Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះវិហារ

ទីប្រឹក្សា ឆាវឆាវ
១១ មករា ២០២១

ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ បានស្លាប់ភ្លាមៗ ដោយសាកសពខ្ទេចជាបំណែកៗ។

ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១ នៅ​ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ជនរងគ្រោះទាំង៣នាក់ ១.ឈ្មោះ តុញ សៅលី ភេទស្រី អាយុ​៣០ឆ្នាំ, ២.ឈ្មោះ ម៉ារី ហានណា ភេទស្រី អាយុ ១ឆ្នាំ និង ៣.ឈ្មោះ ឃឹន ចាន់តុលា ភេទស្រី អាយុ ៣៥ឆ្នាំ។

ប្រភពបានឱ្យដឹងថា គេ​បានឃើញ​រថយន្តយីឌុបដឹកស៊ីម៉ង់ត៌ ពាក់ស្លាកលេខភ្នំពេញ ៣E៩៣២១ បើកតាមផ្លូវ ក៏​មាន​រថយន្ត​ហាឡែនឌ័រ​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២AH៦១៧២ ប្រុងបើកចេញមក ខណ:នោះរថយន្តដឹកស៊ីម៉ង់ត៌បានស៊ីផ្លេ តែអ្នក​បើកបររថយន្ត​ហាឡែនឌ័រ​​ នៅតែបើកចេញមក ក៏​ត្រូវ​រថយន្ត​ដឹកស៊ីម៉ង់ត៌បុក រួចក៏រ៉េចង្កូតទៅបុកម៉ូតូ មួយគ្រឿងពាក់ស្លាកលេខ ព្រះវិហារ១A៤៩០៥ បណ្ដាលឲ្យស្ត្រីម្នាក់ ឈ្មោះអេង ស្រី អាយុ៥០ឆ្នាំ រងរបួសបាក់ជើង ក៏បន្តទៅបុកម៉ូតូហុងដា ពាក់ស្លាកលេខ ភ្នំពេញ ១N០៨៤២ ដែលកំពុងជិះតាមផ្លូវ ដោយ​មាន​ស្រ្តី៣នាក់ ដោយកិនម៉ូតូនោះស្លាប់តែម្តង។

ក្រោយ​កើតហេតុ អ្នក​បើករថយន្តដឹកស៊ីម៉ង់ត៌បានរត់គេចខ្លួន។ ចំណែកអ្នកបើករថយន្ត​ហាឡែនឌ័រ បានរងរបួស១ម្នាក់។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុរថយន្តដឹកស៊ីម៉ង់ត៍បើកបរមានល្បឿនលឿន ចុះចំណោទ ហើយក៏បុករថយន្តហាយឡែនឌ័រ បន្តបុកម៉ូតូ២គ្រឿងទៀតតែម្ដង។

ទោះយ៉ាង ករណីនេះ ស្នងការប៉ូលិសខេត្តព្រះវិហារ បានដាក់បទបញ្ជា ដល់កម្លាំងគ្រប់ស្រុក ឆែកឆេ រថយន្តទាំងអស់ ដើម្បីចាប់តែកុងរថយន្តដឹកស៊ីម៉ង់ បង្កហេតុយកមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ មករា ២០២១

ខេត្តព្រះវិហារ៖ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា សូមសំដែងនូវការអរគុណ ដល់សហគមន៍ព្រៃឈើ ក៏ដូចជា សមាជិក សហគមន៍ ទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការ ការពារធនធាន ព្រៃឈើ សត្វព្រៃ ឱ្យនៅគង់វង្សយូរអង្វែង សម្រាប់ ជាប្រយោជន៍ ដល់សមាជិកសហគមន៍ ក្នុងមូលដ្ឋាន ក៏ដូចជា សម្រាប់ទុក ជា កេរ្តិ៍តំណែល កូនចៅជំនាន់ ក្រោយៗផងដែរ។

លោក ពឹង ទ្រីដា បានឱ្យដឹងថា សហគមន៍ព្រៃឈើ ដែលទទួលបានសម្ភារ បម្រើឱ្យការងារល្បាតព្រៃ នៅពេលមាននេះមាន៖

  • សហគមន៍ព្រៃឈើត្រពាំងក្បាលដំរី
  • សហគមន៍ព្រៃឈើឆែបលិច
  • សហគមន៍ព្រៃឈើសង្កែ
  • សហគមន៍ព្រៃឈើខ្លុងត្រពាំងស្អាង
  • សហគមន៍ព្រៃឈើក្រសាំង
  • សហគមន៍ព្រៃឈើសាអែម
  • សហគមន៍ព្រៃឈើភ្នំដំបូក
  • និងសហគមន៍ភ្នំព្រះឥន្ទទ្រង់។

ដោយសាហគមន៍នីមួយៗទទួលបានអង្រឹង ក្រម៉ា អាវភ្លៀង សាក់កាដូ តង់កៅស៊ូ ពិលឆ្លុះ ខ្សែចំណង និងសម្ភារ ការិយាល័យ មួយចំនួន ក៏ដូចជាកូនឈើ ប្រណិត គ្រញូង និងកូនឈើហូបផ្លែ សម្រាប់ យកទៅដាំដុះ ផងដែរ។

លោកប្រធានមន្ទីរ ក៏បានការណែនាំ ដល់សហគមន៍ ទាំងអស់ ពេលទទួលបានសម្ភារទាំងអស់នេះ ត្រូវថែរក្សា ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ ឱ្យការប្រើប្រាស់ បានយូរអង្វែង។
ជាពិសេស សូមចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការករាលដាល មេរោគកូវីដ-១៩ កុំឱ្យកើតលើយើង ក្រុមគ្រួសារ និងសហគមន៍ របស់យើង។

លោកមានប្រសាសន៍បែបនេះ នៅថ្ងៃទី០៨ ខែ មករា ម្សិលមិញ ស្ថិតនៅទីស្នាក់ការ សហគមន៍ព្រៃឈើឆែបលិច ស្ថិតក្នុងស្រុកឆែប ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីនាំយក សម្ភារជាច្រើនប្រភេទ និងកូនឈើប្រណិត កូនឈើ ហូបផ្លែជាច្រើនប្រភេទផ្សេងទៀត ផ្តល់ជូនសហគមន៍ចំនួន៨ ក្នុងស្រុកឆែប ខេត្តព្រះវិហារ សម្រាប់ បម្រើឱ្យការងារ ចុះល្បាត ការពារព្រៃឈើ នៅតាមសហគមន៍ នីមួយៗ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៥ មករា ២០២១

ខេត្តព្រះវិហារ៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានថ្លែងប្រាប់ ឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរ ដែលធ្លាប់បរបាញ់សត្វ មកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃ ជាអំពេីល្មេីសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។

រដ្ឋមន្ត្រី ក៏បានផ្តល់ជម្រើស ជូនប្រជាពលរដ្ឋ ក្នុងការចិញ្ចឹមសត្វយកសាច់ ដូចជាគោ ក្របី ហើយជាពិសេសនោះ គឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹម ក្នុងព្រៃសហគមន៍ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយ ពេលវេលាតិច ចំណេញច្រើន។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូន ប្រជាពលរដ្ឋ មានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋ មានបាន នោះនឹងមានការចូលរួមកាន់តែសកម្ម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលយើងមាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានណែនាំ និងពន្យល់បកស្រាយ ជូនដល់ ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះ ទាំងអស់គ្នា។

លោកថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងពេល ចូលរួមវេទិកាសាធារណៈ ពិភាក្សាលើ ករណី ប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡេីងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី ។

ប្រជាពលរដ្ឋ ដែលបានមកចូលរួម បានសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមធ្វេីការដោះដូរដី ដែលបច្ចុប្បន្ន ពួកគាត់បានកំពុងអាស្រ័យផល លើដី សហគមន៍ និងខ្លះទៀត ជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។

លោករដ្ឋមន្ត្រី ថានឹងរៀបចំដីបំរុងទុក សម្រាប់ដោះដូរជូនពួកគាត់ ដោយត្រូវនៅជិតនឹងសេវាសាធារណៈ មន្ទីពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឱ្យពួកគាតរស់ នៅដោយមានភាពងាយស្រួល។

រដ្ឋមន្រ្តី ក៏បានជំរុញ ឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃ ឱ្យបានលឿន ពង្រឹង ការអប់រំ ប្រជាពលរដ្ឋ លេីកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋ បានរៀនសូត្រទាំងអស់គ្នា និងស្នេីឱ្យដាំដេីមឈេី ដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដេីម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ មករា ២០២១

ខេត្តព្រះវិហារ៖សមត្ថកិច្ចខេត្តបានឲ្យដឹងថានៅម៉ោង ជាង១០ព្រឹក ថ្ងៃទី០២មករា ឆ្នាំ២០២១ ម្សិលមិញ មានត្រាក់ទ័រ ២គ្រឿង បណ្ដោងគ្នា ក្រឡាប់ នៅត្រង់ចំណុច គល់ស្ពានអូរំដួល
ស្ថិតក្នងភូមិគោក ឃុំស្អាង ស្រុកជ័យសែន បណ្តាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថាករណីនេះ ម្ចាស់ ត្រាក់ទ័រ រងគ្រោះ ក្រឡាប់ មានឈ្មោះ យ៉ាន់ គង ភេទប្រុស អាយុ៤២ឆ្នាំ រស់ភូមិភ្នៅ ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃគាត់មករកសុី បើកអត្រាក់ទ័រ ភ្ជួរដីនៅក្នុងស្រុកជ័យសែន។
ក្រោយកើតហេតុ គេបញ្ជូន ជនរងគ្រោះ មកមណ្ឌលសុខភាព ស្អាង ដោយមានមានសភាពធ្ងន់ បញ្ជូនទៅមន្ទីពេទ្យខេត្ត១៦មករាខេត្តព្រះវិហារ តែជនរងគ្រោះ ត្រូវបានស្លាប់ នៅតាមផ្លូវ។

មូលហេតុ៖ ត្រាក់ទ័រខូច ម្ចាស់បានហៅត្រាក់ទ័រ មួយទៀត មកអូស តែអូសគ្មានការប្រុងប្រយ័ត្ន ត្រូវបានត្រាក់ទ័រក្រឡាប់សង្កត់តែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ ធ្នូ ២០២០

ខេត្តព្រះវិហារ៖រថយន្តធុនធំ មួយគ្រឿង ដឹកឈើផ្ទះចាស់ ត្រូវបានសមត្ថកិច្ច ចម្រុះ ខេត្តព្រះវិហារ បង្ក្រាបបាន។

ការចាប់នេះធ្វើឡើងនៅយប់ទី២៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ ស្ថិតត្រង់ចំណុច ភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដឹកនាំដោយលោក ឆេញ សេង រងខណ្ឌ រដ្ឋបាលព្រៃឈើ ព្រះវិហារ នឹងផ្នែករដ្ឋបាលព្រៃឈើត្បែង រួមនឹងសង្កាត់រដ្ឋបាលព្រៃឈើត្បែង សហការ ជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត នគបាលក្រុង។

មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថារថយន្តខាងលើម៉ាក វេអង ដឹកផ្ទះចាស់ មួយគ្រឿងពាក់ស្លាកលេខ 3A 3927 កំពង់ចាម ពណ៌ទឹក ប៊ិច ដឹកចេញ ពីស្រុកជាំក្សាន្ត ឆ្ពោះទៅខេត្តតាកែវ។ ម្ចាស់រថយន្ត ឈ្មោះ សែម វិរះ នឹងប្រពន្ធឈ្មោះ ញ៉ធីតា រស់នៅ ភូមិតារេនជោ ឃុំអង្កាញ់ស្រុក ទ្រាំងខេត្តតាកែវ។ ដោយមានការសង្ស័យថា រថយន្តនេះ មានបង្កប់នូវឈើថ្មី ឬឈើ ទ្រាំទឹក បន្លំធ្វើជាឈើចាស់។

សុំជម្រាបថារថយន្ត ត្រូវបាន នាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែង ដើម្បីធ្វើការវាស់វែងនៅថ្ងៃទី២៦ ខែធ្នូនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page25 Page26 Page27 … Page35 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!