ភ្នំពេញ៖នៅទីបំផុតលោក ផែង វណ្ណៈ បានសរសេរលិខិតសុំទោស ចំពោះ លោកទៀ សីហា អភិបាល ខេត្តសៀមរាប និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋមួយចំនួន នៅខេត្តសៀមរាប។ នេះបើយោងតាមលិខិតរបស់លោកចុះនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១។
សូមបញ្ជាក់ថាសាលាខេត្តសៀមរាប បានប្តឹងឈ្មោះផែង វណ្ណ: ពីបទ÷ញុះញុងអោយមានការរើសអើង.បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាននិងបទប្រមាថចំពោះអ្នករាជការសាធារណ:។
ជុំវិញបណ្ដឹងនេះអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានថ្លែងថា តុលាការកំពុងបើកការស៊ើបអង្កេតលើបណ្តឹងសាលាខេត្តសៀមរាប ដែលប្តឹងឈ្មោះផែង វណ្ណ:។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោកយិន ស្រាង នៅថ្ងៃទី២៥ ខែមីនាម្សិលមិញបានថ្លែងតាមទូរស័ព្ទថា តុលាការកំពុងបើកការស៊ើប អង្កេតហើយ លើសំណុំរឿងលេខ៣០០ ដែលសាលាខេត្តសៀមរាបប្តឹងឈ្មោះផែង វណ្ណ:។
លោកបន្តថា ចំ ពោះការកោះហៅថ្ងៃណា ឬពេលណានោះ ពុំទាន់អាចបញ្ជាក់បានទេ ព្រោះជានិតិវិធីរបស់តុលាការ។ តែសំណុំរឿងដែលបានចុះលេខរួចហើយ ចាំបាច់ត្រូវបើកការស៊ើបអង្កេតដើម្បីចាត់ការ។
សូមជម្រាបថា សាលាខេត្តសៀមរាប កាលពីថ្ងៃ ទី២២ខែមីនាឆ្នាំ២០២១នេះ តាមរយ:លោកមេធាវីអ៊ុន ច័ន្ទថុល ជាសមាជិកគណ:មេធាវី និងជាក្រុមមេធាវីធី.អេជ.អិល ដែលតំណាងដោយអាណត្តិ អោយសាលាខេត្តសៀមរាប បានប្តឹងឈ្មោះផែង វណ្ណ: ដោយចោទប្រកាន់ចំនួន០៣បទល្មើស និងទាមទារសំណង ១០០លានរៀល។
បណ្តឹងចុះថ្ងៃទី២២ខែមីនាឆ្នាំ២០២១ ដែចុះហត្ថលេខាដោយ លោកមេធាវីអ៊ុន ច័ន្ទថុល មានកម្មវត្ថុថា ប្តឹងឈ្មោះផែង វណ្ណ: ភេទប្រុស អាយុ៥២ឆ្នាំផ្ទះលេខ ៥៥៨ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលពីបទ÷ញុះញុងអោយមានការរើសអើង.បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាននិងបទប្រមាថចំពោះអ្នករាជការសាធារណ: ដែលកើតឡើងអំឡុងថ្ងៃទី១៤.១៥.និង១៦ខែមីនាឆ្នាំ ២០២១។
ក្នុងបណ្តឹងបញ្ជាក់ថា សំណូមពរលោកព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប÷១សំុអោយធ្វើការពិនិត្យសម្រេចចោទប្រកាន់និងផ្តន្ទាទោស អោយបានធ្ងន់ធ្ងរបំផុតលើឈ្មោះផែង វណ្ណ: តាមបញ្ញត្តមាត្រា ក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា។២សុំទាមទារសំណងជម្ងឺចិត្តពីឈ្មោះផែង វណ្ណ:១០០ ០០០ ០០០(មួយរយលានរៀល)។
សូមរំលឹកថាកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២១ ព្រះចៅអធិការវត្តរាជបូណ៌ ពិន សែម បានដាក់វិន័យទៅលើព្រះសង្ឃ ៣អង្គ ក្នុងចំណោម៩អង្គ ដោយតម្រូវអោយវាយម្តងម្នាក់ (វាយតគ្នា)។ លុះថ្ងៃបន្ទាប់លោកផែង វណ្ណ: បានយករូបវាយនោះទៅបង្ហោះឡាយក្នុងហ្វេសប៊ុករបស់ខ្លួន ដោយជេរប្រមាថព្រះសង្ឃ និងមន្ត្រីរាជការនៃខេត្តសៀមរាម។
ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាននៅថ្ងៃទី១៨ ខែ មីនាឆ្នាំ២០២១ បានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានឈ្មោះផែង វណ្ណ: រួមទាំងក្រសួង ធម្មការនិង សាសនា ក៏បានចេញលិខិតថ្កោលទោសបុគ្គលនេះទៀត។ នៅថ្ងៃទី២០ខែមីនាឆ្នាំ ២០២១ ឈ្មោះផែង វណ្ណ: បានមកសុំទោស ដល់វត្តរាជបូណ៌ ហើយព្រះចៅអធិការវត្តក៏បានលើកលែងគ្រប់យ៉ាង។ ប៉ុន្តែសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២២ខែមីនានេះ បានប្តឹងចោទប្រកាន់ចំនួន៣បទ ល្មើសនិងទារសំណង១០០លានរៀល៕SRP