Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពន្លឿនការអនុវត្តគម្រោងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំធ្វើឡើង នាថ្ងៃអង្គារ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដឹកនាំដោយ លោកសួង ហេង រដ្ឋលេខាធិការ តំណាងលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ផងដែរថា៖ យោងតាមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីក្រុងសៀមរាប ខេត្តសៀមរាប បានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់នេះឱ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាថ្ងៃចងចាំមិនអាចបំភ្លេចបាន។

នៅក្នុងប្រជុំបន្ទាន់ លោកសួង ហេង បានថ្លែងជំរុញឱ្យអង្គភាពសាងសង់ខិតខំប្រឹង ប្រែងពន្លឿនការងារ ដែលនៅសេសសល់មួយចំនួនរបស់ខ្លួនរួមមាន៖ ការងារអ៊ុតកៅស៊ូ ការងារត បណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែកកម្រាស់១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀតដើម្បីឱ្យ គម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែបញ្ចប់តាមការគ្រោងទុក និងបានស្នើឱ្យក្រុមហ៊ុនផ្តត់ផ្គង់សម្ភារ:ដូចជា៖ ថ្ម កៅស៊ូ និងសម្ភារៈចាំបាច់ផ្សេងទៀតជូនអង្គភាពអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ តាមស្តង់ដាដែលបានកំណត់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖គម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៩,៣៩%នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖កម្ពុជា-ជប៉ុន បានរួមគ្នាជម្រុញការផ្សព្វផ្សាយ វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ស្របពេលដែលខេត្តសៀមរាប នឹងត្រូវបើកខេត្តឡើងវិញ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ 

អភិបាលខេត្តសៀមរាប លោកទៀ សីហា អភិបាល ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​អនុញ្ញាតឲ្យ លោក MITORI Naoki ប្រធានការិយាល័យ កុងស៊ុលជប៉ុន ចូលជួបសម្តែងការគួរសម  និងណែនាំ លោក KAWAGUCHI Maski ប្រធានការិយាល័យកុងស៊ុលជប៉ុន ខេត្តសៀមរាប  ដែលត្រូវទទួលតួនាទីបន្ត ក្នុងការរិតចំណងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្រាប់ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​ស្វែងរក​ទីតាំង​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់​សួន​កម្សាន្ត​តាម​ដងទន្លេមេគង្គ​ ក្នុង​ក្រុងកំពង់ចាម​ ចៀសវាង​ការ​បបន្ទោរបង់ ពាសវាលពាសកាល​ និង​ដេីម្បី​លេីក​កម្ពស់​ សុខុមាលភាព​ក្រុង​ និង​លេីក​កម្ពស់​សុខុមាលភាព​​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​៣០​ អាណត្តិ​ទី​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ នៅថ្ងៃទី​១៥​ ខែវិច្ឆិកា​ នេះ។

លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ រដ្ឋបាល​ខេត្ត បានដាក់​ចេញ​ជា​ផែនការ​ ដេីម្បី​​គិតគូរដល់ការ​លេីក​កម្ពស់​សោភ័ណភាព​ ក្រុងកំពង់ចាម​ និង​ការ​លេីក​កម្ពស់​សុខុមាលភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​​ប្រជាពលរដ្ឋ​ មកដេីរលេងកម្សាន្ត​ ឬ​ធ្វើ​ការ​ហាត់ប្រាណ​។ ដូច្នេះ​យើង​ត្រូវ​សិក្សា​ស្វែងរក​ទីតាំងណាមួយ​ឲ្យ​បាន​សមរម្យ​ ដេីម្បី​សាងសង់​បន្ទប់ទឹក​ បង្គន់​អនាម័យ​សាធារណៈ​។ ​

សូមជម្រាបថានៅក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ តុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។៤-បញ្ហាផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើងបានជួបបញ្ហាមួយចំនួន ដូចជាការឱ្យប្រជាពលរដ្ឋ ស្នើសុំភ្ជាប់ប្រព័ន្ធលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរបស់រដ្ឋ ដោយប្រជាពលរដ្ឋ ត្រូវបង់ប្រាក់ និងបញ្ហាមួយទៀត គឺចំណតរថយន្ត។ ប៉ុន្តែបញ្ហាទាំងនេះ ឥឡូវត្រូវបានដោះស្រាយរួចរាល់ហើយ។ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចផ្តល់ថវិកាចំនួនជាង៣លាន៨សែនដុល្លាអាមេរិក សម្រាប់សាងសង់ចំណតរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានប្រវែងជាង២០០០ម៉ែត្រ និងតភ្ជាប់បណ្តាញលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរដ្ឋ ដែលមានប្រមាណជាង១២០០០តំណរ ដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ដែលនេះ ជាចំណងដៃថ្មីមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។

សម្ដេចទៀ បាញ់ បានថ្លែងបន្តថា ឥឡូវនេះ ផ្លូវទាំង៣៨ខ្សែបានស្អាតជាបន្តបន្ទាប់ ឯនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាបក៏ចាប់ផ្តើមមានសោភ័ណភាពស្អាតជាបណ្តើៗហើយ។ សូមប្រជាពលរដ្ឋ រួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះ ឱ្យបានគង់វង្ស ជាពិសេសត្រូវចូលរួមសម្អាត នៅតាមមុខផ្ទះរាងៗខ្លួនឱ្យបានស្អាត ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងបរទេស។

បើតាមសម្ដេច ទៀ បាញ់ ថាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប រហូតមកដល់ពេលនេះ សម្រេចបាន៩០%ហើយ នៅ១០%ទៀតនឹងធ្វើឱ្យរួចរាល់ត្រឹមថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ ហើយគ្រប់ផ្លូវទាំងអស់ត្រូវតែរៀបចំឱ្យស្អាតមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ។

សូមជម្រាបថាការសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាពបរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន។ ហើយនៅដើមឆ្នាំ២០២២ខាងមុខនេះ បើតាមផែនការរបស់រដ្ឋាភិបាលគឺនិងបើកឱ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួមមកកម្សាន្ត នៅខេត្តសៀមរាប ហើយសមិទ្ធផលថ្មីៗទាំងនេះ និងធ្វើឱ្យភ្ញៀវទេសចរមានការពេញចិត្តមកម្តងហើយចង់មកម្តងទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកក្រឡាញ់បានឃាត់ខ្លួនបុរសជាឪពុកម្នាក់ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯង។

របាយការណ៍របស់អាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងថាករណីរំលោភសេពសន្ទវះ ឃុំក្រឡាញ់ស្រុកក្រឡាញ់ ខេត្តសៀមរាប។ នៅវេលាម៉ោង១៩.០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១(ឪពុកនិងកូនស្រីបង្កើត)។

របាយការណ៍បានបន្តថា ជនសង្ស័យជាឪពុកឈ្មោះឆៃ ឆាន អាយុ៣៩ឆ្នាំ បានដេកប្រលែងគ្នាជាមួយកូនស្រីបង្កើតរបស់គាត់ឈ្មោះឆ .ផ.ដអាយុ១១ឆ្នាំ។ ក្នុងពេលប្រលែងគ្នានោះធ្វើ អោយឈ្មោះឆៃ ឆាន ជាឪពុកមានអារម្មណ៍ចំណង់ផ្លូវភេទក៏ចាប់កូនស្រីរបស់គាត់រំលោភរហូតបានសម្រេចតែម្ដង។

របាយការណ៍បានបន្តទៀតថា លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង១៤ទើប ឈ្មោះ យូន ដាំ ជាម្តាយជនរងគ្រោះ មកប្តឹងរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចបានចុះទៅនាំយកជនសង្ស័យមកធ្វើកាសាកសួរ ដោយសហការជាមួយកិច្ចការនារីស្រុកនិងក្រុមប្រឹក្សាស្រុកទទួលកិច្ចការនារីផងដែរ។ 

តាមមចម្លើយជនសង្ស័យបានសារភាពថារូបគាត់ពិតជាបានប្រព្រឹត្តអំពើរំលោភទៅលើកូនស្រីបង្កើតគាត់ប្រាកដមេន។

បើតាមរបាយការណ៍បញ្ជាក់ថា ជនសង្ស័យត្រូវកម្លាំងនគរបាលស្រុក ឃាត់ខ្លួនកសាងសំណុំរឿងបន្តតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page255 Page256 Page257 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!