Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ ១៣ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្តេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានជំរុញថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស បន្តចុះស្វែងយល់ជីវភាពពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីមានវិធានការអន្តរាគមន៍ ជួយគ្រួសារពលរដ្ឋមានការខ្វះខាតស្បៀងអាហារ និងជួបបញ្ហាធ្ងន់ធ្ងរ ដោយត្រូវប្រមូលបញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីដាក់ចេញវិធានការដោះស្រាយ ពង្រឹងសមត្ថភាពបំពេញការងារបស់មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន និងមេភូមិ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងដោះស្រាយបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

សម្ដេចក៏បានណែនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការរៀបចំការបោះឆ្នោត ការដោះស្រាយផលប៉ះពាល់នានាបណ្ដាលមកពីជំងឺកូវីដ-១៩ ដើម្បីបន្តអភិវឌ្ឍន៍សង្គមគ្រប់វិស័យ។ 

សម្តេច ថ្លែងបែបនេះនៅសៀលថ្ងៃសៅរ៍ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ។ 

សម្ដេច ស ខេងបន្តថាការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញបណ្ដើរៗនេះ មិនមែនមានន័យថាកូវីដ-១៩ ត្រូវបានលុបបំបាត់ទាំងស្រុងនោះទេ ប៉ុន្តែការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញនាពេលនេះ គឺជាការចាប់ផ្ដើមរៀនរស់ក្នុងបរិបទថ្មីជាមួយកូវីដ ដូច្នេះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រី ដែលចុះទៅតាមមូលដ្ឋាននានាត្រូវបន្តប្រុងប្រត័ត្ន ហើយអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ននឹងជំងឺឆ្លងនេះបន្តទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ វិច្ឆិកា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានដាក់បទបញ្ជាឲ្យមានការធ្វើអធិការកិច្ច ប្រកបដោយការទទួលខុស ត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំឃាំងរត់រួចពីពន្ធនាគារ ខេត្តស្ទឹងត្រែងដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ។

ការដាក់បញ្ជាឲ្យធ្វើអធិការកិច្ចយ៉ាងដូច្នេះ ក្រោយពីមានជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ។

តាមរយ:ទំព័រផេកហ្វេសប៊ុក សម្ដេចស ខេង បានលើកឡើងថាខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ។

តាមលទ្ធផលនៅពេលនេះសមត្ថកិច្ចយើងបានចាប់ខ្លួនជនជាប់ឃុំចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ។ ជនជាប់ឃុំដែលសម្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ទូច វ៉ាត់ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញ ដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស៣០ឆ្នាំ។

២.ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស២០ឆ្នាំ។

៣.ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស០៤ឆ្នាំ។

៤.ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន កំរិតទោស អស់មួយជីវិត ។

៥.ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ  មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ។ ទន្ទឹមនឹងនេះទណ្ឌិត២នាក់ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ។

សម្ដេច បានបន្តថាអ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះគឺលទ្ធផលប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ។ 

លទ្ធផលនេះបានបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹងនិងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ។

សម្ដេចបានបន្តទៀតថាក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ដែលទទួលខុសត្រូវ ថែរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះហើយសង្ឃឹមថាការចាប់ខ្លួនទណ្ឌិត២នាក់ទៀតនឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនេះខ្ញុំក៏សូមអំពាវនាវផងដែរដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រនិងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រនិងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៩ តុលា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុន បានបង្ហាញលទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០២១។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា៖តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤ ០៧១ ៥៧១ ០៩៨,៣៧ ដុល្លារអាមេរិក ដែលក្នុងនោះ៖

 ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ ដុល្លារអាមេរិក
 ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៣៧៩ ៣៨៧ ៩០៩ ដុល្លារអាមេរិក (ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១)។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៩៧០ ៦៩១,៦០ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ៤៦០ ១៦៩ តោន មានការថយចុះចំនួន ៧៦ ១៣៦ តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១០ខែឆ្នាំ២០២០ ដែលមានចំនួន ៥៣៦ ៣០៥ តោន
 ការនាំចេញអង្ករក្នុងខែតុលា ឆ្នាំ២០២១ មានចំនួន ៤៩ ៤៧១ តោន កើនឡើងចំនួន ១ ៩៤១តោន (៤,០៨%) បើធៀបនឹងខែតុលា ឆ្នាំ២០២០ ដែលមានចំនួន ៤៧ ៥៣០ តោន
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣%
 បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១១៥ ៤៧៦តោន (ថយចុះចំនួន ៥៨ ៩១៥តោន ស្មើនឹង -៣៣,៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩ ១៧៧តោន (កើនឡើងចំនួន ៣៤ ៧២៦តោន ស្មើនឹង ១៧,៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣ ៧៩០តោន(ថយចុះចំនួន ២៨ ០៩២តោន ស្មើនឹង -៣៩,០៨%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៧១ ៧២៦តោន (ថយចុះចំនួន ២៣ ៨៥៥តោន ស្មើនឹង -២៤,៩៦%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨ ៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន៥០ដទៃទៀតបាននាំចេញត្រឹមតែ ១២១ ៥៧៥តោន (២៦,៤២%)។
២- ការនាំចេញស្រូវ
ការនាំចេញស្រូវមានចំនួន ២ ៦៥៩ ៩៩០តោន ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៦៨៣ ២៨៥,០២ តោន) ដែលមានការកើនឡើងចំនួន ១ ២៣២ ៧៦៤ តោន (៨៦,៣៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៤២៧ ២២៦តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៤ ២២១ ១៥៣,២២ តោន កើនឡើងចំនួន ១ ៣៦៣ ៥៤២,៥៨ តោន ស្មើនឹង ៤៧,៧២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៨៥៧ ៦១០,៦៤ តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣៣៦ ២៥៣,១២ តោន  (កើនឡើងចំនួន ១០,១០%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៧៥ ០៧០តោន ប្រទេសវៀតណាមចំនួន ៤៤១ ៥៣១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
 ដំឡូងមីស្រស់មានចំនួន ៧៤៣ ៧២០ តោន (កើនឡើងចំនួន ១៧,៥៤%)  ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥២១ ៧២០តោន និងប្រទេសថៃចំនួន ២២២ ០០០ តោន
 ម៉្សៅដំឡូងមីមានចំនួន ២៦ ៩៧១,៧៤ តោន (កើនឡើងចំនួន ២៤,២៥%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤ ៣០៧,៦០ តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០ តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤,៣៤ តោន ប្រទេសប៊ែលហ្ស៉ិកចំនួន ២៧២ តោន សហរដ្ឋអាមេរិកចំនួន ១៧០ តោន និងប្រទេសណេដឺឡែនចំនួន ១៥២ តោន
 កាកសំណល់ដំឡូងមីមានចំនួន ៧ ២៩៦ តោន (ថយចុះចំនួន -៣៥,០៨%) នាំចេញទៅប្រទេសចិន
 គ្រាប់ស្វាយចន្ទីមានចំនួន ៩១៤ ៧៩៥,៧២ តោន (កើនឡើងចំនួន ៣៤៣,១៧%) នាំចេញទៅប្រទេសវៀតណាមចំនួន ៩០៦ ៦២០ តោន ប្រទេសថៃចំនួន ៤ ០៨៥,៤០ តោន ប្រទេសចិនចំនួន ៣ ៨៩៦,៩៤ តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០ តោន ប្រទេសជប៉ុនចំនួន ៤៤,១៤ តោន  ប្រទេសកូរ៉េចំនួន ១៦,៨៨ តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១តោន ប្រទេសណេដឺឡែនចំនួន ៨,២១ តោន ប្រទេសបង់ក្លាដែស ចំនួន ៧ តោន ប្រទេសឡាវចំនួន ៤ តោន ប្រទេសស្វីសចំនួន ០,០២ តោន ប្រទេសតូហ្គោចំនួន ០,០១ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
 គ្រាប់ពោតមានចំនួន ១៥៧ ១៣៤,៣៦ តោន (ថយចុះចំនួន -១៩,០៨%) នាំចេញទៅប្រទេសវៀតណាម ចំនួន ១១៣ ៨២០ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន កោះតៃវ៉ាន់ចំនួន ៩០១,៣១ តោន ប្រទេសបង់ក្លាដេស ចំនួន ៤២,០៥ តោន និងប្រទេសកូរ៉េចំនួន ២១ តោន
 គ្រាប់សណ្តែកបាយមានចំនួន ២៥ ៣៥២,៣៥ តោន (កើនឡើងចំនួន ៤១៩,៥៥%) នាំចេញទៅប្រទេសវៀតណាមចំនួន ២៥ ៣៣០ តោន និងកោះតៃវ៉ាន់ចំនួន ២២,៣៥ តោន
 គ្រាប់សណ្តែកសៀងមានចំនួន ៥២ ២១០,០៤ តោន (កើនឡើងចំនួន ៤៣៧,៤២%) នាំចេញទៅប្រទេសវៀតណាមចំនួន ៣៣ ៧១០តោន ប្រទេសថៃចំនួន ១៨ ៥0០ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន
 ផ្លែចេកស្រស់មានចំនួន ៣៦៩ ៤៣១,០៦ តោន (កើនឡើងចំនួន ៣៦,៧៧%) នាំចេញទៅប្រទេសចិនចំនួន ៣២៣ ២៤៣,៧១ តោន ប្រទេសវៀតណាមចំនួន ៤៥ ១៧៣,៣៥ តោន ប្រទេសជប៉ុនចំនួន ៥៣៣,៥២ តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន
 ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤ តោន (កើនឡើងចំនួន ១១៩,៦១%) នាំចេញទៅប្រទេសថៃចំនួន ៣៤ ៨៥៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
 ផ្លែស្វាយស្រស់មានចំនួន ២០២ ១៤១,៨១ តោន (កើនឡើងចំនួន ១៥៧,៨៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៧៤ ៧៦៥,១៨ តោន ប្រទេសថៃចំនួន ២៦ ៩៦៩,២៨ តោន ប្រទេសចិនចំនួន ២១៥,៩៨ តោន   ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ទីក្រុងហុងកុងចំនួន ៥០,៧៨ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន និងប្រទេសគុយវ៉ែតចំនួន ០,០១ តោន
 ដំណាប់ស្វាយមានចំនួន ១៥ ៦៥១,៤២ តោន (កើនឡើងចំនួន ១៩៥,៤១%) នាំចេញទៅប្រទេសចិនចំនួន ១២ ៣៣០,៥៤ តោន ប្រទេសថៃចំនួន ១ ៣១៤,៥៣ តោន ប្រទេសហ្វីលីពីនចំនួន ៨៨៤,៣០ តោន ប្រទេសវៀតណាម ចំនួន ៥៥៩,៣០ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ចក្រភពអង់គ្លេស ២១,១៤ តោន ប្រទេសកូរ៉េចំនួន ១៧,៥០តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦ តោន កោះតៃវ៉ាន់ចំនួន ៣ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥ តោន និងប្រទេសរុស្ស៊ីចំនួន ០,០០២ តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៤០០,៨៩ តោន (កើនឡើងចំនួន ៤១,០៤%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៤ ២៥២,៨៩ តោន និងប្រទេសចិនមានចំនួន ១៤៨ តោន
 ដូងប្រេងមានចំនួន ៤៨ ៧៧៦,៦៩ តោន (ថយចុះចំនួន -០,៤៨%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ៣៧ ១៩៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ១១ ៥៨០ តោន
 ម្រេចមានចំនួន ២៧ ៦៣៣,៧៧ តោន (កើនឡើងចំនួន ៤៥៧,៤៧%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៦ ៨៨៧,៦៨ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៤០៩,៩០ តោន ប្រទេសថៃចំនួន ១៨០ តោន ប្រទេសឥណ្ឌាចំនួន ៤២ តោន ប្រទេសបារាំងចំនួន ៣៨,៥៦ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ២១,១៦ តោន កោះតៃវ៉ាន់ចំនួន ១៥,០៤ តោន សាធារណរដ្ឋឆេកចំនួន ១២,៨៤ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន ប្រទេសជប៉ុនចំនួន ៣,៤០ តោន ប្រទេសកូរ៉េចំនួន ៣,២៥ តោន ប្រទេសរុស្ស៊ីចំនួន ២,៧៨ តោន សហរដ្ឋអាមេរិកចំនួន ២,០២ តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧ តោន ប្រទេសស្វីសចំនួន ១,៦៤ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩ តោន ចក្រភពអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអូស្រ្តាលីចំនួន ០,៩០ តោន ប្រទេសកាណាដាចំនួន ០,៥២ តោន ប្រទេសលីទុយអានីចំនួន ០,២៩ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
 ថ្នាំជក់មានចំនួន ៣ ៩៣៤,០៥ តោន (ថយចុះចំនួន -២៨,៧៥%) នាំចេញទៅប្រទេសវៀតណាម         ៣ ៨៥២,៨០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៥៩,៤២ តោន ប្រទេសហុងគ្រីចំនួន ១៩,៨០ តោន ប្រទេសបូស្នៀនិងហឺហ្សេហ្គោវីណាចំនួន ១,៩០ តោន ប្រទេសចិនចំនួន ០,១០ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០១ តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន
 បន្លែចម្រុះមានចំនួន ៨៤,៤០ តោន (ថយចុះចំនួន -១០,០២%) នាំចេញទៅប្រទេសបារាំង
 ម្ទេសស្រស់មានចំនួន ៨២ ៩៦៧,១២ តោន (កើនឡើងចំនួន ៤៣,១១%) នាំចេញទៅប្រទេសថៃចំនួន ៨២ ៩៦៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
 ម្ទេសក្រៀមមានចំនួន ១ ៧៤០,២៣ តោន (ថយចុះចំនួន -៣,៣២%) នាំចេញទៅប្រទេសថៃចំនួន ១ ៧៤០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១ តោន ប្រទេសកូរ៉េចំនួន ០,០១ តោន និងប្រទេសកាណាដា ចំនួន ០,០១ តោន និង
 ផលិតផលចំនួន ៨៤មុខ ផ្សេងទៀតមានចំនួន ១៦៥ ៧៤០,០០៦ តោន។
៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល១០ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៦៩២ ១៨៣ ១៨៩,៣៧ដុល្លារអាមេរិក ដែលក្នុងនោះ៖
 ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ដុល្លារអាមេរិក។
៥-សន្និដ្ឋាន
ការនាំចេញកសិផលសរុបក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ ២០ ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតេន័រដែលមានទំហំ ៤០ ហ្វិត ដែលមិនអាចប្រើប្រាស់បានឲ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុកទៅនឹងលើសទម្ងន់កំណត់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ តុលា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
២- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
៣- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៨ កញ្ញា ២០២១

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះបានចេញសេចក្តីថ្លែងការណ៍ ក្នុងឱកាសទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ឆ្នាំ២០២១។

ក្នុងសេចក្ដីថ្លែងការណ៍បានបង្ហាញថា៖ថ្ងៃនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មាននៅប្រទេសកម្ពុជានិងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយសម្រាប់ឆ្នាំ២០២១នេះ ទិវាអន្តរជាតិស្តីពីសិទ្ធិទទួលព័ត៌មានរំលេចចេញនូវប្រធានបទ «សិទ្ធិដឹង៖ កសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន» ដោយសង្កត់បញ្ជាក់ថា សាធារណជនត្រូវការព័ត៌មានដែលពិតត្រឹមត្រូវ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមជាស្មារតីដូចតទៅ៖

ស.ស.ស.ក សូមយកឱកាសនេះសម្តែងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នារៀបចំសេចក្តីព្រាងច្បាប់ស្តីពី«សិទ្ធិទទួលព័ត៌មាន»។ យើងយល់ឃើញថា សង្គមជាទូទៅនិងសម្រាប់បរិបទប្រទេសកម្ពុជាផង ការបណ្តុះបាននូវវប្បធម៌ «ប្រជាធិបតេយ្យចូលរួម» គឺសំខាន់ណាស់ ពីព្រោះការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទៅ តាមរយៈសារព័ត៌មាន មិនត្រឹមតែអាចបង្កើតបាននូវបរិយាកាសសុខដុមរមនាក្នុងសង្គមជាតិប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យសកម្មភាពនៃការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យប្រព្រឹត្តទៅបានលឿនថែមទៀតផង។ «ប្រជាធិបតេយ្យចូលរួម» គឺមានតម្លៃល្អចំពោះសង្គមជាតិ ផ្ទុយពី «ប្រជាធិបតេយ្យប្រឈមមុខ» ដែលបង្កការបែកបាក់សាមគ្គីជាតិកាន់តែធ្ងន់ ប្រសិនបើបរទេសជំរុញពីក្រោយបន្ថែមទៀតនោះ។ ដូច្នេះ តម្លៃរបស់សារព័ត៌មាន មិនត្រឹមតែស្ថិតនៅលើពាក្យឯករាជ្យនោះទេ គឺស្ថិតលើការផ្សាយការពិត ពីព្រោះមានតែ «ព័ត៌មានពិត» ដែលមានតម្លៃសម្រាប់ការសម្រេចចិត្តត្រឹមត្រូវ សម្រាប់ការសង្គ្រោះជីវិតមនុស្ស និងសម្រាប់ដោះស្រាយបញ្ហានានារបស់សង្គម។ សិទ្ធិនៃការទទួលព័ត៌មាន សិទ្ធិនៃការប្រើប្រាស់ព័ត៌មាន ពិតជាត្រូវតែផ្សាភ្ជាប់ជាមួយនឹងក្រមសីលធម៌នៃការផ្សព្វផ្សាយ ការទទួលខុសត្រូវ និងបុព្វហេតុជាតិផងដែរ។ យើងក៏ត្រូវមានស្មារតីជាតិថា យើងប្រើប្រាស់ «សិទ្ធិទទួលព័ត៌មាន» ដើម្បីបុព្វហេតុនៃប្រទេសជាតិរបស់យើង មិនមែនដើម្បីយកព័ត៌មានទៅបម្រើឱ្យមនោគមន៍វិជ្ជាបរទេសណាឡើយ។

ស.ស.ស.ក សូមទាញការចាប់អារម្មណ៍ថា នៅក្នុងបរិបទសេដ្ឋកិច្ចសកលឌីជីថល គឺប្រទេសអ្នកមាន កាន់តែមានលទ្ធភាពនៅក្នុងការស្រូបទាញយកយ៉ាងលឿននូវផលប្រយោជន៍គ្រប់យ៉ាង ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ អ្នកនយោបាយនៃប្រទេសជឿនលឿនទាំងនោះ មិនចង់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានច្បាប់ជាតិ ដើម្បីគ្រប់គ្រងផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈអ៊ីនធីណិត និងអនឡាញនោះទេ ដោយគេខិតខំបង្វែរថា ការបង្កើតច្បាប់អ៊ីនធឺណិត ឬច្បាប់នានាទាក់ទិននឹងព័ត៌មានវិទ្យា គឺជាការរារាំងសិទ្ធិសេរីភាពព័ត៌មានទៅវិញ។ យើងទាំងអស់គ្នាអាចសាកល្បងវាយតម្លៃ ថាតើក្នុងមួយថ្ងៃៗ មានលំហូរហិរញ្ញវត្ថុ (លុយ) របស់ប្រជាជនកម្ពុជាចំនួនប៉ុន្មាន ដែលត្រូវចំណាយលើការប្រើសេវាអ៊ីនធឺណិតនិងអនឡាញ? គឺរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ។ តើលុយទាំងនោះ ធ្លាក់ត្រង់ទៅចំណូលជាតិ ឬហូរចេញដោយផ្ទាល់ទៅបរទេសដោយគ្មានឆ្លងកាត់ការបង់ពន្ធ? លើសពីនេះ យើងទាំងអស់គ្នាក៏គប្បីស្វែងយល់បន្ថែមថា ទិន្នន័យរបស់យើងម្នាក់ៗដែលបានបញ្ចូលទៅក្នុងអ៊ីនធឺណិត និងបណ្តាញសង្គមនានា ដែលមានប្រព័ន្ធផ្ទុកទិន្នន័យនៅឯបរទេស គឺយើងមិនមានលទ្ធភាពគ្រប់គ្រងទាំងស្រុងបាននោះទេ ដែលនេះជាក្តីបារម្ភដ៏ធំលើសុវត្ថិភាពព័ត៌មាន និងអធិបតេយ្យព័ត៌មាន។ នេះមិនទាន់រាប់បញ្ចូលករណីក្លែងបន្លំអត្តសញ្ញាណតាមអ៊ីនធឺណិត ដើម្បីការបោកប្រាស់ ការប្រមាថកាតទាន និងអំពើអាណាចារ ដែលប៉ះពាល់តម្លៃសង្គមជាច្រើនករណីនោះផង។ យើងចេះប្រើប្រាស់អ៊ីនធឺណិត ក៏ប៉ុន្តែយើងមិនបានដឹងសព្វគ្រប់ពីភាពគ្រោះថ្នាក់របស់វានោះឡើយ។

ស.ស.ស.ក ក៏សូមទាញការចាប់អារម្មណ៍ដែរថា បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមបញ្ហាធំ២គឺ៖ ការបន្តយាយីដោយជំងឺសកលកូវីដ-១៩ និងការប្រកួតប្រជែងគ្នាខាងភូមិសាស្ត្រនៃមហាអំណាច ដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវតាមដានជាប់ជាប្រចាំ អំពីសភាពការណ៍វិវត្តន៍ប្រែប្រួលឥតឈប់ឈរ នៃបញ្ហាតំបន់និងពិភពលោក។ បញ្ហាធំទាំងពីរនេះនឹងបន្តវិវត្តន៍ទៅមុខ មានលក្ខណៈស្មុគស្មាញពិបាកព្យាករណ៍ ហើយពិបាកនឹងវាយតម្លៃពីទីបញ្ចប់របស់វា។ សម្រាប់ម្ចាស់នៃប្រទេសជាតិ សេចក្តីត្រូវការរបស់យើងគឺ ព័ត៌មានពិតដើម្បីបញ្ចៀស ដោះស្រាយ និងកែលម្អជីវភាពសង្គម។ ផ្ទុយទៅវិញ សម្រាប់បរទេស គេមានលទ្ធភាពបង្កើតព័ត៌មាន និងមានលទ្ធភាពពង្រីកការផ្សព្វផ្សាយ មិនត្រឹមការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏មានលទ្ធភាពផ្សព្វផ្សាយដើម្បីបំភ័ន្តនិងបំផ្លាញផងដែរ ទាំងការបំផ្លាញនូវស្មារតីសាមគ្គីឯកភាពជាតិ និងអាចឈានទៅបំផ្លាញស្មារតីសាមគ្គីអន្តរជាតិផងដែរ។ នេះគឺជាសមរភូមិព័ត៌មានដ៏គ្រោះថ្នាក់ក្នុងបរិបទនៃសង្គ្រាមភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលយើងត្រូវមានស្មារតីរលឹកដឹងជាប្រចាំ និងការពារផលប្រយោជន៍ជាតិរបស់យើងជានិច្ច។

ស.ស.ស.ក សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់បណ្តាញសង្គម និងសាធារណជន ឲ្យបន្តចូលរួមប្រើប្រាស់សិទ្ធិទទួលព័ត៌មាន ក្នុងឧត្តមគតិផ្សព្វផ្សាយដើម្បីរួមចំណែកបង្កើនចំណេះដឹងអំពី ការពារសុវត្ថិភាពអាយុជីវិតពីជំងឺកូវីដ-១៩ និងបន្តផ្សព្វផ្សាយដើម្បីបណ្តុះ «ស្មារតីជាតិនិយម» របស់ប្រជាជាតិយើងឱ្យកាន់តែរឹងមាំ។ សូមបន្តប្រើប្រាស់លំហរសេរីភាពព័ត៌មាន ដើម្បីចូលរួមផ្សព្វផ្សាយអំពីតម្លៃ «សន្តិភាព» និងមរតកវប្បធម៌ល្អប្រពៃថ្លៃថ្នូររបស់ប្រជាជាតិយើង ទៅកាន់ពិភពលោក។ សកម្មភាពរបស់យើងថ្ងៃនេះ មានគុណតម្លៃដ៏ធំធេងក្នុងការលើកតម្កើងតម្លៃជាតិរបស់យើង សម្រាប់យើងទាំងអស់គ្នាទាំងនៅបច្ចុប្បន្ន និងតទៅអ្នកជំនាន់ក្រោយរបស់យើង។

ស.ស.ស.ក សូមចូលរួមអបអរសារទរជាថ្មីម្តងទៀតជាមួយប្រជាជនកម្ពុជា ជាពិសេសសូមថ្លែងនូវការកោតសរសើរនិងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធ ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងវិធានការបង្ការ ទប់ស្កាត់ ព្យាបាល និងការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ នៅប្រទេសកម្ពុជា ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឱ្យកោតសរសើរនោះគឺ បានធ្វើឱ្យប្រជាជនជិត១០០% ទទួលបានវ៉ាក់សាំងការពារជំងឺកូវី-១៩។ លទ្ធផលនេះ គឺជាសក្ខីភាពបង្ហាញពីការចូលរួមរបស់ប្រជាជនរួមជាមួយ រាជរដ្ឋាភិបាល និងឆ្លុះបង្ហាញពី «សមត្ថភាពជាតិ យើងក្នុងការជម្នះការលំបាក» ដើម្បីអនាគតដ៏ប្រសើររួមគ្នាតទៅមុខ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page22 Page23 Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!