ខេត្តសៀមរាប៖រថយន្តសេរីទំនើបមួយគ្រឿងបានក្រឡាប់ផ្ញាជើងនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។
សមត្ថកិច្ចចរាចរណ៍ខេត្តសៀមរាបបានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២០និង៥០នាទី ត្រង់ចំណុច ផ្លូវបំបែកជាបួន ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប រវៀងរថយន្តនិងរថយន្ត។
សមត្ថកិច្ចចរាចណ៍បានបន្តថាថយន្តដែលក្រឡាប់ផ្ងាជើងម៉ាក ហ្វតរ៉េបធើ(Ford Raptor) ព៌ណខៀវ ផ្លាកលេខ សៀមរាប២D-០០០៥ មានម្ចាស់ឈ្មោះ ឡុង ប៊ុន ហោ រស់នៅក្នុងក្រុងសៀមរាប។ ចំណែករថយន្តមួយគ្រឿងទៀតដែលសមត្ថកិច្ចអះអាងថាបានប៉ះគ្នាជាមួយរថយន្តសេរីទំនើបខាងលើនេះម៉ាក ហ៊ីយ៉ាន់ដាយ ព៌ណបៃតង ស្លាកលេខមុខកំពង់ចាម ៣A-៦៥៦៥/ ស្លាកខាងលេខក្រោយ ព្រះសីហនុ ៤A-៣៥៩១។
ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចរាចរណ៍ មិនបានបញ្ជាក់ឈ្មោះម្ចាស់រថយន្តហ៊ីយ៉ាន់ដាយនោះទេ ប៉ុន្តែថាភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងរួចហើយ៕SRP
ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថាអង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាបហើយ។ លោកថារហូតមកដល់ពេលនេះក្នុងខេត្តសៀមរាប ទើបតែមានមនុស្សម្នាក់ទេ ដែលបានសារភាពពាក់ព័ន្ធការ ករណីទន្ទ្រាន យកដីព្រៃលិចទឹក ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនពាក់ព័ន្ធ ការកាប់ទន្ទ្រានព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ។