Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ ១១ មេសា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី កូនប្រុសទី២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈទំព័រ page facebook បានសរសេរថា «លើសពីឪពុក»។

លោកហ៊ុន ម៉ានី បានសរសេរ បង្ហោះនិងភ្ជាប់ជាមួយរូបភាពរបស់សម្ដេច ហ៊ុនសែន ដោយលើកឡើងថា•សូមអរគុណពុកដែលពុកជាឪពុកប្រកបដោយព្រហ្មវិហារធម៌លើកូនៗ ស្របពេលដែលពុកត្រូវបំពេញកាតព្វកិច្ច ដែលត្រូវទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន🇰🇭

•សម្តេចនាយករដ្ឋមន្រ្តី បានបម្រើជាតិ មាតុភូមិពេញមួយជីវិតលោក។ ដោយមិនខ្វល់ពីអ្នកដទៃនិយាយ ឬមានទស្សនៈយ៉ាងណាលើលោកទេ លោកបានប្រើប្រាស់ពេលវេលាពេញមួយជីវិតនៅជាមួយប្រជាជន ហើយមិនដែលរត់ចោលប្រទេសជាតិ និងប្រជាជនម្តងណាឡើយ ទោះក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយ

•ការដឹកនាំដែលផ្តល់ភាពជាគម្រូ ដែលពួកយើងជាអ្នកជំនាន់ក្រោយត្រូវដកស្រង់ទុកជាមេរៀន៖
១. ជាមេដឹកនាំម៉ឺងម៉ាត់ ដែលស្គាល់កាលៈទេសៈ (ទោះបីជាអ្នកខ្លះមិនយល់ស្រប ឬមិនពេញចិត្តការសម្រេចចិត្តរបស់លោកក្តី) ដើម្បីគ្រប់គ្រងស្ថានការណ៍ និងអាចឈានត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងជាការសម្រេចចិត្តដើម្បីសេចក្តីសុខរបស់ប្រជាជន (គួរទុកឱ្យប្រវត្តិសាស្រ្តវិនិច្ឆ័យ)។ យើងជឿជាក់លើសម្តេចតេជោនាយករដ្ឋមន្រ្តី (កូនមានមោទនភាពចំពោះពុក)�១** មេរៀន៖ ភាពម៉ឺងម៉ាត់ និងភាពចាំបាច់ក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងស្ថានភាពដ៏តឹងតែង គឺជាកត្តាគន្លឹះ។ យើងត្រូវគិតត្រលប់មកវិញថា ប្រសិនបើមេដឹកនាំមួយមិនធ្វើការសម្រេចចិត្តណាមួយ នោះតើស្ថានការណ៍នឹងទៅជាយ៉ាងណា?

២.ការដឹកនាំក្នុងពេលសន្ថិភាព និងការដឹកនាំក្នុងពេលវិបត្តិទាមទារនូវការដាក់ថ្នាំដែលត្រូវនឹងមុខជំងឺ ពោលគឺ “តឹងរឹង តែបត់បែន” ទន្ទឹមគ្នា។ ផលវិបាកនៃជំងឺកូវីដ ១៩ បានអូសបន្លាយមកជាង១ឆ្នាំហើយ។ យើងអាចនិយាយបានថារាល់សេចក្តីសម្រេចចិត្តទាំងឡាយ គឺមានភាពសមស្របទៅតាមស្ថានភាពជានិច្ច។ ការថ្លឹងថ្លែងរវាង ម្ខាងគឺការធានាសុត្ថិភាពដល់សុខភាពសាធារណៈ និងម្ខាងទៀតការបិទខ្ទប់ទាំងស្រុង ឬដោយផ្នែក (ដែលអាជ្ញាធរទើបតែសម្រេចធ្វើនៅព្រឹកម៉ិញនេះ) ដែលនឹងប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិជារួម។ ក្នុងរយៈពេលពេញ មួយឆ្នាំកន្លងទៅ ការរិតបន្តឹងវិធានការណ៍ទាំងឡាយគឺធ្វើឡើងក្នុងគោលដៅដើម្បីគ្រប់គ្រងស្ថានការណ៍ចំពោះមុខ ជាក់ស្តែងតែប៉ុណ្ណោះ ដូចជាក្នុងអំឡុងព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលក្រោយពេលស្ថានការណ៍ត្រូវបានគ្រប់គ្រងបានទាំងស្រុង វិធានការណ៍នានាត្រូវបានបន្ធូរបន្ថយវិញភ្លាម។​

សន្និសីទសារព័ត៌មានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ គឺចង់ផ្ញើសារទៅកាន់សាធារណជន ដែលរួមមាន មន្រ្តីរាជការ អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមិត្តភក្តិបរទេស និងជាពិសេសគឺដល់ជនរួមជាតិទូទៅ អំពីភាពចាំបាច់នៃវិធានការណ៍ទាំងឡាយដើម្បីយើងអាចយកជ័យជម្នះលើ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” នេះ ដែលបានសម្លាប់ជីវិតលោកយាយ លោកតា អ៊ុំ ពុកម៉ែ មាមីង បងប្អូន កូនក្មួយជាប្រជាពលរដ្ឋស្លូតត្រង់អស់ ២៦នាក់រួចមកហើយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកគ្រួសារទាំងអស់។ គិតមកត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងសរុបកើនដល់ ៤០១៨ នាក់។ ដោយឡែកព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែឯងមានអ្នកឆ្លងរហូតដល់ ៣៥០០ នាក់រួចមកហើយ។
២** ការរៀនសូត្រ៖ ការធ្វើការសម្រេចដែល“តឹងរឹង តែបន់បែន” អាស្រ័យលើស្ថានភាពជាក់ស្តែង ដែលតម្រូវឱ្យមានការរឹតបន្តឹត ឬបន្ធូរបន្ថយសំដៅធ្វើយ៉ាងណាធានាបាននូវបរិយាកាស និងលទ្ធផលគាប់ប្រសើរ។

៣. “តឹងរឹងពិតមែន តែបានបង្ហាញពីការខ្វាយខ្វល់យ៉ាងយកចិត្តទុកដាក់”
វិធានការណ៍ដែលបានដាក់ចេញកន្លងមក ដែលរួមមាន ច្បាប់ ស្តីពី វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ដទៃទៀត ដែលនឹងត្រូវអនុវត្តទៅលើបុគ្គលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរដ្ឋបាល ក្នុងការបិទខ្ទប់ដោយផ្នែក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឬវិធានការរដ្ឋបាល ស្តីពី បម្រាមគោចរក្នុងបណ្តារាជធានី ខេត្ត ក៏ដូចជាសេចក្តីសម្រេច ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់រាជធានី ខេត្ត និងការបិទរមណីយដ្ឋានទេសចរណ៍ ត្រូវបានមើលឃើញថាវិធានការណ៍ដ៏តឹងរឹង ដែលមនុស្សមួយចំនួនអាចយល់ឃើញថាជាវិធានការណ៍តឹងតែង និងប៉ះពាល់ដល់សេចក្តីសុខស្រួលរបស់ពួកគេ ជាពិសេសចំពោះអ្នកដែលរស់នៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់។ ឆ្លើយតបនឹងមតិខាងដើមនេះ យើងអាចធ្វើការពិចារណាបានដូចខាងក្រោមថា៖
តើវិធានការណ៍នេះមានភាពចាំបាច់ដែលឬទេ? មានតើវិធានការណ៍នេះធ្វើដើម្បីផលប្រយោជន៍អ្នកណា? គឺដើម្បីសេចក្តីសុខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសបញ្ចៀសមិនឱ្យមានអ្នកស្លាប់ច្រើនថែមទៀត។ ការបិទខ្ទប់ដោយផ្នែក ក្នុងតំបន់ដែលផ្ទុះការឆ្លងខ្លាំង គឺធ្វើឡើងក្នុងរយៈពេលកំណត់មួយប៉ុណ្ណោះ។
តើវិធានការណ៍នេះ តឹងរឹងជាងបណ្តាប្រទេសដទៃដែរឬទេ? ជាការពិតវិធានការណ៍ពីប្រទេសមួយទៅប្រទេសមួយមានភាពខុសប្លែកពីគ្នា។ ដូច្នេះ​ វាក៏មានទំហំ​ និងប្រភេទផ្សេងៗគ្នាដែរ។
តើមានប៉ុន្មានប្រទេស ដែលរដ្ឋាភិបាលបានគិតគូរដល់ការឧបត្ថម្ភប្រចាំថ្ងៃ និងការផ្គត់ផ្គង់ស្បៀង អាហារដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ ក្រោយពីប្រកាសវិធានការណ៍បិទខ្ទប់ដោយផ្នែករួចមក។

សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសអំពីទឹកប្រាក់ ក៏ដូចជាអង្ករ និងត្រីខកំប៉ុង ដែលនឹងត្រូវផ្តល់ជូនក្រុមគ្រួសារក្នុងដែលស្ថិតក្នុងតំបន់បិទខ្ទប់។
៣** ការរៀនសូត្រ៖ ការដាក់វិធានការណ៍តឹងរឹងដើម្បីបញ្ចៀសវិបត្តិសុខភាពសាធារណៈ ក៏មិនត្រូវមើលរំលងផលប៉ះពាល់មកលើក្រុមគ្រួសារនិមួយៗជាពិសេសការចិញ្ចឹមជីវភាពប្រចាំថ្ងៃ និងតម្រូវការម្ហូបអាហារផងដែរ។ ជំនួយទាំងអស់ត្រូវមានភាពសមាមាត្រ និងសមភាពផងដែរ។

៤.“ចង់អ្នកឯងលាបពណ៌ខ្ញុំយ៉ាងណាក៏បាន អ្វីដែលខ្ញុំធ្វើគឺដើម្បីសេចក្តីសុខរបស់ជាតិ និងប្រជាជនរបស់ខ្ញុំជាចម្បង។” គឺទុកឱ្យប្រជាជនជាអ្នកកាត់សេចក្តីនៅក្នុងប្រវត្តិសាស្រ្តទៅចុះ។
៤** មេរៀន៖ ពាក្យពេចន៍ខាងដើមក្នុងចំណុចនេះគឺសរបញ្ជាក់យ៉ាងច្បាស់ថា មិនចាំបាច់មានការពន្យល់អ្វីវែងឆ្ងាយបន្ថែមទៀតទេ។ ជារឿយៗ មតិប្រឆាំង ដើម្បីគ្រាន់តែប្រឆាំង តែងតែនិយាយចេញពីមនុស្សដែលមិនយល់ពីអ្វីដែលជាការមើលព្រៃទាំងមូលក្នុងការដឹកនាំ ជាពិសេសក្នុងស្ថានការណ៍ជួបវិបត្តិបែបនេះ។ នៅក្នុងគ្រាវិបត្តិ ពិតជាមិនមានដំណោះស្រាយដែលសាមញ្ញពេកនោះទេ គឺមានតែដំណោះស្រាយដែលល្អបំផុតក្នុងជម្រើសដែលអាក្រក់បំផុតប៉ុណ្ណោះសម្រាប់អ្នកដឹកនាំ។ ក្នុងរយៈពេលខ្លី វិធានការណ៍ទាំងនោះនឹងមិនអាចបំពេញតម្រូវការមនុស្សគ្រប់គ្នាបាននោះទេ តែបើមើលក្នុងរយៈពេលវែង យើងឃើញថា វាបានជួយឱ្យយើងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នាបាន។

៥. យើងត្រូវជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនក្នុងនាមជាខ្មែរ។
អនាគត និងជោគវាសនារបស់ប្រទេសជាតិ គឺត្រូវតែស្ថិតក្នុងដៃរបស់យើងក្នុងនាមជាជាតិសាសន៍មួយជាដរាប។
«លើសពីឪពុក»
សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន ៣កុំ ៣ការពារ
ដោយ៖ ហ៊ុន ម៉ានី

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ មេសា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់ដែលបានចុះហត្ថលេខា ដោយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១០ មេសា ២០២១

ភ្នំពេញ៖ក្នុងករណីបុគ្គល ឈ្មោះឃឿន សុឡា ហៅ K01 នៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងនិងស្នើដល់អាជ្ញាធរ ចាត់វិធានការទៅតាមច្បាប់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់អ្នកនាំពាក្យក្រសួងព័ត៌មាននៅយប់ថ្ងៃទី ១០ ខែមេសានេះ។

តាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថាដោយពិនិត្យឃើញថា បុគ្គលឈ្មោះ ឃឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវៈជាអ្នកសាព័ត៌មាន ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាក ពីក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង កិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ របស់បុគ្គលខាងលើជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននិងស្នើដល់អាជ្ញាធរ មានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការទៅតាម នីតិវិធីច្បាប់ជាធរមាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១០ មេសា ២០២១

ភ្នំពេញ៖ក្រសួងព័ត៌មាន បានសម្រេចលុប អាជ្ញាប័ណ្ណរបស់សារព័ត៌មាន K01 ធីវីអនឡាញ របស់លោក ឃឿន សុឡា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ដែលបានចុះហត្ថលេខាដោយ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងនៅថ្ងៃទី ១០ខែមេសានេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ១០ មេសា ២០២១

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព្រឹកមិញនេះ បានអញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។

នាយករដ្ឋមន្ត្រី បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។

សម្តេចតេជោ បានថ្លែងទៀតថា ក្នុងរយៈពេលជាង១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង៤០០០នាក់។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ និងក៏បានផ្តាំសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។

នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖

១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក។

២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។

៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។

៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ។

៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។

នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺកូវីដ១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។
សម្តេចតេជោ មានប្រសាសន៍ទៀតថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ ពីព្រោះយប់មិញនេះរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ១៩ និងអ្នកចត្តាឡីស័ក ដូចខាងក្រោមៈ

១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

៣-បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

៤-បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥-ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ ។

៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

សម្តេចតេជោបានមានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ១៩៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page246 Page247 Page248 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!