Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុត អ្នកពាក់ព័ន្ធជាង៥០នាក់ នៅក្នុង ស្រុកបន្ទាយស្រី បានឆ្លងផុតរយៈពេលតាមដាន មិនមាន រោគសញ្ញាអ្វីទាំងអស់។ នេះបើតាមការបញ្ជាក់ពីអភិបាលស្រុកបន្ទាយស្រី។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់យ៉ាងដូច្នេះថា
មានដំណឹងល្អមួយ ចង់ជម្រាបជូនពុកម៉ែបងប្អូននៅក្នុងស្រុកបន្ទាយស្រី ដើម្បីអោយបានធូរស្បើយក្នុងចិត្ត និងកាត់បន្ថយការព្រួយបារម្ភខ្លះៗពីកូវីដ១៩។
លោកឃឹម ហ្វីណង់ ថារហូតមកដល់ពេលនេះ អាជ្ញាធរស្រុកបានបញ្ចប់ការតាមដានទាំងស្រុងហើយ ទៅលើសុខភាពរបស់ក្រុមអ្នកពាក់ព័ន្ធជាង៥០នាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានប៉ះពាល់ជាមួយក្រុមជនជាតិបារាំង៣៦នាក់ដែលមានវិជ្ជមានកូវីដ១៩។ ពួកគាត់ទាំងអស់នេះ បានឆ្លងផុតរយៈពេលតាមដានចំនួន៣សប្តាហ៍ដោយមិនមានរោគសញ្ញាអ្វីទាំងអស់ លើកលែងតែប្រជាពលរដ្ឋ២នាក់ដែលមានរោគសញ្ញាសង្ស័យខ្លះៗ តែក៏ត្រូវបានធ្វើតេស្តឃើញអវិជ្ជមានផងដែរ។

រដ្ឋបាលស្រុកក៏បានដកចេញពីបញ្ជីតាមដានសុខភាពប្រចាំថ្ងៃនៅតាមភូមិ ចំពោះបងប្អូនពលករមួយចំនួន ដែលបានវិលត្រលប់ចូលមកភូមិវិញលើសពី១៤ថ្ងៃដោយគ្មានរោគសញ្ញាផងដែរ។

នេះបង្ហាញអោយឃើញថា ស្រុកបន្ទាយស្រីមិនទាន់មានអ្វីគួរអោយព្រួយបារម្ភពីបញ្ហាមេរោគកូវីដ១៩នៅឡើយទេ។ ក៏ប៉ុន្តែអាជ្ញាធរនឹងនៅតែបន្តធ្វើការងារគ្រប់គ្រង តាមដានជាប្រចាំថ្ងៃអោយបានម៉ត់ចត់បំផុតទៅលើមុខសញ្ញាថ្មី តាមរយៈក្រុមការងារដែលបានបង្កើតរួចនៅតាមភូមិទាំង៣៦ក្រុម ដើម្បីបង្កើនទំនុកចិត្តដល់ពុកម៉ែប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន។

នៅក្នុងចុងសប្តាហ៍នេះ រដ្ឋបាលបាលក៏នឹងដាក់អោយដំណើរការមណ្ឌលចត្តាឡីស័ករបស់ស្រុក(ប្រសិនបើមានអ្នកសង្ស័យ) និងបន្តបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ ព្រមទាំងទីប្រជុំជនសំខាន់ៗនៅតាមឃុំផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២០

ខេត្តសៀមរាប៖ ជនជាតិវៀតណាម០៥ នាក់ ត្រូវបាន កម្លាំងនគរបាល ស្រុកប្រាសាទបាគង ចាប់ខ្លួន ក្នុងប្រតិបត្តិការ បង្រ្កាបបទល្មើសនេសាទខុសច្បាប់។

សង្ស័យទាំង០៥នាក់
១/ឈ្មោះ វៀង យ៉ាំងគឿង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
២/ឈ្មោះ ត្រឹង យ៉ាំងវិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
៣/ឈ្មោះ វៀង យ៉ាំងសំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតុវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
៤/ឈ្មោះ វៀង យ៉ាំងយុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
៥/ឈ្មោះ ដូរ យុងយ៉ាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ ដកហូតបានវត្ថុតាងរួមមាន៖
-ទូកស្មាច់ចំនួន០៤គ្រឿង
(ទូកធំចំនួន០២គ្រឿង និងទូកតូចចំនួន០២គ្រឿង)
-សាច់មងប្រភេទម៉ាញ់(យ៉ាំងកាវ) ដែលមានមុខ៣៧ម៉ែត្រ ប្រវែង២០ម៉ែត្រ ។
-អាំងមុតទ័រសម្រាប់ឆក់ត្រី មួយបន្ទះ។
បើតាមសមត្ថកិច្ចជនសង្ស័យ និង ឧបករណ៍ នេសាទខុស ច្បាប់ ខាងលើ ត្រូវបាន ប្រគល់ អោយ ទៅជំនាញ សង្កាត់រដ្ឋបាលជលផល ប្រាសាទបាគង ដើម្បីបន្តនិតិវិធីច្បាប់។
សូមជម្រាបថាករណីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ខែមេសាឆ្នាំ២០២០ ដោយ លោកវរសេនីយ៍ទោ លឹមសម្បត្តិ
អធិការនគរបាលស្រុកប្រាសាទបាគង នៅចំណុចព្រុំប្រទល់ កំពង់ភ្លុក និងកំពង់ឃ្លាំង សស្រុកប្រាសាទបាគង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២០

ខេត្តសៀមរាប៖ មន្ត្រីនគរបាលក្រុងសៀមរាប បានអះអាងថា នារីវ័យក្មេងម្នាក់ដែលបានលោតសម្លាប់ខ្លួនពីលើភ្នំក្រោម មូលហេតុ មានវិបត្តិផ្លូវចិត្ត និងសង្សារ។

នគរបាលក្រុងសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា នារីរងគ្រោះ ដែលបានធ្វើអត្តឃាតដោយខ្លួនឯង គឺលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមនៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥០នាទី នគរបាល បានរកក្រុមគ្រួសារនារីរងគ្រោះឃើញហើយ។
ជនរងគ្រោះមានឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ នារីរងគ្រោះបានធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល២៥ម៉ែត្រ ត្រង់ចំណុច ខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចស៊ឹងរិទ្ធីរ៉េត។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងរលាក្បាល)។
ករណីបើតាមនគរបាលថាមូលហេតុមានវិបត្តិផ្លូវចិត្ត និងសង្សារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុត សំរាប់ខេត្តសៀមរាប បានបញ្ចប់ការតាមដាន ការដាក់អោយនៅដោយឡែក រយ:ពេល១៤ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នក វិជ្ជមានកូវីដ១៩។
ជុំវិញករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់បានអោយដឹងថា៖ មកដល់ថ្ងៃទី០៥ខេមេសាឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឲ្យនៅដោយឡែក រយ:ពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។ មកដល់ពេលនេះបានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។

លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា(ដោយផ្ទាល់និងដោយប្រយោល) ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការណ៍ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។

លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈ ខេត្តសៀមរាប នឹងខិតខំ បន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លង មេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស ក្នុងចំណោមបងប្អូនដែលត្រលប់មកពីបរទេស ដែលបាននិងកំពុងតែដាក់ឲ្យ អនុវត្ត នូវវិធានការណ៏ រស់នៅដោយឡែក រយ:ពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន តាមក្រុមគ្រួសាររៀងៗខ្លួន។

លោកសង្ឃឹមនិងជឿជាក់លើបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាប័ន វិស័យឯកជនទាំងឡាយ ក្នុងការរួមកំលាំងប្រយុទ្ធ ប្រឆាំង នឹងការឆ្លងមេរោគ COVID-19 នេះក្នងខេត្តសៀមរាប ឲ្យមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ ។

សូមជម្រាបជូនថា៖ មិនមានករណីអ្នកឆ្លងមេរោគ COVID-19 ថ្មីទេ នៅក្នុងប្រទេសកម្ពុជា គិតត្រឹម ៧.០០នាទី ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ដូចនេះករណីអ្នកឆ្លងមេរោគ COVID-19 មានចំនួន ១១៤នាក់ដដែល ។ ចំណែកលទ្ធផលព្យាបាលវិញ គឺបានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ជាបុរសជនជាតិម៉ាឡេស៊ីធ្វើការផ្នែកសាសនានៅខេត្តកំពង់ចាម ដូចនេះសរុបលទ្ធផលព្យាបាលឱ្យជាសះស្បើយកើនដល់ ៥០នាក់ហើយ ។ ទន្ទឹមនោះការដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកនៅសល់ចំនួន ៦៤នាក់ (ស្រ្តី ២០នាក់ និងបុរស ៤៤នាក់)។
នៅកម្ពុជា មិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩នេះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖ នគរបាលក្រុងសៀមរាប នៅថ្ងៃ ទី០៤ខែមេសាឆ្នាំ២០២០នេះ បានពិនិត្យ និង ធ្វើកិច្ចសន្យា ផ្អាកអាជីវកម្ម តាមបណ្ដាក្លឹបហាត់ប្រាណ។

ការចុះត្រួតពិនិត្យនិងឲ្យផ្អាកនេះដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

បើតាមនគរបាលថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះ ចុះពិនិត្យ និងធ្វើកិច្ចសន្យា ផ្អាក អាជីវកម្ម តាមបណ្ដាក្លឹបហាត់ប្រាណ មួយរយៈសិន រង់ចាំ ស្ថានភាព ជំងឺកូវីដ១៩បានធូរស្រាល ក្នុងគោលបំណង បង្ការទប់ស្កាត់ កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាថ្ងៃទី ០៤ ខែ ០៤ ឆ្នាំ២០២០ វេលាម៉ោង៨ និង ៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កើតហេតុចំណុចផ្លូវជាតិលេខ៦ចំណុចបង្គោលគីឡូម៉ែត្រលេខ៣២៣ ៣១៤ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាកសាមយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម២A ៨៥២៩ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)ទិសដៅពីលិចទៅកើត បានបុក ម៉ូតូម៉ាកហុងដា ឌ្រីមផលិតឆ្នាំ២០១៩ពាក់ស្លាកលេខ សៀមរាប១AE ២២ ៥២បើកបរដោយឈ្មោះហុង ហ៊ឺ ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកឈ្មោះឈួន ឈាន ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិជាមួយគ្នា បើកបរទិសដៅពីកើតទៅលិច។
លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស២នាក់០១/ឈ្មោះហុង ហ៊ឺ ០២/ឈ្មោះឈួ ន ឈាន។

ខូចខាតម៉ូតូ០១គ្រឿង ធ្ងន់ និងរថយន្ត០១គ្រឿងស្រាល។ លោកថាមូលហេតុ ម៉ូតូបើកបរវ៉ាជែងមិនប្រយត្ន័។ ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែក ប្រមូលវត្ថុតាងមកកាន់អង្កភាពដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាបុរស០២នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តស៊ាំយ៉ុងមួយគ្រឿង បុកចំពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ផ្លូវជាតិលេខ៦ វេលាម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី០៤ មេសា ២០២០ ស្ថិតនៅចំណុចខាងលិចសាលាឃុំខ្នាតចំងាយ១០០ម៉ែត្រ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពបានអោយដឹងថា អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនក្រោយកើតហេតុ។ សមត្ថកិច្ចថា រថយន្ដសាំយ៉ុងដឹកស្រូវ មានពណ៌ខៀវ បានបុកម៉ូតូ C១២៥ ពណ៌ខ្មៅ បណ្ដាលអោយបុរសជិៈម៉ូតូពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានដេញតាមរថយន្តបង្កនិងយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយតាមច្បាប់ ។បើបងប្អូនឫក្រុមគ្រួសារជ្រាបជាដំណឹងមានស្លាកលេខម៉ូតូសំគាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩) ដែលកំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើង ខ្ញុំបាទ សូម ស្មគ្រ័ចិត្ត បរិច្ចាគប្រាក់បៀវត្សចំនួន៥០០ ០០០(ប្រាំរយពាន់)រៀល នៃចំនួនប្រាក់បៀវត្សសរុបក្នុងមួយខែ សម្រាប់រយៈពេល៧ (ប្រាំពីរ)ខែ ដោយគិតចាប់តាំងពីខែមេសាដល់ខែតុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ចាត់ចែង ប្រើប្រាស់តាមការគួរ និងដើម្បីរួមចំណែក រក្សាការពារបងប្អូនប្រជាពលរដ្ឋ ពីជំងឺដ៏កាចសាហាវនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ លោក នួន ពុទ្ធា រ៉ា អភិបាល ក្រុងសៀមរាប បានស្មគ្រ័ចិត្ត បរិច្ចាគ ប្រាក់បៀវត្សចំនួន០១លានរៀលនៃប្រាក់បៀវត្សប្រចាំខែ សម្រាប់រយៈពេល៦ (ប្រាំមួយ)ខែ ដោយគិតចាប់តាំងពីខែមេសា នេះតទៅ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រុមគ្រួសារ សូមចូលរួមបរិច្ចាកប្រាក់បៀវត្សរ៍ ៥០ភាគរយ ចំនួន ៧ខែ គិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាល ខេត្តសៀមរាប បរិច្ចាគប្រាក់បៀវត្ស រយៈពេល៧ ខែ ដោយគិតចាប់តាំងពីខែមេសា នេះតទៅ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ មន្ទីរកសិកម្មខេត្តនៅថ្ងៃនេះ បានឱ្យអ្នកព័ត៌មានដឹងថា ក្នុងមួយថ្ងៃៗ តម្រូវការសាច់ជ្រូក និងសាច់គោក្នុងខេត្ត មានប្រហែលជិត ៤១តោន ដែលតម្រូវការនេះមិនចោទជាការព្រួយបារម្ភ ទេក្នុងការផ្គត់ផ្គង់ប្រចាំថ្ងៃក្នុងខេត្ត នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម ប្រចាំខែមីនា ឆ្នាំ២០២០។

របាយកាណ៍បង្ហាញបន្ថែមថា ក្នុងមួយថ្ងៃ សម្រាប់ខេត្ត សាច់ជ្រូកផលិតបានជាង៣៥តោន ខណ:តម្រូវការទីផ្សារជាក់ស្ដែងមានតែជិត២៩តោន។
ទន្ទឹមនោះ សាច់គោផលិតបានជាង ១៦តោន ខណ:តម្រូវការមានជាង១២តោន។ ក្នុងនោះ សម្រាប់បរិមាណសាច់ដែលលើស ប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋាន បាននាំចេញទៅកាន់បណ្ដាខេត្តដទៃនៅក្នុងប្រទេស។

ដោយឡែក ក្រៅពីសាច់សត្វទាំងពីរប្រភេទនេះ ខេត្តសៀមរាប ក៏មានកសិដ្ឋានចិញ្ចឹមមាន់យកសាច់ជាលក្ខណ:កសិដ្ឋានគ្រួសារចំនួន ៥៧កន្លែង និងមានសត្វមាន់សរុបជាង ១លានក្បាល។ ក្នុងនោះដែរ ការចិញ្ចឹមមាន់យកស៊ុតលក្ខណ:កសិដ្ឋានគ្រួសារមាន ៧កន្លែង និងអាចផលិតស៊ុតបាន ជិត៣៥ម៉ឺនគ្រាប់ក្នុងមួយថ្ងៃៗផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page233 Page234 Page235 Page236 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!