ភ្នំពេញ៖មេបញ្ជាការកងទ័ពជើងគោក លោកហ៊ុន ម៉ាណែត បានថ្លែងសារអំពាវនាវ សូមឲ្យបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តនៅវិធានសុខាភិបាល។
តាមរយៈទំព័រហ្វេសប៊ុក របស់លោកហ៊ុន ម៉ាណែត នៅព្រឹកនេះ បានអះអាងថា៖អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការចាំបាច់ ក្រុមការងារយើង បានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណា ឲ្យមន្ទីរពេទ្យនេះ អាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុត ដែលអាចធ្វើទៅបាន។
លោកហ៊ុន ម៉ាណែត បានបន្តថា៖ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ៕SRP
ភ្នំពេញ៖ក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នឹងទទួលបានថវិកា ១លានរៀល ក្នុង១ម្នាក់ៗ ជារៀងរាល់ខែ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ចាប់ពីខែមីនានេះ រហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ។
ភ្នំពេញ៖ក្នុងនាមជាមាតាមួយរូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង ដែលក្នុងស្ថានភាពជាស្ត្រី មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស ពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័ន ផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក និងបន្តដល់ពេលពេញវ័យផង និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។