Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ ១៤ មេសា ២០២១

ភ្នំពេញ៖ក្នុងរយ:ពេលជាង៤២ឆ្នាំ មកនេះមេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ទៅធ្វើទស្សនកិច្ច ឬចូលរួមប្រជុំ សរុប៦៨ប្រទេស។ នេះបើយោងតាមសារមួយតាមរយៈទំព័រ page facebook របស់មេដឹកនាំកម្ពុជារូបនេះ។

ក្នុងសាររបស់សម្ដេច ហ៊ុន សែន បានបង្ហាញថា៖ ជូនពរឆ្នាំថ្មីចំពោះបងប្អូនជនរួមជាតិ។
ថ្ងៃនេះខ្ញុំចង់បង្ហាញជូនជនរួមជាតិចំពោះ
ប្រទេសដែលខ្ញុំធ្លាប់ទៅធ្វើទស្សនកិច្ចឬ
ចូលរួមប្រជុំក្នុងរយ:ពេលជាង៤២ឆ្នាំនៃ
ការងាររបស់ខ្ញុំ(១៩៧៩.២០២១)ដែល
មានសរុប៦៨ប្រទេសដែលមានឈ្មោះ
ប្រទេសដូចខាងក្រោមនេះ។

១.វៀតណាម (Vietnam)
២.ឡាវ (Laos)
៣.ថៃឡង់ដ៍ (Thailand)
៤.សឹង្ហបុរី (Singapore)
៥.ម៉ាឡេស៊ី (Malaysia)
៦.ឥណ្ឌូណេស៊ី (Indonesia)
៧.ប្រ៊ូណី ដារូសាឡាំ (Brunei Darussalam)
៨.មីយ៉ាន់ម៉ា (Myanmar)
៩.ហ្វីលីពីន (Philippines)
១០.ទីម័រឡេស្ត (Timor Leste)
១១.ចិន (China)
១២.ជប៉ុន (Japan)
១៣.កូរ៉េខាងត្បូង (South Korea)
១៤.កូរ៉េខាងជើង (North Korea)
១៥.អូស្ត្រាលី (Australia)
១៦.ឥណ្ឌា (India)
១៧.បង់ក្លាដេស្ហ (Bangladesh)
១៨.ស្រីលង្កា (Sri Lanka)
១៩.នេប៉ាល់ (Nepal)
២០.ទួរគី (Turkey)
២១.សុីរី (Syria)
២២.អុីរ៉ង់ (Iran)
២៣.គុយវ៉ែត (Kuwait)
២៤.អេមីរ៉ាអារ៉ាប់រួម (United Arab Emirates)
២៥.រុស្សុី (Russia)
២៦.បេឡារុស (Belarus)
២៧.អាហ្ស៊ែបៃហ្សង់ (Azerbaijan)
២៨.អាមេនី (Armenia)
២៩.ហ្សកហ្សុី (Georgia)
៣០.តាជីគីស្ថាន (Tajikistan)
៣១. កាហ្សាក់ស្ថង់ (Kazakhstan)
៣២. អ៊ូស្បេគីស្តង់ (Uzbekistan)
៣៣.ម៉ុងហ្គោលី (Mongolia)
៣៤.ស៊ុយអែត (Sweden)
៣៥.ហ្វាំងឡង់ (Finland)
៣៦.ប៉ែលហ្សុិក (Belgium)
៣៧.ចក្រភពអង់គ្លេស (United Kingdom)
៣៨.បារាំង (France)
៣៩.ស្វីស (Switzerland)
៤០.ឆែក (Czechia – Czech Republic)
៤១.ស្លូវ៉ាគី (មិនទាន់បែកពីឆែក) (Slovakia)
៤២.អាល្លឺម៉ង់(អាល្លឺម៉ង់ខាងកើត) (Germany – East Germany)
៤៣.ហុងគ្រី (Hungary)
៤៤.ប៊ុលហ្គារី (Bulgaria)
៤៥.ប៉ូឡូញ (Poland)
៤៦. អ៉ីតាលី (Italy)
៤៧.យ៉េមែន(អតីតយេម៉ែនខាងត្បូង) (Yemen – South Yemen)
៤៨.អាហ្វហ្គានីស្តង់ (Afghanistan)
៤៩.អេត្យូពី (Ethiopia)
៥០.សេ្យរ៉ាលេអូន (Sierra Leone)
៥១.តង់ហ្សានី (Tanzania)
៥២.ហ្សំប៊ី (Zambia)
៥៣.សីសែ្ហល (Seychelles)
៥៤.ហ្គាណា (Ghana)
៥៥.កុងហ្គោ(ប្រាហ្សាវីល) (Congo-Brazzaville)
៥៦.ម៉ាលី (Mali)
៥៧.បេណាំង ( Benin)
៥៨.អង់ហ្គោឡា (Angola)
៥៩.សាវតូមេប្រាំងសុីប (Sao Tome and Principe)
៦០. ហ្គីណេ (Guinea)
៦១.ហ្គីណេប៊ីសាវ (Guinea Bissau)
៦២.កាប់វែរ (Cabo Verde)
៦៣.សហរដ្ឋអាមេរិក (United States of America)
៦៤.កាណាដា (Canada)
៦៥.មុិកស៉ីក (Mexico)
៦៦.កូឡុំប៊ី ( Columbia)
៦៧.គុយបា (Cuba)
៦៨.នីការ៉ាហ្គា (Nicaragua)៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៤ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើទំព័រផេកហ្វេសប៊ុកថា៖ អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។

នាយករដ្ឋមន្ត្រីបានសរសេរបន្តថា៖ ទោះបីយើងមិនបានធ្វើពិធីបុណ្យជួបជុំគ្នាច្រើនអ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះគឺធ្វើទៅតាមគន្លងបែបថ្មីមួយរយៈដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩។ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នធូបទៀនដុតនៅក្នុងផ្ទះចៀសវាងអគ្គីភ័យជាយថាហេតុណាមួយដោយសារមិនបានប្រុងប្រយ័ត្នជាមុន។

សូមបងប្អូនបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សូមអរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

សូមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។

នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃនេះ ខ្ញុំនិងភរិយាសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
«រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !
១៤-១៦ មេសា ២០២១»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១២ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ លោកនាយករដ្ឋមន្រ្តីឡាវ ផនខំា វីផាវ៉ាន់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ដូចគ្នានេះដែរ នាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ ក៏បានអញ្ជើញ សម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តាមពេលវេលាសមស្របណាមួយផងដែរ។

ការអញ្ជើញដើម្បីមកទស្សនកិច្ចនៅកម្ពុជា ក្នុងពេល សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលិក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី ឡាវ
នៅថ្ងៃទី១២ ខែមេសា ព្រឹកមិញនេះ។

នៅក្នុងជំនួប សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ លោក ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវការជឿជាក់ថាផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងនូវការពេញចិត្តទៅវិញទៅមកចំពោះទំនាក់ទំនងល្អជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រៀងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម១០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា”។

ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវក៏បានថ្លែងអំណរគុណដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។

ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនានា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឡាវ ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ នាយករដ្ឋមន្រ្តីទាំងពីរបានជូនពរគ្នាទៅវិញទៅមកឲ្យទទួលបានសុខភាពល្អ វិបុលភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា និងឡាវ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១២ មេសា ២០២១

ភ្នំពេញ៖អ្នកស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង«ទីមួយលាន​» បានទទួលអំណោយដ៏ថ្លៃថ្លា របស់ នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​។

គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ នៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​ ម្សិលមិញ បានរកឃេីញអ្នកដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង«ទីមួយលាន​» ដែលមានដូចខាងក្រោម៖
-​ លោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ភេទប្រុសអាយុ​ ៣៦ឆ្នាំ​ មានទីលំនៅ​ ផ្ទះល្វែងលេខ២​ ព្រែកព្រីង២​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
-​ មុខរបរ:​ លក់ដូរតាមហាង​
-​ បានទៅចាក់វ៉ាក់សាំងនៅ​ សាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជធានីភ្នំពេញ
-​ មានភរិយា​ ជាស្ត្រីមេផ្ទះ​ និងមានកូន​ ៣នាក់​ (ស្រី១​ ប្រុស​ ២)។

លោកជំទាវ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)) នៅព្រឹកថ្ងៃទី១២​ ខែមេសា​ នេះបាន នាំយកថវិកាចំនួន​ ៥លានរៀល​ ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអំណោយដ៏ថ្លៃថ្លារបស់​ សម្ដេចហ៊ុន​ សែន​ ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩​ «ទីមួយលាន​» តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរចងចាំថា​ អ្នកចាក់វ៉ាក់សាំងលេខរៀងទី១​ គឺកូនប្រុសច្បង របស់សម្តេច ហ៊ុនសែន គឺ​លោក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​ រីឯ​ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩​ «ទីមួយលាន​» គឺលោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។

សូមបងប្អូនប្រជាពលរដ្ឋ ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួន​ ឱ្យបានគ្រប់គ្នា​ ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩​ កត់បន្ថយនូវអត្រាសម្រាកពេទ្យ​ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។

ចូលឆ្នាំនៅផ្ទះ​ (New Year at Home)!

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ មេសា ២០២១

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោកហ៊ុយ វណ្ណៈ នៅរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ ២០២១ នេះ តាមរយៈគណនយ្យហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសារមួយបង្ហោះថា៖ «ខ្ញុំមានរឿង២ចែករំលែកអំពី ជនបរទេសខ្លះឡប់»។

លោកហ៊ុយ វណ្ណៈ បានបង្ហាញថា៖ ទី១• នៅឆ្នាំ២០១៧ ខ្ញុំក្នុងនាមប្រធាន ស.ស.ស.ក បានតវ៉ាស្នើទៅទូរទស្សន៍ CNN ឲ្យឈប់ផ្សាយឯកសារកាឡៃសាច់រឿងមួយសហការផលិតដោយអង្គការ AIM មានចំណងជើងថា «ម្តាយជាស្ត្រីខ្មែរលក់កូនឲ្យបម្រើផ្លូវភេទ ដើម្បីយកលុយចិញ្ចឹមជីវភាព»។ តួនៅក្នុងឯកសារនោះ គឺសុទ្ធតែជាស្ត្រីវៀតណាម។ វប្បធម៌ខ្មែរ ទឹកចិត្តម្តាយខ្មែរ មិនអាក្រក់រហូតលក់កូននោះទេ។ ប៉ុន្តែ បរទេស ដើម្បីលុយជំនួយ គេហ៊ានកាឡៃសាច់រឿងបោកទីផ្សារបរទេស។ យើងជាខ្មែរ ទទួលយកការបំភ្លៃប្រមាថបែបនេះ មិនបានទេ។ បើគ្មានការតវ៉ា រឿងនេះនៅតែជាមុខរបរសម្រាប់អាជីវកម្ម និងការយល់ច្រឡំដល់សព្វថ្ងៃ។ ប៉ុន្តែ ចាប់តាំងពីការតវ៉ាតាំងពីពេលនោះមក ខ្ញុំមិនដែលឃើញ CNN ផ្សាយបញ្ហានេះទៀតទេ។
ទី២• ថ្មីៗនេះ ជនជាតិអៀកឡង់ ជាវិចិត្រករ បានប្រើបច្ចេកវិទ្យាឆ្នៃរូបថតជនរងគ្រោះនៅគុកទួលស្លែង ដើម្បីបម្រើគោលដៅលក់តាម Internet ហើយផ្សាយនៅកាសែត The Vice។ យើងទទួលយកមិនបានចំពោះទង្វើប្រមាថជនរងគ្រោះ និងការកាឡៃប្រវត្តិសាស្ត្រជាតិរបស់យើង។ រូបថតកាឡៃ៤-១០សន្លឹកនេះ មានឥទ្ធិពលធ្វើឲ្យមនុស្សជំនាន់ក្រោយយល់ច្រឡំពីឧក្រិដ្ឋកម្មខ្មែរក្រហម ទៅជារឿងលេងសើច។ បើយើងមិនបញ្ឈប់ករណីនេះជាបន្ទាន់ ជនបរទេសឡប់ខួររូបនោះ នឹងបន្តកែរូបភាពច្រើនឡើងថែមទៀត ដើម្បីអាជីវកម្មឆ្កួតៗលើវិញ្ញាណព្រលឹងជនរងគ្រោះ។ ក៏មានអ្នកខ្លះ Share រូបកែ ហើយសរសេរ «Interesting»។ នេះគឺជាការឡប់បន្ត ដែលកើតចេញពីការចាប់អារម្មណ៍លើរូបកាឡៃ ដោយមិនយល់អ្វីសោះចំពោះការពិតនៃប្រវត្តិសាស្ត្រជាតិ។ បែបនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះការខិតខំប្រឹងប្រែងទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ឥឡូវ បញ្ហានេះបានជ្រាបដល់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ហើយកំពុងមានវិធានការបន្ទាន់ ដើម្បីឈានទៅលុបបំបាត់ទង្វើឆ្កួតលេលារបស់ជនបរទេស ចំពោះជាតិយើង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page245 Page246 Page247 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!