះត្រង់ ស្មារតីប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ក្នុងការបើកបរផង តួយ៉ាងការជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាដ៏អច្ឆរិយរបស់យើងទៅដល់ទេសចរ ពិសេសទេសចរអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកម្សាន្តម្តងហើយ ចង់អញ្ជើញមកកម្សាន្តម្តងទៀត និងស្នើសុំកុំចែករំលែកព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។

រដ្ឋមន្ត្រីមានប្រសាសន៍ស្នើបែបនេះក្នុងឱកាស
សំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍រ៉ឺម៉កក្នុងខេត្តសៀមរាបប្រមាណ២០០នាក់ នៅ
រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីបានបន្តទៀតថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ ពិសេស គឺប្រជាពលរដ្ឋដែលប្រកបការងារ ឬ អាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញគោលនយោបាយ និងវិធានការនានា គឺមានគោលដៅតែមួយគត់ សម្តៅជួយប្រជាពលរដ្ឋ តាមរយៈការពង្រាយផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ មិនទុកអ្នកណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៥

ភ្នំពេញ៖ប្រមុខក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចោទសួរទៅភាគីថៃ ថា “ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេ ល្ងង់ជាងខ្លួន” ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃ ឆ្មក់បាញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជា ពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ភាគីថៃ ទាំងថៃរដ្ឋាភិបាល ថៃកងទ័ព និងក្រុមថៃប្រឆាំងថៃ បានចែកជើងគ្នារកនឹកធ្វើសកម្មភាពបង្កហេតុ បង្វែរសាច់រឿង កាយកប់ត្រឡប់គ្រប បំភ័នសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោគគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។

មិនចង់លម្អិតច្រើនលើទង្វើមិនសុីវិល័យរបស់ថៃ គិតត្រឹមសភាពការណ៍ព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បន្ទាប់ពីផុងខ្លួន និងវិលក្បុងអស់ក្បួន ដូចពាក្យដូនតាខ្មែរផ្ដាំកូនចៅ ថៃស្រាប់តែចេញមុខសម្ដែងដើរតួកំសត់ឱ្យជនជាតិថៃ និងសហគមន៍អន្តរជាតិ ជាគូកនបនភឿនខ្លួនមួយចំនួនបានទស្សនា និងជឿងប់ថា “ឥលូវថៃបើកច្រកព្រំដែនអស់ហើយ នៅឡើយតែខ្មែរទេតើ ដែលបន្តបិទ ផ្ទុយពីជំហរថៃ”។ ខ្មែរមួយនគរដែលបាននិងកំពុងរួមចិត្ត និងបេះដូងគាំទ្ររាជរដ្ឋាភិបាល ក៏បន្តទស្សនាល្ខោនថៃមួយឈុតនេះទៀតដែរ។ ដោយឡែកសហគមន៍អន្តរជាតិ ជាទូទៅ ក៏ប្រហែលជាផ្ដើមជ្រេញនឹងទង្វើថៃអស់ហើយ ដ្បិតពួកគេ ក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរ។

សូមសាធារណជន ជួយពិចារណា? បើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ តើនេះឥរិយាបថអ្វី? ទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។ បើថៃ មានសុចរិតភាព និងបើកច្រកទាំងអស់ ជាផ្លូវការមែននោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ និង ឬថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងកន្លងទៅ។ កុំបើកចំហតែទ្វារដើម្បីបង្ហាញរូបភាព តែបិទមិនឱ្យមានការចេញចូលជាទូទៅនោះ។ នេះហៅថា «បើកតែបិទ» ក្នុងឧបាយកលពិសពុល ស្មានតែពិភពលោក មិនស្គាល់ចរិតខ្លួន។

ជារួម! ផ្ដើមចេញពីរឿងបង្កហេតុនៅតំបន់មុំ៣ ក្បែរព្រំដែនឡាវ ថៃបានជ្រុលខ្លួនបង្កើតរឿងតាមខ្សែបន្ទាប់ព្រំដែនជាមួយកម្ពុជា រហូតដល់ព្រំដែន ចាំយាមជាប់មាត់សមុទ្រ។ ប្រវត្តិសាស្ត្រជូរចត់របស់ជាតិជាមួយថៃ ខ្មែរស្គាល់ច្បាស់ណាស់! ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ! ថៃមិនស្គាល់សង្គ្រាម តែខ្មែរឆ្អែតនឹងសង្គ្រាម! ថៃមានបាន ខ្មែរជួយអរ ហើយខ្មែរត្រូវការតែការគោរព និងសហប្រតិបត្តិការដោយស្មើភាពតាមយន្តការច្បាប់ កិច្ចព្រមព្រៀង និងយន្តការអន្តរជាតិ។ ឈរលើមូលដ្ឋានគ្រឹះនៃខ្មែរសីហនុ ខ្មែរតេជោធិបតី ផ្ដល់តម្លៃខ្ពស់លើសន្តិភាព និងភាពថ្លៃថ្នូរនៃមនុស្សជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៥

ឯកឧត្តមហ៊ុន ម៉ានី ធ្លាប់នៅក្របខណ្ឌក្រសួងការពារជាតិ

ភ្នំពេញ៖ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ ម្សិលមិញ ប្អូនប្រុសម្នាក់ បានសួរទៅពុក នៅពេលដែលពុកបានបង្ហោះពីកូនប្រុសទាំង៣។ ប្អូនប្រុសបានសួរថា «តើអាចស្នើ រឺបញ្ចូល ឯ.ឧ ហ៊ុន ម៉ានី ក្នុងក្របខណ្ឌយោធា បានទេ សម្ដេច? ខ្ញុំ ក៏មិនដឹងថា គាត់ពេញចិត្តចូលកងទ័ព ដូចជា ឪពុក បងប្រុស និងប្អូនប្រុស គាត់ រឺយ៉ាងណា?» ពុកបានឆ្លើយទៅសំណួរប្អូនប្រុសថា «ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ»។

រឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញអនុស្សាវរីយ ដោយនៅពេលចូលធ្វើការនៅខុទ្ទកាល័យរបស់ សម្ដេចតេជោ គឺក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល ស្ថិតនៅក្រោមទីស្ដីការគណៈរដ្ឋមន្ត្រី រួចមកនៅពេលមានភាពតានតឹង ឈានទៅដល់ការប៉ះទង្គិចប្រដាប់អាវុធរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅឆ្នាំ២០០៨-២០១១ ជុំវិញព្រឹត្តិការណ៍នៃការឈ្លានពានដីជុំវិញប្រាសាទព្រះវិហារ។

នាពេលនោះគឺ ពុក បានផ្ទេរក្របខណ្ឌខ្ញុំ និងបងប្រុសរបស់ខ្ញុំ និត ពីក្របខណ្ឌស៊ីវិល ទីស្ដីការគណៈរដ្ឋមន្ត្រី ទៅក្របខណ្ឌក្រសួងការពារជាតិ។ ខាងក្រោមនេះ គឺជា អនុស្សាវរីយនៃការចុះទៅសួរសុខទុក្ខ ពូៗ បងៗ កងកម្លាំងជួរមុខនៅទិសឧត្តរមានជ័យនាពេលនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page27 Page28 Page29 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!