Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
២៤ មេសា ២០២១

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេស៊ណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ គឺមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន (លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីថៃ)ដែលកិច្ចប្រជុំនេះគឺប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តមឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខយោធាមីយ៉ាន់ម៉ា។

នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនាពេលនេះគឺជាកិច្ចប្រជុំដំបូងរបស់អាស៊ាន ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ជាសកល ហើយរបៀបវារ:សំខាន់ៗចំនួន៣នៅក្នុងកិច្ចប្រជុំនេះត្រូវបានលើកឡើងរួមមាន ទី១-ការកសាងសហគមន៍អាស៊ាន ទី២-ទំនាក់ទំនងខាងក្រៅ និងទី៣-ការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មេដឹក នាំអាស៊ាន បានឈានទៅទៅសំរេចបាននូវ ចំណុចរួមគួរឲ្យកត់សំគាល់ អំពីជំហាន ដ៏មានសារសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹង ដើម្បីអាចមានកិច្ចសន្ទនាប្រកបដោយស្ថាបនា និងជាបណ្តើរៗឆ្ពោះ ទៅកាន់ដំណោះស្រាយប្រកបដោយសន្តិភាព និងការរួបរួមជាយូរអង្វែង និងត្រឡប់ទៅរកការផ្លាស់ប្តូរ តាមបែបប្រជាធិបតេយ្យ និងប្រកបដោយសន្តិភាព។ ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីសារ:សំខាន់ នៃតម្រូវការស្តារឡើងវិញ ឲ្យបានឆាប់នូវបរិយាកាសស្ថិរភាព នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីសុខុមាលភាពរបស់ប្រជាជន។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន សម្តេចតេជោបានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ ដោយបានធ្វើការគូសបញ្ជាក់ថា ការរៀបចំទស្សនវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ សម្តេចវាយតម្លៃខ្ពស់ចំពោះដំណើរទៅមុខ ក្នុងកិច្ចប្រឹងប្រែងរៀបចំផែនទីបង្ហាញផ្លូវអនុវត្តការងារ និងការដាក់ចេញនូវលក្ខខណ្ឌប្រតិបត្តិសម្រាប់ការចាត់តាំងក្រុមការងារជាន់ខ្ពស់ ដើម្បីរៀបចំទស្សន វិស័យ សមាគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ខណ:ដែលយើងបន្តខិតខំអនុវត្តឲ្យបានពេញលេញ នូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ទោះបីមានបញ្ហាកូវីដ-១៩។ លើការរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ សម្តេចតេជោបានថ្លែងថា ការរក្សាសាមគ្គីភាព នឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ាន មានសារ:សំខាន់ស្លាប់រស់ ពុំនោះទេការកសាងសហគមន៍អាស៊ាន មិនអាចបន្តទៅមុខបានឡើយ។ ក្នុងពេលចំពោះមុខនេះដែរ អាស៊ានត្រូវតែខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាព ក្នុងក្របខណ្ឌស្តារឡើងវិញ នូវទូលំទូលាយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework) ។ ពាក់ព័ន្ធការលើកកម្ពស់ទំនាក់ទំនងអាស៊ាន ជាមួយដៃគូខាងក្រៅ សម្តេចតេជោថ្លែងថា អាស៊ានគួរតែលើកកម្ពស់ និងពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅ ព្រោះវាសំខាន់សម្រាប់ជំរុញដំណើរការអាស៊ាន ទាំងវិស័យនយោបាយ និងសន្តិសុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ពិសេសការសិក្សាវាយតម្លៃឲ្យបានល្អិតល្អន់ រាល់សំណើរសុំតម្លើងកម្រិតទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយអាស៊ាន ក្នុងនោះរួមមានពីចិន អាស្រ្តាលី និងអង់គ្លេស។ ដោយឡែកទាក់ទិន ទៅនឹងស្ថានការណ៍នយោបាយ និងសន្តិសុខនៅមីយ៉ាន់ម៉ា សម្តេចតេជោបានថ្លែងទៅកាន់ មេដឹកនាំអាស៊ានដែរថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

សម្តេចតេជោ បានបន្តថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ារ ដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ខែកុម្ភៈ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ខែមីនា ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចៀសវាងអំពើហឹង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។ កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទីជាបេសកជនពិសេស របស់អាស៊ាន ក្នុងការបង្កើតបរិយាកាសអនុគ្រោះ ដើម្បីជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ារដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ ផ្ទុយទៅវិញបើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក នៃគ្រួសារអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ ក្នុងតួនាទីនិងតាមទម្រង់ណាមួយ ដែលអាចធ្វើទៅបាន អនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់ អាចទទួលយកបាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មេសា ២០២១

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកជុំ កុសល បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់លោកដោយបានសរសេរថា៖តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ? ។

នៅក្នុងសាររបស់ លោក ជុំ កុសល បានបង្ហាញសារថា៖ នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា ៖ អ្នកបម្រើការនៅអង្គភាពព័ត៌មានណា? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ហើយអ្នកធ្លាប់បានសិក្សាជំនាញសារព័ត៌មានទេ ? ធ្លាប់មានបទពិសោធន៍លើវិស័យព័ត៌មានបានប៉ុន្មានឆ្នាំហើយ ? ។ តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ?។

លោក ជុំ កុសល បានសរសេរបន្តថា៖ បើអ្នកមិនមាននិងមិនយល់សំណួរខាងលើនេះ នោះអ្នកមិនមែនជាអ្នក« សារព័ត៌មាន» ទេគឺអ្នកគ្រាន់តែជាអ្នកលេងហ្វេសប៊ុកធម្មតាម្នាក់ប៉ុណ្ណោះ ហើយសូមកុំយកតួនាទីជាអ្នកសារព័ត៌មានមកប្រើ វានាំឲ្យខូចដល់អ្នកសារព័ត៌មានដែលមានសញ្ញាប័ត្រ មានវិជ្ជាជីវ:ត្រឹមត្រូវ ។
( ពាក្យ« News » មកពីពាក្យ៖
N : North មានន័យ ខាងជើង
E. : East មានន័យ ខាងកើត
W : West មានន័យ ខាងលិច
S. : South មានន័យ ខាងត្បូង )

លោកបានសរសេរបញ្ជាក់ថា៖ ក្នុងន័យនេះគឺតម្រូវឲ្យអ្នកសារព័ត៌មាន ត្រូវស្គាល់ទិសឲ្យបានគ្រប់ មានន័យថា អ្នកសារព័ត៌មានត្រូវចេះប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងចុះផ្សាយ។ អ្នកសារព័ត៌មានមិនមែនជាអង្គវិនិច្ឆ័យសម្រេចសេចក្តីឲ្យអ្នកនេះខុស អ្នកនោះត្រូវ ការពារអ្នកនេះវាយប្រហារអ្នកនោះ , ទទួលឯកសារខាងនេះបដិសេធខាងនោះ និយាយពាក្យពីរោះជាមួយខាងនេះ ប្រើពាក្យជេរប្រទេច ខាងនោះ និងគំរាមកំហែងអ្នកណាម្នាក់បានឡើយ ក្រៅពីធ្វើជាអ្នកនាំដំណឹងតែប៉ុណ្ណឹង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៣ មេសា ២០២១

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នៅម៉ោងប្រមាណ ៥:៤០ ល្ងាចនេះ បានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។
នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ ហើយបន្ទាប់មកនៅពេលល្ងាចថ្ងៃដដែលនឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងពេលអញ្ជើញមកប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី។ សូមបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មេសា ២០២១

ភ្នំពេញ៖សម្តេចហ៊ុន សែន នៅរសៀលមុននេះបន្តិច បានចាកចេញពីកម្ពុជាហើយ ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។

សម្ដេចហ៊ុន សែន បានអះអាងថា៖២៣ មេសា ២០២១
នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ។

តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។

ពេលមកដល់កម្ពុជាភ្លាម ខ្ញុំនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដងដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា។

អរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនិងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយស្បៀងអាហារ។

សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មេសា ២០២១

ភ្នំពេញ៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេច ស ខេង ដែលបានផ្តល់ថវិកាដល់នគរបាល បេសកកម្ម ក្នុងការបិទខ្ទប់។

លោកនេត សាវឿន បានលើកឡើងថា ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំផុតជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកាចំ នួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបបដែលបានផ្តល់ជូននាពេលកន្លងមក ជូនកងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ កំលុងពេលបំពេញបេសកកម្មតាមគោលដៅ និងប្រចាំការអន្តរាគមន៍អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាបាល ក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page237 Page238 Page239 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!