Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
២៤ មីនា ២០២១

ភ្នំពេញ៖លោកឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក្រោយពីបានទទួលដំណឹង ពីជីវភាពខ្វះខាតចំពោះមុខ ក្នុងរយៈពេលរដូវកូវីដ-១៩របស់លោកគ្រូតៃខ្វាន់ដូ នភនារសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ បានចាត់អោយលោក ជិន ប៊ុនធឿននិងក្រុមការងារមនុស្សធម៌នាំយកអំណោយទៅប្រគល់ជូនលោក ឌួង គន្ធី អាយុ ៥៨ឆ្នាំ និងភរិយា ព្រមទាំងកូនៗចំនួន ០២នាក់ គឺកូនស្រីច្បងអាយុ១៦ឆ្នាំ កំពុងរៀនថ្នាក់ទី១១ និងកូនប្រុសអាយុ១៣ឆ្នាំ កំពុងរៀនថ្នាក់ទី៨ រស់នៅភូមិក្រពើហារខាងលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សូមបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០៨មក លោក ឌួង គន្ធី ទទួល បង្ហាត់សិស្សទទួលបានប្រាក់កម្រៃបន្តិចបន្តួច និងក្រៅពីនេះ គាត់រត់ម៉ូតូឌុបរកចំណូលបន្ថែម។ ចំណែកឯប្រពន្ធឈ្មោះ អ៊ុ សុចិន្តា ធ្លាប់ធ្វេីការក្រុមហ៊ុន តែដោយសារគាត់មានជំងឺស្ត្រីជាប់ជាប្រចាំមានការអាក់ខានទៅធ្វេីការមិនទៀងទាត់ក៏ត្រូវក្រុមហ៊ុនបញ្ឈប់ ។ បច្ចុប្បន្នគ្រួសារមួយនេះរស់នៅក្នុងផ្ទះឈើទ្រុឌទ្រោមខ្លាំងសង់ពីបំណែកក្តា ឈេី និងស័ង្កសីចាស់ៗតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ប្រាក់ដែលលោករកបាន គឺសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អោយកូនៗទៅរៀនសូត្រ ហើយត្រូវចំណាយមួយចំនួនលើការជួសជុលផ្ទះសំបែងផងដែរ។

អំណោយដែលផ្តល់ជូនគ្រួសារលោកនៅពេលនេះរួមមាន៖
០១-ថវិកា ២លានរៀល
០២-ត្រីខ ០១កេសធំ
០៣-មី ០៥កេសតូច
០៤-អង្ករ ១០០គីឡូ
០៥-ភួយ ០២
០៦-ខ្នើយ ០២
០៧-ម៉ុង ០២
០៨-សាប៊ូ ១២ដុំតូច
០៩-វិទ្យុ ១ និង ថ្មពិល ០៤គ្រាប់
១០-តែ ១០កញ្ចប់
១១-ស្កសរ ៥គីឡូ
១២-ពូក ០១
១៣-ឆ្នាំង ០២
១៤-កន្ទេល ០២
១៥-ខ្ទះ ០១
១៦-កំសៀវ ០១
១៧-កាធុន ០១

ឆ្លៀតក្នុងឱកាសនោះ លោកឌី វិជ្ជា និងលោកជំទាវ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ជាពិសេសលោកក៏បានជំរុញអោយ លោកគ្រូ និងក្រុមគ្រួសារ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល រួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង ។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មីនា ២០២១

ភ្នំពេញ៖ប្រតិបត្តិការ រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរហូតមកដល់ពេលនេះសម្រេច បាន៩៥ភាគរយ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅសប្ដាហ៍ទី៣ ខែមីនានេះ។

យោងតាមរបាយការណ៍ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ ជូនសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញថា រយៈពេល៥ខែកន្លងមក ក្រុមការងារស្រង់បានគ្រាប់កាំភ្លើងយន្ត១២,៧មម ជិត២ម៉ឺនគ្រាប់, គ្រាប់ត្បាល់៦០មមចំនួន៦៥១គ្រាប់, គ្រាប់ត្បាល់៨០មមចំនួន១០៥គ្រាប់, គ្រាប់ផ្លោង១០៥មមចំនួន១០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌទទួលបានពីអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចំនួន១៥៣គ្រាប់ សរុបមានទំងន់ជាង១០តោន រួមទាំងបំណែកឆ្អឹងសពមនុស្ស ព្រមទាំងសម្ភារសឹកមួយចំនួនទៀត ។

របាយការណ៍បានឱ្យដឹងថា ក្រុមការងារបានបន្តស្រង់គ្រាប់យុទ្ធភណ្ឌទាន់ផ្ទុះ បានចំនួន៧៥៧គីឡូក្រាមបន្ថែមទៀត ធ្វើឱ្យបេសកម្ម សម្រេចបានលទ្ធផល ៩៥ភាគរយហើយ។ ដោយឡែកនៅមាន វត្តមានគ្រាប់មួយចំនួនទៀត នៅតំបន់ជុំវិញ នាវានឹងត្រូវបន្តស្រង់ជាបន្តបន្ទាប់ទៀត ដែលតាមគម្រោង នឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងសប្ដាហ៍ទី៣នៃខែមីនា ឆ្នាំ២០២១នេះហើយ ។

លោកនាង ផាត ក៏បានរាយការណ៍ថា កិច្ចប្រតិបត្តិការ បោស សំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ លិចក្នុងទន្លេ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលជាការដ្ឋានទី ២ បានប្រើប្រាស់កម្លាំងសរុប៣៣នាក់ និងមធ្យោបាយ ព្រមទាំងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ការដ្ឋានទី២នេះបានបើកដំណើរការ ជាផ្លូវការកាលពីថ្ងៃទី១៥ ខែមីនា និងមានវិសាលភាព៦ហិកតា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឱ្យគ្រប់វត្តអារាម ទូទាំប្រទេស ទូងស្គរ វាយជួងព្រមគ្នា ក្នុង១ថ្ងៃ៥ដង
រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីចូលរួមទប់ស្កាត់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់លោកឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅថងៃទី ២៣ខែមីនាឆ្នាំំ ២០២១៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ចេញសេចក្ដីណែនាំ(លើកទី២)ស្ដីពីការពង្រឹងការអនុវត្តវិធានការនានាដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការសុីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មីនា ២០២១

ភ្នំពេញ៖លោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលា ដ៏មមារញឹកនេះទទួលលោកជំទាវ។ ជាមួយគ្នានោះដែរលោកជំទាវក៏បានគោរពសំដែងនូវការអបអរសាទរ ជូនដល់សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុត ដែលធ្វើអោយកម្ពុជា មានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកជំទាវ បានមានប្រសាសន៍ថា កម្ពុជា សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនទៀត។

នៅក្នុងបេសកកម្ម របស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ លោកជំទាវនឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត។

លោកជំទាវ ជម្រាបជូនយ៉ាងដូច្នេះនៅវិមានសន្តិភាព ថ្ងៃអង្គារ ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្នុងឱកាសបានចូលជួបពិភាក្សាការងារជាមួយ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរជូនចំពោះលោកជំទាវ Teo Lay Cheng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា។

សម្ដេចតេជោក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺមានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យ ដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាតាំងពីពេលនោះមក។

សម្ដេចតេជោ ក៏បានមានប្រសាសន៍បន្ថែមថាជំងឺកូវីដ- ១៩ បានបំផ្លាញយើងគ្រប់គ្នាដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសនៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោបានមានប្រសាសន៍ថា យើងត្រូវតែជំនះនូវបញ្ហានេះ គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយ ដែលបានចុះហត្ថលេខា កន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀត ស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើ ទោះបីយើងត្រូវអនុវត្តការងារនេះតាមគន្លង បែបថ្មីដូចសព្វថ្ងៃយ៉ាងណាក៏ដោយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page255 Page256 Page257 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!