Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖យុវជនម្នាក់បានបាត់បងជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប។

របាយការណ៍របស់នគរបាលចរាចរណ៍ខេត្តសៀមរាបបានបង្ហាញថានៅថ្ងៃពុធទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលា ម៉ោង១២និង៣៧នាទី ត្រង់ចំណុចផ្លូវបំបែកជា៤សាលាខៀវ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប លើផ្លូវក្រវ៉ាត់ក្រុង (ប៉េតុង) មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

របាយការណ៍បានបន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ
រវាងរថយន្តម៉ាក្សហ៊ីយ៉ាន់ដាយ ពណ៌ស + ខៀវ ពាក់ ផ្លាកលេខក្រុងព្រះសីហនុ 3A5541(មុខ) កន្ទុយក្រោយស្លាកលេខកំពុងចាម 4A.1780 ទិសដៅពីលិច ទៅកើត (អ្នកបើកបររត់គេចខ្លួនបាត់) បានបុកម៉ូតូមួយគ្រឿងម៉ាក ZOOMER ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1Y.6884 អ្នកបើកបរឈ្មោះឡេង បញ្ញការ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីត្បូងមកជើង(ឆ្លងថ្នល់)បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថាម៉ូតូខូចខាតធ្ងន់ ចំណែករថយន្តខូចខាតស្រាល។ ក្រោយពីបានចុះធ្វើការវាស់វែង បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ពាក់ព័ន្ធទៅនឹងការគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចនគរបាលនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ។

អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ក៏សុំចូលរួមរំលែកទុក្ខ ជាមួយគ្រួសារជនរងគ្រោះ ដែលកូនបាន ទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានបញ្ជូនខ្លួនមនុស្ស៤នាក់ ទៅតុលាការនៅថ្ងៃនេះដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួចកាច់សោរកម៉ូតូក្នុងភូមិសាស្រ្តក្រុងសៀមរាប។

លោក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប បានបង្ហាញថា ជនសង្ស័យទាំង៤នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៨  ខែតុលា  ឆ្នាំ ២០២១ ដោយការិយាល័យព្រហ្មទណ្ឌ និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប  ស្ថិតនៅភូមិធ្លកអណ្តូង  សង្កាត់ ស្លក្រាម  ក្រុងសៀមរាប។

ជនសង្ស័យ៤៖
១. ឈ្មោះ សូ លាក់ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប។
២. ឈ្មោះបាង សុធារ៉ា  ភេទប្រុសអាយុ ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិតាភុល  សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប។
៣. ឈ្មោះ ឡាច សម្បត្តិ ភេទប្រុសអាយុ ៣៦ឆ្នាំមុខរបរចុងភៅ រស់នៅភូមិអញ្ចាញ  សង្កាត់នគរធំ  ក្រុងសៀមរាប។
៤. ឈ្មោះថុល សេងធូ ភេទប្រុសអាយុ ៣០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូរស់នៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម។

ករណីនេះដកហូតវត្ថុតាងរួមមាន៖ដែកសម្រាប់បុកកាច់សោ រកម៉ូតូ១.ទូរស័ព្ទ២គ្រឿង  នឹងសម្ភារម៉ូតូមួយចំនួន.ម៉ូតូចំនួន ០៥គ្រឿង គឺ៖១. ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ (ឡើងតែមឆ្នាំ២០២១) (គ្មានស្លាកលេខ+លេខតួ+លេខម៉ាស៊ីន)។ ២. ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ (ឡើងតែមឆ្នាំ២០២០) ពាក់ស្លាកលេខ សៀមរាប 1S-4044 លេខតួ+លេខម៉ាសុីន 9430016។ ៣. ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប 1B-3839 លេខតួ+លេខម៉ាសុីន 8417432។ ៤. ម៉ូតូម៉ាកហុងដាឃ្លិក សេ១២៥ ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ សៀមរាប 1V-2510 លេខតួ+លេខម៉ាសុីន 0053845។ ៥. ម៉ូតូម៉ាកយ៉ាម៉ាហា FZ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ លេខតួ: 00 01509 លេខម៉ាសុីន: 0019241។

ជាមួយគ្នានេះដែរ លោកសៀក សោភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាត់ម៉ូតូអាចទៅ ស្វែងរកម៉ូតូនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

លោក សៀក សោភា បន្តថាប្រតិបត្តិការនេះ តាមការណែនាំរបស់លោកប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជារបស់លោក ថា ដាលុច មេបញ្ជាការរងទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដោយមានការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ទវៈ លើកូនស្រីចុងខ្លួនឯង។

សមត្ថកិច្ចបានឲ្យដឹងថាការចាប់ខ្លួននៅថ្ងៃទី០៩ ខែវិច្ឆិកា ម្សិលមិញ ដោយនគរបាលស្រុកស្វាយលើ។ ជនសង្ស័យឈ្មោះឈន់ ឈី ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅឃុំបឹងមាលា ស្រុកស្វាយលើ។ ចំណែកជនរងគ្រោះឈ្មោះ ស .ន.ស អាយុ១១ឆ្នាំមុខរបរសិស្ស។ ហេតុការណ៍រំលោភកើតឡើង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥ នៅទ្រុងមាន់ក្រោយផ្ទះ។ ជនសង្ស័យបានសារភាពថា ពិតជាបានចាប់រំលោភពិតប្រាកដមែន។ ករណីខាងនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅខេត្តតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖លោក​ប្រាក់​ វណ្ណះ​ មេបញ្ជាការ​កកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ចុះបង្ក្រាបករណីលួចកាច់សោម៉ូតូ និងឈានដល់ការឃាត់ខ្លួនមនុស្ស៣នាក់។

ការបង្ក្រាបធ្វើឡើងថ្ងៃទី៨​ ខែតុលា​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចភូមិធ្លូកអណ្តូង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ តាមការណែនាំរបស់លោក​ ប៉ោ វណ្ណនិត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តសៀមរាប​​។

សមត្ថកិច្ចអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យទាំង០៣នាក់៖១-ឈ្មោះ​ បាង​ សុធារ៉ា​ ភេទ​ប្រុស​ អាយុ​៣៩ឆ្នាំ​ មុខរបរ​នៅផ្ទះ​ រស់នៅភូមិតាភុល​ សង្កាត់​ស្វាយដង្គំ​ ក្រុងសៀមរាប។ ២-ឈ្មោះ​ ឡាច​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​៣៦ឆ្នាំ​ មុខរបរ​ចុងភៅ​ រស់​នៅភូមិអញ្ចាញ​ សង្កាត់​នគរធំ​ ក្រុងសៀមរាប។
៣-ឈ្មោះ​ ថុល​ សេងធូ​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​ជាងធ្វេីម៉ូតូ​ នៅភូមិធ្លូកអណ្តូង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថាប្រតិបត្តិការនេះដកហូតវត្ថុ​តាងរួមមាន៖ ម៉ូតូ២គ្រឿង.ដែកសម្រាប់បុកកាច់កសោ​ម៉ូតូ១.ទូរស័ព្ទ២គ្រឿង​ និងសម្ភារម៉ូតូមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថាបច្ចុប្បន្ន​ ជនសង្ស័យ​និងវត្ថុតាង ត្រូវបានបញ្ចូនទៅការិយាល័យជំនាញអាវុធហត្ថ ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានប្ដីអះអាងថាឧស្សាហ៍ផឹកស្រាបណ្ដាលឱ្យឈឺរហូតដល់ស្លាប់។

ហេតុការណ៍បានកើតឡើងនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានបង្ហាញថា ឈ្មោះ ហ៊ន ពុធជា ដែលត្រូវជាប្ដីបានរៀបរាប់ប្រាប់សមត្ថកិច្ចថារូបគាត់បានគ្នាជាប្ដីប្រពន្ធជាមួយនឹងឈ្មោះ គឹម ឡែន អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ រយៈពេល ០៤ ឆ្នាំមកហើយ ដោយពុំមានសាច់ញាតិនោះទេគឺឪពុកម្ដាយបានស្លាប់អស់ហើយ។ ដោយប្រពន្ធរបស់គាត់មានកូនស្រី ១នាក់ឈ្មោះហ៊ន ពំុពុយ អាយុ ០៥ ឆ្នាំ ជាកូនរបស់ប្ដីមុន។

បុរសជាប្ដីបន្តថារូបគាត់តាំងពីបានគ្នាជាមួយគឹម ឡែន មកប្រពន្ធខ្ញុំនេះគឺផឹកស្រាជាប្រចាំស្រាសត្រាំថ្នាំ រហូតដល់មកដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រពន្ធខ្ញុំមានសភាពឈឺធ្ងន់ធ្ងរ ខ្ញុំហៅពេទ្យមកដាក់សេរ៉ូមអស់ចំនួន ០៣ កំផ្លោកក៏គាត់មានសភាពធូរស្រាលបន្តិចរហូតមកដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៨ រូបខ្ញុំបានចេញទៅសុំទានគេនៅផ្សារកន្ត្រក ទុកគាត់ឲ្យនៅនឹងផ្ទះជាមួយនឹងកូនស្រី តែគាត់ដើរមិនរួចទេដេកនៅនឹងកន្ទេលទេ។ រហូតដល់ម៉ោង ១២ ថ្ងៃនេះគាត់ត្រឡប់មកពីសុំទានគេមកដល់ផ្ទះវិញ ស្រាប់តែប្រពន្ធបានស្លាប់បាត់ទៅហើយ ការស្លាប់នេះគឺស្លាប់ដោយសារជម្ងឺប្រចាំកាយរបស់គាត់ទេ ដោយបន្សល់ទុកកូនស្រីឱ្យប្ដីមើលថែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page257 Page258 Page259 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!