Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចណ៍រវាងរថយន្តលុចស៊ិសនិងម៉ូតូដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

យោងតាមរបាយកាណ៍បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅ៨នោង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូលប៊ូទិចអាមួរដឺអង្គរ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ផ្លូវក្រវ៉ាត់ក្រុង។

របាយការណ៍បន្តថាគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តលុចស៊ិសពណ៌មាស ពាក់ស្លាកលេខ សៀមរាប ២A៥៥៩៦ បើកបរដោយពុំស្គាល់ឈ្មោះក្នុងទិសដៅពីត្បូងទៅជើង។ ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខសៀមរាប ១Q ៦០០៨ បើកបរដោយឈ្មោះ ទុំ ខួច ភេទប្រុសអាយុ១៧ឆ្នាំ (ស្លាប់) រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ទិសដៅពីជើងទៅត្បូង អ្នករួមដំណើរពីរនាក់។ ទី១ ឈ្មោះវឿង ខាន់ ភេទប្រុសរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លកក្រាម ក្រុងសៀមរាប របួស្រាល ទី២ ឈ្មោះរ៉ុង រ័ក្ស ភេទប្រុស នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប របួសបាក់ជើងខាងឆ្វេង។

ជុំវិញគ្រោះថ្នាក់ចរាចណ៍នេះ មន្ត្រីនគរបាលមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយនោះទេរហូតមកដល់រសៀលថ្ងៃនេះ។ ប្រភពពីប្រពលរដ្ឋបានលើកឡើងថាពួកគាត់ឃើញសមត្ថកិច្ចនាំខ្លួនភាគីខាងម្ចាស់រថយន្តក្រោយកើតហេតុ យកទៅការិយាល័យនគរបាលចរាចណ៍។ ទោះជាយ៉ាងមន្ត្រីនគរបាលចរាចណ៍បញ្ជាក់ថាអ្នកដែលនាំខ្លួននោះមិនមែនតៃកុងរថយន្តលុចស៊ិសនោះទេ គឺមិត្តភ័ក្កមកយកឯកសារនៅក្នុងរថយន្តតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ផ្ទុះការរិះគន់ថា «សណ្ឋាគារស្ទឹងសៀមរាប» វាយរបង វត្តព្រះព្រហ្មរ័ត្ន ដើម្បីដាក់ម៉ាស៊ីនភ្លើង ធ្វើឲ្យប៉ះពាល់ដល់ការសមាធិរបស់ព្រះសង្ឃនិងឧបាសក ឧបាសិកា។

ព្រះចៅគ្រូអធិការវត្តព្រះព្រហ្មរ័ត្ន ព្រះតេជគុណព្រះនាម តង់ តន បានមានសង្ឃដីកាប្រាប់សារព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា ព្រះអង្គមិនថាអីទេ តែគណៈកម្មការវត្តនិងឧបាសក ឧបាសិកាចំណុះជើងវត្ត ស្នើសុំម្ចាស់សណ្ឋាគារស្ទឹងសៀមរាប មេត្តាជួយធ្វើរបងនោះឡើងវិញនិងជួយយកម៉ាស៊ីនភ្លើងចេញពីក្នុងវត្តវិញផងដែរ។

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប លោក វណ្ណា ប៊ុនណា មិនអាចទាក់ទងដើម្បីបំភ្លឺបាននៅឡើយទេ ជុំវិញករណីនេះ។

សូមជម្រាបថា សណ្ឋាគារស្ទឹងសៀមរាប មានទីតាំងស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាប់របងវត្តព្រះព្រហ្មរ័ត្ន។

ករណីនេះប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរមន្ទីរពាក់ព័ន្ធនឹងមានវិធានការចំពោះម្ចាស់សណ្ឋាគារខាងលើ ជាក់ជាពុំខាន។

ពាក់ព័ន្ធទៅនឹងការលើកឡើងបែបនេះ អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីខាង«សណ្ឋាគារស្ទឹងសៀមរាប» នៅឡើយទេដោយពុំមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ ខណ:បើកម៉ូតូទៅបុករថយន្តធុនធំ១គ្រឿង ចំពេញទំហឹងដែលតៃកុងឈប់ទិញខារ៉ាបាវផឹក។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទីនៅចន្លោះបង្គោលគីឡូលេខ ៣០០-៣០១ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគងលើផ្លូវជាតិលេខ៦។

លោកលឹម  សម្បត្តិ អធិកានគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងរថយន្តចតស្ងៀម ដោយរថយន្តម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A 2904 បើកបរដោយមិនស្គាល់អត្តសញ្ញាណបានឈប់នៅផ្លូវ  បែមុខទៅទិសខាងកើត។ ចំណែកម៉ូតូម៉ាកហុង ដាទ្រីមសេ១២៥ ពណ៌ខ្មៅឆ្នាំ២០០៦ ស្លាកលេខសៀមរាប1G1165 បើកបរដោយឈ្មោះ  ម៉ៅ លន់ ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបុករថយន្តឈប់ចំពីក្រោយ  បណ្តាលអោយស្លាប់នៅកន្លែងតែម្តង។

អធិការបន្តថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងនិងធ្វើការវាស់វែង ប្រគល់សាកសពអោយទៅក្រុមគ្រូសារយកទៅបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូខូចខាតធ្ងន់  រថយន្ត មិនមានការខូចខាតនោះទេ វត្ថុតាងទាំង២យកមករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីរង់ចាំការដោះស្រាយតាមច្បាប់។

បើតាមអធិការនគរបាលស្រុកប្រាសាទបាគងបានបញ្ជាក់ថា ករណីនេះមូលហេតុគឺម៉ូតូបើកបរក្នុងល្បឿនលឿនដោយខ្វៈការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ក្រុមចោរប្លន់ប្រុសស្រីចំនួន៨នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។

ក្នុងនោះមនុស្ស៣នាក់ចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកាម្សិលមិញ នៅស្រុកសូនិគមខេត្តសៀមរាប។ ចំណែក៥នាក់ទៀតចាប់ខ្លួននៅខេត្តបាត់ដំបងនិងខេត្តសៀមរាបកាលពីថ្ងៃទី ១០ខែវិច្ឆិកានេះ។

លោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីអំពើលួចមានស្ថានមានស្ថានទម្ងន់ទោស ( ប្រើហិង្សា ) កាប់នឹងកាំបិតប្លន់យកម៉ូតូ២គ្រឿងនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០នាទីទៀបភ្លឺ ស្ថិតនៅផ្លូវ៦០ ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប។

លោកសុខ ម៉េងអ៊ាង បន្តថាប្រតិបត្តិការបង្ក្រាបនេះ ដោយឆ្លងកាត់ការស៊ើបអង្កេត និងតាមចាប់ ០៣ខេត្ត គឺខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង សៀមរាប។ ក្នុងនោះកម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន ០២គ្រឿង(បាន ប្រគល់ជូនជនរងគ្រោះវិញ )និងវត្ថុតាង កាំបិត០១ ដែលធ្វើកម្មភាពកាប់ជនរងគ្រោះ។ បច្ចុប្បន្នមនុស្សទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាម នីតិវិធី។

សូមបញ្ជាក់ថាលទ្ធផលទទួលបានជោគជ័យក្នុងការបង្ក្រាបក្រុមចោរប្លន់នេះ ដោយមានការចង្អុរបង្ហាញពីលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី លោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា រួមទាំងលោកស្រី លិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដឹកនាំកម្លាំងដោយ លោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដាក់ចេញនូវសកម្មភាពប្រតិបត្តិការ របស់លោក ភឹង ចិន្តារ៉េត និង លោកណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុករថយន្តធុនធំសណ្ដោងពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅ ក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះជនរងគ្រោះ មានឈ្មោះ សេង ដានឹត អាយុ២៣ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានជិះម៉ូតូម៉ាក(អឹមអេសអិច) ពណ៌ស ពាក់ស្លាកលេខ សៀមរាប(១AB ២៦៦២)ធ្វើដំណើពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្ថិតនៅរង្វង់មូលប៊ុនរ៉ានីហ៊ុនសែន ក៏បុករថយន្តសណ្ដោងម៉ាក SCANIA ពាក់ស្លាកលេខខាងមុខ ព្រះសីហនុ ៣A៨៣៨៣- ខាងក្រោយភ្នំពេញ៤A៦៨២៥ ដែលចតស្ងៀម បណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការវាស់វែងនាំយកម៉ូតូនិងរថយន្ត ទៅរក្សាទុករងចាំការដោះស្រាយ។ ចំណែកសាកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page251 Page252 Page253 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!