Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២១

ខេត្តសៀមរាប៖នៅថ្ងៃឆ្លងឆ្នាំសកល ចូលឆ្នាំ២០២២ អភិបាលខេត្តសៀមរាប លោកទៀ សីហា មានការបារម្ភពីកង្វះបន្ទប់ស្នាក់នៅ ដោយសណ្ឋាគារ ផ្ទះសំណាក់មួយចំនួន នៅមិនទាន់បានធ្វើការរៀបចំនៅឡើយ ដោយមកដល់ពេលនេះ មានភ្ញៀវមួយចំនួនធំ បានធ្វើការកក់បន្ទប់ ដើមី្បមកចូលរួមឆ្លងឆ្នាំនៅលើទឹកដីប្រវត្តិសាស្ត្រមួយនេះ។

អភិបាលខេត្ត ថ្លែងថា ការមកដល់របស់ភ្ញៀវទេសចរនៅពេលនេះ ជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសៀមរាបឲ្យងើបឡើងវិញ។ ក្នុងនោះលោកក៏បានបង្ហើប ឲ្យដឹងផងដែរថា នៅពេលឆ្លងឆ្នាំសកល២០២១ ចូល២០២២ រដ្ឋបាលក្រុង ស្រុក បានសហការណ៍គ្នាធ្វើពិធីឆ្លងឆ្នាំ ដូចជា នៅរមណីយដ្ឋានសង្រ្កាន្តរយ ស្រុកវ៉ារិន ស្រុកប្រាសាទបាគង ក៏ដូចស្រុកមួយចំនួនទៀតផងដែរ។

លោកទៀ សីហា ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដោយសហការបានល្អ ក្នុងការរៀបចំទទួលអ្នកដំណើរនៅពេលនេះ ហើយអ្នកដំណើរទាំងអស់នឹងតម្រូវឲ្យធ្វើតេស្តរហ័ស ហើយបើមានករណីអវិជ្ជមាន ពួកគេអាចធ្វើដំណើរដោយសេរីនៅក្នុងខេត្ត ឬ តាមបណ្ដាខេត្តក្រុងនានា រីឯអ្នកវិជ្ជមានតាមឧបករណ៍តេស្ដរហ័ស គឺត្រូវយកសំណាក ដើម្បីតេស្ដម៉ាស៊ីន PCR ដែលនឹងបញ្ជាក់រយ:ពេល២ទៅ៤ម៉ោងបន្ទាប់។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានហោះហើរត្រង់មកកាន់ខេត្តសៀមរាបនៅថ្ងៃថ្ងៃទី១៧ ខែធ្នូ ម្សិលមិញ ដែលជាជើងហោះហើរអន្ដរជាតិដំបូងបង្អស់បន្ទាប់ពីមានវិបត្តិជម្ងឺកូវីដ១៩ រយ:ពេល២០ខែកន្លងមកនេះ។

តាមការបញ្ជាក់របស់លោក Alain Brun នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជាបានមានប្រសាសន៍ថា ដំណាក់កាលថ្មីនេះ ក្នុងកិច្ចបើកដំណើរការតភ្ជាប់អន្តរជាតិឡើងវិញ គឺជាជំហានវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ ឱកាសនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើអាជ្ញាធរកម្ពុជាមិនជ្រើសរើសសម្រាប់ការបើកដំណើរការឡើងវិញ មិនត្រឹមតែខេត្តសៀមរាបមានភ្ញៀវទេសចរណ៍កាន់តែច្រើន និង អះអាងជំហររបស់ខ្លួនថាជាគោលដៅកម្សាន្ត និងវប្បធម៌កំពូលរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកដំណើរក៏អាចធ្វើដំណើរបានយ៉ាងងាយស្រួលរវាងប្រទេសកម្ពុជា និងទីក្រុងអន្តរជាតិផ្សេងទៀតតាមរយ: បណ្តាញហោះហើរ ទូទាំងពិភពលោកដ៏ធំទូលាយ របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នេះជាជើងហោះហើរអន្តរជាតិលើកដំបូងមកកាន់ខេត្តសៀមរាប ចាប់តាំងពីខែមីនា ឆ្នាំ ២០២០មកត្រូវបានអាក់ខានដោយជំងឺកូវីដ-១៩។ ការបើកដំណើរការឡើងវិញនៃសេវាកម្មនេះ នឹងជួយកសាងឡើងវិញនូវចរាចរណ៍ផ្លូវអាកាសរវាងប្រទេសទាំងពីរ បន្ទាប់ពីខែដ៏លំបាកដែលកើតចេញពីជម្ងឺរាតត្បាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២១

ខេត្តសៀមរាប៖ជនបរទេសម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងសណ្ឋាគារមួយក្នុងក្រុងសៀមរាប។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ត្រង់ចំណុច អាងហែលទឹក សណ្ឋាគា សុភីអង្គរ រ៉េសុីដិន ស្ថិតនៅក្រុមទី០១ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ MILNE  ALAN ភេទប្រុស អាយុ៧៦ឆ្នាំស្នាក់នៅទីតាំងកើតហេតុខាងលើជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ518736379។​

សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញបានសនិ្នដ្ឋានថា៖មូលហេតុ ជនរងគ្រោះស្លាប់ដោយសារចុះហែលទឹកក្នុងអាង បណ្តាលឲ្យគាំងបេះដូងលង់ទឹកស្លាប់ ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។

សាកសពបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ រាជនីភ្នំពេញដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារនឹងស្ថានទូតមកទទួល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកសោម វីរ: នាយរងការិយាល័យ នគរបាលចរាចរណ៍ ខេត្តសៀមរាប ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំងជានាយការិយាល័យ នគរបាលចរាចរណ៍ខេត្តសៀមរាប ជំនួសលោកជិម សុវណ្ណ ដែលត្រូវតែងតាំងជាស្នងការរង។

នេះបើយោងតាមសេចក្ដីសម្រេច របស់សម្ដេចស ខេង នៅថ្ងៃទី ១០មធ្នូឆ្នាំ ២០២១ ដែលអង្គភាពសៀមរាបប៉ុស្តិ៍ទើបទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកយាយមានជាង ៧០ ឆ្នាំម្នាក់ បានស្នើសុំអភិបាលខេត្តសៀមរាបជួយរកយុត្តិធម៌ជូនដល់ពួកគាត់ ករណីលោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ រំលោភយកដីពួកគាត់។ នេះបើយោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២១ របស់លោកយាយឈ្មោះ ហោ ស៊ីថង អាយុ៧៥រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។

នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា៖នាងខ្ញុំឈ្មោះ ហោ ស៊ីថង ភេទស្រី អាយុ ៧៥ឆ្នាំ មុខរបរលក់បន្លែ ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ លេខទូរស័ព្ទ ០៩៩២៥៣ ៣០៤។

សូមគោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប

កម្មបត្ថុ៖ សំណើជួយរកយុត្តិធម៌និងប្រគលដីទំហំ ១៨៨០០ម៉ែត្រការ៉េ នៅភូមិស្នារសង្គ្រាម ឃុំបល្ល័ង្គ ស្រុក ប្រាសាទបាគង ខេត្តសៀមរាបមកឲ្យនាងខ្ញុំបានចាប់ស្របច្បាប់។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលខេត្ត មេត្ត ជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៥ នាងខ្ញុំបានទិញដីចំនួន០១កន្លែង ទំហំទទឹង ១០០ម៉ែត្រ បណ្ដោយ ១០០ម៉ែត្រ ពីឈ្មោះ ជុំ សុផាន់នី ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណលេខ 01039025 ទីតាំងដីនៅភូមិ ស្នាមសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីរលខ ៨៤០ ឃបល ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ របស់អាជ្ញាធរឃុំបល្ល័ង្កនៅក្នុងថ្ងៃដដែលនៃឆ្នាំ២០០៥ នាងខ្ញុំបាន ទទួលបញ្ចាំដីមួយកន្លែងទៀតទំហំ ៨៨០០ម៉ែត្រការ៉េពីឈ្មោះ ជុំ សុផាន់នី
ដែលដីនោះជាកម្មសិទ្ធិរបស់ឈ្មោះ មាស ថូណា (បងប្អូនរបស់ ជុំ សុផាន់នី) ទីតាំងដីនៅភូមិស្វារសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប មានលិខិព័រផ្ទេរសិទ្ធិកាន់កាប់ដីធ្លីលេខ ៨៤១ យបល ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ របស់អាជ្ញាធរ ឃុំបល្ល័ង្ក។ ក្រោយពីបានទិញ ខ្ញុំបានអនុញ្ញាតឲ្យអ្នកភូមិធ្វើស្រែបានចំនួន០៣ឆ្នាំ ក្រោយមកក៏ទុកដីចោល និងបាន ទៅមើលដីម្តងម្កាល។ នៅឆ្នាំ២០១១ នាងខ្ញុំជួបគ្រោះថ្នាក់ចរាចរក៏សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅឆ្នាំ២០១៥ នាងខ្ញុំបានទៅមើលដី ស្រាប់តែឃើញគេដាំដើមត្រង៉ែននៅលើដី ០៣ខែក្រោយមកខ្ញុំទៅមើលដីម្តងទៀតឃើញថា គេដកដើមត្រង៉ែនអស់ពីដី នៅបន្សល់ទុយោទឹកពណ៌ខ្មៅ និងដើមត្រង៉ែនពីរបីដើម។

នៅដើមខែកញ្ញា ឆ្នាំ២០២១ នាងខ្ញុំបានទៅមើលដីជាថ្មី និងបានទៅសាលាឃុំដើម្បីសុំផ្ទេរសិទ្ធិកាន់កាប់ដីឲ្យទៅកូន ពេលនោះមេឃុំបានណែនាំ នាងខ្ញុំឲ្យទៅសុំនៅភូមិបាលស្រុកដើម្បីបំពេញបែបបទ។ ក្រោយការកំណត់ទីតាំងដី មន្ត្រីភូមិបាលស្រុកឈ្មោះ ហ៊ាន វ៉ាន់ដេត បានប្រាប់មកវិញថា ទីតាំងដីនេះមិនជាប់ពាក់ព័ន្ធជាន់គ្នាជាមួយម្ចាស់រផ្សេងនោះទេ។ នាងខ្ញុំបាន ទៅជួបប្រធានការិយាល័យនីតិកម្មស្រុកប្រាសាទបាគង ឈ្មោះ សន សាំ ដើម្បីប្ដឹងរកអ្នកដែលដាំដើមត្រង៉ែននៅលើ ដីរបស់នាងខ្ញុំ ប៉ុន្តែមិនអាចរកឃើញ។ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១-នាងខ្ញុំបានបោះបង្គោលរបងស៊ីម៉ង់ដ៏ព័ទ្ធ លួសបន្លា បានដាក់ព្រះភូមិចំនួនមួយ និងសង់ខ្ទះប្រក់ស្បូវមួយទំហំ ៣ម៉ែត្ររង្វង់មូល។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ មានមន្ត្រីឈ្មោះ ហេង សុខអេង ប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានយកគ្រឿង ចក្រទៅរុញរបង និងសងផ្ទុះ និងព្រះភូមិទម្លាក់ចូលទៅក្នុងប្រឡាយខាងមុខដី។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាលខេត្ត មេត្តាជួយរកយុត្តិធម៌និងប្រគល់ដីទាំងពីរទីតាំងខាងលើ មកឲ្យនាងខ្ញុំកាន់កាប់ ចាត់ចែង និងអាស្រ័យផលដោយសេចក្ដីអនុគ្រោះ សូម ឯកឧត្តម មេត្តាទទួលនូវសេចក្តីគោរពដ៏ស្មោះអំពីនាងខ្ញុំ។

ជុំវិញកើតចោទប្រកាន់ថា លោកហេង សុខអេង ប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានយកគ្រឿង ចក្រទៅរុញរបង និងសងផ្ទុះ និងព្រះភូមិទម្លាក់ចូលទៅក្នុងប្រឡាយខាងមុខដី បែបនេះអង្គភាពសៀមរាបប៉ុស្ដិ៍នៅពុំទាន់ទទួលបានការបំភ្លឺ លោកហេង សុខអេង នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញមោទកភាពចំពោះខេត្តសៀមរាប ដែលទទួលបានចំណាត់លេខ១ រយៈពេល៤ឆ្នាំជាប់ៗគ្នា លើប្រតិបត្តិការទប់ស្កាត់និងប្រឆាំងអំពើជួញដូរមនុស្ស។ តែយ៉ាងណាក៏ដោយ លោកជំទាវនៅតែបន្តការអំពាវនាវ សូមប្រជាពលរដ្ឋគ្រប់រូប កុំចាញ់បោកការអូសទាញ បោកបញ្ឆោតពីមេខ្យល់ និងជនល្មើស ឲ្យធ្លាក់ចូលទៅក្នុងភាពរងគ្រោះ ដោយអំពើជួញដូរនិងកេងប្រវ័ញ្ចគ្រប់រូបភាព ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងមនុស្សគ្រប់វ័យតាមប្រព័ន្ធបច្ចេកវិទ្យា អ៊ិនធ័រណេត ការអូសទាញឆ្លងដែនដោយប្រថុយប្រថាន រកការងារ មុខរបរ ឬគូស្រករនៅក្រៅប្រទេស ការទាក់ទាញឲ្យជួលពពោះជំនួស ដើម្បីលក់ ទិញ ទារកនាំឆ្លងដែន និងការលក់ទិញ ឬដកហូតសរីរាង្គជាដើម។ 

លោកជំទាវបន្តទៀតថា  រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព មិនអនុញ្ញាតឲ្យជនល្មើស ធ្វើការរំលោភបំពាន និងកេងប្រវ័ញ្ចលើមនុស្សផងគ្នា និងបង្កើតជាសម័យកាលនៃទាសភាពបែបថ្មីឡើងវិញនោះទេ និងសូមអំពាវនាវឲ្យមានការចូលរួមពេញទំហឹង ពីប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរ សមត្ថកិច្ច សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ចូលរួមសហការ និងគាំទ្រឲ្យបានពេញទំហឹងក្នុងការបង្ការ បង្រ្កាប ផ្តន្ទាទោស សង្គ្រោះ និងការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស។

លោកជំទាវមានប្រសាសន៍បែបនេះ  ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ “សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅខេត្តសៀមរាប នៅព្រឹកមិញនេះ។

ក្នុងឱកាសនោះដែរ លោកទៀ សីហា អភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានលើកឡើងដែរថា៖ អ្វីដែលនៅតែជាការព្រួយបារម្ភនោះគឺ ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេង-ប្រវ័ញ្ចនិងជួញដូរមនុស្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page243 Page244 Page245 … Page566 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!