Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ លោក អភិបាលរងខេត្តសៀមរាប សម្រេចផ្ដល់ប្រាក់បៀវត្ស ១លានរៀល ក្នុងមួយខែ ចំនួន៧ខែ ជូនគណ:កម្មការ​ជាតិ ប្រយុទ្ធនឹងជំងឺកូវីត១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ ក្លាយជាទំនាស់សម្ដី បង្កជាហិង្សា កាប់គ្នា បណ្ដាលឲ្យរបួស។ ចំណែកជនសង្ស័យបានរត់គេចខ្លួន។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃលាន ឃុំពពេល ស្ upរុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះជូរ ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិ,ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះជូរ ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថាករណីនេះមូលហេតុស្រវឹងស្រាទាស់សម្ដីគ្នា វាយប្រវាយប្រតប់គ្នា ហើយកាប់គ្នាទៅវិញទៅមកតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យស្រុក។ ដោយឡែក ជនសង្ស័យរត់កេចខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២០

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនក្រុមចោរ
ចោរឆក់កាបូប០៦នាក់។

លោកវរសេនីយ៍ឯក ហង្សសូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងនៅព្រឹកនេះថាដោយទទួលបានផែនការការពារ និងល្បាតក្នុងខេត្តសៀមរាបជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២០កន្លងទៅថ្មីៗនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតតាមគោលដៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងស្ត្រីម្នាក់ករណីឆក់កាបូបនៅតាមផ្លូវទៅអង្គរវត្ត។ក្នុងនោះកម្លាំងរបស់លោក បានដេញប្រផាប់ចាប់ប្រផីងបណ្តាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ឯ២នាក់ទៀតរត់រួចខ្លួន។ជនសង្ស័យដែលឃាត់បាននោះ ឈ្មោះដោ រ៉ូស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកបន្តថា លុះដល់ថ្ងៃទី០១ ខែមេសា ម្សិលមិញ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមដែលជាបក្ខពួកនិង ជនដៃដល់ខាងលើ។
ជនសង្ស័យទី១ ឈ្មោះ សេង ដាវី ភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប ។
ទី២ឈ្មោះ ចាន់សុធា ភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប។
ទី៣ ឈ្មោះ រិទ្ធី ឡាយហួ ភេទប្រុសអាយុ១៦ ឆ្នាំស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំក្រុងសៀមរាប ករណីឆកកាបូប។
ទី៤ ឈ្មោះ ហឿត សុផាត ភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ករណីឆក់កាបូប ។
ទី៥ឈ្មោះ ឆោម រតនា ភេទប្រុសអាយុ២៨ ឆ្នាំស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ករណីឆក់កាបូប ។
លោកបញ្ជាក់ថា សម្ភារៈបាត់បង់មានដូចជា៖+ កាបូបស្ពាយពណ៌ខ្មៅមានខ្សែដែកពណ៌ស + ទូរសព្ទដៃម៉ាកវីវ៉ូពណ៌ក្រហមមួយគ្រឿង + ទូរសព្ទដៃម៉ាក់អិនចុចពិលមួយគ្រឿង
+ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១+ ប័ណ្ណបសសចំនួន១និងសម្ភារៈមួយចំនួនទៀត និងលុយ។
លោកបន្ថែមថា ដកហូតជាក់ស្ដែងមកវិញមានដូចជា៖១ទូរស័ព្ទដៃមួយគ្រឿងម៉ាក vivo ក្រហមក្រមៅ មួយគ្រឿងដែលជារបស់ជនរងគ្រោះ,កាតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ដែលជារបស់ជនរងគ្រោះ។ កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយដែលជារបស់ជនរងគ្រោះ។
តាមចម្លើយសារភាពរបស់ពួក ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថាពួក ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនៅក្នុងក្រុងសៀមរាប ពិតប្រាកដមែន។
ករណីនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។
ចំណែកសម្ភារៈដែលជារបស់ជនរងគ្រោះបាន ប្រគល់ជូនជនរងគ្រោះវិញហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់នៅស្រុកស្វាយលើនៅថ្ងៃទី០១ ខែមេសានេះ។
ហេតុការណ៍បានកើតឡើង នៅវេលា នាក់នៅចំណុចទំនប់ម្រះ ភូមិខ្នាក្រៅ​ ឃុំកន្ទួត​ ស្រុកស្វាយលេី។
ជនរងគ្រោះ​ឈ្មោះ ហម​ ផ្លក់​ ភេទ​ប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មុខរបរ​ជាកសិករ​ នៅភូមិត្រពាំងថ្ម​ ឃុំ​ ឃុនរាម​ ស្រុកបន្ទាយស្រី​ មកស្នាក់នៅបណ្ដោះអាសន្ន​ ភូមិខ្នាក្រៅ​ឃុំកន្ទួត​ ស្រុុកស្វាយលើ។
តាមការបំភ្លឺរបស់សាច់ញាត្តិឈ្មោះ​ សន​ ធី​ ភេទ​ប្រុស​អាយុ​៣៨រស់នៅភូមិជាមួយគ្នា​ ត្រូវជាបងថ្លៃ​បានអោយដឹងថា​ ជនរងគ្រោះជាមនុស្សមានជំងឺប្រចាំកាយ(ស្កន់ជាន់)​ធ្លាប់លង់ទឹកច្រេីនដងហេីយតែសង្គ្រោះទាន់​។ហេីយតាមការពិនិត្យរបស់ប្រធានមណ្ឌលសុខភាពកកន្ទួតបានសន្និដ្ឋានថា​ សពពិតជាស្លាប់ដោយការលង់ទឹកពិតប្រាកដមែន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៧នាក់ បានរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ករណីនេះកើតឡើងថ្ងៃទី៣១ ខែ
មីនា ឆ្នាំ២០២០វេលាម៉ោង០៩ និង ៤៥នាទី (បង្ករដោយខ្លួនឯង ) ត្រង់ចំណុចទល់មុខផ្ទះឈ្មោះ សាំង នី ស្ថិតនៅក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ០៦។
រថយន្តម៉ាក TOYOTA HIGHLANDER
ពាក់ស្លាកលេខ កោះកុង ២B- ៦៣៦៣
ប្រភេទទេសចរណ៍ធុនតូច(គ្រួសារ)
ពណ៌ស អ្នកបើកបរឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិកោះ
កាពិក ឃុំកោះសារ៉ាយ ស្រុកោះកុង ខេត្តកោះកុង ដឹកមនុស្សចំនួន ៦នាក់ ទិសដៅពីខាងកើត ទៅទិសខាងលិច
បានរេទៅបុកដើមឈើនៅក្បែរផ្លូវ
ដោយខ្លួនឯង ។
បណ្ដាលឲ្យរបួស ១, ឈ្មោះ សែម យ៉ត ភេទប្រុស អាយុ
៣៦ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់
២,ឈួន ឈុន អ្នកបើកបរ ស្រាល
៣, ឈ្មោះ ណុវាសនា ភេទប្រុស អាយុ
២៣ឆ្នាំ អ្នករួមដំណើរ របួសស្រាល
៤, សែម ភ័ក្រ ប្រុស អាយុ៥០ ឆ្នាំ
អ្នករួមដំណើរ របួសស្រាល
៥, ម៉ម សារ៉ូន ភេទស្រី អាយុ២៨ឆ្នាំ
អ្នករួមដំណើរ របួសស្រាល
៦, សែន សីហា ភេទប្រុសអាយុ២៨ឆ្នាំ
អ្នករួមដំណើរ របួសស្រាល
៧,ឈ្មោះ ឈួន ផាន់ណា ភេទស្រី
អាយុ៣១ អ្នករួមដំណើរ របួសស្រាល។
មូលហេតុ បើកបរស្ថិតក្នុងស្ថានភាព
ងងុយដេក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២០

ខេត្តសៀមរាប៖ព័ត៌មានបឋមបានឲ្យដឹងថាមនុស្ស ក្មេងចាស់ ប្រុសស្រី មួយគ្រួសារ៧នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយរថយន្តគៀគ្នា ហើយមួយគ្រឿងរេចង្កូតធ្លាក់ចូលស្នាមភ្លោះ ជ្រុលទៅបុកដើមឈើ។
ហេតុការណ៍នោះ បានកើតឡើងនាអំឡុងម៉ោង១០.០០ថ្ងៃទី៣១ខែមីនា លើផ្លូវជាតិលេខ៦ ក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
រថយន្តដែលរងគ្រោះ ម៉ាកហាយលែនឌរ័ ពណ៍ស ពាក់ស្លាកលេខកោះកុង២B ៦៣៦៣។
សមត្ថកិច្ចក្នុងហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុរថយន្តរងគ្រោះ បានបើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ក្នុងដំណើរស្របទិស បានឡើងវ៉ាហើយគៀ ទើបរថយន្តរងគ្រោះរេចង្កូតធ្លាក់ស្នាមភ្លោះ ជ្រុលទៅបុកដើមឈើបែបនេះ។ ទោះបីយ៉ាងណា សមត្ថកិច្ច នៅមិនទាន់ទទួលបានឈ្មោះអ្នករងគ្រោះនៅឡើយទេ ដោយកំពុងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២០

ខេត្តសៀមរាប៖នគរបាលសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនស្ត្រីម្នាក់ មានមុខរបរលក់ស្រាបៀរនឹងអីវ៉ាន់ចាប់ហួយ ករណីស៊ែរ facebook បន្ត ពីរអាខោន ដែលបានប្រកាសលក់ប្រដាប់ធ្វើតេស្តរកជំងឺកូវីដ១៩ ដោយមិនចាំបាច់ទៅមន្ទីរពេទ្យ បើមានការសង្ស័យ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០២០។

ស្ត្រីរូបនេះ មានឈ្មោះលាន ស្រីខួច អាយុ២៥ ជនជាតិខ្មែរ រស់នៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាបមុខរបរ លក់ស្រាបៀនិង ឥវ៉ាន់ចាបហួយ។
ទោះយ៉ាងណា ស្ត្រីរូបនេះ បានធ្វើកិច្ចសន្យានឹងទទួលស្គាល់កំហុស ដោយសូមអភ័យទោសដល់ដល់ក្រសួងពាក់ព័ន្ធនឹងបញ្ឈប់ការផ្សាយបន្តទៀត។
ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលបានធ្វើការណែនាំអប់រំ និងឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២០

ខេត្តសៀមរាប៖អ្នកនិយមតាមដានព័ត៌មាន តាមរយ:ការអានកាសែត ទស្សនាវត្តី រួមទាំងម្ចាស់តូបផង បានទទូចសុំអោយអាជ្ញាធរខេត្ត មេត្តារក្សាទុកតូបលក់កាសែតមួយ ដែលមានអាយុកាលជាង១០ឆ្នាំមកហើយ។
ការទទូចស្នើសុំរក្សាទុកនេះ គឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះរៀបចំសណ្តាប់ធ្នាប់ ដោយតម្រូវអោយរុះរើតូបលក់ដូរផ្សេងៗ ដែលសាងសង់លើចំណីផ្លូវសាធារណ: កាលពីថ្ងៃទី២៣ខែមីនាកន្លងទៅថ្មីៗនេះ ហើយក្នុងនោះក៏តម្រូវអោយរុះរើតូបលក់កាសែតផងដែរ។ ជាមួយគ្នានោះ អាជ្ញាធរទុកពេលត្រឹមតែ១សប្តាហ៍ ក្នុងការរុះរើតូប។ តែបើម្ចាស់មិន ព្រមសហការ កម្លាំងសមត្ថកិច្ចនិងចាត់វិធានការតាមច្បាប់។
ក្នុងករណីនេះ ម្ចាស់តូប អ្នកនិយមតាមដានព័ត៌មាន អ្នកនិយមអាន ពិសេសអ្នកកាសែតក្នុងខេត្តសៀមរាបតែម្តង បានទទូចសុំអោយមានការលើកលែង ដោយរក្សាទុកចំពោះតូបលក់កាសែតមួយនេះ ត្បិតនៅខេត្តសៀមរាប គឺមានតូបលក់កាសែតតែមួយគត់។ ប្រសិនបើបាត់បង់មែននោះ វាហាក់ដូចជាបាត់កូនកញ្ចក់តូចមួយ ដែលធ្លាប់ឆ្លុះមើលទិដ្ឋភាព ក៏ដូចជាសកម្មភាពផ្សេៗក្នុងខេត្តមួយនេះអីយ៉ាងចឹង។
លោកស្រី សំប៊ន ម្ចាស់តូបលក់កាសែត ដែលមានទីតាំងនៅម្តុំផ្សារកណ្តាល រ៉បនិងរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានប្រាប់តាមទូរសព្ទ័នាល្ងាចថ្ងៃទី៣០ខែមីនានេះថា ក្នុងថ្ងៃដែលសមត្ថកិច្ចចម្រុះ ចុះទៅណែនាំនិងជូនលិខិត ស្តីពីការរុះរើតូប រូបលោកបានព្យាយាមសុំក្តីមេត្តា ពីសមត្ថកិច្ច និងថ្នាក់ដឹកនាំដែលចុះផ្ទាល់ដែរ។តែគ្រប់យ៉ាង គឺហាក់មិនទទួលបានក្តីសង្ឃឹមឡើយ ដោយពេលវេលាមិនអំណោយ ផល។ លោកស្រីបន្តថា តូបកាសែតនេះ បានដំណើរការលក់តាំងពីអំឡុងឆ្នាំ១៩៩៦មកម្លេះ។ មុនពេលមានប្រពន្ធ័បច្ចេកវិទ្យាទំនើប និងហ្វេសប៊ុក អ្នកនៅខេត្តសៀមរាប ស្ទើតែ៨០ភាគរយទៅអង្គុយអានកាសែត ពិសេស មន្ត្រីរាជការតែម្តង។ ប៉ុន្តែពេលនេះអាជ្ញាធរបែជាតម្រូវអោយរុះរើ ហើយទៅជួលតូបលក់ក្នងផ្សារ។ កាសែតមិនអាចលក់ក្នុងផ្សារដូចទំនិញផ្សេងៗនោះទេ គឺអាចលក់តែតាមដងផ្លូវប៉ុណ្ណោះ។
លោកសំ ប៊ន បញ្ជាក់ថា ប្រសិនបើអាជ្ញាធរពង្រីកផ្លូវ ដោយបង្រួមខឿនថ្នល់ រូបលោកក៏សុខចិត្តកាត់បង្រួមតូបទៅតាមខឿនថ្នល់ដូចគ្នាដែរ ព្រោះថាបើរើទៅកន្លែងផ្សេង គឺសុទ្ធសឹងជាចំណីផ្លូវទាំងអស់។
ក្នុងករណីនេះលោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍តាមទូរសព្ទ័ថា ការងារនោះជាសមត្ថកិច្ចរបស់ខេត្ត ចឹងទេសូមសាកសួរទៅខេត្តចុះ។
អភិបាលរងខេត្តសៀមរាប ដែលដឹកនាំកម្លាំងចុះផ្ទាល់ លោកពិន ប្រាកដ បានមានប្រសាសន៍តាមទូរសព្ទ័ដែរថា ករណីតូបកាសែតខាងលើនេះ លោកមិនថាអ្វីនោះទេ។ តែសុំអោយម្ចាស់តូបដាក់សំណើរសុំ ទៅលោកអភិបាលខេត្តផ្ទាល់ទៅ យ៉ាងណានោះគឺមានប្រសិទ្ធិភាពល្អ។ លោកបន្តថា សម្រាប់លោក ពិតជាមិនចង់អោយបាត់បង់តូបកាសែតដូចគ្នាដែរ ព្រោះថា អ្នកចូលចិត្តអានកាសែត គឺរូបលោកផ្ទាល់តែម្តង។
យោងតាមប្រសាសន៍ ឆ្លើយតបរបស់លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្នុងមនោ សញ្ចេតនា ដ៍គួអោយគោរពនេះ គេរំពឹងថា ជាភ្លើងខៀវមួយ ឆ្ពោះទៅរកការរក្សាទុកតូបលក់កាសែតខាងលើ និងជាក្តីសង្ឃឹម សម្រាប់អ្នកនិយមខាងព័ត៍មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកកាសែតនៅរសៀលថ្ងៃនេះ លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឲ្យដឹងថា ករណីភ្លើងឆេះព្រៃនេះក្រុមការងារបានតាមដានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ដឹងថា បណ្តាលមកពីពលរដ្ឋលួចចូលមករកឃ្មុំនៅតំបន់ចំការចាស់ដែលជាដីពលរដ្ឋធ្លាប់ធ្វើចំការកាលពីអំឡុងពីឆ្នាំ១៩៨០ដល់១៩៩០មកម្លេះ។ជាប្រភេទព្រៃស្បាត បន្លាយួន ល្អិតក្រាស់ ទីតាំងឆេះ ចូលជ្រៅ បង្កភាពលំបាកក្នុងការចូល។ទីតាំងឆេះស្ថិតក្នុងភូមិ តាចេក និងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ជាគោលរបបក្នុងសម័យចូលស្រុក សម្រាប់ធ្វើចំការសណ្តែកនិងឳឡឹក ស្ថិតក្នុងតំបន់ទ្រនាប់ខាងត្បូងបឹងពារាំង លាតសន្ឋឹងដល់មាត់បឹងទន្លេសាប ចំងាយ ប្រហែល ១៨០០មែត្រ ខាងលិចព្រំប្រទល់ឃុំកណ្តែកប្រហែល១,៥ គីឡូមែត្រ។
ជុំវិញតំបន់បឹងពារាំងមិនទាន់មានផ្លូវគោកជុំវិញនៅឡើយតំបន់ព្រៃទ្រណាប់ខាងក្រៅជុំវិញក៏មិនទាន់មានការជីកខាន់ ជាហេតុបង្កការឆេះព្រៃបានគ្រប់ពេលតាមរយ:ការដុតកព្ចាំ្រង។
លោកបន្ថែមថា បងប្អូន សមាជិកសហគមន៍ទាំងអស់មានឆន្ទៈនិងការទទួលខុសត្រូវ គោរពតាមគោលការណ៍ នៃការណែនាំរបស់ថ្នាក់ដឹកនាំជាប់ជាប្រចាំ។ចង់បានចង់ឃើញធនធានធម្មជាតិមានការកើនឡើងវិញតាមរយៈនៃការការពារនិងការថែទាំដោយភាពជាម្ចាស់ការ។ចង់បានតំបន់អភិរក្សបឹងពារាំងក្លាយជាតំបន់ទាក់ទាញទេសចរណ៍។ករណីឆេះនេះបើមើលតាមត្រូន គឺបានបង្ហាញថា ឆេះអស់ប្រមាណ១០ហិកតស។
លោកបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះកំពុងប្រឹងប្រែងជួយបាញ់ទឹកនិងកាយផ្លូវភ្លើង។
ដោយឡែកលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ករណីឆេះព្រៃនៅតំបន់បឹងពារាំងនេះលោក បានផ្សព្វផ្សាយឲ្យអាជ្ញាធរសង្កាត់ មេភូមិ គ្រប់ភូមិ ប្រជាការពារ និងពលរដ្ឋ មកជួយពន្លត់ភ្លើងនេះអស់រយៈពេល៥ថ្ងៃមកហើយ។តែកម្លាំងសមត្ថកិច្ចនៅតែបន្តជួយពន្លត់រហូតទទួលបានជោគជ័យ។ចំណែក លោកហាយ យ៉ុងប្រធានការិយាល័យ សាធារណការនៃក្រុងសៀមរាប ដែលទទួលផែនការណ៍ពីលោកអភិបាលក្រុងសៀមរាប ដើម្បីដឹកនាំអាជ្ញាធរពាក់ព័ន្ធ រួមមាន មន្ត្រីមន្ទីរបរិស្ថាន,មន្ត្រីន្ទីរសាធារណការ ,ផ្នែកជលផលចុងឃ្នៀស, លោកចៅសង្កាត់ជ្រាវ, ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ-អនុភូមិទាំង០៧ កម្លាំងប្រជាការពារ និងកម្លាំងសហគមន៍បឹងពារាំងសង្កាត់ជ្រាវ ។លោកថា ក្រុមការងារបានចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយ:ពេល០៥ថ្ងៃមកហើយ(គិតត្រឹមថ្ងៃនេះ)បានប្រមាណ៨០ហើយ។
លោកបញ្ជាក់ថា ករណីនេះសូមពលរដ្ឋបណ្តាញសង្គម និងអ្នកសារព័ត៌មានមេត្តា ជួយផ្សព្វផ្សាយអ្វីដែលជាការពិត កុំបំប៉ោង។
ជុំវិញករណីនេះដែរលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងតាមទូរស័ព្ទ ថា ករណីឆេះនេះលោក បានដាក់ផែនការទៅតាមបទបញ្ជាររបស់អភិបាលខេត្ត ឲ្យកម្លាំងសមត្ថកិច្ចចម្រុះត្រូវតែជួយពន្លត់ភ្លើងនៅតំបន់បឹងពារាំង ដែលជាតំបន់ទេសចរណ៍មួយដ៏ល្អនេះឲ្យបានរលត់ជាស្ថាពរឲ្យខានតែបាន។

លោក នួន ពុទ្ធារ៉ា បញ្ជាក់ថា ការឆេះព្រៃនេះ លោកនឹងចាត់វិធានការមិនឲ្យពលរដ្ឋចូលមកតំបន់ហាមឃាត់ខាងលើនេះដោយគ្មានការអនុញ្ញាតនោះទេ។លោកអភិបាលបញ្ជាក់ថា ទីតាំងខាងលើនេះ ជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ មានទាំងព្រៃលិចទឹក ត្រីនិងសត្វស្លាប ជាច្រើនប្រភេទ ។ ដូច្នេះអាជ្ញាធរ នឹងមានវិធានការការពារឲ្យបានតឹងតែងបន្ថែមទៀត។
សូមជំរាបថាករណីភ្លើងឆេះព្រៃលិចទឹកនៅតំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំងចាប់ផ្តើមកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០មកដល់ថ្ងៃទី៣០នេះនៅមិនទាន់រលត់នៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតបុរសម្នាក់រស់នៅខេត្តសៀមរាប ដែលបានឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឲ្យដឹងថា បុរសរូបនេះមានវ័យ
៣៨ឆ្នាំ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែមីនា ឆ្នាំ២០២០ សរុបមានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជំងឺថ្លើមប្រភេទបេ។
លោកប្រធានមន្ទីរសុខាភិបាល បញ្ជាក់ថា៖ ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រនិងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និងស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល១៤ថ្ងៃបន្ថែមទៀត។
បុរសវ័យ៣៨រូបនេះ មានសេចក្ដីត្រេកអរ ដែលសមាជិកគ្រួសារ មិត្តភក្តិ រួមនិងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មិនបានឆ្លងជំងឺកូវីត១៩ ពីរូបលោក។ រូបលោក និងនៅតែបន្តគោរពតាមការណែនាំ របស់មន្ត្រីជំនាញសុខាភិបាល ដោយបន្តនៅដាច់ដោយឡែកពីរគេហូតដល់១៤ថ្ងៃ ពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
បុរសរូបនេះ បានថ្លែងអំណរគុណ ទៅដល់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានថែរក្សា និងព្យាបាលប្រកបដោយវិជ្ជាជីវៈនិងការយកចិត្តទុកដាក់ខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែនគូលេន៣១៧សៀមរាប នៅព្រឹកមិញនេះ
បានអញ្ជើញជួបប្រជុំផ្សព្វផ្សាយ នូវសារអប់រំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការណ៍បង្ការ ទប់ស្កាត់មេរោគ Covid-19 ដល់បងប្អូនយោធិនពិការ និងគ្រួសារយោធិនពិការ។
លោក ពៅ ស៊ា បានពន្យល់អប់រំណែនាំដល់យោធិនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នការពារអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ យោធិនមានបងប្អូនពលករចំណាកស្រុកដែលទើបវិលមកភូមិកំណើត ត្រូវរាយការណ៍មកអាជ្ញាធរភូមិឃុំ ដើម្បីរាបចំដាក់ពួកគាត់នៅដាច់ដោយឡែក និងតាមដានសុខភាពពួកគាត់ចំនួន១៤ថ្ងៃសិន អោយប្រកត់ថាពួកគាត់ មានសុខភាពធម្មតាជាមុនសិន។ យើងអនុវត្តន៍តាមវិធីនេះ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩យ៉ាងមានប្រសិទ្ធភាព។
យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ ការពារកុំអោយមេរោគកូវីវ១៩ចូលដល់មូលដ្ឋានរបស់បងប្អូន ។ សូមប្រកាន់ភ្ជាប់នូវរបៀបថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖ម្ចាស់ផ្ទះជួល មួយកន្លែង នៅក្នុងក្រុងសៀមរាប ប្រកាសមិនយក ថ្លៃសេវាអ្នកជួលស្នាក់នៅ រយ:ពេល០៣ខែ។ នេះបើតាមការឲ្យដឹងពីលោកដឺមី។

លោកដឺមី​ បានសរសេរសារបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកថា(ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែលជាម្ចាស់ផ្ទះមួយមានបន្ទប់ជួលចំនួន១០បន្ទប់។ ដែលមានបងប្អូនស្នាក់នៅគ្រប់បន្ទប់ទាំងអស់ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារតែមានជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះនេះមិនយកថ្លៃបន្ទប់ជួលចំនួន៣ខែ ដោយចាប់ពីរខែនេះទៅ៕ សូមអរគុណ

សូមជំរាបផងដែរថាលោកដឺ មី ក៏ជាម្ចាស់អាជីកម្មលក់ម៉ូតូនៅខាងកើតស្តុបស្នាយលីង ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ០៦។ ទីតាំងលក់ម៉ូតូរបស់លោកដឺ មី យីហោគង់ សុខា។ បងប្អូនអាចទៅទិញម៉ូតូឬបង់រំលោះបានជាមួយហាងខាងលើផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page234 Page235 Page236 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!