Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ គម្រោងនេះមានគោលដៅប្រែក្លាយក្រុង សៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

គម្រោងសាងសង់នេះមានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧០គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦៤ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣៨ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦២ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩០គីឡូម៉ែត្រផងដែរ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២៤ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០៥ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំង៣៨ខ្សែ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលការងារគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបាន ៨៩,៣៩%នៃទំហំការងារសរុប។

មានប្រសាសន៍ក្នុងដំណើរចុះពិនិត្យការដ្ឋានជាក់ស្ដែង សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារនៃអង្គភាពអនុវត្តគម្រោងដែលបានរៀបចំទីតាំងនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាបប្រកបដោយសោភ័ណភាព ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ បន្ថែមពីលើនេះ សម្ដេចបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្សដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋភូមិតាកុះឃុំព្រះដាក់ និងភូមិ សណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ជាច្រើននាក់ក្នុងចំណោម១០១គ្រួសារ នៅព្រឹកថ្ងៃទី ១១ខែ វិច្ឆិកាឆ្នាំ២០២១នេះ បានផ្ទុះការតវ៉ា ពេលមន្ត្រីចុះវាស់វែងលើក្បាលដីដែលមានជម្លោះតាមការស្នើសុំភាគីម្ខាងខុសទីតាំងដីដែលមានទំនាស់។
ក្នុងការតវ៉ានោះ ក្រុមអ្នកភូមិបានលើកឡើងថា ដីទំនាស់ខាងលើនេះ ផ្តើមចេញក្នុងពេលពលរដ្ឋ១០១គ្រួសារ ស្នើសុំកាត់ឆ្វៀលដីទំហំ៩៥.១២ ហិកតាចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគធ្វើជាដីឯក ជនរបស់រដ្ឋ និងធ្វើប្រទាន កម្មជាកម្មសិទ្ធិជូនពលរដ្ឋ ២៨គ្រូសារដែលតំណាង ដោយឈ្មោះ ទុយ ប៉ុយ.ស៊ុន លិម.ផូ ស៊ីផា។ ប៉ុន្តែក្នុងខណ:ពួកគាត់ស្នើសុំដូចបញ្ជាក់ខាងលើ ក៏មានឈ្មោះសួង សារ៉ាត់.លីផល្លា .សួង ស៊ីនួន.ឈុត កែវមនី តំណាងពលរដ្ឋ១២ នាក់ មកអះអាងថាដីនេះ ពួកគេមានប័ណ្ណកម្មសិទ្ធិចំនួន៣៧ និងមាន១បង្កាន់ដៃ លើផ្ទៃដី១៣០.៣៨ហិកតា ដែលដីនោះស្ថិតក្នុងដីដែលពួកគាត់ស្នើសុំកាត់ឆ្វៀល។

ប្រភពបន្តថា ក្រោយពីមនុស្ស៤នាក់តំណាង១២ នាក់អះអាងថាមានប័ណ្ណកម្មសិទ្ធិលើដីនេះ ពួកគេក៏ស្នើអោយមន្ត្រីចុះវាស់ក្បាលដីស្វែងរកព្រំ ដែលដីនេះស្ថិតក្នុងភូមិប្រិយ៍និងភូមិសណ្តាយ ក្នុងឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។ តែពេលមន្រ្តីចុះវាស់វែង បែជាវាស់ចូលដីក្នុងភូមិតាកុះ ឃុំព្រះដាក់ទៅវិញ ទើបពួក គាត់ផ្ទុះការតវ៉ាបែបនេះ។

ប្រភពបន្ថែមថា ពួកគាត់រស់នៅអាស្រ័យផលតាំងពីដូនតាមក មិនដែលមានអ្នកស្រុកក្រៅភូមិមកអះអាងថាមានដីនៅទីនេះ ចុះហេតុអីនៅសុខៗក៏មានការចុះវាស់វែងក្បាល់ដីដល់ក្នុងភូមិពួកគាត់បែបនេះ។ អីចឹងទេ ពួកគាត់ចាំបាច់ត្រូវប្រឆាំងការវាស់វែងបែបនេះ។

ចំណែកពលរដ្ឋចំនួន៣នាក់ តំណាងអោយ១០១គ្រួសារ បានអះអាងប្រហាក់ប្រហែលគ្នាថា ដីខាងលើនេះពួក គាត់កាន់កាប់មុនឆ្នាំ១៩៩៦ ហើយបានលក់ទិញទៅពលរដ្ឋផ្សេងទៀតច្រើនលើកច្រើនសាចាប់ពីឆ្នាំ ២០០៤ ចុងក្រោយក្នុងឆ្នាំ២០១៩ បានលក់អោយឈ្មោះទុយ ប៉ុយ.ស៊ុន លិន.និងឈ្មោះផូ ស៊ីផា ដោយ មានការបញ្ជាក់ពីអាជ្ញាធរភូមិ.ឃុំនិងស្រុក រហូតមានការស្នើសុំកាត់ឆ្វៀលបែបនេះ។
ប្រភពបញ្ជាក់ថា តាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ១៦៣ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២៣ខែសីហាឆ្នាំ ២០២១ បានសម្រេចកាត់ឆ្វៀលដីទំហំ៨០.២៧ហិកតា ស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ផ្តល់កម្មសិទ្ធិអោយមកឈ្មោះ ទុយ ប៉ុយ.ស៊ុន លិន និងផូ ស៊ីផា។ ក្នុងថ្ងៃទី២៣ខែសីហាឆ្នាំ២០២១ដដែល ទីស្តីការគណ:រដ្ឋមន្ត្រីចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាល បដិសេធចោលប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីមិនទាន់ចុះបញ្ជីនិងឯកសារបញ្ជាក់ការកាន់កាប់ដីធ្លីផ្សេងៗទៀតទុកជាអាសាបង់លើផ្ទៃដីដែលបានកាត់ឆ្វៀលខាងលើ។(ក្បាលដីលើប័ណ្ណចំនួន៣៧និង១បង្កាន់ដៃ).។ តែមកទល់ពេលនេះម្ចាស់ប័ណ្ណ៣៧និង១បង្កាន់ដៃនៅតែបន្តសុំអោយវាស់វែង ទើបមានហេតុការផ្ទុះការតវ៉ាយ៉ាងដូច្នេះ។

ជុំវិញករណីនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងតាមទូរស័ព្ទថា ក្នុងដីជម្លោះ ហើយតម្រូវអោយមានការដោះស្រាយ មន្ត្រីចាំបាច់ត្រូវចុះវាស់វែងដើម្បីស្វែងរកព្រំត្រឹមត្រូវ។ តែមិនមែនទៅកំណត់ថាជាដីបុគ្គលណាម្នាក់នោះទេ។ បើពលរដ្ឋរូបណាថាខ្លួនមានដីលើចំណុចវាស់វែង សូមភ្ជាប់ឯកសារមកដាក់ពាក្យប្តឹងនៅសាលាស្រុក។ ចំពោះការតវ៉ារបស់ពលរដ្ឋ គឺដោយសាពួកគាត់មិនយល់ពីផ្លូវច្បាប់។ តែយ៉ាងណា ក្រុមមន្ត្រីត្រូវតែវាស់វែងអោយបានរួចរាល់ទើបអាចដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ឧកញ៉ា លី សាយឃាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ។

ការឃាត់ខ្លួននៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១​ ម្សិលមិញ ស្ថិតនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប ដោយនគរបាលខេត្តសៀមរាប តាមដីការបស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងដីកាបានបញ្ជាក់ថាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៨១ មាត្រា ៣៩២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពពីសមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា
ការចេញដីកាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង នេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៣១៧៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងសំណុំរឿងស៊ើបសួរចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានកំណើតនៅឃុំថ្មស ស្រុកគីរី សាគរ ខេត្តកោះកុង ហើយបច្ចុប្បន្នមានទីលំនៅផ្ទះលេខ៥៣, ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ប៉ូលិសព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១ ម្សិលមិញបានចាប់ខ្លួនមនុស្សពីរនាក់ករណីលួចម៉ូតូ។

ការចាប់ខ្លួនធ្វើឡើងក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ហង្ស ស្រីពុធ ភេទស្រី អាយុ៣៧ឆ្នាំមានទីលំនៅស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិរំចេក១សង្កាត់រតន: ក្រុងបាត់ដំបង ថាមានករណីអំពើលួច ត្រង់ចំណុច ក្រុមទី ១១ភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង។
លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនរងគ្រោះ បាន បាត់បងមានដូចជា៖ ម៉ូតូហុងដាឌ្រីសេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១HD-៤៥១៣ មានលេខតួនិងលេខម៉ាស៊ីន ៥២៩៨២៨៣ ចំនួន១ គ្រឿង។

លោកពេជ្រ សារ៉ែន បន្តថាជនសង្ស័យ ១-ឈ្មោះ យ៉ាល រ៉ូហ្សាភេទប្រុសអាយុ ១៩ឆ្នាំ មានទីលំនៅភូមិនរា១ឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបង។

២ឈ្មោះ អុល សុភា ហៅអាហ៊ីងភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅ ភូមិទ្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនទាំងពីរ បានសារភាពថាពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ករណីនេះដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញ។  បច្ចុប្បន្នជនសង្ស័យ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២១
  1. ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិចនាយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីបរិស្ថានខេត្តសៀមរាប ម្នាក់ដែលប្រចាំការនៅតំបន់បឹងពែរ បានដួលម៉ូតូ បណ្ដាលឲ្យបាក់កស្លាប់ ខណៈជិះម៉ូតូល្បាត។

ហេតុការណ៍បានកើតឡើងនៅភូមិស្រោង ឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមសេចក្ដីរាយការណ៍បន្តថា ជនរងគ្រោះមានឈ្មោះវែង ហ័រ អាយុ៤៨ឆ្នាំជាមន្រ្តីបរិស្ថាបបឹងពែ ឈរជើងនៅភូមិក្បាលដំរីឃុំពង្រលើស្រុកជីក្រែងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page256 Page257 Page258 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!