Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម នៅតែបន្តកើតមានឡើងក្នុងដែននេសាទសហគមន៏កំពង់ឃ្លាំង។

ជាក់ស្ដែងសមត្ថកិច្ចចម្រុះ នៅថ្ងៃម្សិលមិញបានចុះបង្ក្រាបបទល្មើស នេសាទដោយខុសច្បាប់ នៅក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាការបង្រ្កាបលទ្ធផល កាប់បង្គោលឆ្នុក១០កន្លែង បង្គោល៤០ដើម, ក្បាលប៧គ្រឿង, របាំងសាច់អួន ៦០០ ម៉ែត្រ, ចម្រឹង៣០០ ដើម នឹងលែងកូនត្រី១៥ គីឡូក្រាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថាកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះស៊ើបអង្កេត ប្រមូលវត្ថុតាង និងបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តធ្វើការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។

លោកអេង ហ៊ី បានឲ្យដឹងថាកងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថ សូមអភ័យទោសជាសាធារណៈចំពោះទង្វើរបស់យោធិននៃកងរាជអាវុធហត្ថខាងលើ ក៏ដូចជាយោធិនចំនួន០២រូប នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានប្រព្រឹត្តនាពេលកន្លងទៅផងដែរ។

លោកអេង ហ៊ី បានបន្តថាកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប បានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមសេចក្តីរាយរបស់លោកប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា នៅវេលាម៉ោងនិងចំណុចខាងលើ លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប បានមានទំនាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយលោកវរសេនីយ៍ត្រី អាង សែន បានយកកាំភ្លើងខ្លី ម៉ាកCF98 ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអាវុធ 015892 បាញ់ផ្ចុកដីចំនួន០១គ្រាប់ បានខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលអោយរបួសស្រាល។ បន្ទាប់មកភាគីម្ខាងទៀតរបស់ឈ្មោះ ហាត សុភា បាននាំគ្នីគ្នា (មិនស្គាល់ឈ្មោះ) មកជាបន្តបន្ទាប់រួចក៏បានបាញ់ចំនួន០២គ្រាប់ ដោយអាវុធខ្លី មិនស្គាល់ម៉ាក់ តែមិនបណ្តាលអោយមានរបួសនោះទេ។

លោកអេង ហ៊ី បញ្ជាក់ថាកងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ប៉េអឹមខេត្តសៀមរាប ម្នាក់ឈ្មោះ អាំង សែន ហៅចិត្របានបាញ់មួយគ្រាប់គំរាមប៉ូលិសអន្តរាគមន៍ ក្នុងពេលប៉ូលិសចុះសាកសួររឿងជម្លោះសម្ដីកន្លែង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២២និង១៥នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចទីតាំងនឹងផ្ទះលក់សាំង ស្ថិតភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះយ៉ា ភេទស្រី។

ប្រភពពីសមត្ថកិច្ចដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបង្កជាមន្ត្រីអាវុធហត្ថឈ្មោះ អាំង សែន ហៅចិត្រឋាន:នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កងរាជអាវុធហត្ថខេត្តសៀមរាប។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នៅទីតាំងនឹងផ្ទះលក់សាំង ភូមិតាវៀន ម្ចាស់ឈ្មោះយ៉ា ភេទស្រី អាយុប្រហែល៤០ឆ្នាំ ដោយឈ្មោះ អាំង សែន ហៅចិត្រ ជាប៉េអឹម បានទៅផឹកស៊ីនៅទីតាំងខាងលើ ដោយក្នុងនោះក៏មានមនុស្សប្រុសម្នាក់ទៀតអាចជាដៃគូរម្ចាស់ផ្ទះឈ្មោះយ៉ា។

សមត្ថកិច្ចបន្តទៀតថានៅពេលនោះក៏កើតមានពាក្យគងគ្នា ហើយម្នាក់ប្រុស ដែលអាចជាដៃគូរឈ្មោះយ៉ា ក៏បានខលហៅលោក នួន សារុន នាយការិយាល័យ អន្តរាគមន៍ស្នងការខេត្តសៀមរាប អោយជួយអន្តរាគមន៍ក្រែងមានរឿង លុះពេលទៅដល់សាកសួរបានបន្តិច ឈ្មោះ អាំង សែន ហៅចិត្រ ជាប៉េអឹម បានបាញ់ទៅលើទាំងកំរោលសាបមុខផ្ទះតែម្ដង។ ជុំវិញករណីនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកអាំង សែន ហៅចិត្រ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កងរាជអាវុធហត្ថខេត្តសៀមរាប នៅឡើយទេ។

ចំណែកលោក នួន សារុន នាយការិយាល័យ អន្តរាគមន៍ស្នងការប៉ូលិសខេត្តសៀមរាប សៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ ដោយទូរស័ព្ទនៅក្រៅតំបន់សេវា។ បើតាមប្រភពបានបន្តថាករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរបានអះអាងថាផ្ទះរបស់ពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញគ្មានសល់ដោយរួមទាំងបន្ទប់ជួលនិងទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។

ស្ត្រីម្ចាស់ផ្ទះឈ្មោះ ញឹម អ៊ីប អាយុ៦៥ឆ្នាំ មុខនៅផ្ទះ ជាស្ត្រីមេម៉ាយមានកូន៤នាក់ប្រុសម្នាក់។ មុនពេលកើតហេតុស្ត្រីជាម្ដាយបាននាំកូនប្រុសទៅចាក់វ៉ាក់សាំង។

អាជ្ញាធរបានបន្តថាអគ្គិភ័យនេះបណ្ដាលឲ្យបាត់បង់រួមមាន៖ផ្ទះ១ខ្នង ធ្វើពីឈើលើថ្មក្រោមប្រក់ស៊ីប្រូទំហំ១៥ម គុណ០៨ម -បន្ទប់ចំនួន០៨ លើចំនួន០៣បន្ទប់និងខាងក្រោម ០៥ បន្ទប់-.ម៉ូតូ១គ្រឿង ម៉ាកវេវអាលហ្វា ១១០ សេរី២០១៩ពណ៌ខ្មៅ -ទូរទឹកកក០១គ្រឿង- ទូរទស្សន៍១ គ្រឿង-កំព្យូទ័រចំនួន០៩គ្រឿង-កាមេរា១គ្រឿង- ទូរស័ព្ទចំនួន០៣ គ្រឿង -សំលៀកបំពាក់និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ (ខូចខាតទាំងស្រុង)។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង នគរបាលខេត្ត២គ្រឿង -អាវុធហត្ថខេត្ត២គ្រឿង-.អប្សរា២គ្រឿង និងនគរបាលក្រុង១គ្រឿង។ បើគិតជាទឹកប្រាក់អស់ប្រមាណជាង១០ម៉ឺនដុល្លារនេះ បើយោងតាមសម្តីរបស់ម្ចាស់ផ្ទះ។ បើតាមអាជ្ញាធរបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងនៅសៀលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅក្រុមទី១០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មូលហេតុទុស្សេខ្សែរភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖មន្ត្រីសង្កាត់ជ្រាវចាប់ផ្តើមដាក់គ្រឿងចក្រស្តារត្រពាំងបុរាណឈ្មោះ´ហែផ្កា` ហើយរៀបចំទីនោះអោយក្លាយទៅជាតំបន់ទេសចរ បន្ទាប់ពីទទួលបានច្បាប់អនុញាត្ត។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវបានបញ្ជាក់ថា ដើម្បីរក្សាសម្បត្តិជាតិអោយស្ថិតស្ថេរគង់វង្ស ហើយទីតាំងត្រពាំងបុរាណនេះមានសក្តានុពល អាចកែប្រែអោយក្លាយទៅជាតំបន់ទេសចរដ៏ទាក់ទាញបានផងនោះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្ត.ក្រុង សម្រេចអោយមានការស្តារដើម្បីអភិរក្សបែបនេះ។

លោកបន្តថា ត្រពាំងបុរាណឈ្មោះ ហែផ្កា មានទំហំជាង៦ម៉ឺនម៉ែត្រក្រឡា(ជាង៦ហិកតា) ហើយត្រូវជីកជម្រៅ៣ម៉ែត្រ ដោយយកអាចម៍ដីមកចាក់បំពេញជុំវិញទួលមាត់ត្រពាំងកំពស់០.៥ទៅ១ម៉ែត្រតាមស្ថាន ភាពជាក់ស្តែង។ បន្ទាប់ពីរៀបចំរួចរាល់ អាជ្ញាធរនឹងផ្តល់ទីតាំជុំវិញមាត់ត្រពាំងអោយពលរដ្ឋក្នុងមូលដ្ឋានមានការលក់ដូរតាមតម្រូវការ។

ការជីកស្តារត្រពាំងបុរាណនេះ ក្រៅពីរក្សាសម្បត្តិបេតិកភណ្ឌជាតិអោយគង់វង្ស និងរៀបចំទៅជាតំបន់ទេសចរ ក៏អាចផ្តល់មុខរបរដល់ពលរដ្ខក្នុងមូលដ្ឋានមួយចំណែកទៀតដែរតាមរយ:ការលក់ដូរផ្សេងៗ។

លោកចៅសង្កាត់បន្ថែមថា ដោយអាជ្ញាធរគ្រប់ជាន់ ថ្នាក់បានស្រង់ឈ្មោះ និងដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋប៉ុន្មានគ្រួសារ ហើយការជីកស្តារដំណើរ ការបានដោយរលូន គម្រោងនេះនឹងបញ្ចប់នាចុងរដូវប្រាំងខាងមុខនេះហើយ។

សូមបញ្ជាក់ថា ត្រពាំងបុរាណឈ្មោះ´ហែផ្កា` មានទីតាំងស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានទំហំជាង៦ហិកតា។ កន្លងមកត្រពាំងនេះរងការរំលោភបំពានគ្រប់គ្រងកាន់ កាប់ដោយបុគ្គលមានឥទ្ធិពល៤ទៅ៥រូប ដោយពួកគេវាស់វែងចែកគ្នាសាងសង់មួយផ្នែក និងវាស់ពុះជាដីឡូត៍សម្រាប់លក់មួយផ្នែក។ ប៉ុន្តែក្នុងកំឡុងចុងឆ្នាំ ២០១៩ ដើមឆ្នាំ២០២០កន្លងមកនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្រុង និងខេត្តជួយ សង្គ្រោះមកវិញទាន់ពេល ដោយឈូសឆាយវាយ កម្ទេចសំណង់ល្មើសច្បាប់ទាំងនោះ និងដកហូតយកដីត្រពាំងមករក្សាជាសម្បត្តិរដ្ឋ ហើយរៀបចំជាតំបន់ទេសចរ ក្រោមការចូលរួមសហការពីក្រុមពលរដ្ឋបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page261 Page262 Page263 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!