Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តសៀមរាប៖លោក យឹម ហ្វីណង់ ទឹង បានជួបគ្រោះថ្នាក់ចរាចរណ៍នៅមុខសាលាគ្រួសខណៈពេលបើករថយន្តប៉ះគ្នាជាមួយរថយន្តមួយគ្រឿងទៀត។

របាយការណ៍របស់ ការិយាល័យ​ចរាចរណ៍បានបង្ហាញថាហេតុការណ៍បានកើតឡើងនៅ​ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪសថស្ថាន ណាណូឃ៊ែរ  ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះរវៀង រថយន្តម៉ាក (Starx) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ (សៀមរាប2B 8434 ) បើកបរ ដោយឈ្មោះ វិន ឡូន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច

ជិះក្នុងរថយន្តចំនួន៦នាក់ របួស ស្រាលទាំងអស់ (ជនជាតិបរទេស៥នាក់រួមដំណើរ) បានបុកជាមួយរថយន្ត (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(សៀមរាប 2B4250) បើកបរដោយឈ្មោះយឹម ហ្វីណង់ ទឹង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប បើកបរទិសដៅពីត្បូងទៅជើងជិះក្នុងរថយន្តចំនួន៣នាក់អ្នកបើកបររបួសធ្ងន់ អ្នករួមដំណើរធ្ងន់១នាក់ និងស្រាល១នាក់។បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុ​ រថយន្តស្តារិច​ល្បឿនលឿន​។ ចំណែករថយន្តព្រូស​ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២១

ខេត្តសៀមរាប៖នគរបាលស្រុកសូទ្រនិគម ចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងឈានដល់ការឃាត់ខ្លួនអ្នកលេងចំនួន៣នាក់។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។

ជនសង្ស័យទាំង៣នាក់រួមមាន៖
១ ឈ្មោះ ព្រាប សារ៉ន ភេទប្រុសអាយុ៥២ ឆ្នាំ អាសយដ្ឋាននៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម។

២ ឈ្មោះ មុី មុិញ ភេទប្រុសអាយុ៤៧ឆ្នាំនៅភូមិត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។

៣ ឈ្មោះ តូច ប៊ុនយ៉ង់ ភេទប្រុសអាយុ២៨ ឆ្នាំនៅភូមិត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។
ក្នុងនោះដកហូតម៉ូតូចំនួន៦គ្រឿងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីធ្វើកិច្ចសន្យា និងបានធ្វើការអប់រំរួច បានអនុញ្ញាតអោយមនុស្សទាំង៣នាក់ ត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសជាតៃកុងបានរងរបួស ខណៈបើករថយន្តទៅបុក បុកដើមប្រេងខ្យល់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៩ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង០៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៧៨.២៧៩ ផ្លូវជាតិលេខ ៦ ភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយខ្លួនឯង រថយន្ត ម៉ាកHYUNDAI  ពណ៌ខៀវ ចាស់ពាក់ផ្លាកលេខ កណ្តាល2B.8809 បើកបរដោយឈ្មោះប៉ូច សុផាត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិចុង ឃុំពោធិ៍ទី  ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។បើកបររថយន្តក្នុងទិសដៅពី លិចទៅកើត បានជ្រុលចង្កូត ទៅបុកដើមប្រេងខ្យល់ នៅខាងជើងផ្លូវបណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសមធ្យម រថយន្តធ្ងន់។

របាយការណ៍បានបន្ថែមថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយន្តបើកបរល្បឿនលឿន បើកបរស្ថិតនៅក្នុងភាពងងុយដេក។ វត្ថុតាងត្រូវបានកំលាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកសូទ្រនិគម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២១

ខេត្តសៀមរាប៖លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិប្រមាណជិត ២ ម៉ឺនដុល្លារអាមេរិកត្រូវបានអគ្គីភ័យបំផ្លាញចោលទាំងស្រុង។

ហេតុការណ៍នៅវេលាម៉ោង១៥និង៤៥នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុក លោកទេព ពុំសែន បានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍នៅព្រឹកនេះថា ម្ចាស់ផ្ទះឈ្មោះ តន់ ធី ភេទស្រី អាយុ៦៧ឆ្នាំ សមាជិកគ្រួសារ ៧នាក់(ស្រី៣នាក់) ជាកសិករ។

លោកបន្តថាការឆេះខូចខាត៖ផ្ទះ១ខ្នងទំហំ ៦ម.×៧ម. ជើងសសរកំពស់ ៣,៥ម. ប្រក់គ្បឿង ជញ្ជាំងក្ដារ ក្រាលក្ដារ ក.ឥដ្ឋ និងមានក.ឥដ្ឋតាកចំហៀងក្រោមទទឹង៣.ម ប្រក់ស័ង្កសី។ ផ្ទះធ្វើអស់ទឹកប្រាក់ចំនួន1.5000$(មួយម៉ឺនប្រាំពាន់)ដុល្លារអាមេរិក។
អស់ទ្រព្យសម្បត្តិរួមមាន៖
-ខ្សែមាស១ខ្សែ ទំងន់៥.ជី
-ខ្សែដៃមាស១ខែ្ស ទំងន់៥.ជី
-ចិញ្ចៀនមាស១វង់ ទំងន់២.ជី
-ប្រាក់ខ្មែរចំនួន ៤០.០០០០(សែសិបម៉ឺន)រៀល។
-ទូឈើចំនួន ២ (ធំ១,តូច១)
-ស្រូវចំនួន ១៣.ការ៉ុង
-សម្ភារ:ខោអាវមួយចំនួន។

លោកអធិការបានបញ្ជាក់ថា ក្នុងពេលកំពុងកើតហេតុត្រូវបានប្រជាពលរដ្ឋនៅជិតខាង កម្លាំងប៉ុស្តិនគរបាល និងអន្តរាគមន៍អធិការដ្ថាន ជួយពន្លត់ភ្លើងដោយប្រើប្រាស់ដងទឹកធុងបាញ់ទុយោម៉ូទ័ និងរថយន្តពន្លត់អគ្គិសភ័យអធិការដ្ឋានស្រុក ប្រើប្រាស់ទឹកអស់ជំនួនចំណុះទឹក១រថយន្ត ទើបពន្លត់ភ្លើងអស់ទាំងស្រុងនៅវេលម៉ោង១៧។

បើតាមអធិការមូលហេតុតាមការបំភ្លឺម្ចាស់ផ្ទះបណ្ដាលមកពីទុសេខ្សែភ្លើង ដោយសារ ធ្លាប់មានបញ្ហាខ្សែភ្លើង ហើយមុនហេតុការណ៍ឆេះ ម្ចាស់ផ្ទះបានឮស្នូរប្រែសៗនិងឃើញផ្សែងអណ្ដាតភ្លើងឆេះនៅផ្នែកខាងលើតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅសាលាខេត្តសៀមរាប នាថ្ងៃទី ០៨ ខែ ធ្នូ ព្រឹកមិញបានចុះហត្ថលេខាលើកំណត់ត្រាលើកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំនៅកម្ពុជា។

លោក ទៀ សីហា បានលើកឡើងថា បន្ទាប់ពីក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការ ជាមួយនឹងការបង្កើនការចំណាយសាធារណៈ ក្នុងការវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ក្រុងសៀមរាប នៃខេត្តសៀមរាប។ 

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ កាលពីឆ្នាំ២០១៩កន្លងទៅ។ 

លោកបានបន្តថា ក្នុងរយៈពេលមួយឆ្នាំជាងនៃការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប (Basic Survey)នេះ ក្រុមការងារសិក្សានេះក៏បានរៀបចំជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ ការរៀបចំទេសចរណ៍ឆ្លាតវៃ(Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ(Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។ 

អភិបាលខេត្តមានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះនឹងធ្វើឲ្យសមត្ថភាពមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុងសៀមរាបត្រូវបានពង្រីកឲ្យបានកាន់តែបានស៊ីជម្រៅថែមទៀតពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ 

លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខនឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបផងដែរ។

សូមជម្រាបថា ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page246 Page247 Page248 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!